31 C
Phnom Penh

មនុស្ស​ជំនិត​លោក​កឹម សុខា​ថា​លោក​កឹម សុខា​គ្មាន​គោល​នយោបាយ​សងសឹក​ ឬ​យក​ខ្មែរ​ណាជា​សត្រូវ​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្ស​ជំនិត​របស់​លោក​កឹម សុខា​គឺ​លោក​មុត ចន្ថា​ប្រធាន​ខុទ្ទកាល័យ​របស់​បក្ស​សង្គ្រោះ​ជាតិ​លោក​មុត ចន្ថា​អះអាង​ថា ​ លោក​កឹម សុខា​ជា​មនុស្ស​ដែល​គោរព​សម្តី​ថា​ មិន​យក​ខ្មែរ​ណាមួយ​ជា​សត្រូវ​នោះ​ឡើយ​ស្រប​តាម​ការ​ចង់​បាន​និង​តាម​ព្រះ​រាជ​បណ្តាំ​របស់​អតីត​ព្រះ​មហា​ក្សត្រ​នរោត្តម​សីហនុ។​

ការ​លើក​ឡើង​របស់​លោក​មុត ចន្ថា​ធ្វើឡើង​ចំថ្ងៃ​ចម្រើន​ព្រះ​ជន្ម​គម្រប់​៦៦​យាង​ចូល​៦៧​ព្រះ​វស្សា​នា​ថ្ងៃ​អង្គារ​១១​កើត​ ខែ​ពិសាខ​ឆ្នាំ​កុរ​ឯក​ស័ក​ព.ស.​២៥៦២​នេះ។​

លោក​មុត ចន្ថា​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ក្នុង​បំណង​រំឭក​ពី​គោល​ជំហរ​របស់​លោក​កឹម សុខា​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​បក្ស​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន។​

លោក​បន្ត​ថា ​ រាល់​ការ​តស៊ូ​នយោបាយ​គឺ​ត្រូវ​ធ្វើ​ឡើង​តាម​យន្តការ​គណបក្ស​នយោបាយ​ស្រប​ច្បាប់​និង​ការ​ប្រកួត​ប្រជែង​គ្នា​លើ​កម្មវិធី​និង​គោល​នយោបាយ​ ដោយ​យុត្តិធម៌​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​ និង​យុត្តិធម៌។​

លោក​មុត ចន្ថា​បាន​សរសេរ​ទៀត​ថា​ លោក​កឹម សុខា​គឺ​ជា​មេ​ដឹកនាំ​ម្នាក់​ ដែល​អនុវត្ត​តាម​ព្រះរាជ​បណ្ដាំ​ព្រះ​បរម​រតន​កោដ្ឋ ​ក្នុង​ការ​ប្រកាន់​ជំហរ​នយោបាយ​អហិង្សា ​និង​គ្មាន​គំនិត​គុំ​កួន​សង​សឹក​លើ​អ្នកណា​ឡើយ​ ហើយ​រួបរួម​ជា​ធ្លុង​មួយ​រវាង​ខ្មែរ​និង​ខ្មែរ​ដើម្បី​ខ្មែរ​ខ្លាំង។​ លោក​បន្ត​ថា ​លោក​កឹម សុខា​ក៏​បាន​គោរព​ និង​ដើរ​តាម​ព្រះរាជ​តួនាទី​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​សីហមុនី​ដើម្បី​ឯកភាព​ជាតិ​ខ្មែរ ​និង​និរន្តរ​ភាព​ជាតិ។​

លោក​មុត ចន្ថា​ក៏​បាន​អះអាង​ដែរ​ថា ​លោក​កឹម សុខា​គ្មាន​គោល​ការណ៍​ដឹកនាំ​ឲ្យ​មាន​ការ​បង្ក​ជម្លោះ​នៅ​ក្នុង​សង្គម​ជាតិ​ឡើយ​ ហើយ​ក៏​មិន​បាន​អំពាវនាវ​ឲ្យ​កងទ័ព​បះបោរ​ដើម្បី​ទម្លាក់​អ្នក​នេះ​ឬ​អ្នក​នោះ​ហើយ​ការ​វិល​ចូល​ស្រុក​ដើម្បី​មក​ចាប់​អ្នក​នេះ ​ឬ​អ្នក​នោះ ​ក៏​មិន​មែន​ជា​គោល​នយោបាយ​និង​គោល​ការណ៍​ដឹកនាំ​​របស់​លោក​កឹម សុខា​ហើយ​ក៏​វា​មិន​មែន​ជា​គោល​នយោបាយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ដាក់​ចេញ​នោះ​ក៏​ទេ​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស