30.7 C
Phnom Penh

TAG

ចូល​សញ្ជាតិ​ខ្មែរ

អ្នកវិភាគ​ចាស់វស្សា៖ រដ្ឋាភិបាល​មួយ​មិន​ទាំង​ផ្ដល់​សញ្ជាតិ​ឱ្យ​ពលរដ្ឋ​ខ្លួន​ឯង​ផង ហេតុ​អី​មក​ស្នើ​កម្ពុជា​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ទៅ​វិញ

អ្នកវិភាគ​ឯករាជ្យ​ចាស់វស្សា​ដ៏​មាន​បទពិសោធ​ខ្ពស់​ម្នាក់ លើកឡើង​ថា បើ​រដ្ឋាភិបាល​ប្រទេស​ណា​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សញ្ជាតិ​ខ្មែរ​ទៅ​ឱ្យ​ជនជាតិ​របស់​ពួកគេ​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ខ្មែរ នោះ​រដ្ឋាភិបាល​កម្ពុជា​ក៏​គួរតែ​ស្នើ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​ផ្តល់​សញ្ជាតិ​ឱ្យ​អ្នក​ទាំងនោះ​វិញ​ដែរ។ បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ កក្កដា នេះ​ថា រដ្ឋាភិបាល​របស់​ជន​បរទេស​ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​លើ​ទឹកដី​ខ្មែរ មិន​ទាំង​ផ្តល់​សញ្ជាតិ​ឱ្យ​ជនជាតិ​របស់​គេ​ផង តើ​មាន​មូលហេតុ​អ្វី​ដែល​ត្រូវ​មក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សញ្ជាតិ​ខ្មែរ​ទៅ​ឱ្យ​ជន​បរទេស​ទាំងនោះ។ បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា ជនបរទេស​ទាំងអស់​ដែល​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា សុទ្ធតែ​មាន​សញ្ជាតិ​ពី​កំណើត​របស់​ពួកគេ​រួច​អស់​ហើយ ដូច្នេះ​មិន​ចាំបាច់​ត្រូវ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនបរទេស​ទាំងនោះ​ទៀត​ទេ។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ពលរដ្ឋ​វៀតណាម​ដែល​បាន​ចូល​ទៅ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់​រាប់​ពាន់​នាក់ គិត​ត្រឹម​ឆ្នាំ​២០២៥ នេះ។ កាលពី​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២៥ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម...

លោក ហ៊ុន សែន ប្រាប់​ឱ្យ​នាយករដ្ឋមន្ត្រី​កូន​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​លោកតា​ស៊ុច​ព្រះសង្ឃ​ថៃ​ដែល​មាន​ប្រជាប្រិយភាព

ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន ជំរុញ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទូល​ស្នើសុំ​ព្រះមហាក្សត្រ​ប្រគេន​សញ្ជាតិ​ខ្មែរ​ដល់​ព្រះតេជព្រះគុណ មហា​នរិន្ទ​ថន ដែល​ពុទ្ធបរិស័ទ​ខ្មែរ​ហៅ​ជាទូទៅ​ថា​លោកតា ស៊ុច ឬ​លោក​ឪ​ស៊ុច ដើម្បី​ព្រះអង្គ​បំពេញ​ការងារ​ជា​ជនជាតិ​ខ្មែរ។ លោក ហ៊ុន សែន នា​រសៀល​ថ្ងៃទី​២០ ខែ​មិថុនា នេះ បាន​សាទរ​ព្រះសង្ឃ​ថៃ ដើមកំណើត​ពី​ខេត្ត​បុរីរ៉ាំ គឺ​លោក​ឪ​ស៊ុច ដែល​ត្រូវ​បាន​លោក ហ៊ុន ម៉ាណែត...

កម្ពុជា​បំភ្លឺ​ថា​ជនជាតិ​ចិន​ឈ្មោះ Daren Li ដែល​អាមេរិក​កាត់ទោស​រឿង​លាង​លុយ​មិន​មាន​សញ្ជាតិ​ខ្មែរ

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​កម្ពុជា បំភ្លឺ​ជុំវិញ​ករណី​ជនជាតិ​ចិន​ឈ្មោះ Daren Li ដែល​តុលាការ​អាមេរិក​បាន​កាត់ទោស​ក្នុង​សំណុំរឿង​លាង​លុយ​កខ្វក់​ជាង ៧០​លាន​ដុល្លារ​អាមេរិក មិន​មាន​កាន់​សញ្ជាតិ​ខ្មែរ​ឡើយ។ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​កម្ពុជា បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ វិច្ឆិកា ថា ជនជាតិ​ចិន​ឈ្មោះ Daren Li មិន​មាន​កាន់​សញ្ជាតិ​ខ្មែរ​ឡើយ។ ជនជាតិ​ចិន​ឈ្មោះ Daren Li ដែល​ត្រូវ​បាន​តុលាការ​អាមេរិក​កាត់ទោស គ្រាន់តែ​ធ្លាប់​ចេញ​ចូល​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌​អាមេរិក កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា បញ្ជាក់​ថា អាមេរិក​បាន​កាត់ទោស​ជនជាតិ​ចិន...

ផ្ទាំង​ប៉ាណូ​ភាសា​ចិន​ដាក់​លក់​សញ្ជាតិ​ខ្មែរ​ជា​សាធារណៈ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កំពុង​បង្ក​ការ​ភ្ញាក់ផ្អើល

សញ្ជាតិ​ខ្មែរ​ដែល​ត្រូវ​បាន​ប្រកាស​ដាក់​លក់​លើ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​ភាសា​ចិន ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កំពុង​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាជន​ថៃ និង​ភ្ញៀវ​ទេសចរ។ ការ​ប្រកាស​ដាក់​លក់​នេះ ធ្វើឡើង​ក្រោម​កិច្ចសន្យា​រយៈពេល​ត្រឹមតែ ៣០​ថ្ងៃ នឹង​ផ្តល់​ឯកជនភាព​សម្រាប់​ព័ត៌មាន​ផ្ទាល់ខ្លួន ខណៈ​តម្លៃ​សេវា​តម្រូវ​ឱ្យ​បង់​តាម​ក្រោយ បន្ទាប់ពី​ទទួល​បាន​សញ្ជាតិ​ថ្មី​រួចរាល់។ កាសែត​បាងកក​ប៉ុស្តិ៍ (Bangkok Post) របស់​ថៃ បាន​ចុះផ្សាយ​អត្ថបទ​នៅ​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ​ថា ការ​ផ្សាយ​ពាណិជ្ជកម្ម​ផ្ទាំង​ប៉ាណូ​ជា​ភាសា​ចិន​ធំៗ​ក្នុង​ការ​ផ្តល់​សេវា​ធ្វើ​លិខិត​ឆ្លងដែន និង​សញ្ជាតិ​រហ័ស​សម្រាប់​ជនភៀសខ្លួន ដូចជា លិខិត​ឆ្លងដែន និង​សញ្ជាតិ​ឥណ្ឌូនេស៊ី កម្ពុជា តួកគី...

ជនជាតិ​ចិន​ដំបូង​គេ​ត្រូវ​បាន​ផ្ដល់​សញ្ជាតិ​ខ្មែរ​ក្នុង​អាណត្តិ​លោក ហ៊ុន ម៉ាណែត ដឹកនាំ​រដ្ឋាភិបាល

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្ត​ស្នើសុំ​ព្រះមហាក្សត្រ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​ចិន ឈ្មោះ លាវ ជុង សៀន (LIU ZONGXIAN) និង​ប្រើ​ឈ្មោះ​លំនាំ​ខ្មែរ​មក​ជា លាវ សំណាង ដំបូង​គេ​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ បន្ទាប់ពី​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម។ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៥ មីនា នេះ សម្រេច​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​ចិន...

ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម​ម្នាក់​តាម​សំណើ​លោក ហ៊ុន ម៉ាណែត ជា​លើកដំបូង

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ សីហមុនី ត្រាស់​បង្គាប់​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម ឈ្មោះ ហា វ៉ាន់ហៀវ (Ha Van Hieu) ដែល​ជា​ជនជាតិ​វៀតណាម​ដំបូង​គេ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​ការ​ស្នើសុំ​ពី​នាយករដ្ឋមន្ត្រី​ថ្មី​លោក ហ៊ុន ម៉ាណែត ក្រោយពី​ឡើង​កាន់​តំណែង​បាន​ជាង ១​ខែ (៤៤​ថ្ងៃ)។ ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៣ កុម្ភៈ នេះ...

លោក ហ៊ុន សែន ស្នើ​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​យ៉ាង​ច្រើន​មុន​លាលែង​តំណែង​នាយករដ្ឋមន្ត្រី

មុន​នឹង​លាលែង​តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា មេដឹកនាំ​ខ្មែរ​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​ស្នើសុំ​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នៅ​ឆ្នាំ​២០២៣ នេះ ដែល​ពួកគេ​បាន​រស់នៅ​លើ​ទឹកដី​កម្ពុជា​តាំងពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ មក។ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម ជា​បន្តបន្ទាប់ តាម​ច្បាប់​សញ្ជាតូបនីយកម្ម​នៅ​ដើម​ឆ្នាំ​២០២៣ នេះ តាម​ការ​ស្នើសុំ​របស់​លោក ហ៊ុន សែន ដល់​ជនជាតិ​វៀតណាម​ខុស​ច្បាប់​រាប់​សិប​នាក់ និង​បាន​ប្តូរ​ឈ្មោះ​តាម​លំនាំ​ខ្មែរ​ថែម​ទៀត ដូចជា​ជនជាតិ​វៀតណាម ឈ្មោះ ណុង វ៉ាន់គីម ប្តូរ​មក​ជា រិទ្ធិ...

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ម្នាក់​សង្ស័យ​លើ​ការ​ស្នើសុំ​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​ចិន-វៀតណាម​ពី​សំណាក់​លោក ហ៊ុន សែន ថា​ស្ថិត​ក្នុង​របៀបវារៈ​នយោបាយ

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ដាក់​ការ​សង្ស័យ​ថា ការ​ស្នើសុំ​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន ពី​សំណាក់​លោក ហ៊ុន សែន នៅ​ពេលនេះ គឺ​ធ្វើ​ឡើង​ក្នុង​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​រវាង​ចិន និង​វៀតណាម ជាជាង​លក្ខខណ្ឌ​ច្បាប់​របស់​កម្ពុជា។ មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​មួយ​រូប​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១ វិច្ឆិកា នេះ​ថា កម្ពុជា​នៅ​ពេលនេះ​កំពុង​ស្ថិត​ក្នុង​ការ​ប្រទាញប្រទង់​ពី​សំណាក់​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម និង​មហា​អំណាច​កុម្មុយនីស្ត​ចិន ជុំវិញ​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​សព្វថ្ងៃ​នេះ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​បម្រើ​ផល​ប្រយោជន៍​ឱ្យ​ប្រទេស​ទាំង​ពីរ​នេះ​ក្នុង​ពេល​តែ​មួយ​ថែម​ទៀត ដោយសារតែ​វៀតណាម​ធ្លាប់​ជួយ​ខ្លួន​ឱ្យ​កាន់​អំណាច​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ មក ហើយ​ចំណែក​ចិន...

Latest news

© 2021, ដេលី. All rights reserved.