32.1 C
Phnom Penh

TAG

ជនជាតិ​ចិន

លោក ស សុខា បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ករណី​ដោះលែង​ជនជាតិ​ចិន​៨​នាក់​លួច​ឆ្លងដែន​ចូល​ខេត្ត​ស្ទឹងត្រែង

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា សម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​បន្ទាន់​មួយ ដើម្បី​ស៊ើបអង្កេត​ករណី​ចំណាត់ការ​នីតិវិធី​របស់​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង និង​ពន្ធនាគារ​ខេត្ត​នេះ ពាក់ព័ន្ធ​ករណី​ការ​ដោះលែង​ជនជាតិ​ចិន ៨​នាក់ ដែល​លួច​ឆ្លងដែន​ខុស​ច្បាប់​ចូល​កម្ពុជា​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​សម្រេច​មួយ​កាលពី​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៤ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៦ មិថុនា នេះ បាន​សម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​ដែល​មាន​សមាសភាព ១២​នាក់ ដូចជា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក កង សុខន ជា​ប្រធាន...

កម្ពុជា​បញ្ជូន​ជនជាតិ​ចិន​សង្ស័យ​ជា​ឧក្រិដ្ឋជន​អនឡាញ​ចំនួន ១៣០​នាក់​ទៅ​ប្រទេស​កំណើត​វិញ

រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​បត្យាប័ន​បញ្ជូន​ជនជាតិ​ចិន ចំនួន ១៣០​នាក់​ទៅ​ប្រទេស​កំណើត​វិញ ដោយ​សង្ស័យ​ជា​ក្រុម​ឧក្រិដ្ឋកម្ម​អនឡាញ​ក្នុង​ចំណោម​មនុស្ស​ជាង ១​ពាន់​នាក់​ដែល​សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​អនឡាញ​នៅ​ខេត្ត​ព្រះសីហនុ។ យោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ចិន China Daily បាន​រាយការណ៍​ថា ជនជាតិ​ចិន​ដែល​ជា​ជន​សង្ស័យ​ក្នុង​ឧក្រិដ្ឋកម្ម​ល្បែងស៊ីសង និង​ឆបោក​អនឡាញ​ដែល​ឈរជើង​នៅ​ខេត្ត​ព្រះសីហនុ ចំនួន ១៣០​នាក់ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ចិន វិញ កាលពី​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២៤។ ជនជាតិ​ចិន ទាំងនោះ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ Tianhe ក្នុង​ទីក្រុង Wuhan ខេត្ត Hubei...

ជនជាតិ​ចិន​ដំបូង​គេ​ត្រូវ​បាន​ផ្ដល់​សញ្ជាតិ​ខ្មែរ​ក្នុង​អាណត្តិ​លោក ហ៊ុន ម៉ាណែត ដឹកនាំ​រដ្ឋាភិបាល

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្ត​ស្នើសុំ​ព្រះមហាក្សត្រ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​ចិន ឈ្មោះ លាវ ជុង សៀន (LIU ZONGXIAN) និង​ប្រើ​ឈ្មោះ​លំនាំ​ខ្មែរ​មក​ជា លាវ សំណាង ដំបូង​គេ​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ បន្ទាប់ពី​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម។ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៥ មីនា នេះ សម្រេច​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​ចិន...

លោក ហ៊ុន ម៉ាណែត ព្រមាន​ដាក់​គុក​និង​បណ្ដេញ​ជនបរទេស​ណា​ថត​សម្ដែង​រឿង​ចាប់​ជំរិត​មិន​ឱ្យ​ចូល​កម្ពុជា​អស់​មួយ​ជីវិត

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ព្រមាន​ថា ជនបរទេស​ទាំងឡាយ​ណា​ដែល​យក​ប្រទេស​កម្ពុជា​ជា​កន្លែង​ថត​សម្ដែង​រឿង​ចាប់​ជំរិត ដើម្បី​ទទួល​បាន​អ្នក​ទស្សនា​ច្រើន​លើ​បណ្ដាញ​សង្គម គឺ​ត្រូវ​អនុវត្ត​ទោស​ឲ្យ​ជាប់​ពន្ធនាគារ និង​បណ្ដេញ​ចេញពី​កម្ពុជា ហើយ​លែង​ឱ្យ​ចូល​កម្ពុជា​អស់​មួយ​ជីវិត។ ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ (ចាក់អង្រែ​ក្រោម-ព្រែកប្រា) នៅ​ថ្ងៃទី​១៩ ខែ​កុម្ភៈ នេះ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ជនជាតិ​ចិន​តៃវ៉ាន់ ២​នាក់​ដែល​បាន​ថត​វីដេអូ​សម្ដែង​អំពី​ការ​ចាប់​ជំរិត បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ បាន​សារភាព​ថា ពួកគេ​បាន​ផ្ញើ​វីដេអូ​អំពី​ការ​ថត Live នោះ​ឱ្យ​ទៅ​ប្រពន្ធ​របស់​ពួកគេ​នៅ​តៃវ៉ាន់...

តុលាការ​ខេត្ត​ព្រះសីហនុ​ផ្ដន្ទាទោស​ជនជាតិ​ចិន​តៃវ៉ាន់​២​នាក់​ដែល​ផលិត​វីដេអូ​ពាក់ព័ន្ធ​ការ​ជួញដូរ​មនុស្ស​ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ

តុលាការ​ខេត្ត​ព្រះសីហនុ សម្រេច​ផ្ដន្ទាទោស​ជនជាតិ​ចិន ២​នាក់​ដែល​ផលិត​វីដេអូ​បំផ្លើស​ការពិត​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម»។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​តៃវ៉ាន់ ២​នាក់ បាន​ចូល​មក​កម្ពុជា​ក្នុង​គោលបំណង​ផលិត​វីដេអូ​បំផ្លើស​ការពិត​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ការ​បង្ខាំង​ធ្វើ​ទារុណកម្ម អំពើ​ចាប់​រំលោភ និង​ការ​លក់​សរីរាង្គ​មនុស្ស។ ប្រភព​ដដែល​អះអាង​ថា កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ ជនជាតិ​ចិន​តៃវ៉ាន់​ទាំង​ពីរ​នាក់​នោះ បាន​ចូល​ទៅ​អគារ​មួយ​កន្លែង​ក្នុង​ក្រុង​ព្រះសីហនុ ហើយ​ពួកគេ​បាន​ថត​សម្ដែង​ដោយ​ផ្សាយ​លើ​គណនី​ហ្វេសប៊ុក WA AN XIAO JI...

លោក ហ៊ុន ម៉ាណែត ថា​អ្នក​វិនិយោគិន​ចិន​នៅ​ខេត្ត​ព្រះសីហនុ​គ្មាន​ការ​ភ័យ​ព្រួយ​ពី​សុវត្ថិភាព​ដូច​ក្នុង​រឿង​ចិន No More Bet នោះ​ទេ

នាយករដ្ឋមន្ត្រី​ក្តាប់​អំណាច​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា អ្នក​វិនិយោគិន​ចិន នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ពួកគេ​ធ្វើការ​នៅ​ទីនោះ​គ្មាន​ការ​ភ័យ​ព្រួយ​អំពី​សុវត្ថិភាព​ដូច​សាច់រឿង​ដែល​បាន​ចាក់​បញ្ចាំង​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ «No More Bet» នោះ​ទេ។ កូនប្រុស​មេដឹកនាំ​ក្រាញ​អំណាច​តាម​របប​កុម្មុយនីស្ត​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា លោក​បាន​អរគុណ​ទៅ​កាន់​វិនិយោគិន​ចិន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​រូប​នោះ​យ៉ាង​ខ្លាំង...

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ម្នាក់​សង្ស័យ​លើ​ការ​ស្នើសុំ​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​ចិន-វៀតណាម​ពី​សំណាក់​លោក ហ៊ុន សែន ថា​ស្ថិត​ក្នុង​របៀបវារៈ​នយោបាយ

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ដាក់​ការ​សង្ស័យ​ថា ការ​ស្នើសុំ​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន ពី​សំណាក់​លោក ហ៊ុន សែន នៅ​ពេលនេះ គឺ​ធ្វើ​ឡើង​ក្នុង​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​រវាង​ចិន និង​វៀតណាម ជាជាង​លក្ខខណ្ឌ​ច្បាប់​របស់​កម្ពុជា។ មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​មួយ​រូប​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១ វិច្ឆិកា នេះ​ថា កម្ពុជា​នៅ​ពេលនេះ​កំពុង​ស្ថិត​ក្នុង​ការ​ប្រទាញប្រទង់​ពី​សំណាក់​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម និង​មហា​អំណាច​កុម្មុយនីស្ត​ចិន ជុំវិញ​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​សព្វថ្ងៃ​នេះ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​បម្រើ​ផល​ប្រយោជន៍​ឱ្យ​ប្រទេស​ទាំង​ពីរ​នេះ​ក្នុង​ពេល​តែ​មួយ​ថែម​ទៀត ដោយសារតែ​វៀតណាម​ធ្លាប់​ជួយ​ខ្លួន​ឱ្យ​កាន់​អំណាច​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ មក ហើយ​ចំណែក​ចិន...

ភាពយន្ត​ចិន​ដែល​លាតត្រដាង​អំពើ​ជួញដូរ​មនុស្ស ១​សែន​ករណី​នៅ​កម្ពុជា កំពុង​បង្អាក់​ទេសចរ​មិន​ឱ្យ​ចូល​ទៅ​លេង​កម្ពុជា

ឧស្សាហកម្ម​ភាពយន្ត​ចិន កំពុង​កើប​លុយ​ខ្ទង់​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ដើម​ខែ​សីហា ក្នុង​ឆ្នាំ​២០២៣ បន្ទាប់ពី​ការ​ចាក់​បញ្ចាំង​រឿង No More Bets ដែល​បាន​លាតត្រដាង​ពី​ការពិត​នៃ​អំពើ​ជួញដូរ​មនុស្ស​ប្រមាណ ១​សែន​ករណី​នៅ​កម្ពុជា ប៉ុន្តែ​ខ្សែភាពយន្ត​នេះ​បែរ​ជា​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ចិន និង​ភ្ញៀវ​ទេសចរ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ដែល​បាន​ទស្សនា​រួច បាន​បដិសេធ​ដូចៗ​គ្នា​អំពី​ភាព​ខ្លាចរអា​ក្នុង​ការ​ទៅ​លេង​ប្រទេស​កម្ពុជា។ ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ចិន ឈ្មោះ «No More Bets» ដែល​មាន​ន័យ​ថា «សូម​បញ្ឈប់​ការ​ភ្នាល់​បន្ត​ទៀត» ត្រូវ​បាន​ចាក់​បញ្ចាំង​ជា​ផ្លូវការ​កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២៣ ដែល​អាច​រក​ចំណូល​បាន​ពី​ការ​ចាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​ចិន ប្រមាណ ៥០០​លាន​ដុល្លារ​អាមេរិក...

សិង្ហបុរី​ចាប់​ខ្លួន​ជនជាតិ​ចិន​និង​ជនជាតិ​ដទៃ​ទៀត​ករណី​លាង​លុយ​ប្រើ​លិខិត​ឆ្លងដែន​កម្ពុជា Cyprus និង​វ៉ាននូអាទូ

រដ្ឋអាជ្ញា និង​សមត្ថកិច្ច​ប៉ូលិស​ប្រទេស​សិង្ហបុរី ចាប់​ខ្លួន​ជន​សង្ស័យ​ជនជាតិ​ចិន និង​ជនជាតិ​ដទៃ​ទៀត​ជាច្រើន​នាក់ ដែល​ពួកគេ​មាន​មុខរបរ​ទុច្ចរិត គឺ​ការ​លាង​លុយ​កខ្វក់។ តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​នៃ​សារព័ត៌មាន The Week in Asia និង​សារព័ត៌មាន South China Morning Post បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន និង​ជនបរទេស​ទាំងនោះ​បាន​ប្រើ​លិខិត​ឆ្លងដែន​បរទេស ហើយ​ដើម្បី​បាន​លិខិត​ឆ្លងដែន ពួកគេ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ១​សែន ៣​ម៉ឺន​ដុល្លារ។ ប្រទេស​ដែល​ពួកគេ​ចំណាយ​ប្រាក់​ទិញ​សញ្ជាតិ​ដូច្នេះ រួម​មាន​កម្ពុជា...

ប៉ូលិស​សិង្ហបុរី​ចាប់​ខ្លួន​ជនជាតិ​ចិន​សញ្ជាតិ​ខ្មែរ​៣​នាក់​និង​មនុស្ស​៧​នាក់​ទៀត​ពាក់ព័ន្ធ​លាង​លុយ​ជាង​៧០០​លាន​ដុល្លារ

ក្រុម​ប៉ូលិស​សិង្ហបុរី ចាប់​ខ្លួន​ជនជាតិ​ចិន​សញ្ជាតិ​ខ្មែរ ៣​នាក់ និង​មនុស្ស ៧​នាក់​ទៀត​ពាក់ព័ន្ធ​នឹង​ករណី​លាង​លុយ​កខ្វក់​ជាង ៧០០​លាន​ដុល្លារ ខណៈ​សកម្មជន​សង្គម​ស្នើ​រដ្ឋាភិបាល​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់ មុន​ផ្ដល់​សញ្ជាតិ​ខ្មែរ​ទៅ​ជនបរទេស​ដើម្បី​កុំ​ឲ្យ​ខ្មែរ​រងគ្រោះ។ បើ​តាម​ការ​ចុះផ្សាយ Singapore police Force ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៦ ខែ​សីហា ថា ជនជាតិ​ចិន​សញ្ជាតិ​ខ្មែរ​ទាំង ៣​នាក់​ក្នុង​នោះ​ឈ្មោះ Su Baolin ឈ្មោះ Chen Qingyuan និង​ឈ្មោះ Su Wenqiang...

Latest news

© 2021, ដេលី. All rights reserved.