33.8 C
Phnom Penh

TAG

ជា វិជ្ជា

គណបក្ស​កម្លាំង​ជាតិ​សន្យា​នឹង​ស្វែងរក​យុត្តិធម៌​ជូន​លោក ជា វិជ្ជា និង​ជនរងគ្រោះ​ដទៃ​ទៀត​ពេល​ខ្លួន​ដឹកនាំ​ប្រទេស

គណបក្ស​កម្លាំង​ជាតិ សន្យា​ថា​នឹង​ស្វែងរក​យុត្តិធម៌​ជូន​វីរជន​កម្មករ​ខ្មែរ លោក ជា វិជ្ជា និង​ជនរងគ្រោះ​ដទៃ​ទៀត ពេល​ដែល​ខ្លួន​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស។ គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ថ្លែងការណ៍​ក្នុង​ខួប ២២​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​ធ្វើ​ឃាត​លោក ជា វិជ្ជា នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៦ នេះ​ថា លោក ជា វិជ្ជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​យ៉ាង​ឃោរឃៅ ខណៈ​ឃាតករ​ពិតប្រាកដ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​នេះ នៅតែ​គេច​ផុត​ពី​សំណាញ់​ច្បាប់​នៅឡើយ។ ប្រភព​ដដែល​លើកឡើង​ថា ការ​បាត់បង់​ជីវិត​របស់​លោក ជា...

២១​ឆ្នាំ​ក្រោយ​ឃាតកម្ម​លើ​លោក ជា វិជ្ជា នៅ​កណ្តាល​ក្រុង យុត្តិធម៌​មិន​ដឹង​នៅ​ឯណា

គណបក្ស​ក្រៅ​រដ្ឋាភិបាល រួម​ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ស្ថាប័ន ប្ដេជ្ញា​មិន​បញ្ឈប់​ការ​ស្វែងរក​យុត្តិធម៌​ឱ្យ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា ឡើយ ហើយ​នឹង​បន្ត​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​បញ្ចប់​វប្បធម៌​និទណ្ឌភាព​ដើម្បី​នាំ​ខ្លួន​ឃាតករ​ពិត​មក​កាត់ទោស​តាម​ផ្លូវច្បាប់។ គណបក្ស​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល រួម​ជាមួយ​អ្នកវិភាគ ព្រមទាំង​សកម្មជន​នានា​នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៥ នេះ បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ទីតាំង​រូបសំណាក​លោក​នៅ​លើ​សួនច្បារ​ច្រមុះ​ជ្រូក​វិមាន​ឯករាជ្យ ខាង​ជើង​វត្ត​លង្កា រាជធានី​ភ្នំពេញ ក្នុង​ពិធី​រំលឹក​ខួប ២១​ឆ្នាំ ដែល​លោក​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ពេល​ព្រឹក ខណៈ​លោក​កំពុង​អាន​កាសែត​ក្នុង​តូប​លក់​សៀវភៅ​មួយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិគ្រឹះ​នាយករដ្ឋមន្ត្រី​ខ្មែរ...

អ្នក​ឃ្លាំមើល​ទទូច​ឱ្យ​រដ្ឋាភិបាល​បន្ត​ស៊ើបអង្កេត​សំណុំរឿង​ឃាតកម្ម​លោក ជា វិជ្ជា វែក​មុខ​ឃាតករ​ពិត

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវែស ទទូច​ឱ្យ​សមត្ថកិច្ច និង​រាជរដ្ឋាភិបាល​កម្ពុជា បន្ត​ស៊ើបអង្កេត​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​សំណុំរឿង​ឃាតកម្ម​មេដឹកនាំ​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា ដើម្បី​វែក​មុខ​ឃាតករ​ពិត និង​អ្នក​ពាក់ព័ន្ធ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ ទី​២១ ខែ​មករា ថា ថ្ងៃ​នេះ​គឺជា​ខួប​លើក​ទី​២១ នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា ហើយ​ក៏​ជា​រយៈពេល ២១​ឆ្នាំ​ដែរ ដែល​ឃាតករ​ពិត​នៅតែ​មិន​ទាន់​ត្រូវ​បាន​វែក​មុខ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ លោក...

សង្គម​ស៊ីវិល​ជាង​៥០​ស្ថាប័ន​ស្នើ​រដ្ឋាភិបាល​កសាង​ស្តូប​បញ្ឈប់​វប្បធម៌​និទ្ទណ្ឌភាព

អង្គការ​ក្រៅ​រដ្ឋាភិបាល សមាគម និង​សហជីព​ជាង ៥០​ស្ថាប័ន បាន​ស្នើសុំ​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត កសាង​ស្តូប​តំណាង​ឱ្យ​ការ​បញ្ឈប់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា បន្ទាប់ពី​ភាព​អយុត្តិធម៌​សង្គម​បាន​បន្ត​កើត​មាន​កាន់តែ​ធ្ងន់ធ្ងរ និង​មិន​បាន​ផ្តល់​យុត្តិធម៌​ពិតប្រាកដ​ជូន​គ្រួសារ​ជន​រងគ្រោះ។ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហជីព​ឯករាជ្យ​ចំនួន ៥៥​ស្ថាប័ន ដូចជា សម្ព័ន្ធ​សហជីព​កម្ពុជា មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស និង​សម្ព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា ជាដើម បាន​ដាក់​ញត្តិ​រួម​គ្នា​ទៅ​កាន់​រដ្ឋាភិបាល ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​គម្រប់​ខួប ២០​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា ក្នុង​គោលបំណង​ដើម្បី​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព...

សហព័ន្ធ​សហជីព​សេរី​កម្មករ​បន្ត​ស្នើ​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​វែក​មុខ​ឃាតករ​ពិត​បាញ់​សម្លាប់​លោក ជា វិជ្ជា កាលពី​២០​ឆ្នាំ​មុន

សហព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា ស្នើ​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ស្រាវជ្រាវ​វែក​មុខ​ឃាតករ​ពិត​ដែល​បាន​បាញ់​សម្លាប់​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា វិជ្ជា កាលពី ២០​ឆ្នាំ​មុន បន្ទាប់ពី​អតីត​អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន បាន​ទុក​ករណី​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដោយ​បន្សល់​នូវ​ភាព​អយុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​ជនរងគ្រោះ​រហូត​ដល់​សព្វថ្ងៃ។ សហព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា បាន​ចេញ​លិខិត​មួយ​កាលពី​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៤ ទៅ​កាន់​ស្នងការ​នគរបាល​ជាតិ ដោយ​រៀបរាប់​ថា កាលពី​ចុង​ខែ​មករា ឆ្នាំ​២០១៤ កន្លង​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​ផ្លូវការ​មួយ​ទៅ​កាន់​អគ្គស្នងការ​នគរបាល​ជាតិ...

ក្រុម​ឃ្លាំមើល៖ និទ្ទណ្ឌភាព​នៅ​កម្ពុជា​នឹង​បន្ត​កើត​មាន​នៅ​ថ្ងៃ​មុខ បើ​ពលរដ្ឋ​មិន​ចូលរួម​លុប​បំបាត់

អ្នក​ឃ្លាំមើល​និយាយ​ថា អំពើ​និទ្ទណ្ឌភាព​នៅ​កម្ពុជា​នឹង​នៅតែ​បន្ត​កើតមាន​ទៅ​ថ្ងៃ​មុខ ប្រសិនបើ​ពលរដ្ឋ​មិន​ចូលរួម​លុប​បំបាត់ និង​មិន​ឱ្យ​តម្លៃ​លើ​វីរភាព​របស់​អ្នក​ដែល​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព​សម្រាប់​សង្គម​ជាតិ និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​វែក​មុខ​រក​ឃាតករ​ពិត​យក​មក​ផ្ដន្ទាទោស ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​លោក ជា វិជ្ជា ទេ​នោះ។ អតីត​តំណាង​សហជីព​សេរី​កម្មករ និង​ជា​ប្រធាន​សមាគម​សេដ្ឋកិច្ច​ប្រជាធិបតេយ្យ​ឯករាជ្យ​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ មករា នេះ​ថា អស់​រយៈពេល​ជិត ២០​ឆ្នាំ​ហើយ ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​លើ​លោក...

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​បន្ត​ស៊ើបអង្កេត​ឃាតកម្ម​លើ​សកម្មជន​ការពារ​ព្រៃឈើ​លោក ឈុត វុទ្ធី

ក្រុម​សង្គម​ស៊ីវិល​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ជូន​ដល់​លោក ឈុត វុទ្ធី និង​គ្រួសារ រួម​ទាំង​សកម្មជន​ផ្សេង​ទៀត​ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នា​ពេល​កន្លងមក ដើម្បី​លុបបំបាត់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា។ ការ​ទាមទារ​នេះ ធ្វើឡើង​នៅ​ក្នុង​វិធី​បុណ្យ​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​មួយ​ដល់​លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ​កម្ពុជា​ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី ១០​ឆ្នាំ​មុន​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ខេត្ត​កោះកុង។ ក្រៅពី​ពិធី​បង្សុកូល​នា​ព្រឹក​នេះ ក្រុម​សង្គម​ស៊ីវិល​ក៏​បាន​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ជូន​ដល់​លោក ឈុត វុទ្ធី និង​គ្រួសារ រួម​ទាំង​សកម្មជន​ផ្សេង​ទៀត​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នា​ពេល​កន្លងមក។ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ថ្លែង​ថា...

លោក ស ខេង អះអាង​ថា​ឃាតកម្ម​កន្លង​មក​កំពុង​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អះអាង​ថា ករណី​ឃាតកម្ម​មួយ​ចំនួន​ដែល​បាន​កើតឡើង​នា​ពេល​កន្លងមក កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​ស្រាវជ្រាវ​របស់​សមត្ថកិច្ច។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ទៅកាន់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របស់​អង្គការ​សហប្រជាជាតិ លោក Vitit Muntarbhorn តាម​ប្រព័ន្ធ​វីដេអូ​សន្និសីទ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២២ ថា ចំពោះ​ករណី​ឃាតកម្ម​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​មួយ​ចំនួន អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​នៅឡើយ។ លោក​បញ្ជាក់​ថា ឃាតកម្ម​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ មាន​មួយ​ចំនួន​ត្រូវ​បាន​ស្ថាប័ន​តុលាការ​កម្ពុជា​ធ្វើការ​សម្រេច​រួចរាល់​ហើយ ប៉ុន្តែ​ក្នុង​ចំណោម​រឿង​ទាំងនោះ ករណី​ខ្លះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ និង​ករណី​ខ្លះ​ទៀត​កំពុង​ដំណើរ​តាម​នីតិវិធី​របស់​តុលាការ​តាម​លំដាប់លំដោយ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​រិះគន់​ជាបន្តបន្ទាប់​នូវ​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា...

UN ទាមទារ​ឱ្យ​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​លោក ជា វិជ្ជា និង​សកម្មជន​ដទៃ​ទៀត​ឡើង​វិញ

អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ (UN) អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ការ​ស៊ើបអង្កេត​លើ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា និង​សកម្មជន​ផ្សេង​ទៀត​ឡើងវិញ ដើម្បី​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព ដោយ​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ និង​ជនរងគ្រោះ​ដែល​បាន​ស្លាប់​យ៉ាង​អាថ៌កំបាំង​ផង​ដែរ។ គេហទំព័រ​របស់​ការិយាល័យ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២៤ ខែ​មករា នេះ​ថា រយៈពេល ១៨​ឆ្នាំ​ហើយ​ដែល​សមត្ថកិច្ច​នៅតែ​រក​ឃាតក​សម្លាប់​សកម្មជន​សិទ្ធិមនុស្ស និង​ជា​ប្រធាន​សហជីព លោក ជា វិជ្ជា មិន​ទាន់​ឃើញ ក្រៅពី​បុរស​ពីរ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ដាក់​ពន្ធនាគារ​កាលពី​ឆ្នាំ​២០០៥ ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​ឱ្យ​រួច​ទោស​វិញ​នៅ ៥​ឆ្នាំ​ក្រោយ។ ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ​អះអាង​ថា...

អ្នក​តាមដាន​សង្គម៖ តុលាការ​កម្ពុជា​បរាជ័យ​ក្នុង​ការ​វែកមុខ​ឃាតក​ពិត​សម្លាប់​បណ្ឌិត កែម ឡី

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ SMD អះអាង​ថា ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាលពី ៥​ឆ្នាំ​មុន​មិនទាន់​ត្រូវ​បាន​វែកមុខ​រក​ឃាតក​ពិត និង​អ្នក​ពាក់ព័ន្ធ​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​នៅឡើយ​ទេ ខណៈ​លោក អឿត អាង ឬ​ហៅ ជួប សម្លាប់ គ្រាន់តែ​ជា​ឃាតក​សិប្បនិម្មិត និង​ជា​ជនរងគ្រោះ​ដែល​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​អំពើ​ឃាតកម្ម​នោះ​តែប៉ុណ្ណោះ។ ការ​លើកឡើង​របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ គឺ​ដើម្បី​រំឭក​ខួប ៥​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ និង​រិះគន់​ការ​ដឹកនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន...

Latest news

© 2021, ដេលី. All rights reserved.