30.7 C
Phnom Penh

TAG

ដូណាល់ ត្រាំ

មេ​បក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ផ្ញើ​លិខិត​ទៅ​កាន់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ស្នើ​បង្ហាញ​ភស្តុតាង​ពី​ផ្កាយរណប

ប្រធាន​បក្ស​ក្រៅ​រដ្ឋាភិបាល​សញ្ជាតិ​ខ្មែរ-អាមេរិកាំង មួយ​រូប ស្នើសុំ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បង្ហាញ​ភស្តុតាង​ពី​ការ​ប្រើ​យន្តហោះ F-16 ពី​សំណាក់​កងទ័ព​ថៃ ទម្លាក់​គ្រាប់បែក​ចូល​ដែន​អធិបតេយ្យ​ជាតិ​ខ្មែរ​ដោយ​បំពាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ តាមរយៈ​ផ្កាយរណប​សហរដ្ឋ​អាមេរិក។ លោក មាជ សុវណ្ណារ៉ា ប្រធាន​គណបក្ស​ជំនាន់​ថ្មី នៅ​ថ្ងៃទី​១៦ ធ្នូ នេះ បាន​ដាក់​លិខិត​មួយ​ច្បាប់​ជូន​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ទៅ​កាន់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុង​បំណង​ឱ្យ​សហរដ្ឋ​អាមេរិក ជួយ​ធ្វើ​អន្តរាគមន៍​បញ្ឈប់​កងទ័ព​ថៃ...

នាយករដ្ឋមន្ត្រី​ថៃ គ្រោង​ពិភាក្សា​ជាមួយ​លោក ដូណាល់ ត្រាំ តាម​ទូរសព្ទ​នៅ​យប់​ថ្ងៃ​សុក្រ​នេះ​អំពី​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា

នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អះអាង​ថា លោក​នឹង​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប្រហែល​ម៉ោង ០៩ និង ២០​នាទី​យប់​ថ្ងៃ​សុក្រ នេះ អំពី​ការ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដែល​បាន​អូស​បន្លាយ​ពេល​អស់​រយៈពេល ៥​ថ្ងៃ​មក​នេះ។ ទីភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ (Reuters) រាយការណ៍​នៅ​ថ្ងៃទី​១២ ធ្នូ...

លោក ពូទីន ព្រមាន​នឹង​កម្ទេច​អឺរ៉ុប​យ៉ាង​ធ្ងន់ធ្ងរ​បំផុត បើសិន​ហ៊ាន​ចាប់ផ្ដើម​វាយប្រហារ​រុស្ស៊ី​មុន

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចេញ​សារ​ព្រមាន​ប្រទេស​មហាអំណាច​នៅ​អឺរ៉ុប ដែល​លោក​ថា ប្រសិនបើ​អឺរ៉ុប​បង្ក​សង្គ្រាម​ជាមួយ​រុស្ស៊ី ទីក្រុង​មូស្គូ នឹង​វាយបក​វិញ​ភ្លាម ហើយ​សង្គ្រាម​អាច​ផ្ទុះ​នៅ​ពេលនេះ​ក៏បាន​ដែរ។ លោក ពូទីន ព្រមាន​ថា អឺរ៉ុប​មុខ​ជា​នឹង​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​បំផុត រហូត​ដល់​ថ្នាក់​គ្មាន​នៅ​សល់​អ្នក​ដែល​អាច​មក​ចរចា​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​រុស្ស៊ី ឡើយ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ពុធ ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២៥។ សង្គ្រាម​នៅ​អ៊ុយក្រែន ដែល​ជា​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី បាន​កំពុង​បន្ត​អូស​បន្លាយ​ជិត ៤​ឆ្នាំ​ហើយ។...

រុស្ស៊ី អះអាង​ថា​ដណ្ដើម​បាន​ទីក្រុង Pokrovsk របស់​អ៊ុយក្រែន នៅ​មុន​ជំនួប​ជាមួយ​ប្រេសិត​លោក ត្រាំ នៅ​ទីក្រុង​មូស្គូ

នាយសេនាធិការ​កងទ័ព​រុស្ស៊ី ប្រាប់​លោក​ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពី​ថ្ងៃ​ចន្ទ ទី​១ ខែ​ធ្នូ ថា កងកម្លាំង​រុស្ស៊ី វាយ​ដណ្ដើម​កាន់កាប់​បាន​ទីក្រុង Pokrovsk ដែល​លោក ពូទីន ចាត់ទុក​ថា​ជា​ជោគជ័យ​សំខាន់​មួយ។ តាម​សារព័ត៌មាន​អ៊ុយក្រែន Kyiv Post លោក ពូទីន បាន​ដាក់​បទបញ្ជា​ឱ្យ​វាយ​យក​ទីក្រុង Pokrovsk ពី​ដៃ​កងទ័ព​អ៊ុយក្រែន ឱ្យ​បាន​នៅ​ត្រឹម​ថ្ងៃទី​១៥ វិច្ឆិកា តែ​ត្រូវ​បាន​នាយសេនាធិការ​កងកម្លាំង​រុស្ស៊ី...

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដាក់​ឱសានវាទ​លើ​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា ឱ្យ​ឆាប់​រត់​ចេញពី​ប្រទេស

ប្រធានាធិបតី ស.រ.អា ដាក់ឱសានវាទលើប្រធានាធិបតី ប្រទេសវេណេហ៊្សុយអេឡា ឆាប់រត់ចេញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ចេញ​ឱសានវាទ​ព្រមាន​លោក​ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ឱ្យ​ឆាប់​រត់​ចេញពី​ប្រទេស​វេណេហ្ស៊ុយអេឡា ជាបន្ទាន់ តែ​លោក ត្រាំ ថា​លោក ម៉ាឌូរ៉ូ អាច​នាំ​ប្រពន្ធ​កូន​ទៅ​ជាមួយ​ក៏បាន​ដែរ។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN លោក ត្រាំ បាន​ព្រមាន​លោក ម៉ាឌូរ៉ូ ដូចនេះ​នៅ​មុន​លោក​បញ្ជា​ឱ្យ​បិទ​លម្ហ​អាកាស​ប្រទេស​វេណេហ្ស៊ុយអេឡា...

លោក នីកូឡាស ម៉ាឌូរ៉ូ គ្រង​ឈុត​ទាហាន​ដោយ​ដៃ​កាន់​ដាវ ប្រកាស​ត្រៀម​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ណា​មួយ​ផ្ដួល​រំលំ​លោក

ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា ម៉ាឌូរ៉ូ ដែល​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​រដ្ឋការ​របស់​លោក ដាក់​ផែនការ​តាម​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋកម្ម​គ្រឿងញៀន បាន​ស្រែក​ប្រាប់​ពិភពលោក​ថា លោក​នៅតែ​ប្រយុទ្ធ​រហូត​ដល់​ដំណាក់កាល​ចុងក្រោយ ដើម្បី​ការពារ​អធិបតេយ្យភាព​នៃ​ប្រទេស​របស់​លោក។ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែង​ថា ពេលវេលា​នៃ​ការ​លើក​ទ័ព​ចូល​ទៅ​វេណេហ្ស៊ុយអេឡា គឺជា​ជម្រើស​ចុងក្រោយ​ក្នុង​ដៃ​របស់​លោក។ លោក ត្រាំ ប្រាប់​ថា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas...

មេដឹកនាំ​ចិន គាំទ្រ​មេដឹកនាំ​វេណេហ្ស៊ុយអេឡា ម៉ាឌូរ៉ូ ឥត​ងាករេ ហើយ​ថ្កោលទោស​កងទ័ព​សហរដ្ឋ​អាមេរិក

ប្រធានាធិបតីប្រទេសចិន គាំទ្រ ប្រធានាធិបតីប្រទេស វ៉េណេហ៊្យុយអេឡា មេដឹកនាំ​ចិន លោក ស៊ី ជីនពីង សម្ដែង​ការ​គាំទ្រ​ឥត​ងាករេ​ចំពោះ​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដែល​កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ពី​សំណាក់​កងទ័ព​សហរដ្ឋ​អាមេរិក ដែល​ចង់​ឲ្យ​មេដឹកនាំ​ផ្ដាច់ការ​នៅ​អាមេរិក​ខាងត្បូង ចុះចេញ​ពី​អំណាច។ កាលពី​ថ្ងៃទី​២៣ វិច្ឆិកា ក្នុង​ខួបកំណើត​លោក ម៉ាឌូរ៉ូ ឈាន​ចូល​អាយុ ៦៣​ឆ្នាំ ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​បញ្ជូន​សារ​អបអរសាទរ តែ​សារ​របស់​មេដឹកនាំ​ចិន​រូប​នេះ​បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​របស់​លោក...

ប្រធានាធិបតី​អ៊ុយក្រែន នឹង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ជួប​ប្រធានាធិបតី ត្រាំ ម្តង​ទៀត

ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី នឹង​ត្រឡប់​ទៅ​ជួប​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ នៅ​សេតវិមាន​ក្នុង​សប្ដាហ៍​នេះ បន្ទាប់ពី​មន្ត្រី​ការទូត​សហរដ្ឋ​អាមេរិក និង​អ៊ុយក្រែន រួម​នឹង​មន្ត្រី​ការទូត​អឺរ៉ុប ជួប​គ្នា​នៅ​ប្រទេស​ស្វីស កាលពី​ថ្ងៃ​អាទិត្យ ទី​២៣ វិច្ឆិកា។ នេះ​បើ​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន CBSNews។ ជំនួប​នេះ សិក្សា​អំពី​ផែនការ​សន្តិភាព ២៨​ចំណុច ដែល​រៀបរៀង​ដោយ​ក្រុម​ប្រេសិត​លោក ត្រាំ ហើយ​ក្នុង​នោះ យ៉ាងតិច ៥​ចំណុច​ធ្វើ​ឱ្យ​អ៊ុយក្រែន...

លោក ហ្សេឡេនស្គី ត្រៀម​ខ្លួន​ធ្វើការ​ជាមួយ​សហរដ្ឋ​អាមេរិក​លើ​ផែនការ​សន្តិភាព​ថ្មី ប៉ុន្តែ​អឺរ៉ុប​ជំទាស់​ភ្លាមៗ

ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បាន​និយាយ​ថា លោក​នឹង​ស្វែងរក​ការពិត​អំពី​គោលបំណង​របស់​លោក ដូណាល់ ត្រាំ និង​រដ្ឋការ​របស់​លោក ដែល​បាន​ផ្ដួចផ្ដើម​ផែនការ​សន្តិភាព​ថ្មី​មាន ២៨​ចំណុច ក្នុង​នោះ​មាន​ការ​បង្ខំ​ឱ្យ​អ៊ុយក្រែន ធ្វើ​សម្បទាន​ទឹកដី និង​កាត់បន្ថយ​កម្លាំង​ទ័ព បញ្ឈប់​ការ​ចង់​ក្លាយ​ជា​សមាជិក​ណាតូ។ តាម​សារព័ត៌មាន RBC Ukraine លោក ហ្សេឡេនស្គី ចង់​ជួប​លោក ត្រាំ ជា​ថ្មី​ម្ដង​ទៀត​ជុំវិញ​ផែនការ​សន្តិភាព​ដែល​ក្រុម​ប្រទេស​អឺរ៉ុប ប្រកាស​មិន​អាច​ទទួលយក​បាន។ បន្ទាប់ពី​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​យោធា​អាមេរិកាំង​ជាន់ខ្ពស់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០...

អាមេរិក​បញ្ចូល​ជន​ផ្ដាច់ការ​នៅ​វេណេហ្ស៊ុយអេឡា ម៉ាឌូរ៉ូ ក្នុង​បញ្ជី​ឈ្មោះ​ជា​មេ​អង្គការ​ភេរវករ​បរទេស​ដ៏​គ្រោះថ្នាក់

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ប្រកាស​ថា​ក្រុម Cartel of the suns ដែល​អាមេរិក​អះអាង​ថា​ជា​អង្គការ​ភេរវកម្ម​គ្រឿងញៀន​នោះ គឺ​គ្រប់គ្រង​ដោយ​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro)។ ក្រសួង​ការបរទេស​អាមេរិក ប្រកាស​ទៀត​ថា ឈ្មោះ Nicolás Maduro ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ជា​អង្គការ​ភេរវករ​បរទេស FTO ដែល​បង្ក​គ្រោះថ្នាក់​ដល់​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ចុះផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៥។ ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក...

Latest news

© 2021, ដេលី. All rights reserved.