34 C
Phnom Penh

TAG

គប់​ស្បែកជើង

លោក ហ៊ុន ម៉ាណែត ថា​មិន​ត្រូវ​ចាប់អារម្មណ៍​ព្រឹត្តិការណ៍​គប់​ស្បែកជើង​លើ​ឪពុក​លោក​ឡើយ

បេក្ខជន​អនាគត​អ្នក​ស្នង​អំណាច​ត្រកូល ហ៊ុន លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​មិន​គួរ​នាំគ្នា​ទៅ​ចាប់អារម្មណ៍​នឹង​ការ​គប់​ស្បែកជើង​លើ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ខណៈ​អ្នក​ឃ្លាំមើល​អះអាង​ថា លោក ហ៊ុន សែន តែង​ប្រើ​វេទិកា​របស់​ខ្លួន​បញ្ចេញ​កំហឹង​លើ​លោក អ៊ុក ទូច ដែល​ជា​ម្ចាស់​ស្បែកជើង។ កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ត្រកូល លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិល្បករ​កាលពី​ពេល​ថ្មីៗ​នេះ​ថា គួរតែ​នាំគ្នា​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​លោក ហ៊ុន...

សហគមន៍​ខ្មែរ​នៅ​អាមេរិក​ប្ដេជ្ញា​ការពារ​អ្នក​គប់​ស្បែកជើង​លើ​លោក ហ៊ុន សែន

សកម្មជន​សហគមន៍​ខ្មែរ-អាមេរិកាំង ប្ដេជ្ញា​ការពារ​លោក អ៊ុក ទូច ដែល​ជា​អ្នក​គប់​ស្បែកជើង​លើ​លោក ហ៊ុន សែន បើសិន​ជា​មាន​ការ​ចាប់​បញ្ជូន​ខ្លួន​ទៅ​ស្រុក​ខ្មែរ​វិញ​តាម​ការ​ទាមទារ​របស់​លោក ហ៊ុន សែន។ សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា លោក ទិត្យ ទិព្វផាណា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃ​ពុធ ម្សិលមិញ (១៨ ឧសភា) ថា ការ​គំរាម​របស់​លោក ហ៊ុន...

ក្រុម​អ្នកវិភាគ​ថា​លោក ហ៊ុន សែន ជា​អ្នក​ទទួល​ខុសត្រូវ​ខ្លួនឯង​ចំពោះ​ការ​គប់​ស្បែកជើង

ក្រុម​អ្នកវិភាគ​នយោបាយ​នៅ​ក្រៅ​ស្រុក ថា​ការ​គប់​ស្បែកជើង​របស់​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​ការ​ទទួល​ខុសត្រូវ​របស់​លោក ហ៊ុន សែន ខ្លួនឯង មិន​ពាក់ព័ន្ធ​នឹង​សហរដ្ឋ​អាមេរិក​នោះ​ឡើយ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៧ ឧសភា ថា...

IDEA TALK៖ (វគ្គ​២) ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពេល​លោក ហ៊ុន សែន គំរាម​ករណី​គប់​ស្បែកជើង

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២ ស្តីអំពី៖ «ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពេល​លោក ហ៊ុន សែន គំរាម​ករណី​គប់​ស្បែកជើង»។

IDEA TALK៖ (វគ្គ​១) ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពេល​លោក ហ៊ុន សែន គំរាម​ករណី​គប់​ស្បែកជើង

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២ ស្តីអំពី៖ «ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពេល​លោក ហ៊ុន សែន គំរាម​ករណី​គប់​ស្បែកជើង»។

លោក ហ៊ុន សែន ព្រមាន​ពី​ការ​គប់​ស្បែកជើង​អាច​កើតឡើង​លើ​មេដឹកនាំ​ក្រុម​ប្រឆាំង​នៅ​កម្ពុជា

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ក្រុម​ប្រឆាំង និង​អ្នក​ធ្វើ​អត្ថាធិប្បាយ​បញ្ហា​សង្គម និង​នយោបាយ ឱ្យ​ប្រយ័ត្នប្រយែង​ខ្ពស់ ដោយ​ចាត់ទុក​ថា​សកម្មភាព​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​គប់​ស្បែកជើង​នេះ នឹង​ត្រូវ​កើតឡើង​នៅ​ទូទាំង​ប្រទេស​ដោយ​ក្រុម​ប្រឆាំង​វិញ។ ក្នុង​ពិធី​ជួប​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ដែល​ហៅថា «ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេជោ» ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា លោក ហ៊ុន សែន ថ្លែង​ថា បើ​អាមេរិក​ចាត់ទុក​ព្រឹត្តិការណ៍​គប់​ស្បែកជើង​ប្រឆាំង​លើ​រូបលោក​នៅ​ទឹកដី​អាមេរិក វា​គ្រាន់តែ​ជា​ការ​ប្រើប្រាស់​សិទ្ធិ​នោះ លោក​គំរាម​ថា វាសនា​មេដឹកនាំ​ក្រុម​ប្រឆាំង​នៅ​កម្ពុជា ក៏​អាច​នឹង​ត្រូវ​ជួប​ហេតុការណ៍​គប់​ស្បែកជើង​ដូច​រូបលោក​កាលពី​ប៉ុន្មាន​ថ្ងៃ​នេះ​នៅ​អាមេរិក​ដែរ។ លោក ហ៊ុន សែន...

លោក ហ៊ុន ម៉ានី និង​មន្ត្រី​បក្ស​ថ្កោលទោស​បុរស​ម្នាក់​គប់​ស្បែកជើង​លើ​លោក ហ៊ុន សែន

កូនប្រុស​ទី​៣ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ថ្លែង​ថា បាន​នាំគ្នា​បង្ហាញ​សារ​ថ្កោលទោស​លើ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​ដែល​បាន​គប់​ស្បែកជើង​ទៅលើ​លោក ហ៊ុន សែន អំឡុង​លោក​ជួប​ជាមួយ​អ្នក​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក។ ប្រធាន​គណៈកម្មាធិការ​ទី​៧ នៃ​រដ្ឋសភា និង​ត្រូវជា​កូនប្រុស​បង្កើត​របស់​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ានី បាន​ចេញ​ប្រតិកម្ម​ភ្លាមៗ​លើ​ហ្វេសប៊ុក ដោយ​ចាត់ទុក​ការ​គប់​ស្បែកជើង​ថា​ជា​ទង្វើ​ដែល​ប្រមាថ​មក​លើ​ពុក មក​លើ​នាយករដ្ឋមន្ត្រី មក​លើ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ទង្វើ​ដែល​មិន​អាច​ទទួល​យក​បាន​ជា​ដាច់ខាត។ លោក​បន្ត​ថា ទង្វើ​នេះ​ក្នុង​នាម​ខ្លួន​ជា​កូន និង​ជា​សមាជិក​គណបក្ស...

Latest news