31.7 C
Phnom Penh

TAG

នុយក្លេអ៊ែរ

លោក ពូទីន អះអាង​ថា​នឹង​មិន​ចាំបាច់​ប្រើ​អាវុធ​នុយក្លេអ៊ែរ​វាយប្រហារ​អ៊ុយក្រែន​ទេ បើ​មិន​ចាំបាច់

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាន​លើកឡើង​ដោយ​មាន​ជំនឿ​ថា ក្រុង​មូស្គូ នឹង​មិន​ចាំបាច់​ត្រូវ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​វាយប្រហារ​អ៊ុយក្រែន នោះ​ទេ។ លោក ពូទីន សន្យា​ថា​វា​នឹង​មិន​កើតឡើង​ទេ ព្រោះ​លោក​សង្ឃឹម​ថា​ស្ថានការណ៍​នឹង​មិន​ឈាន​ដល់​ដំណាក់កាល​ចាំបាច់​នោះ​ឡើយ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន PBS News កាលពី​ថ្ងៃទី​៤ ឧសភា។ ឆ្លើយតប​ចំពោះ​សំណួរ​របស់​អ្នក​រាយការណ៍​ព័ត៌មាន​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី សួរ​អំពី​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​អ៊ុយក្រែន លើ​រុស្ស៊ី ប្រសិនបើ​ការ​កើតមាន​នៅ​ថ្ងៃ​រំលឹក​ខួប ៨០​ឆ្នាំ​នៃ​ការ​បិទ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២ លោក ពូទីន អះអាង​ថា គេ​មិន​ទាន់​អាច​និយាយ​បាន​ទេ​ពេលនេះ...

លោក ពូទីន ព្រមាន​ប្រើ​អាវុធ​ទាំងអស់​ដើម្បី​កម្ទេច​អ៊ុយក្រែន បើ​អ៊ុយក្រែន​មាន​អាវុធ​នុយក្លេអ៊ែរ

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ព្រមាន​ថា រុស្ស៊ី​នឹង​ប្រើប្រាស់​អាវុធ​ទាំងអស់​ដើម្បី​កម្ទេច​អ៊ុយក្រែន ប្រសិនបើ​ក្រុង​គៀវ ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ។ តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ការ​ព្រមាន​របស់​មេដឹកនាំ​វិមាន​ក្រឹមឡាំង ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​ថា ក្រុម​លោក​ខាងលិច​កំពុង​ពិចារណា​ផ្តល់​អាវុធ​នុយក្លេអ៊ែរ​ដល់​អ៊ុយក្រែន។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​កាហ្សាក់ស្ថាន លោក ពូទីន បាន​ថ្លែង​ថា ប្រសិនបើ​ប្រទេស​មួយ​នោះ​ដែល​រុស្ស៊ី កំពុង​ធ្វើ​សង្គ្រាម បើ​ប្រទេស​នោះ​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ គឺ​រុស្ស៊ី នឹង​ប្រើប្រាស់​អាវុធ​ទាំងអស់​កម្ទេច​ប្រទេស​នោះ ដោយ​រាប់​ទាំង​អាវុធ​នុយក្លេអ៊ែរ។ តាម​លោក ពូទីន...

សេតវិមាន​អះអាង​ថា​មិន​ឃើញ​សញ្ញា​ណា​មួយ​ដែល​ក្រុង​មូស្គូ ត្រូវ​បាញ់​គ្រាប់​នុយក្លេអ៊ែរ​លើ​អ៊ុយក្រែន​ទេ

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ពិភពលោក​កំពុង​ស្ថិត​លើ​វិថី​មួយ​នៃ​ការ​ភ័យខ្លាច​ពី​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ដែល​គេ​គិត​ថា វា​អាច​ផ្ទុះ​ចេញពី​ប្រទេស​រុស្ស៊ី ជា​មហាអំណាច​នុយក្លេអ៊ែរ អាច​នឹង​ត្រូវ​វាយប្រហារ​លើ​ប្រទេស​អ៊ុយក្រែន ករណី​សងសឹក ព្រោះតែ​អ៊ុយក្រែន បាន​បាញ់​មីស៊ីល​ជំនួយ​របស់​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស វាយប្រហារ​ចូល​ខាង​ក្នុង​ទឹកដី​រុស្ស៊ី។ ក្នុង​ស្ថានភាព​ដែល​គេ​ថា​លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​ធ្វើ​សេចក្ដី​សម្រេច​ហើយ​ដោយ​បើក​ផ្លូវ​ឱ្យ​កងទ័ព​នុយក្លេអ៊ែរ​របស់​លោក អាច​វាយប្រហារ​លើ​ប្រទេស​អ៊ុយក្រែន ឬ​ប្រទេស​ណា​មួយ​ក៏​បាន ព្រោះ​ជា​សត្រូវ​នឹង​រុស្ស៊ី។ យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ជាច្រើន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស បាន​ឱ្យ​ដឹង​ថា ប្រទេស​រុស្ស៊ី និង​លោក ពូទីន បាន​ដៅ​ប្រទេស​បី​រួច​ហើយ​ជា​មុខសញ្ញា​ត្រូវ​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ គឺ​ទី​១...

មេ​ថ្មី​អង្គការ​ណាតូ​ថា​ការ​គំរាម​របស់​រុស្ស៊ី​ប្រើ​អាវុធ​នុយក្លេអ៊ែរ​មិន​គួរ​ជា​រឿង​ព្រួយបារម្ភ​ពេក​នោះ​ទេ

នៅ​ក្នុង​ពិធី​ចូល​កាន់​តំណែង​អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ (NATO) ជំនួស​លោក Jens Stoltenberg លោក Mark Rutte បាន​ថ្លែង​ថា សម្ព័ន្ធភាព​ណាតូ​មិន​ចាប់អារម្មណ៍​នឹង​ការ​គំរាមកំហែង​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​ពី​រុស្ស៊ី នោះ​ទេ។ យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន European Pravda លោក Mark Rutte អតីត​នាយករដ្ឋមន្ត្រី​ប្រទេស​ហុឡង់ដ៍ បាន​ហៅ​ការ​គំរាម​របស់​លោក វ៉្លាឌីមៀ ពូទីន នៃ​វិមាន​ក្រឹមឡាំង គឺជា​វោហារ​សង្គ្រាម​វាយលុក​លើ​អារម្មណ៍​របស់​ពួក​លោក​ខាងលិច​ជា​ប្រទេស​ផ្ដល់​ជំនួយ​យោធា​ឱ្យ​អ៊ុយក្រែន។ លោក​អគ្គលេខាធិការ​ថ្មី​ណាតូ បាន​បញ្ជាក់​ទៀត​ថា ការ​គំរាម​របស់​លោក...

រុស្ស៊ី​ចាប់ផ្ដើម​គំរាម​ណាតូ​និង​ក្រុម​បស្ចិម​ប្រទេស​ជា​ផ្លូវការ ដោយ​ធ្វើ​សមយុទ្ធ​អាវុធ​នុយក្លេអ៊ែរ​តាក់ទិក

ជុំវិញ​សំណុំរឿង​សង្គ្រាម​នៅ​អ៊ុយក្រែន មហាអំណាច​រុស្ស៊ី កាន់តែ​បង្កើន​ការ​គំរាម​ក្រុម​បស្ចិម​ប្រទេស និង​បក្ស​សម្ព័ន្ធ​ណាតូ។ ជាមួយ​នឹង​ការ​គំរាម​ទៅ​លើ​ពួក​បស្ចិម​ប្រទេស​ដែល​មាន​សហរដ្ឋ​អាមេរិក​ជា​មេដឹកនាំ​ធំ​ជាងគេ របប​នៅ​ក្រុង​មូស្គូ ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង លោក វ៉្លាឌីមៀ ពូទីន ជា​ជន​ជាប់ចោទ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន ចាប់ផ្ដើម​អូស​កាំភ្លើងធំ និង​ក្បាលគ្រាប់​នុយក្លេអ៊ែរ ទៅ​ធ្វើ​សមយុទ្ធ​តាម​ព្រំដែន​ជាប់​អ៊ុយក្រែន និង​ខាង​ក្នុង​តំបន់​ដែល​រុស្ស៊ី វាយ​យក​បាន​ពី​អ៊ុយក្រែន។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​ប្រកាស​ព័ត៌មាន​អំពី​កងកម្លាំង​រុស្ស៊ី ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ដែល​ជា​ការ​បញ្ជា​របស់​លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី ដើម្បី​ហ្វឹកហាត់​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​តាក់ទិក​មិនមែន​យុទ្ធសាស្ត្រ។ កាលពី​ដើម​ខែ​ឧសភា លោក ពូទីន បាន​ចេញ​បញ្ជា​ឱ្យ​រៀបចំ​ការ​ធ្វើ​សមយុទ្ធ​កម្លាំង​នុយក្លេអ៊ែរ...

លោក ពូទីន ព្រមាន​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ ប្រសិនបើ​រុស្ស៊ី​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​បំផុត

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ សង្គ្រាម​វោហារសាស្ត្រ​ពី​មេដឹកនាំ​វិមាន​ក្រឹមឡាំង និង​ក្រុម​បស្ចិម​ប្រទេស​កាន់តែ​ឡើង​កម្ដៅ​ខ្លាំង​ឡើង រហូត​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជា​បុរស​ខ្លាំង​បំផុត​នៅ​វិមាន​ក្រឹមឡាំង ចេញ​សារ​គំរាម​ញឹកញាប់​អំពី​ការ​អាច​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ឬ​អាវុធ​ប្រល័យ​លោក​ដ៏​រង្គាល។ នៅ​ក្នុង​សប្ដាហ៍​នេះ​ទៀត លោក វ្ល៉ាឌីមៀរ ពូទីន បាន​ប្រកាស​ថា ប្រទេស​រុស្ស៊ី បន្ត​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​ប្រយុទ្ធ​ជានិច្ច ហើយ​ត្រៀម​លក្ខណៈ​ពេញលេញ​ទាំងស្រុង​ក្នុង​ការ​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ចុះ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​មីនា នេះ។ ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ រ៉ូស្ស៊ីយ៉ា​១...

ស្ថិរភាព​នៅ​ជ្រោយ​កូរ៉េ​ទាំង​ពីរ​កំពុង​ឈាន​ទៅ​រក​ភាព​ផុយ​ស្រួយ​អាច​ផ្ទុះ​សង្គ្រាម

ពិភពលោក​កំពុង​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​សភាពការណ៍​អាច​ផ្ទុះ​សង្គ្រាម​លោក ឬ​សង្គ្រាម​តំបន់​ថ្មី​មួយ​ទៀត ដែល​ក្នុង​ខណៈ​នេះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នៅ​អឺរ៉ុប បាន​ឈាន​ដល់​ឆ្នាំ​ទី​៣ ហើយ សង្គ្រាម​អ៊ីស្រាអែល​វាយ​សងសឹក​លើ​ពួក​ហាម៉ាស​នៅ​ហ្កាហ្សា ដែនដី​ប៉ាឡេស្ទីន ក្នុង​តំបន់​មជ្ឈិមបូព៌ា ក៏​មិន​អាច​បិទ​បញ្ចប់​បាន​នៅឡើយ។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូតារ៉េស ថ្មីៗ​នេះ​បាន​ចេញ​សារ​ព្រមាន​ពី​ការ​អាច​កើត​សង្គ្រាម​លោក​ជា​ថ្មី​ទៀត បើ​ជ្រោយ​កូរ៉េ​ទាំង​ពីរ​ធ្លាក់​ក្នុង​សង្គ្រាម​ជា​ថ្មី ហើយ​ប្រទេស​កូរ៉េខាងជើង ឈាន​ដល់​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ដែល​អាច​នឹង​ទៅ​រក​សង្គ្រាម​នុយក្លេអ៊ែរ ហើយ​អាច​នឹង​ផ្ទុះ​សង្គ្រាម​លោក​ទី​៣។ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ថ្លែង​ទទូច​សុំ​ឱ្យ​មាន​ការ​អត់ធ្មត់​កម្រិត​ខ្ពស់​បំផុត​ចំពោះ​ភាគី​ដែល​ពាក់ព័ន្ធ បើ​ពុំ​នោះ​ទេ វា​នឹង​បង្កើត​ភ្នក់ភ្លើង​សង្គ្រាម​ដ៏​ធំ​បំផុត ជាពិសេស​លោក​សំដៅ​ទៅ​លើ​ស្ថានភាព​តានតឹង​នៅ​ជ្រោយ​កូរ៉េ ដែល​អង់គ្លេស​ហៅថា...

លោក ពូទីន ព្រមាន​បំផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ប្រសិនបើ​ណាតូ​បញ្ជូន​កងទ័ព​ទៅ​អ៊ុយក្រែន

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ព្រមាន​អំពី​ផលវិបាក​នៃ​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ប្រសិនបើ​ក្រុម​ប្រទេស​ណាតូ ឬ​បស្ចិម​ប្រទេស បញ្ជូន​កងទ័ព​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន។ ប្រធានាធិបតី​រុស្ស៊ី​រូប​នេះ​បាន​ថ្លែង​ព្រមាន​ពី​មហា​សោកនាដកម្ម នឹង​កើត​ឡើង​ចំពោះ​ការ​សម្រេច​ចិត្ត​ណា​មួយ​ពី​ប្រទេស​លោក​ខាងលិច ដែល​ចង់​បញ្ជូន​កងទ័ព​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃទី​១ មីនា នេះ។ សារ​ព្រមាន​ពី​មេដឹកនាំ​រុស្ស៊ី បាន​ធ្វើ​ឡើង​តាមរយៈ​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោក​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​រុស្ស៊ី នៅ​ថ្ងៃទី​២៩ កុម្ភៈ នៅ​ទីក្រុង​មូស្គូ។ ក្នុង​ឱកាស​នោះ លោក ពូទីន បាន​ចោទប្រកាន់​ប្រទេស​លោក​ខាងលិច និង​ក្រុម​ណាតូ...

អង្គការ​សហប្រជាជាតិ​បារម្ភ​ខ្លាំង​ខ្លាច​ពិភពលោក​អាច​ធ្លាក់​ក្នុង​សង្គ្រាម​នុយក្លេអ៊ែរ​ជា​ថ្មី

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ជា​ខ្លាំង​ដែល​ថា ពិភពលោក​អាច​ធ្លាក់​ក្នុង​សង្គ្រាម​នុយក្លេអ៊ែរ បន្ទាប់ពី​កូរ៉េខាងជើង​ព្រមាន​ថា​សូម្បី​អាវុធ​នុយក្លេអ៊ែរ ក៏​អាច​បើក​ការ​វាយប្រហារ​ទៅ​លើ​ប្រទេស​សត្រូវ​ផង​ដែរ។ ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ញីវយ៉ក ក្នុង​ទិវា​អន្តរជាតិ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ លោក Antonio Guterres បាន​ហៅ​ស្ថានភាព​អសន្តិសុខ​នៅ​លើ​ពិភពលោក​សព្វថ្ងៃ​នេះ​ថា​កាន់តែ​ធ្ងន់ធ្ងរ ដែល​លោក​អះអាង​ថា គេ​ត្រូវ​រួម​គ្នា​បញ្ឈប់​ការ​រត់​ប្រណាំង​សព្វាវុធ ទោះ​ជា​អាវុធ​ណា​ក៏ដោយ។ ការ​ថ្លែង​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បន្ទាប់ពី​លោក Kim Song ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ថ្លែង​ព្រមាន​ទៅ​កាន់​មហាសន្និបាត​ដែល​លោក​ថា កូរ៉េខាងជើង មិន​បង្ខំ​ឱ្យ​មាន​ការ​បង្ក​សង្គ្រាម​នៅ​លើ​ឧបទ្វីប​របស់​កូរ៉េ​នោះ​ទេ ព្រោះ​វា​នឹង​នាំ​ឲ្យ​មាន​សង្គ្រាម​នុយក្លេអ៊ែរ។...

មេដឹកនាំ​កូរ៉េខាងជើង​ប្រកាស​ឱ្យ​មេទ័ព​របស់​ខ្លួន​ត្រៀម​ធ្វើ​សង្គ្រាម

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រកាស​ឱ្យ​គណបក្ស​ពលករ​របស់​លោក​ពន្លឿន​ការ​ត្រៀម​លក្ខណៈ​សម្រាប់​សង្គ្រាម ក្នុង​នោះ​រួម​មាន ទាំង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង ផង​ដែរ។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA ដែល​ដកស្រង់​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​ធ្នូ។ ការ​ប្រកាស​របស់​លោក គីម ជុងអ៊ុន ធ្វើឡើង​នៅ​ឯ​កិច្ចប្រជុំ​ចុង​ឆ្នាំ​របស់​គណបក្ស​ពលករ​កូរ៉េ និង​ជា​ទី​ដែល​លោក​ត្រូវ​បាន​គេ​រំពឹង​ថា អាច​នឹង​ប្រកាស​ដាក់​ចេញ​គោលនយោបាយ​គន្លឹះ​សម្រាប់​ឆ្នាំ​២០២៤។ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ KCNA នៅ​អំឡុង​កិច្ចប្រជុំ​នោះ លោក គីម...

Latest news

© 2021, ដេលី. All rights reserved.