25.9 C
Phnom Penh

TAG

កម្ពុជា

កា​រឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​៣​នឹង​ចាប់​ផ្តើម​ពីថ្ងៃ​ស្អែក​នេះ​ត​ទៅ​

ការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​៣​នឹង​ចាប់​ផ្តើម​ហែក្បួន​ឃោសនា​ពី​ថ្ងៃ​ទី​១៧​ខែ​ឧសភា​ស្អែក​នេះ​តទៅ​ដែល​មាន​រយៈ​ពេល​៨​ថ្ងៃ។​

ព្រះ​មហា​ក្សត្រ​ព្រះរាជ​ទាន​គ្រឿង​ឥស្សរិយយស​ជន​បរទេស​ម្នាក់​ដែល​បាន​ជួយ​កុមារ​និង​ជន​ក្រីក្រ​កម្ពុជា​

ព្រះ​មហា​ក្សត្រ​ព្រះ​រាជទាន​គ្រឿង​ឥស្សរិយ​យស​ថ្នាក់​ជាតូបការ​ជូន​ដល់​ជូន​ជន​បរទេស​គឺ​លោក​​Scott Neeson ​ដែល​បាន​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​ជាច្រើន​នាក់។​

ព្រះ​មហា​ក្សត្រ​ខ្មែរ​សច្ចា​​ថា ​កម្ពុជា​នឹង​ឈរ​យ៉ាង​រឹងមាំ​ជាមួយ​ចិន​ គ្រប់​កាលៈទេសៈ​

ព្រះ​មហា​ក្សត្រ​ខ្មែរ​នរោត្តម ​សីហមុនី​ បាន​មាន​ព្រះ​រាជ​បន្ទូល​ទៅ​កាន់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ថា ​កម្ពុជា​នឹង​ឈរ​យ៉ាង​រឹងមាំ​​ជា​មួយ​ចិន​គ្រប់​កាលៈ​ទេសៈ ​និង​គ្រប់​ពេល​វេលា​ទាំងអស់។​

កសិករ​ដាំ​ស្វាយ​កែវ​រមៀតនៅ​ខេត្ត​ព្រៃវែង​និង​ខេត្ត​ស្វាយរៀង​ជួប​វិបត្តិ​គ្មាន​ទីផ្សារ​

កសិករ​ដាំ​ស្វាយកែវ​រមៀត​នៅ​ខេត្ត​ព្រៃវែង​និង​ខេត្ត​ស្វាយរៀង​ដែល​ជួប​វិបត្តិ​គ្មាន​ទីផ្សារ​ បាន​យក​ស្វាយ​របស់​ខ្លួន​​ជា​ច្រើន​តោន​មក​ចាក់​ចោល​នៅ​មាត់​ផ្លូវ​និង​បេះ​ទម្លាក់​គរ​ទុក​នៅ​ក្រោម​ដើម។​

លោក​សម រង្ស៊ី​បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ផ្តួល​រំលំ​របប​លោក​ហ៊ុន សែន​

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី​ដែល​តែង​អះអាង​ថា​ នឹង​ចូល​ស្រុក​ខ្មែរ​ក្នុង​ឆ្នាំ​២០១៩​នោះ ​បាន​បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅ​ក្រៅ​ចូលរួម​ផ្តួល​រំលំ​របប​​លោក​ហ៊ុន សែន។​

កម្មវិធីIdea Talk៖​តើ​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​មាន​វិធី​សាស្រ្ត​យ៉ាង​ណា​ខ្លះ?

កម្មវិធី​Idea Talk តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​១៥ឧសភា​ឆ្នាំ​២០១៩។​

មនុស្ស​ជំនិត​លោក​កឹម សុខា​ថា​លោក​កឹម សុខា​គ្មាន​គោល​នយោបាយ​សងសឹក​ ឬ​យក​ខ្មែរ​ណាជា​សត្រូវ​ឡើយ​

មនុស្ស​ជំនិត​របស់​លោក​កឹម សុខា​គឺ​លោក​មុត ចន្ថា​ប្រធាន​ខុទ្ទកាល័យ​របស់​បក្ស​សង្គ្រោះ​ជាតិ​លោក​មុត ចន្ថា​អះអាង​ថា ​ លោក​កឹម សុខា​ជា​មនុស្ស​ដែល​គោរព​សម្តី​ថា​ មិន​យក​ខ្មែរ​ណាមួយ​ជា​សត្រូវ​នោះ​ឡើយ​ស្រប​តាម​ការ​ចង់​បាន​និង​តាម​ព្រះ​រាជ​បណ្តាំ​របស់​អតីត​ព្រះ​មហា​ក្សត្រ​នរោត្តម​សីហនុ។​

កម្ពុជា​និង​នេប៉ាល់​សច្ចា​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង​ពីរ

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ និង​លោក​ខេ​ ភី​ សា​ម៉ា​ អូ​លី​ ​ នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​នេប៉ាល់​​សច្ចា​ថា​ នឹង​ពង្រីក​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​​ប្រសើរ​និង​មាន​ការ​បង្កើត​ជើង​ហោះហើរ​ ផ្ទាល់​រវាង​ប្រទេស​ទាំង​ពីរ​ថែម​ទៀត។

ជនជាតិ​ចិន​បាន​ជា​ភ្ញៀវ​ទេសចរ​ដែល​មាន​លំដាប់​លេខ​រៀង​ទី​១​នៅស្រុក​ខ្មែរ

ជន​ជាតិចិន​បាន​ក្លាយ​ជា​ទេសចរ​លេខ​១​ដែល​មក​លេង​ស្រុក​ខ្មែរ​ច្រើន​ជាង​ជន​ជាតិ​ដទៃ​ក្នុង​រយៈ​ពេល​៤​ខែ​ដើម​ឆ្នាំ​២០១៩​នេះ។ ​របាយ​ការណ៍​ពី​ក្រសួង​ទេសចរណ៍​ផ្សាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ សប្តាហ៍​មុន​ថា ​ទេសចរ​ចិន​មក​ស្រុក​ខ្មែរ​មាន​ចំនួន​ជិត​៧​សែន​នាក់​គិត​ពី​ខែ​មករា​ ដល់​ខែ​មេសា​ពោល​គឺ​កើន​ជាង​៣៥%។

Latest news

© 2021, ដេលី. All rights reserved.