29.6 C
Phnom Penh

ព្រះ​មហា​ក្សត្រ​ព្រះរាជ​ទាន​គ្រឿង​ឥស្សរិយយស​ជន​បរទេស​ម្នាក់​ដែល​បាន​ជួយ​កុមារ​និង​ជន​ក្រីក្រ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​មហា​ក្សត្រ​ព្រះ​រាជទាន​គ្រឿង​ឥស្សរិយ​យស​ថ្នាក់​ជាតូបការ​ជូន​ដល់​ជូន​ជន​បរទេស​គឺ​លោក​​Scott Neeson ​ដែល​បាន​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​ជាច្រើន​នាក់។​

ហ្វេសប៊ុក​ឈ្មោះ​រ៉ូយ៉ាល់ឌុយកាំបូត​(Royal du Cambodge)​ ដែល​ស្និទ្ធ​នឹង​ព្រះ​រាជវាំង​ចុះផ្សាយ​ថ្ងៃទី​១៦​ខែ​ឧសភា​ថា​ ​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​បាន​ចាត់​តំណាង​របស់​ទ្រង់​គឺ​សម្តេច​ស៊ីសុវត្ថិ ពង្សនារី ​មុនីពង្ស ​ដែល​ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​របស់​ព្រះ​អង្គ​ព្រះរាជ​ទាន​គ្រឿង​ឥស្សរិយ​យស​ថ្នាក់​ជាតូបការ​ជូន​ដល់​ស្ថានិក​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​គឺ​លោក​Scott Neeson។​

ព្រះរាជ​ប្រទាន​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​ ១៥​ឆ្នាំ​នៃ​ការ​បង្កើត​ អង្គការ​មូលនិធិ​កុមារ​កម្ពុជា។ ​ក្រៅពី​ព្រះ​រាជ​ទាន​គ្រឿង​ឥស្សរិយ​យស​ ព្រះ​មហា​​ក្សត្រ​ទ្រង់​បាន​ប្រោស​ព្រះ​រាជ​ទាន​នូវ​​ព្រះ​រាជូបត្ថម្ភ​ជា​ថរិកា​ចំនួន​១០​លាន​រៀល​ ព្រម​ទាំង​អង្ករ​ចំនួន​១០​តោន​ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ និង​កោត​សរសើរ​សកម្មភាព​មនុស្ស​ធម៌​ដល់​អង្គការ​នេះ​ដែរ។​

ជាង​១៥​ឆ្នាំ​មក​នេះ ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​បាន​ផ្ដល់​ការ​សិក្សា​ ដោយ​មិន​គិត​ថ្លៃ​ដល់​កុមារ​ក្រីក្រ​ក្នុង​សហគមន៍​ស្ទឹងមានជ័យ​ជាង​៣៣០០​នាក់​ក្នុង​នោះ​កុមារ​២៦០​នាក់​បាន​បន្ត​ថ្នាក់​ឧត្តម​សិក្សា។ ​លើស​ពី​នេះ ​ពលរដ្ឋ​ជាង​ ៦ពាន់​គ្រួសារ​បាន​ទទួល​ផល​ពី​កម្មវិធី​សង្គ្រោះ​របស់​អង្គការ​រួមទាំង​ ការ​ផ្ដល់​ជូន​អាហារ​ពេល​ល្ងាច​ដោយ​មិន​គិត​ប្រាក់ ​ការ​សាងសង់​ផ្ទះ​ជូន​ពលរដ្ឋ​ចំនួន​៤៦០​ផ្ទះ​និង​ការ​ផ្គត់ផ្គង់​ជីវភាព​ដល់​គ្រួសារ​ខ្វះ​ខាត​ជាច្រើន​ទៀត៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស