ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
35.4
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ជម្លោះដីធ្លី
ជម្លោះដីធ្លី
ពលរដ្ឋគាំទ្រចំណាត់ការរបស់អភិបាលថ្មីខេត្តកំពតដោះស្រាយវិវាទដីធ្លីបរិវេណអាងស្តុកទឹកដងទង់
ខេមបូឌា ដេលី
-
October 27, 2021
ពលរដ្ឋរស់នៅស្រុកដងទង់ ខេត្តកំពត សាទរ និងស្វាគមន៍លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលទើបឡើងកាន់តំណែងថ្មី ដែលបានរកយុត្តិធម៌លើទំនាស់ដីធ្លីពាក់ព័ន្ធមន្ត្រីមួយចំនួននៃរដ្ឋបាលខេត្តកំពត បានឃុបឃិតគ្នាលក់ដីអាងទឹកដងទង់ស្ងាត់ៗដែលនាំឲ្យបាត់បង់ប្រភពទឹកប្រើប្រាស់។ ក្រោយពីប្រកាសចូលកាន់តំណែងជាអភិបាលខេត្តកំពត លោក ម៉ៅ ធនិន ក្រៅពីជួបសាធារណជន លោកក៏បានបង្កើតឲ្យមានវេទិកាសាធារណៈដើម្បីជួបជាមួយពលរដ្ឋដែលមានទំនាស់ដីធ្លីនៅស្រុកដងទង់ ដែលពលរដ្ឋមូលដ្ឋាននេះបានចោទមន្ត្រីមួយចំនួនចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ក្បាលម៉ាស៊ីនដឹកនាំនៃរដ្ឋបាលខេត្តកំពត ថាបានឃុបឃិតលួចលក់អាងស្តុកទឹកដងទង់ស្ងាត់ៗទៅឲ្យក្រុមហ៊ុន សេង សម្បត្តិ សម្រាប់សង់ផ្ទះល្វែងលក់។ ថ្លែងក្នុងវេទិកាសាធារណៈ នៅថ្ងៃទី២៦ ខែតុលា ពលរដ្ឋស្រុកដងទង់...
ច្បាប់
តុលាការខេត្តមណ្ឌលគិរីកោះហៅជនជាតិដើមភាគតិច១៨គ្រួសារឱ្យចូលបំភ្លឺតាមបណ្ដឹងឈ្មួញដី
ខេមបូឌា ដេលី
-
October 26, 2021
តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានកោះហៅជនជាតិដើមភាគតិចចំនួន ១៨គ្រួសារឱ្យចូលបំភ្លឺនៅតុលាការនៅខែវិច្ឆិកា ខាងមុខនេះ ក្រោយពីឈ្មោះ សាត សូត្រ ដែលជាឈ្មួញដីម្នាក់បានប្ដឹងពួកគេ។ ក្នុងដីកាចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ស៊ាវ ងីឈាន់ បានកោះហៅជនជាតិដើមភាគតិចឈ្មោះ តែល នី រស់នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចូលបំភ្លឺនៅតុលាការនាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១...
ជម្លោះដីធ្លី
សង្គមស៊ីវិល៖ រយៈពេល២ឆ្នាំ ពលរដ្ឋជាង២០នាក់ត្រូវបានឃាត់និងឃុំខ្លួនក្នុងរឿងជម្លោះដីធ្លី
ខេមបូឌា ដេលី
-
October 20, 2021
អង្គការការពារសិទ្ធិមនុស្សលីកាដូ ឱ្យដឹងថា រយៈពេល ២ឆ្នាំនៃការឆ្លងរីករាលដាលជំងឺ Covid-19 យ៉ាងហោចមានពលរដ្ឋ ២១នាក់ត្រូវបានអាជ្ញាធរឃាត់ និងចាប់ខ្លួនដាក់ពន្ធនាគារ ដោយសារតែការតវ៉ារឿងដីធ្លីរបស់ខ្លួន បន្ទាប់ពីមានការរំលោភយកពីសំណាក់អ្នកមានអំណាច និងមានលុយ។ អង្គការការពារសិទ្ធិមនុស្សលីកាដូ បានចេញផ្សាយវីដេអូឃ្លីបមួយមានរយៈពេលជាង ៣នាទីកាលពីថ្ងៃទី១៧ ខែតុលា ដោយបានលើកឡើងថា អំឡុងពេលរីករាលដាលនៃជំងឺ Covid-19 ចាប់តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ នេះ ការរំលោភយកដីធ្លីនៅកម្ពុជាមិនបានថយចុះឡើយ ក្នុងនោះមានពលរដ្ឋជាង ៥ពាន់គ្រួសារបានទទួលរងផលប៉ះពាល់ដោយសារការរំលោភបំពានដីធ្លី។ លើសពីនេះ ការចាប់ខ្លួន...
ច្បាប់
សកម្មជនដីធ្លីម្នាក់ត្រូវបានតុលាការដោះលែងវិញបន្ទាប់ពីអនុវត្តទោសចប់នៅខេត្តត្បូងឃ្មុំ
ខេមបូឌា ដេលី
-
October 17, 2021
សកម្មជនដីធ្លីម្នាក់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានសាលាដំបូងខេត្តនេះដោះលែងឱ្យមានសេរីភាពវិញ បន្ទាប់ពីសកម្មជនដីធ្លីរូបនេះបានអនុវត្តទោសរយៈពេល ២ឆ្នាំតាមការកំណត់របស់តុលាការ។ ប្រធានសហគមន៍ស្រែប្រាំង ភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ លោក សែម សាង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ក្រោយមកសាលាដំបូងខេត្តនេះបានសម្រេចផ្ដន្ទាទោសលោកដាក់ពន្ធនាគារ ២ឆ្នាំ ក្រោមបទចោទ «កំហែងយកដោយមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ»។ ការចោទប្រកាន់ និងឃុំខ្លួនលោក សែម សាង ក្រោយពីលោកសកម្មដឹកនាំប្រជាពលរដ្ឋនៅសហគមន៍ស្រែប្រាំង តវ៉ារឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនមួយរបស់ចិន និងជាមួយឧកញ៉ាម្នាក់ស្ថិតនៅភូមិស្រែប្រាំង...
ជម្លោះដីធ្លី
លោក ស ខេង សោកស្ដាយចំពោះមន្ត្រីមួយចំនួនដែលប្រើអំណាចរំលោភយកដីរដ្ឋនៅខេត្តមណ្ឌលគិរី
ខេមបូឌា ដេលី
-
October 14, 2021
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអនុប្រធានគណបក្សកាន់អំណាច លោក ស ខេង បង្ហាញការសោកស្ដាយចំពោះមន្ត្រីលោភលន់មួយចំនួនដែលបានប្រើអំណាចរបស់ខ្លួនទៅរំលោភយកដី និងទ្រព្យសម្បត្តិរបស់រដ្ឋនៅខេត្តមណ្ឌលគិរី ដើម្បីធ្វើជាកម្មសិទ្ធិ។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់អភិបាលថ្មីខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១២ ខែតុលា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា បញ្ហាប្រឈមនៅខេត្តមណ្ឌលគិរី កន្លងមក និងបច្ចុប្បន្ន គឺការរំលោភដីធ្លី ព្រមទាំងកាន់កាប់ធនធានធម្មជាតិរបស់រដ្ឋនៅតំបន់ការពារ។ លោកបន្តថា បញ្ហានេះបើមិនដោះស្រាយឱ្យទាន់ពេលទេ នឹងបង្កឱ្យមានការលំបាកកាន់តែធ្ងន់ធ្ងរនៅថ្ងៃខាងមុខដល់ពលរដ្ឋ ហើយបង្កភាពអនាធិបតេយ្យដោយសារគ្មានឱកាសសម្រាប់ដោះស្រាយ។ លោក...
ជម្លោះដីធ្លី
ពលរដ្ឋស្រុកដងទង់ស្នើអភិបាលថ្មីខេត្តកំពតចាត់វិធានការមន្ត្រីទុច្ចរិតឃុបឃិតលក់អាងទឹកដងទង់
ឌឹ ខេមបូឌា ដេលី
-
October 14, 2021
ពលរដ្ឋរាប់រយគ្រួសាររស់នៅស្រុកដងទង់ បានស្នើដល់លោក ម៉ៅ ធនិន ដែលមកទទួលតំណែងថ្មីជាអភិបាលខេត្តកំពត បើកការស៊ើបអង្កេត និងមានវិធានការច្បាប់ចំពោះលោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តកំពត និងមន្ត្រីពាក់ព័ន្ធ ដែលបានឃុបឃិតគ្នាលួចលក់អាងស្តុកទឹកដងទង់ទៅឲ្យក្រុមហ៊ុន សេង សម្បត្តិ សម្រាប់សង់ផ្ទះល្វែងលក់ នាំឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពទឹកដែលពលរដ្ឋប្រើប្រាស់។ ពលរដ្ឋស្រុកដងទង់ បានចោទលោក វ៉ិត វឌ្ឍនា ថាជាមេខ្លោងលួចធ្វើប្លង់ និងលក់បរិវេណដីអាងទឹកដងទង់ មានទំហំផ្ទៃដីជាង ១២ហិកតារ ក្នុងតម្លៃរាប់លានដុល្លារ...
ជម្លោះដីធ្លី
ពលរដ្ឋស្រុកកំចាយមារស្នើអភិបាលខេត្តព្រៃវែងអន្តរាគមន៍យកចំណីផ្លូវសាធារណៈដែលគ្រួសារមួយរំលោភយកធ្វើកម្មសិទ្ធិឯកជន
ខេមបូឌា ដេលី
-
October 14, 2021
ពលរដ្ឋរាប់រយគ្រួសាររស់នៅភូមិចំនួន៣ ក្នុងឃុំជាច ស្រុកកំចាយមារ បានទទូចស្នើរកកិច្ចអន្តរាគមន៍ពីលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ក្នុងករណីទំនាស់មួយគ្រួសារអាងអំណាចបក្ខពួកជាមន្ត្រីពន្ធនាគារ បានរំលោភយកដីផ្លូវសាធារណៈធ្វើកម្មសិទ្ធិឯកជន។ ប្រភពពីពលរដ្ឋបានឲ្យដឹងថា បុគ្គលឈ្មោះ ជុំ សុខុន អាងខ្នងបង្អែកប្អូនប្រុសរបស់ខ្លួនឈ្មោះ ជុំ សុគុណ មានតួនាទីជានាយករងពន្ធនាគារខេត្តព្រៃវែង ការពារទង្វើទុច្ចរិតធ្វើរបងហ៊ុមព័ទ្ធរំលោភយកដីចំណីផ្លូវសាធារណៈ ៥ម៉ែត្រដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន។ ពលរដ្ឋបន្ថែមថា ឈ្មោះ ជុំ សុខុន ដែលអាងខ្នងបង្អែកប្អូនរបស់ខ្លួនជាមន្ត្រីរាជការនោះ មិនត្រឹមតែរំលោភយកដីផ្លូវសាធារណៈដែលពលរដ្ឋប្រើប្រាស់ដឹកកសិផលប៉ុណ្ណោះទេ ថែមទាំងបានប្ដឹងម្ចាស់ដីឈ្មោះ...
ច្បាប់
ពលរដ្ឋសាទរសាលាដំបូងខេត្តព្រះសីហនុដែលចាប់ឃុំខ្លួនមេខ្លោងកាប់ទន្ទ្រានព្រៃឈើរដ្ឋដោយខុសច្បាប់៦នាក់ដាក់ពន្ធនាគារ
ខេមបូឌា ដេលី
-
October 12, 2021
ពលរដ្ឋខេត្តព្រះសីហនុ ស្វាគមន៍ចំពោះចំណាត់ការរបស់សមត្ថកិច្ចគ្រប់ស្ថាប័ន និងសាលាដំបូងខេត្តព្រះសីហនុ ដែលបានចាប់ឃុំខ្លួនមេខ្លោងកាប់បំផ្លាញដីព្រៃឈើសាធារណៈរបស់រដ្ឋ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ចំនួន ៦នាក់ដាក់ពន្ធនាគារជាបន្តបន្ទាប់កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។ សាលាដំបូងខេត្តព្រះសីហនុ បានចោទជនសង្ស័យទាំង ៦នាក់នេះពីបទចូលរួមសមាគមនៃជនទុច្ចរិត បទបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង បទផ្តល់សេចក្តីប្រកាសក្លែងដោយភូតកុហក សមគំនិតប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ។ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាឃុំខ្លួនជនសង្ស័យចំនួន ៥នាក់ដាក់ពន្ធនាគារខេត្តព្រះសីហនុ កាលពីថ្ងៃទី០៧ ខែតុលា...
ជម្លោះដីធ្លី
ពលរដ្ឋស្នើថ្នាក់ដឹកនាំទប់ស្កាត់មន្ត្រីជាន់ខ្ពស់ទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់នៅព្រំប្រទល់ខេត្តតាកែវនិងកំពត
ខេមបូឌា ដេលី
-
October 7, 2021
ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម និងពលរដ្ឋ ស្នើដល់ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងប្រមុខរដ្ឋាភិបាល មានវិធានការទប់ស្កាត់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ កំពុងកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិខុសច្បាប់ ដែលកំពុងកើតមានឡើងស្ថិតក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ខេត្តតាកែវ និងស្រុកជុំគីរី ខេត្តកំពត។ មន្ត្រីឃ្លាំមើលបរិស្ថាន និងប្រជាពលរដ្ឋ បានឲ្យសារព័ត៌មាន The Cambodia Daily ដឹងនៅថ្ងៃពុធ ទី០៦ ខែតុលា ឆ្នាំ២០២១ នេះថា អ្នកនៅពីក្រោយបទល្មើសមនុស្ស និងគ្រឿងចក្រឲ្យចូលទៅឈូសឆាយទន្ទ្រានរំលោភយកដីព្រៃឈើរបស់រដ្ឋដោយខុសច្បាប់ គឺភាគច្រើនជាមន្ត្រីមានឋានៈបុណ្យស័ក្តិខ្ពស់...
ជម្លោះដីធ្លី
អ្នកវិភាគនិងអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ថាបញ្ហាជម្លោះដីធ្លីអាចជំរុញឱ្យមានការផ្លាស់ប្ដូរមេដឹកនាំ
ខេមបូឌា ដេលី
-
October 7, 2021
អ្នកវិភាគ និងអ្នកធ្វើការលើកកម្ពស់សិទ្ធិមនុស្សបានលើកឡើងថា បញ្ហាជម្លោះដីធ្លីនៅកម្ពុជាអាចជំរុញឱ្យមានការផ្លាស់ប្ដូរមេដឹកនាំ បើសិនជារដ្ឋាភិបាលបច្ចុប្បន្នមិនព្រមដោះស្រាយបញ្ហាជូនពលរដ្ឋដែលជាម្ចាស់ឆ្នោតនោះទេ។ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានថ្លែងប្រាប់ The Cambodia Daily ខណៈដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង កាលពីម្សិលមិញបានក្រើនរំឭកដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនថា ជម្លោះដីធ្លីនឹងប៉ះពាល់សន្លឹកឆ្នោត បើមិនព្យាយាមដោះស្រាយដោយតម្លាភាពនោះ។ លោក ស៊ឹង សែនករុណា ចាត់ទុកការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជារឿងត្រឹមត្រូវ ពីព្រោះនៅក្នុងសង្គមប្រជាធិបតេយ្យ គណបក្សនយោបាយដែលទទួលបានអាណត្តិដឹកនាំរដ្ឋាភិបាល...
1
...
18
19
20
...
24
Page 19 of 24
Latest news
លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ
June 15, 2026
ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន
June 15, 2026
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
កម្ពុជាបណ្ដេញជនជាតិចិន ១៥៦ នាក់ពាក់ព័ន្ធឆបោកអនឡាញ ខណៈ Amnesty ចោទសួរប្រសិទ្ធភាពយុទ្ធនាការបង្ក្រាប
June 12, 2026
នាយករដ្ឋមន្រ្តីខ្មែរនិងនាយករដ្ឋមន្រ្តីថៃ គ្រាន់តែជួបចាប់ដៃក្នុងកិច្ចប្រជុំអាស៊ាននៅក្រុងហាណូយ
June 12, 2026
© 2021,
ដេលី
. All rights reserved.