32.1 C
Phnom Penh

TAG

ជនជាតិ​ចិន

នគរបាល​ដេញ​ចាប់​ឧក្រិដ្ឋជន​យៀកណាម​ដែល​ចាប់​ជំរិត​ជនជាតិ​ចិន តែ​បាញ់​ច្រឡំ​ចំ​ជនស៊ីវិល

កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ចាប់​បាន​ឧក្រិដ្ឋជន​វៀតណាម ចំនួន ១២​នាក់ ទាក់ទង​ទៅ​នឹង​ករណី​ចាប់​ជំរិត​ជនជាតិ​ចិន​ម្នាក់​នៅ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ក្រោយពី​មាន​ករណី​ចាប់​រថយន្ត​ពលរដ្ឋ​ច្រឡំ បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ និង​មាន​ពលរដ្ឋ​ម្នាក់​រង​របួស​កាលពី​ថ្ងៃទី​២៧ ធ្នូ កន្លង​ទៅ។ យោង​តាម​ព័ត៌មាន​ចុះផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ អាជ្ញាធរ​បាន​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​បាន​នូវ​ឧក្រិដ្ឋជន​ជនជាតិ​វៀតណាម ១២​នាក់​នេះ ធ្វើឡើង​បន្ទាប់ពី​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ទទួល​បាន​បណ្តឹង​ករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់​ទៅ​លើ​ជនជាតិ​ចិន​ម្នាក់ នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា ជនជាតិ​ចិន​ដែល​រងគ្រោះ​នោះ​មាន​ឈ្មោះ CHEN YITONG...

អាជ្ញាធរ​ត្រៀម​បណ្តេញ​ចេញ​ជនបរទេស​ជិត ២០០​នាក់​ពាក់ព័ន្ធ​ប្រព្រឹត្ត​ល្បែង​អនឡាញ​ខុស​ច្បាប់

អគ្គស្នងការ​នគរបាល​ជាតិ ត្រៀម​បណ្ដេញ​ជនជាតិ​ចិន និង​ប៉ាគីស្ថាន ជិត ២០០​នាក់ ចេញពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​កំណើត​វិញ បន្ទាប់ពី​រក​ឃើញ​ថា​ពួកគេ​ចូល​មក​ស្នាក់នៅ​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ និង​បាន​លួចលាក់​ប្រព្រឹត្ត​ល្បែង​អនឡាញ​ខុស​ច្បាប់។ អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក សុខ សុមនា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃទី​៨ ខែ​វិច្ឆិកា ថា ជនបរទេស​ទាំងនេះ​ត្រូវ​បាន​ឃាត់​ខ្លួន និង​ត្រៀម​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា ខណៈ​ដែល​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដឹកនាំ​បទល្មើស និង​ម្ចាស់​ទីតាំង នឹង​ត្រូវ​ប្រឈមមុខ​នីតិវិធី​ច្បាប់។ ប្រភព​ដដែល​អះអាង​ថា ជនបរទេស​ដែល​ត្រៀម​បណ្តេញ​ពី​ប្រទេស​កម្ពុជា​ទាំងនោះ គឺ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​សង្កាត់​ស្ទឹងមានជ័យ៣ កាលពី​រសៀល​ថ្ងៃទី​៦ ខែ​វិច្ឆិកា។ បច្ចុប្បន្ន...

អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​បដិសេធ​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​រឿង​ចាប់​ជំរិត

អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា បដិសេធ​ការ​ផ្សព្វផ្សាយ​នៃ​សារព័ត៌មាន​ប្រទេស​កូរ៉េខាងត្បូង KBS News ដែល​បាន​ចុះផ្សាយ​អំពើ​បង្ខាំង​ពលរដ្ឋ​នៃ​សាធារណរដ្ឋ​កូរ៉េ ឱ្យ​ធ្វើ​ការ​ខុស​ច្បាប់ និង​ចាប់​ជំរិត​នៅ​ប្រទេស​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ។ អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ត្រូវ​បាន​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា ស្រង់​សម្ដី​នៅ​ថ្ងៃទី​២៤ តុលា នេះ​ថា ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ទូរទស្សន៍​កូរ៉េខាងត្បូង KBS News ជុំវិញ​អំពើ​បង្ខាំង​មនុស្ស និង​អំពើ​ចាប់​ជំរិត​នេះ មិនមែន​ជា​ការពិត​ឡើយ ហើយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សូម​ធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្ការ និង​ច្រានចោល​នូវ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​នេះ​ទាំងស្រុង។ លោក...

កងរាជអាវុធហត្ថ​បង្ក្រាប​បាន​គ្រឿងញៀន​ជាង ១០០​គីឡូក្រាម និង​ឃាត់​ខ្លួន​ជនជាតិ​ចិន ៤​នាក់

កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង ដោយ​ចាប់​បាន​ជនជាតិ​ចិន ៤​នាក់ និង​រឹបអូស​គ្រឿងញៀន​បាន​ជាង ១០០​គីឡូក្រាម បន្ទាប់ពី​បាន​ធ្វើការ​ស្រាវជ្រាវ​រយៈពេល​ជិត​មួយ​ខែ។ បើ​តាម​ព័ត៌មាន​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៩ តុលា បាន​សរសេរ​ថា កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៩ ខែ​តុលា បាន​បង្ហាញ​ថា កម្លាំង​ជំនាញ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​រយៈពេល​ជិត​មួយ​ខែ​ដើម្បី​កំណត់​មុខសញ្ញា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ចិន ៤​នាក់ ក្នុង​នោះ​គេ​បាន​ចុះ​ឆែកឆេរ​នៅ​តាម​ទីតាំង ៤ ផ្សេង​គ្នា...

អ្នក​ឃ្លាំមើល​ថា​ការ​តែងតាំង​លោក នុត សវនា ឱ្យ​ធ្វើជា​ប្រធាន​ពន្ធនាគារ​ព្រៃស​គឺជា​រឿង​សមស្រប

អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​តែងតាំង​អ្នក​នាំពាក្យ និង​ជា​អគ្គនាយករង​នៃ​នាយកដ្ឋាន​ពន្ធនាគារ លោក នុត សវនា ឱ្យ​ធ្វើ​ជា​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ «ម​១» ឬ​ពន្ធនាគារ​ព្រៃស គឺជា​រឿង​សមស្រប ប៉ុន្តែ​ចំពោះ​ការ​អនុវត្ត​ការងារ​ជាក់ស្តែង​ត្រូវ​រង់ចាំ​តាមដាន​បន្ត​ទៀត។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ តុលា នេះ​ថា តាម​បែបបទ​រដ្ឋបាល ការ​ផ្លាស់ប្ដូរ​មន្ត្រី​ប្រព្រឹត្ត​ខុស​ចេញពី​តំណែង និង​ដំឡើង​មន្ត្រី​ថ្មី​ទៅ​ជំនួស​តំណែង...

ក្រសួង​ទេសចរណ៍​ថា​ស្ថានទូត​ចិន​សន្យា​ពង្រឹង​វិស័យ​ទេសចរណ៍​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ

ក្រសួង​ទេសចរណ៍ អះអាង​ថា ស្ថានទូត​ចិន សន្យា​ជំរុញ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន ឱ្យ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​ទូលំទូលាយ ទាំង​ខាង​ក្រុមហ៊ុន​អាកាសចរណ៍ និង​ប្រជាជន​ចិន រួម​ទាំង​ជួយ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្ក​ផល​អវិជ្ជមាន​ដល់​កម្ពុជា។ ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១ តុលា នេះ​ថា ស្ថានទូត​ចិន បាន​សន្យា​ជាមួយ​កម្ពុជា​ក្រោម​លក្ខខណ្ឌ​ជិត ១០​ចំណុច​ក្នុង​ការ​ពង្រឹង​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ។ ប្រភព​ដដែល​បន្ថែម​ថា ស្ថានទូត​ចិន​ក៏​បាន​សន្យា​ជំរុញ​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​រវាង​ក្រសួង​ទេសចរណ៍​កម្ពុជា និង​ក្រសួង​វប្បធម៌ ទេសចរណ៍​ចិន បន្ថែម​ទៀត​ដែរ...

ជនជាតិ​ចិន​៥​នាក់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​លាង​លុយ​កខ្វក់​នៅ​កម្ពុជា​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ

ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ចិន ប្រកាស​ថា ក្រុម​ការងារ​ប្រមាញ់​សត្វ​កញ្ជ្រោង "Fox Hunt" បាន​នាំ​ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន ចំនួន ៥​នាក់ ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន វិញ ក្រោយពី​ពួកគេ​ធ្វើ​ឧក្រិដ្ឋកម្ម​លាង​លុយ​កង្វក់​ក្នុង​ប្រទេស​កម្ពុជា។ យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ចិន China daily កាលពី​ថ្ងៃ​សុក្រ ទី​៦ ខែ​កញ្ញា ឲ្យ​ដឹង​ថា ជនសង្ស័យ​ជនជាតិ​ចិន ៥​នាក់​ដែល​ក្រុម​ការងារ​ចិន "Fox Hunt" ចាប់​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន វិញ​កាលពី​ថ្ងៃទី​៦ កញ្ញា...

ផ្ទាំង​ប៉ាណូ​ភាសា​ចិន​ដាក់​លក់​សញ្ជាតិ​ខ្មែរ​ជា​សាធារណៈ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កំពុង​បង្ក​ការ​ភ្ញាក់ផ្អើល

សញ្ជាតិ​ខ្មែរ​ដែល​ត្រូវ​បាន​ប្រកាស​ដាក់​លក់​លើ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​ភាសា​ចិន ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កំពុង​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាជន​ថៃ និង​ភ្ញៀវ​ទេសចរ។ ការ​ប្រកាស​ដាក់​លក់​នេះ ធ្វើឡើង​ក្រោម​កិច្ចសន្យា​រយៈពេល​ត្រឹមតែ ៣០​ថ្ងៃ នឹង​ផ្តល់​ឯកជនភាព​សម្រាប់​ព័ត៌មាន​ផ្ទាល់ខ្លួន ខណៈ​តម្លៃ​សេវា​តម្រូវ​ឱ្យ​បង់​តាម​ក្រោយ បន្ទាប់ពី​ទទួល​បាន​សញ្ជាតិ​ថ្មី​រួចរាល់។ កាសែត​បាងកក​ប៉ុស្តិ៍ (Bangkok Post) របស់​ថៃ បាន​ចុះផ្សាយ​អត្ថបទ​នៅ​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ​ថា ការ​ផ្សាយ​ពាណិជ្ជកម្ម​ផ្ទាំង​ប៉ាណូ​ជា​ភាសា​ចិន​ធំៗ​ក្នុង​ការ​ផ្តល់​សេវា​ធ្វើ​លិខិត​ឆ្លងដែន និង​សញ្ជាតិ​រហ័ស​សម្រាប់​ជនភៀសខ្លួន ដូចជា លិខិត​ឆ្លងដែន និង​សញ្ជាតិ​ឥណ្ឌូនេស៊ី កម្ពុជា តួកគី...

ឧក្រិដ្ឋជន​ចិន​​ខាង​លាង​លុយ​ខ្មៅ​បី​នាក់​ទៀត ត្រូវ​បាន​អាជ្ញាធរ​សិង្ហបុរី​និរទេស​មក​កម្ពុជា

អាជ្ញាធរ​សិង្ហបុរី បាន​បណ្តេញ​បុរស​ជនជាតិ​ចិន ៣​នាក់​បន្ថែម​ទៀត​មក​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ​ម្នាក់​មាន​សញ្ជាតិ​ខ្មែរ និង ២​នាក់​ទៀត​មាន​សញ្ជាតិ​ចិន បន្ទាប់ពី​តុលាការ​សិង្ហបុរី សម្រេច​កាត់ទោស​ពួកគេ​ក្នុង​សំណុំរឿង​លាង​លុយ​កខ្វក់​ដ៏​ធំ​មិន​ធ្លាប់​មាន​នៅ​ប្រទេស​សិង្ហបុរី កាលពី​ឆ្នាំ​២០២៣។ តាម​ការ​ចុះផ្សាយ​របស់​កាសែត​សិង្ហបុរី The Straits Time បាន​ឲ្យ​ដឹង​ថា ឧក្រិដ្ឋជន​លាង​លុយ​កខ្វក់​ចំនួន ៣​នាក់​ដែល​ម្នាក់​មាន​សញ្ជាតិ​ខ្មែរ និង ២​នាក់​ទៀត​មាន​សញ្ជាតិ​ចិន ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​នៅ​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៤។ ឧក្រិដ្ឋជន​ទាំង ៣​នាក់​នោះ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ជាន់​ទឹកដី​សិង្ហបុរី វិញ​នោះ​ទេ។ កាសែត​ដដែល​បាន​រាយការណ៍​ថា បុគ្គល​ឈ្មោះ...

ក្រុមហ៊ុន​ចិន​ដែល​ចាក់​ថ្ម​ចូល​ឆ្នេរ​អូរត្រេះ ត្រូវ​អាជ្ញាធរ​បញ្ជា​ឱ្យ​រុះរើ​វិញ​បន្ទាប់ពី​មាន​ប្រតិកម្ម​ពី​មហាជន

អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់ អះអាង​ថា ការដ្ឋាន​សាងសង់​របស់​ក្រុមហ៊ុន​ចិន យូណាន ជីងចេន ដែល​បាន​ចាក់​ថ្ម​ចូល​ក្នុង​សមុទ្រ​នៅ​តាម​បណ្តោយ​ឆ្នេរ​អូរត្រេះ ដែល​ស្ថិត​ក្នុង​ភូមិ​៦ សង្កាត់​លេខ​០៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​រើ​ចេញ និង​រៀបចំ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​ឡើងវិញ​ហើយ។ លោក ឡុង ឌីម៉ង់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អាជ្ញាធរ​ខេត្ត​បាន​ចាត់​មន្ត្រី​ជំនាញ ឱ្យ​ចុះ​ទៅ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ភាគី​ក្រុមហ៊ុន​ហើយ។ មន្ត្រី​ជំនាញ​បាន​ណែនាំ​ឱ្យ​ភាគី​ក្រុមហ៊ុន​នោះ រុះរើ​ការដ្ឋាន​សាងសង់ និង​កាយ​ថ្ម​ដែល​បាន​ចាក់​ចូល​ឆ្នេរ​ឱ្យ​ទៅ​សភាព​ដើម​វិញ​ហើយ។ ប្រភព​ដដែល​បាន​អះអាង​ថា...

Latest news

© 2021, ដេលី. All rights reserved.