33 C
Phnom Penh

TAG

នគរបាល​ជាតិ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បញ្ជា​បណ្ដេញ​មន្ត្រី​នគរបាល ៨​រូប​ទៀត​ចេញពី​ក្របខ័ណ្ឌ​ករណី​ល្មើស​វិន័យ

ឧបនាយករដ្ឋមន្ត្រី ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា សម្រេច​បណ្តេញ​មន្ត្រី​នគរបាល ៨​រូប​ទៀត​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ និង​ដកហូត​មុខតំណែង​ចាប់ពី​ខែ​មិថុនា ឆ្នាំ​២០២៤ តទៅ ក្រោយពី​បាន​រក​ឃើញ​ថា​ល្មើស​វិន័យ​កងកម្លាំង​នគរបាល​ជាតិ។ ប្រកាស​ដែល​ចុះហត្ថលេខា​ដោយ​លោក ស សុខា កាលពី​ថ្ងៃទី​១ ខែ​មីនា ដែល​ទើប​តែ​ផ្សព្វផ្សាយ​ជា​សាធារណៈ បាន​ឲ្យ​ដឹង​ថា ត្រូវ​បណ្តេញ​ឈ្មោះ ជិន វ៉េងលាង និង ស្វាយ ពិសិដ្ឋ...

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ព្រមាន​ដក​ហូត​យក​រថយន្ត​ពាក់​ផ្លាក​នគរបាល បើ​ប្រើ​ខុស​មុខការ

ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដាក់​បទបញ្ជា​ឲ្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រួម​ទាំង​ស្នងការ​នគរបាល​រាជធានី-ខេត្ត​ទូទាំង​ប្រទេស ត្រូវ​ពង្រឹង​ការ​គ្រប់គ្រង និង​ចាត់​វិធានការ​ចំពោះ​ការ​ប្រើប្រាស់​ផ្លាក​លេខ​យានយន្ត «នគរបាល» ឬ «ន.ប» ជា​លក្ខណៈ​ឯកជន ខុស​ពី​គោលការណ៍​ច្បាប់​កំណត់ បន្ទាប់ពី​លោក​សង្កេត​ឃើញ​យានយន្ត​ដែល​មាន​ផ្លាក​លេខ «ន.ប» មួយ​ចំនួន​នៅ​កាស៊ីណូ និង​ខារ៉ាអូខេ។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ នៃ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​២៩ កុម្ភៈ លោក ស សុខា...

មន្ត្រី​នគរបាល ៤​រូប​ទៀត​ត្រូវ​បាន​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ដោយសារ​ល្មើស​វិន័យ​កងកម្លាំង

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា សម្រេច​បណ្ដេញ​មន្ត្រី​នគរបាល ៤​រូប​ទៀត​ដែល​បំពេញ​ការងារ​នៅ​ក្នុង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ចាប់ពី​ខែ​មេសា ឆ្នាំ​២០២៤ ដោយសារ​ល្មើស​វិន័យ​កងកម្លាំង។ យោង​តាម​សេចក្តី​ប្រកាស​របស់​លោក ស សុខា ចុះ​ថ្ងៃទី​១៨ មករា ដែល​ទើប​តែ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២៣ មករា នេះ បាន​ឲ្យ​ដឹង​ថា លោក​បាន​សម្រេច​ដកហូត​តំណែង ឋានន្តរស័ក្តិ និង​បណ្ដេញ​មន្ត្រី ៤​រូប​ពី​ក្របខ័ណ្ឌ​នគរបាល​ដោយសារ​ល្មើស​វិន័យ​កងកម្លាំង។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ទាំង ៤​រូប​នេះ​រួម​មាន​លោក​ពលបាលត្រី ទូច...

លោក ស សុខា បណ្តេញ​មន្ត្រី​នគរបាល ១២​រូប​ទៀត​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បណ្តេញ​មន្ត្រី​នគរបាល​ចំនួន ១២​រូប​ទៀត​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ បន្ទាប់ពី​រក​ឃើញ​ថា មន្ត្រី​នគរបាល​ទាំងនោះ​មិន​គោរព​បទបញ្ជា និង​តួនាទី​ភារកិច្ច​ការងារ​ក្នុង​នាម​ជា​កងកម្លាំង​នគរបាល​ជាតិ។ យោង​តាម​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ ស្ដីពី​ការ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ចុះ​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២៤ ដែល​ទើប​តែ​ទទួល​បាន​នៅ​ថ្ងៃទី​៥ មករា នេះ បាន​ឲ្យ​ដឹង​ថា មន្ត្រី​ចំនួន ១២​នាក់​នោះ​មាន​ដូចជា៖ វរសេនីយ៍ទោ ស ពិសិដ្ឋ នាយរង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន វរសេនីយ៍ត្រី...

អគ្គស្នងការ​រង​ណែនាំ​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​រក្សា​ក្រម​សីលធម៌​វិជ្ជាជីវៈ​និង​គោរព​សិទ្ធិ​ពលរដ្ឋ

អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ណែនាំ​ឱ្យ​មន្ត្រី​នគរបាល​ដែល​ទើប​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជិត ៣០០​នាក់ រក្សា​ឲ្យ​បាន​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន និង​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​លើកឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នគរបាល​ចំនួន ២៥៧​នាក់​នៅ​សាលា​នគរបាល​មិត្តភាព​កម្ពុជា-វៀតណាម កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា ក្នុង​នាម​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ត្រូវ​មាន​ភាព​ស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ ប្រកាន់ខ្ជាប់​នូវ​វិន័យ និង​ភាព​ស្អាតស្អំ​ក្នុង​ការ​បម្រើ​ពលរដ្ឋ​ដោយ​ស្មើភាព ដើម្បី​ថែរក្សា និង​លើក​កម្ពស់​ជា​ប្រចាំ​នូវ​ជំនឿ​របស់​ពលរដ្ឋ​មក​លើ​កម្លាំង​នគរបាល​ជាតិ...

Latest news