រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភូមិធម៌ វេជយជ័យ (Phumtham Wechayachai) ថ្លែងទៅកាន់អ្នកកាសែតនៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ថា លោកមានក្តីព្រួយបារម្ភចំពោះការប៉ុនប៉ងបញ្ឆេះកំហឹងបង្កដោយទាហានខ្មែរប្រចាំការនៅបរិវេណប្រាសាទតាមាន់ធំ ឬតាមឿនធំ ក្នុងខេត្តសុរិន្ទ ហើយថាលោកមិនចង់ឃើញហេតុការណ៍នេះក្លាយជាវិបត្តិប្រដាប់អាវុធនោះទេ។
តាមកាសែតថៃ The Nation លោក ភូមិធម៌ វេជយជ័យ (Phumtham Wechayachai) ឆ្លើយតបទៅនឹងឧប្បត្តិហេតុនាថ្ងៃទី១៣ ខែកុម្ភៈ ដែលថាទាហានខ្មែរបានឆ្លងចូលទឹកដីថៃ នាំគ្នាច្រៀងបទគោរពទង់ជាតិ ហើយចង់បង្កជម្លោះដោយជំរុញចិត្តទាហានថៃ ឲ្យបាញ់ដាក់ពួកគេផង។ លោកថា ក្រុមការងារយោធាបានធ្វើការទាក់ទងជាមួយគ្នាហើយ ដើម្បីការពារមិនឲ្យមានវិវាទប្រឈមមុខគ្នាប្រដាប់អាវុធ។
លោក ភូមិធម៌ វេជយជ័យ ថាលោកនឹងពិភាក្សាបញ្ហាហ្នឹងថែមទៀតជាមួយនឹងរដ្ឋមន្ត្រីកិច្ចការបរទេស ម៉ារីស ស្ងៀមពង្ស ដើម្បីធ្វើការងារតាមផ្លូវទូត៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

