38.1 C
Phnom Penh

TAG

គុនខ្មែរ

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ជួយ​លោក Thiago ពង្រីក​វិស័យ​ក្បាច់គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ

ក្រុម​អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល និង​សហព័ន្ធ​កីឡា​កម្ពុជា ជួយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​ប្រដាល់​ជនជាតិ​ប្រេស៊ីល លោក Thiago Teixeira ដើម្បី​ពង្រីក​វិស័យ​ក្បាច់គុន​ខ្មែរ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​លើ​ឆាក​អន្តរជាតិ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ មេសា នេះ​ថា ជា​មោទកភាព​មួយ​ដ៏​ធំធេង​សម្រាប់​កម្ពុជា​លើ​វិស័យ​ប្រដាល់​ដែល​កីឡា​ប្រដាល់​អន្តរជាតិ​ពេញចិត្ត​ក្នុង​ការ​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ពី​ក្បាច់គុន​ខ្មែរ ព្រោះ​ថា​កីឡា​ប្រដាល់​បរទេស​មួយ​ចំនួន​ស្គាល់​តែ មួយ​ថៃ (Muay Thai) តែប៉ុណ្ណោះ...

គណៈកម្មាធិការ​មួយ​ថៃ​ដក​ខ្សែក្រវាត់ WMO ពី​កីឡាករ Thiago ដោយសារ​ប្រកួត​តំណាង​ឱ្យ​គុន​ខ្មែរ

គណៈកម្មាធិការ​មួយ​ថៃ​ពិភពលោក WMO (World Of Muaythai Organization) សម្រេច​ដក​ខ្សែក្រវាត់ WMO របស់​កីឡាករ Thiago Teixeira ជនជាតិ​ប្រេស៊ីល និង​ហាមឃាត់​រាល់​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ WMO នា​ពេល​អនាគត បន្ទាប់ពី​កីឡាករ​រូប​នេះ​ប្រកួត​តំណាង​ឱ្យ​គុន​ខ្មែរ​របស់​ប្រទេស​កម្ពុជា។ ប្រធាន​ស្ថាប័ន​មួយ​ថៃ​ពិភពលោក (WMO) លោក Chinawut Sirisampan បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៣ នេះ...

លោក ហ៊ុន សែន ស្នើ​បញ្ឈប់​ការ​ទាមទារ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​មរតក​វប្បធម៌​នានា​ជាមួយ​ប្រទេស​មាន​វប្បធម៌​ស្រដៀង​គ្នា

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ខ្មែរ​បញ្ឈប់​ការ​ទាមទារ​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​លើ​មរតក​វប្បធម៌​នានា​ជាមួយ​ប្រទេស​ដែល​មាន​វប្បធម៌​ស្រដៀង​គ្នា ដើម្បី​បញ្ចប់​វិវាទ​ដែល​កើតមាន ជាពិសេស «គុន​ខ្មែរ» (Kun Khmer) និង​មួយថៃ (Muay Thai) កាលពី​ពេល​ថ្មីៗ​នេះ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​សិល្បករ​ខ្មែរ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​អន្តរជាតិ​កោះពេជ្រ កាលពី​ថ្ងៃទី​២ ខែ​មីនា ថា នៅ​ពេល​ដែល​ប្រទេស​នីមួយៗ​ដណ្តើម​សិទ្ធិ​គ្រប់គ្រង​ផ្ដាច់មុខ​លើ​មរតក​វប្បធម៌​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​បែប​នេះ ទំនាស់​គឺ​នៅតែ​កើតមាន​ជា​រៀង​រហូត​គ្មាន​ថ្ងៃ​បញ្ចប់​ឡើយ។ មេដឹកនាំ​ខ្មែរ​លោក ហ៊ុន...

IDEA TALK៖ តើ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​ផ្សព្វផ្សាយ​គុន​ខ្មែរ​ឱ្យ​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​ផ្សព្វផ្សាយ​គុន​ខ្មែរ​ឱ្យ​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ?»។

អ្នកវិភាគ៖ អ្នក​ប្រដាល់ ប៊ូ ខាវ មិន​បាន​បកស្រាយ​ខុស​ទេ​ជុំវិញ​កីឡា​គុន​ខ្មែរ​និង​មួយថៃ

អ្នក​ឃ្លាំមើល​និយាយ​ថា ការ​បកស្រាយ​របស់​អ្នក​ប្រដាល់​ថៃ គឺ​លោក ប៊ូ ខាវ ដែល​ថា​គុន​ខ្មែរ​មាន​កម្រិត​ត្រឹម​អាស៊ាន គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​គុន​ខ្មែរ​ជា​ម្ចាស់​វប្បធម៌​ក្បាច់គុន​នៅ​ក្នុង​តំបន់​អាស៊ាន ហើយ​អ្នក​ប្រដាល់​រូប​នោះ​ក៏​មិន​បាន​អះអាង​ថា មួយថៃ (Muay Thai) ជា​ម្ចាស់​វប្បធម៌​ក្បាច់គុន​ក្នុង​តំបន់​អាស៊ាន​ដែរ។ ជាង​នេះ​ទៀត ការ​អះអាង​របស់​គាត់​ដែល​ថា មួយថៃ (Muay Thai) មាន​កម្រិត​អូឡាំពិក​លើស​គុន​ខ្មែរ ក៏​មិន​ត្រូវ​នាំគ្នា​ខឹង​នឹង​គាត់​ដែរ ពីព្រោះ មួយថៃ ពិត​ជា​ឡើង​ដល់​កម្រិត​អូឡាំពិក​ប្រាកដ​មែន ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា តើ​រដ្ឋាភិបាល​ខ្មែរ​បាន​គិតគូរ​រក​វិធី​ឱ្យ​គុន​ខ្មែរ​ល្បីល្បាញ​កម្រិត​អន្តរជាតិ...

IDEA TALK៖ តើ​អ្វី​ដែល​ជា​ដំណោះស្រាយ​នៃ​ភាព​ចម្រូងចម្រាស​រវាង​គុន​ខ្មែរ (Kun Khmer) និង​មួយថៃ (Muay Thai)?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​អ្វី​ដែល​ជា​ដំណោះស្រាយ​នៃ​ភាព​ចម្រូងចម្រាស​រវាង​គុន​ខ្មែរ (Kun Khmer) និង​មួយថៃ (Muay Thai)?»។

អ្នក​ឃ្លាំមើល៖ ការ​ប្តូរ​ឈ្មោះ​វិញ្ញាសា​គុន​ខ្មែរ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ជា​សិទ្ធិ​របស់​កម្ពុជា​ដែល​ជា​ម្ចាស់​ផ្ទះ

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ផ្លាស់ប្ដូរ​ឈ្មោះ​វិញ្ញាសា​កីឡា​មួយ (Muay) មក​ជា​គុន​ខ្មែរ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២ នេះ វា​គឺជា​សិទ្ធិ​របស់​កម្ពុជា​ដែល​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​ជា​ការ​លើក​កម្ពស់​អត្តសញ្ញាណ​កីឡា​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ មករា នេះ​ថា លោក​ឯកភាព​ទៅ​នឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ដែល​សម្រេច​ប្តូរ​ឈ្មោះ​វិញ្ញាសា​ប្រកួត​ប្រដាល់​មួយ​ទៅ​ជា «គុន​ខ្មែរ» ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ គឺជា​ការ​បញ្ចៀស​នូវ​ការ​យល់​ច្រឡំ​ពី​បណ្តា​ប្រទេស​ដែល​មក​ចូលរួម​ចំពោះ​វិញ្ញាសា...

Latest news