ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
32.1
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ជនជាតិចិន
ព័ត៌មានជាតិ
សមត្ថកិច្ចគ្រោងបណ្ដេញជនជាតិចិននិងវៀតណាមខុសច្បាប់១៤១នាក់ចេញពីកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
September 21, 2022
សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ឃាត់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ជិត ៥០០នាក់ ដែលមាន ៤សញ្ជាតិ ក្នុងនោះមានជនជាតិចិន និងវៀតណាម ១៤១នាក់ នឹងត្រូវបណ្ដេញចេញពីកម្ពុជា ខណៈជនបរទេស ២៧នាក់ទៀតពាក់ព័ន្ធនឹងប្រព្រឹត្តបទល្មើសបង្ខាំងធ្វើទារុណកម្ម និងជួញដូរមនុស្ស។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី១៨ ខែកញ្ញា បានឱ្យដឹងថា ក្នុងយុទ្ធនាការចុះបង្ក្រាបបទល្មើសនៅទីតាំងចំនួន ៣អគារចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បានឃាត់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៤៩៥នាក់ដែលមាន ៤សញ្ជាតិ។ សេចក្ដីប្រកាសដដែលបញ្ជាក់ថា...
ច្បាប់
តុលាការឃុំខ្លួនជនជាតិចិន៣នាក់ករណីផ្ដល់ព័ត៌មានកុហករឿងទាសករលក់ឈាមនៅខេត្តព្រះសីហនុ
ឌឹ ខេមបូឌា ដេលី
-
March 5, 2022
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ សម្រេចចោទប្រកាន់ និងឃុំខ្លួនជនជាតិចិនចំនួន ៣នាក់នៅក្នុងពន្ធនាគារ និងម្នាក់ទៀតត្រូវបានពន្យារពេលឃុំខ្លួនដោយសារបញ្ហាសុខភាព កាលពីថ្ងៃទី២ ខែមីនា កន្លងមកនេះ ក្រោយពេលអាជ្ញាធររកឃើញថា ព័ត៌មានទាសករលក់ឈាមជារឿងប្រតិដ្ឋ។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោក ហួត វិចិត្រ ដែលជាអ្នកចាត់ការផ្ទាល់លើករណីនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានបញ្ជូនជនសង្ស័យទាំង ៣នាក់ទៅចៅក្រមស៊ើបសួរ ហើយចៅក្រមស៊ើបសួរក៏បានសម្រេចឃុំខ្លួនពួកគេទាំង ៣នាក់នោះនៅក្នុងពន្ធនាគារខេត្តព្រះសីហនុ កាលពីម្សិលមិញ (ថ្ងៃទី៣ មីនា)។ លោកថា អ្នកទាំង ៣នាក់ពាក់ព័ន្ធនឹងបទចោទ...
ច្បាប់
ស្ថានទូតចិនច្រានចោលករណីទាសករលក់ឈាមថាជាការប្រឌិត និងអំពាវនាវឲ្យពលរដ្ឋខ្លួនគោរពច្បាប់កម្ពុជា-ចិន
ខេមបូឌា ដេលី
-
March 3, 2022
អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍ដោយច្រានចោលពាក់ព័ន្ធនឹងការចាប់បង្ខាំងជនជាតិចិន ឲ្យធ្វើជាទាសករលក់ឈាមនៅតំបន់ឆៃណាថោន (China Town) ខេត្តព្រះសីហនុ ថាជាការប្រឌិត ដោយអំពាវនាវដល់ពលរដ្ឋចិននៅកម្ពុជាឲ្យគោរពតាមច្បាប់របស់កម្ពុជា និងចិន ដើម្បីការពារសិទ្ធិរបស់ពួកគេ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានលើកឡើងថា ស្ថានទូតមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណី «ទាសករលក់ឈាម» ដែលបានផ្សាយតៗគ្នាតាមប្រព័ន្ធអ៉ីនធឺណិត បន្ទាប់មកបានជំរុញឱ្យប៉ូលិសកម្ពុជាបើកស៊ើបអង្កេតលើសំណុំរឿងនេះ។ ប្រភពដដែលឲ្យដឹងថា ប៉ូលិសកម្ពុជាបានចាប់ផ្តើមស៊ើបអង្កេតនៅថ្ងៃទី១៥ ខែកុម្ភៈ ហើយកាលពីថ្ងៃទី២៨ ខែកុម្ភៈ សមត្ថកិច្ចកម្ពុជាបានជូនដំណឹងទៅស្ថានទូតចិនអំពីលទ្ធផលស៊ើបអង្កេតបឋម និងបានចេញសេចក្តីប្រកាសថា សំណុំរឿងទាសករលក់ឈាមគឺជារឿងប្រឌិតសុទ្ធសាធ។ អ្នកនាំពាក្យបញ្ជាក់ថា...
ព័ត៌មានជាតិ
អ្នកឃ្លាំមើលថារដ្ឋាភិបាលក្រុងប៉េកាំងអាចនឹងត្រួតត្រាសេដ្ឋកិច្ចខ្មែរពេញទំហឹង
ខេមបូឌា ដេលី
-
February 15, 2022
ក្រុមអ្នកឃ្លាំមើលនិយាយថា ដោយសារតែរដ្ឋាភិបាលក្រុងប៉េកាំង អាចត្រួតត្រាសេដ្ឋកិច្ចខ្មែរពេញទំហឹង ហេតុដូច្នេះហើយបានជារដ្ឋាភិបាលចិន អាចបង្កើតរដ្ឋមួយនៅកម្ពុជានៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលពួកគេនាំគ្នាហៅថាតៃកាំង និងអាចឱ្យជនជាតិចិនដែលកំពុងរស់នៅលើទឹកដីខ្មែរសព្វថ្ងៃនេះកាន់តែមានសិទ្ធិអំណាចរឹតតែខ្លាំងឡើងៗ។ អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៣ ខែកុម្ភៈ ថា អស់រយៈពេលប្រមាណជា ១០ឆ្នាំកន្លងទៅនេះ ពាណិជ្ជករចិនបានធ្វើឲ្យជីវភាពពលរដ្ឋខ្មែរមួយចំនួនធូរធារ ប៉ុន្តែអ្នកវិភាគរូបនេះបានលើកឡើងនូវទស្សនៈមេដឹកនាំជនជាតិឥណ្ឌា លោក មហាត្មៈគន្ធី ថា...
ព័ត៌មានជាតិ
អ្នកមានអចលនទ្រព្យសម្រាប់ជួលឲ្យចិន កំពុងទន្ទឹងរង់ចាំអ្នកវិនិយោគចិនវិលចូលខេត្តព្រះសីហនុវិញ
ខេមបូឌា ដេលី
-
October 25, 2021
អ្នកជំនួញអចលនទ្រព្យ និងប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ ដែលមានអគារ ផ្ទះ និងដី ត្រៀមបម្រុងទុកជួល បានបង្ហាញក្តីអស់សង្ឃឹម ខណៈការទន្ទឹងរង់ចាំអ្នកវិនិយោគទុនចិន វិលចូលក្រុងព្រះសីហនុជាថ្មីហាក់ដូចជាមិនទាន់មានដំណឹងនៅឡើយ។ ប្រជាពលរដ្ឋ អាជីវករ ឈ្មួញភាគច្រើនបានត្អូញត្អែរថា ពួកគេបានជំពាក់លុយធនាគារដោយសារយកប្រាក់មកវិនិយោគលើសំណង់ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់ឲ្យអ្នកជំនួញជនជាតិចិន គឺកំពុងជួបការលំបាកក្នុងការរកចំណូលសងដោះបំណុលត្រឡប់ទៅវិញ។ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ដែលមានអចលនទ្រព្យ អគារ ផ្ទះ និងដីសម្រាប់ទុកជួល និងលក់ឲ្យអ្នកវិនិយោគទុនចិន បានបង្ហាញអារម្មណ៍ជ្រួលជ្រើមកាន់តែខ្លាំងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសនៅថ្ងៃសុក្រ...
ព័ត៌មានជាតិ
ពលរដ្ឋថាជនជាតិចិនដែលគ្មានការងារធ្វើពិតប្រាកដក្នុងក្រុងព្រះសីហនុកំពុងចែកចាយឬជួញដូរគ្រឿងញៀន
ខេមបូឌា ដេលី
-
October 14, 2021
ពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានអះអាងថា បទល្មើសគ្រឿងញៀនហាក់បង្កើនសកម្មភាពជួញដូរ ឬចែកចាយគ្រឿងញៀននៅក្នុងក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះមានសញ្ញាកើនច្រើនគួរឲ្យព្រួយបារម្ភ បន្ទាប់ពីជំងឺ Covid-19 ឆ្លងចូលសហគមន៍ក្នុងមូលដ្ឋាននេះហាក់បានថយចុះអត្រាឆ្លងរួចមក។ ប្រភពពីពលរដ្ឋបន្តថា ជនសង្ស័យដែលចែកចាយ ឬចរាចរជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ននេះ គឺមានទាំងជនជាតិខ្មែរ ជាពិសេសជនជាតិចិន ផងដែរ។ ប្រភពបន្តថា រាល់ថ្ងៃនេះ ជនជាតិចិនភាគច្រើនដែលមិនមានការងារធ្វើពិតប្រាកដ ហើយកំពុងមានវត្តមានរស់នៅក្នុងក្រុងព្រះសីហនុ គឺជាភ្នាក់ងារសកម្មក្នុងការចែកចាយ ឬចរាចរគ្រឿងញៀននៅក្នុងក្រុងទេសចរណ៍មួយនេះ ដែលភាគច្រើនពួកគេបានចែកចាយលក់ទៅឲ្យជនជាតិចិនដូចគ្នានៅតាមទីតាំងធ្វើអាជីវកម្មនានា មានដូចជាមណ្ឌលកម្សាន្ត កាស៊ីណូ និងបនពេស្យាចារលួចលាក់ជាដើម។ ជាក់ស្តែងកាលពីថ្ងៃទី១១ និងថ្ងៃទី១២ ខែតុលា...
ព័ត៌មានជាតិ
ពលរដ្ឋនិងអាជីវកររស់នៅក្រុងព្រះសីហនុបន្តព្រួយបារម្ភចំពោះបទល្មើសចាប់ជំរិតមនុស្សបង្ខាំងទារប្រាក់
ខេមបូឌា ដេលី
-
September 14, 2021
ប្រជាពលរដ្ឋ និងក្រុមអាជីវកររស់នៅក្រុងព្រះសីហនុ សម្ដែងការព្រួយបារម្ភលាយឡំនឹងការរិះគន់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចំពោះសមត្ថភាពលើការងារដឹកនាំទប់ស្កាត់បទល្មើសចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ បទល្មើសជួញដូរអាវុធ បទល្មើសជួញដូរគ្រឿងញៀន និងសកម្មភាពបាញ់បោះសេរី និងបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទដែលកំពុងកើតមានឡើងនៅខេត្តព្រះសីហនុ យ៉ាងកក្រើក។ ពលរដ្ឋនៅខេត្តនេះបានលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ចហាក់បណ្តោយឲ្យជនល្មើសអាចធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ ដែលបង្កការភ័យខ្លាចពីសុវត្ថិភាពក្នុងការរស់នៅ និងប៉ះពាល់ដល់ការប្រកបមុខរបរប្រចាំថ្ងៃរបស់ពួកគាត់។ ក្រុមប្រជាពលរដ្ឋបង្ហាញក្ដីព្រួយបារម្ភពីសុវត្ថិភាពក្នុងការធ្វើដំណើរ ការរស់នៅ និងការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ត្បិតពួកគាត់តែងតែសង្កេតឃើញថា ក្រុមជនល្មើសដែលភាគច្រើនជាជនជាតិចិន បានចេញធ្វើសកម្មភាពចាប់មនុស្សបង្ខាំងទារប្រាក់ និងប្លន់ប្រដាប់អាវុធជាដើម បានកើតមានជាច្រើនករណីនៅក្នុងខេត្តព្រះសីហនុ ក្បែរៗតំបន់ដែលពួកគាត់រស់នៅ។ កាលពីថ្ងៃទី១០ ខែកញ្ញា...
ព័ត៌មានជាតិ
ពលរដ្ឋថាបទល្មើសបាញ់បោះសេរីនិងចាប់មនុស្សជំរិតទារប្រាក់កំពុងកម្រើកឡើងវិញនៅក្រុងព្រះសីហនុ
ខេមបូឌា ដេលី
-
August 8, 2021
ពលរដ្ឋរស់នៅក្រុងព្រះសីហនុ អះអាងថា បទល្មើសបាញ់បោះសេរី និងបទល្មើសចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ បានចាប់ផ្តើមកម្រើកជាបណ្តើរៗឡើងវិញហើយនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលករណីនេះបង្កឲ្យមានការព្រួយបារម្ភអំពីសុខសុវត្ថិភាពក្នុងការប្រកបរបរទទួលទាន និងធ្វើដំណើររបស់ពួកគាត់។ អាជីវករ និងប្រជាពលរដ្ឋភាគច្រើនដែលមានលំនៅឋាននៅក្នុងក្រុងព្រះសីហនុ ឲ្យដឹងថា ក្នុងប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញបទល្មើសចាប់មនុស្សបង្ខាំងជំរិតទារប្រាក់ និងបទល្មើសបាញ់បោះសេរី បានបន្តកើតមានជាញឹកញាប់ ក្រោយស្ងប់ស្ងាត់មួយរយៈពេលខ្លីអំឡុងពេលផ្ទុះរាតត្បាតជំងឺ Covid-19 ឆ្លងចូលសហគមន៍ ២០ កុម្ភៈ ធ្ងន់ធ្ងររួចមក។ នៅថ្ងៃទី០៥ ខែសីហា មានករណីជនសង្ស័យផ្ទុះអាវុធប្រមាណ ៥គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅតាមផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុ...
ព័ត៌មានជាតិ
ជនជាតិចិន៤នាក់ត្រូវបានបញ្ជូនទៅតុលាការខេត្តព្រះសីហនុពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនដូចគ្នា
ខេមបូឌា ដេលី
-
July 24, 2021
ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ កម្លាំងជំនាញរបស់លោក បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិចិន ៤នាក់ និងភស្តុតាងទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្ដន្ទាទោសពាក់ព័ន្ធបទល្មើសចាប់ជំរិតមនុស្សទារប្រាក់។ លោក ជួន ណារិន បានបន្តថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ៤នាក់កាលពីថ្ងៃទី២១ ខែកក្កដា ដែលបានធ្វើសកម្មភាពចាប់ជនជាតិចិនម្នាក់ញាត់បញ្ចូលក្នុងរថយន្ត រួចក៏បើកបម្រុងគេចខ្លួន ប៉ុន្តែត្រូវកម្លាំងជំនាញដេញតាម និងឈានទៅឃាត់ខ្លួនជនល្មើសទាំង ៤នាក់ ហើយរំដោះជនរងគ្រោះដោយសុវត្ថិភាព។ លោក ជួន...
1
...
3
4
5
Page 5 of 5
Latest news
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
ថៃព្រមានថា ការលើកយកទំនាស់ព្រំដែនទៅឆាកអន្តរជាតិ អាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយកម្ពុជា
May 25, 2026
© 2021,
ដេលី
. All rights reserved.