TAG
គឹម សុខ
បញ្ញវន្តខ្មែរ៖ ក្រុមប្រឆាំងនៅក្រៅស្រុកនាំគ្នាស្រែក «ផ្សះផ្សាជាតិ» ព្រោះតែកំពុងទាល់ច្រកអស់ផ្លូវដើរ
ក្រុមអ្នកតស៊ូមតិរិះគន់ថា ក្រុមប្រឆាំងនៅក្រៅស្រុកកំពុងទាល់ច្រកអស់ផ្លូវដើរ ហើយក៏នាំគ្នាងាកមកស្រែកពាក្យ «ផ្សះផ្សាជាតិ» ខណៈបណ្ឌិតបញ្ញវន្តមួយចំនួននាំគ្នាចាំធ្វើសេចក្ដីសន្និដ្ឋានសរសើរល្ខោនរបស់ក្រុមអ្នកនយោបាយអស់ផ្លូវទាំងនោះ ដែលប្រឹងកុហកភូតភរប្រជាពលរដ្ឋខ្មែរបន្តទៀតនៅពេលនេះ។
ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេអនុញ្ញាតឲ្យចូលទៅក្នុងកិច្ចប្រជុំសម្ងាត់របស់មន្ត្រីបក្សប្រឆាំងតាមប្រព័ន្ធអនឡាញ Zoom ដែលត្រូវគេទម្លាយកាលពីពេលថ្មីៗនេះ ហើយត្រូវបានគេសន្និដ្ឋានថាជាសញ្ញាវិជ្ជមានសម្រាប់ក្រុមប្រឆាំងក្នុងការរកការចរចានយោបាយសម្រាប់កម្ពុជា។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោក កាលពីម្សិលមិញ ដោយលោករំឭកសម្ដីរបស់លោកតាំងពីមុនព្រឹត្តិការណ៍...
បញ្ញវន្តខ្មែរ៖ លោក ហ៊ុន សែន លួចចូលកិច្ចប្រជុំសម្ងាត់គឺគ្រាន់តែចង់អួតថាទោះជាក្រុមប្រឆាំងធ្វើអ្វីក៏មិនអាចលាក់បានដែរ
ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក អះអាងថា ការដែលលោក ហ៊ុន សែន ចូលទៅក្នុងកិច្ចប្រជុំសម្ងាត់ជាមួយលោក ឡុង រី និងសមាជិកបក្សប្រឆាំងដទៃទៀតនៃភាគីលោក សម រង្ស៊ី កាលពីពេលថ្មីៗនេះ គ្រាន់តែចង់អួតអាងថា ទោះជាក្រុមប្រឆាំងធ្វើអ្វី សម្ងាត់ប៉ុនណា ក៏មិនអាចលាក់នឹងលោកបានដែរ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia...
សកម្មជន៖ សាររបស់ជំនួយការនាយករដ្ឋមន្ត្រីទាក់ទងរបាយការណ៍ភូតកុហករឿងទំនាស់ដីធ្លីកំពុងសកបញ្ច្រាសឲ្យរដ្ឋាភិបាលវិញ
សកម្មជននយោបាយបក្សប្រឆាំង លើកឡើងថា សាររបស់លោក ដួង ដារ៉ា ជំនួយការផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអំពាវនាវឲ្យអាជ្ញាធរ ឬភាគីពាក់ព័ន្ធ បញ្ឈប់ការធ្វើរបាយការណ៍ខុសការពិតក្នុងរឿងជម្លោះដីធ្លីទៅលោកនាយករដ្ឋមន្ត្រីនោះ គឺកំពុងវាយបកទៅរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាវិញ។
សកម្មជននយោបាយបក្សប្រឆាំង លោក ហ៊ុន កុសល បានសរសេរលើបណ្ដាញសង្គម Facebook របស់លោកនៅថ្ងៃទី៩ ខែកញ្ញា ថា សម្ដីរបស់ជំនួយការនាយករដ្ឋមន្ត្រី គឺសកបញ្ច្រាសឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន...
លោក ហ៊ុន ម៉ាណែត យល់ជំហររឹងមាំរបស់អាមេរិកទើបផ្សាយត្រឹមពាក្យ «ជួបសម្ដែងការគួរសម» ក្រោយជួបទូតអាមេរិក
អ្នកវិភាគបញ្ហាសង្គម បានលើកឡើងឲ្យដឹងនៅថ្ងៃទី៩ កញ្ញា ថា សាររបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលរំលេចឡើងថា «សារសំខាន់នៃអធិបតេយ្យភាព ឯករាជ្យ និងលទ្ធិប្រជាធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា» គឺជាសាររំឭកថា សហរដ្ឋអាមេរិកនៅតែឈរជាមួយប្រជាពលរដ្ឋខ្មែរដែលប្រាថ្នារបបប្រជាធិបតេយ្យសេរី។
សាររបស់ស្ថានទូតអាមេរិក បានបង្ហោះសារនេះឡើងក្រោយជំនួបមួយជាមួយលោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីណែនាំលោកវរសេនីយ៍ឯក Jacky Ly អនុព័ន្ធយោធាអាណត្តិថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
ទាំងលោក ហ៊ុន ម៉ាណែត...
អ្នកវិភាគ៖ អ្នកមានអំណាចអាចគ្រប់គ្រងដីរាប់ពាន់ហិកតារក្នុងសង្គមដែលមានសីលធម៌ទាបនិងច្បាប់ទន់ខ្សោយ
អ្នកឃ្លាំមើលសង្គម លើកឡើងថា ក្នុងសង្គមដែលមានសីលធម៌ទាប អំណាចច្បាប់នៅទន់ខ្សោយ គឺធ្វើឲ្យអ្នកមានអំណាច និងអ្នកមានលុយអាចប្រើឥទ្ធិពលដែលខ្លួនមានរំលោភយកដីពលរដ្ឋក្រីក្ររាប់ពាន់ហិកតារធ្វើជាកម្មសិទ្ធិរបស់ខ្លួន ខណៈពលរដ្ឋយ៉ាងច្រើនលើសលប់មានដីធ្លីតិចតួច និងខ្លះទៀតអត់មានដីធ្លីសូម្បីតែសម្រាប់សាងសង់លំនៅឋានរបស់ខ្លួន។
អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ថា នៅកម្ពុជា ពលរដ្ឋក្រីក្រដែលជាមនុស្សពេញវ័យក្នុងចំណោម ៥នាក់មានម្នាក់បានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដោយសារតែជីវភាពទីទ័លក្រ។ លោកថា ករណីបែបនេះមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្មែរកន្លងមកនោះទេ។
លោកអះអាងថា នៅកម្ពុជាបច្ចុប្បន្ននេះ...
បទវិភាគ៖ តើអ្នកណាជាមនុស្សគន្លឹះនាំឲ្យមានសេចក្ដីសម្រេចរំលាយគណបក្សសង្គ្រោះជាតិ?
គណបក្សសង្គ្រោះជាតិ ត្រូវបានព្រមព្រៀងបង្កើតឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ដោយការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ប៉ុន្តែគណបក្សប្រឆាំងដែលទទួលបានការគាំទ្រពីពលរដ្ឋសឹងកន្លះនគរនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន រំលាយចោលកាលពីឆ្នាំ២០១៧។
តើអ្នកណាជាមនុស្សគន្លឹះនាំឲ្យមានសេចក្ដីសម្រេចរំលាយគណបក្សសង្គ្រោះជាតិ? ហើយថាតើមានអ្វីជាចំណុចសំខាន់បំផុតមុននឹងរំលាយគណបក្សសង្គ្រោះជាតិ?
នៅខែសីហា ឆ្នាំ២០១៧ លោក អូន...
ក្រុមអ្នកតាមដាន៖ អ្នកនយោបាយខ្មែរពូកែឈ្លោះជាមួយជាតិសាសន៍ឯង ខណៈអ្នកនយោបាយមុនៗធ្វើសង្គ្រាមដើម្បីពង្រីកទឹកដី
ក្រុមអ្នកតាមដានការអភិវឌ្ឍនៅកម្ពុជា បានលើកឡើងថា អ្នកនយោបាយខ្មែរបច្ចុប្បន្ននេះនៅមិនទាន់ឈប់ឈ្លោះគ្នានៅឡើយទេ ហើយពូកែឈ្លោះតែជាមួយជាតិសាសន៍ឯង ដែលផ្ទុយស្រឡះពីអ្នកនយោបាយ និងរាជការសម័យមុនៗដែលឈ្លោះគ្នាដើម្បីពង្រីកទឹកដី។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរសារនៅលើគណនី Facebook របស់លោក កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងន័យថ្វាយសារ ឬទូលពិតថ្វាយអតីតព្រះមហាវីរក្សត្រជំនាន់មុនៗថា លោកសូមក្រាបបង្គំទូលព្រះមហាវីរក្សត្រខ្មែរដែលបានកសាងអង្គរគ្រប់ព្រះអង្គថា អ្នកនយោបាយដែលជាកូនចៅរបស់ព្រះអង្គនៅបន្តឈ្លោះទាស់គ្នានៅឡើយរហូតមកដល់បច្ចុប្បន្ននេះ។
ចំណែកឯទឹកដីដែលព្រះអង្គប្រឹងពង្រីក និងកសាងជាអាណាចក្រមួយដ៏ខ្លាំងក្លា ឥឡូវនេះនៅសល់តែ ១៨១០៣៥គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ហើយក្នុងរយៈពេលចុងក្រោយនេះ មិនដឹងថាទឹកដីនេះនឹងនៅសល់គ្រប់ចំនួនដូចតួលេខ...
មន្ត្រីក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវចាប់អ្នកបំភ្លៃព័ត៌មានថាលោក ស ខេង មានជំនួបជាមួយលោក សម រង្ស៉ី នៅបារាំង
មន្ត្រីក្រសួងមហាផ្ទៃរបស់រដ្ឋាភិបាលកម្ពុជា បានអះអាងថា ខ្លួនកំពុងស្រាវជ្រាវចាប់ខ្លួនជនដែលបំភ្លៃព័ត៌មានថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានជួបជាមួយនឹងអតីតមេបក្សប្រឆាំង លោក សម រង្ស៉ី នៅប្រទេសបារាំង ហើយព្រមព្រៀងគ្នាបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នស្របពេលដែលវត្តមានរបស់លោកកំពុងស្ថិតនៅក្នុងប្រទេសបារាំងនៅពេលនេះ។
ប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់រូបនេះ គឺបន្ទាប់ពីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងភាគីលោក សម រង្ស៊ី បានលើកឡើងពីការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរវាងលោក សម រង្ស៊ី និងលោក ស ខេង កាលពីពេលថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក...
ក្រុមតស៊ូមតិ៖ គ្មានហេតុផលវិទ្យាសាស្ត្រណាកំណត់ថាលោក ស ខេង ស្កាត់ទៅជួបលោក សម រង្ស៊ី នៅបារាំងទេ
ក្រុមអ្នកសង្កេតការណ៍អះអាងថា ប្រសិនបើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ស្កាត់ទៅជួបនិយាយគ្នាជាមួយក្រុមលោក សម រង្ស៊ី ដល់ប្រទេសបារាំង មែន លុះត្រាតែចាប់ពីពេលនេះទៅភាគីលោក សម រង្ស៊ី និងលោក ហ៊ុន សែន ជាមនុស្សមានគោលដៅតែមួយ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook...
ក្រុមអ្នកតស៊ូមតិថាការចាកចេញរបស់លោក ស ខេង ទៅបារាំង ដើម្បីបន្ធូរភាពតានតឹងទំនាស់ផ្ទៃក្នុងបក្សកាន់អំណាច
បញ្ញវន្តខ្មែរនៅក្រៅស្រុក លើកឡើងថា ការចាកចេញរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅប្រទេសបារាំង ក្នុងពេលនេះ ទំនងជាដើម្បីបន្ធូរភាពតានតឹងទំនាស់ផ្ទៃក្នុងបក្សកាន់អំណាចប៉ុណ្ណោះ បន្ទាប់ពីមានការតែងតាំងកូនប្រសាលោក ហ៊ុន សែន ក្នុងបំណងដើម្បីបន្សាបឥទ្ធិពលរបស់លោក ស ខេង ក្នុងកងកម្លាំងនគរបាលជាតិកាលពីពេលថ្មីៗនេះ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk របស់សារព័ត៌មាន The Cambodia...