29.3 C
Phnom Penh

TAG

បទចោទ​ញុះញង់

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ចេញ​មុខ​ស្នើ​ឱ្យ​រដ្ឋអំណាច​កម្ពុជា​ឈប់​ចោទ​លោក រ៉ុង ឈុន បន្ត​ទៀត

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ការ​ចោទប្រកាន់​លើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ដើម្បី​ទទួល​បាន​ឱកាស​ធ្វើ​សកម្មភាព​ការពារ​សិទ្ធិ​សេរីភាព​ឡើងវិញ ព្រោះ​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​គឺជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការ​រួម​ចំណែក​លើកស្ទួយ​សិទ្ធិ​សហជីព និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​៧ មករា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៣ មករា នេះ​ថា ការ​បន្ត​ចោទប្រកាន់​លើ​លោក រ៉ុង ឈុន គឺ​កាន់តែ​ធ្វើ​ឲ្យ​មាន​ការ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ជាពិសេស​ការ​វិនិយោគទុន​ពី​បណ្តា​ប្រទេស​លោក​សេរី។ ប្រភព​ដដែល​អះអាង​ថា ប្រទេស​កម្ពុជា​មាន​គោលបំណង​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ក្នុង​ឆ្នាំ​២០២៩ ដូច្នេះ​ការ​រក្សា​សហភាព​អឺរ៉ុប​ដែល​ជា​ទីផ្សារ​ធំ​ទី​ពីរ​បន្ទាប់ពី​សហរដ្ឋ​អាមេរិក គឺជា​រឿង​ដែល​ប្រទេស​កម្ពុជា​ត្រូវ​ធ្វើ​ជា​ចាំបាច់ ដ្បិត​សម្លៀកបំពាក់ ស្បែកជើង...

ភរិយា​លោក នី ណាក់ ស្នើសុំ​តុលាការ​ឱ្យ​ដោះលែង​ស្វាមី​របស់​ខ្លួន​ឱ្យ​មាន​សេរីភាព​ឡើងវិញ

ភរិយា​របស់​លោក នី ណាក់ ស្នើសុំ​តុលាការ​ដោះលែង​ស្វាមី​របស់​ខ្លួន​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដោយ​ឥត​លក្ខខណ្ឌ បន្ទាប់ពី​ប្តី​របស់​អ្នកស្រី​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ១​ឆ្នាំ​កន្លង​មក។ អ្នកស្រី សុខ ស៊ីណែត ភរិយា​របស់​លោក នី ណាក់ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៥ ថា ស្វាមី​របស់​អ្នកស្រី​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង (ម​៣) ខេត្ត​ត្បូងឃ្មុំ អស់​រយៈពេល ៣៦៦​ថ្ងៃ​ហើយ ដែល​ស្មើ​នឹង​រយៈពេល ១​ឆ្នាំ​ពេញ​គិត​ចាប់​តាំងពី​ថ្ងៃ​ដែល​លោក​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៥ ខែ​មករា...

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​នឹង​ចូល​ខ្លួន​ទៅ​តុលាការ ក្រោយពី​ជាប់​ចោទ​រឿង​និយាយ​ញុះញង់

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ បាន​ចេញ​ដីកា​កោះហៅ​លោក រ៉ុង ឈុន ឲ្យ​ចូល​បំភ្លឺ​ក្នុង​បទល្មើស​មិន​រាងចាល​នៅ​ថ្ងៃទី​១៧ មករា ខាងមុខ​នេះ។ យោង​តាម​ដីកា​កោះ​នោះ តុលាការ​បាន​បង្គាប់​ឲ្យ​លោក រ៉ុង ឈុន ចូល​ខ្លួន​បំភ្លឺ​ក្នុង​សវនាការ​ជា​កំហិត​ក្នុង​បទ​ចោទ​មិន​រាងចាល បន្ទាប់ពី​លោក​ត្រូវ​បាន​ផ្ដន្ទាទោស​ក្នុង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ក្នុង​សង្គម​កាលពី​ឆ្នាំ​២០២៤។ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​ទទួល​បាន​កាដូ​ឆ្នាំ​ថ្មី គឺ​ដីកា​កោះហៅ​ឲ្យ​ចូល​សវនាការ។ លោក​ថា នេះ​ជា​រឿង​ចម្លែក​ដែល​តុលាការ​ចោទប្រកាន់​លោក​ពី​បទ​មិន​រាងចាល ព្រោះ​លោក​មិន​បាន​ធ្វើ​អ្វី​ផ្ទុយ​ពី​បម្រាម​របស់​តុលាការ​នោះ​ផង​ទេ។ ប្រភព​ដដែល​អះអាង​ថា...

តុលាការ​កាត់ទោស​មេ​បក្ស​កម្លាំង​ជាតិ​ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ និង​ដកសិទ្ធិ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត

សាលាដំបូង​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ពិន័យ​ប្រាក់ ៤​លាន​រៀល និង​ដកហូត​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​អស់​មួយ​ជីវិត។ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ បាន​បើក​សវនាការ​លើ​សំណុំរឿង​អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ តុលាការ​បាន​ដាក់​បម្រាម​មិន​អនុញ្ញាត​ឱ្យ​សាច់ញាតិ សកម្មជន និង​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ចូលរួម​ស្តាប់​ក្នុង​ពេល​ប្រកាស​សាលក្រម​នេះ​ទេ...

តុលាការ​ក្រុង​ភ្នំពេញ​បែងចែក​សំណុំរឿង​ចោទប្រកាន់​សកម្មជន​ជិត​៤០​នាក់​ជា​ប្រាំ​បទ​ចោទ​ទីទៃ​ពី​គ្នា

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​លើកដំបូង​លើ​សកម្មជន​ផ្សព្វផ្សាយ​អំពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ លោក ស្រ៊ុន ស្រ៊ន និង​សកម្មជន ២៣​តុលា​មួយ​ចំនួន​ទៀត ក្នុង​សំណុំរឿង «ញុះញង់» ដោយ​បែងចែក​សំណុំរឿង​ទៅ​ជា ៥​សំណុំរឿង​ផ្សេងៗ​គ្នា​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ (CLV)។ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ធ្នូ ចៅក្រម​ជំនុំជម្រះ​បាន​ឲ្យ​មេធាវី​ការពារ​ក្តី និង​តំណាង​អយ្យការ​ជជែក​ដេញដោល​អំពី​ការ​ស្នើសុំ​បំបែក​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​ទៅ​ជា ៥ ផ្សេង​គ្នា ដោយ​មេធាវី​ការពារ​ក្តី​បាន​ជំទាស់​នឹង​ការ​ស្នើសុំ​បំបែក​សំណុំរឿង ដោយ​អះអាង​ថា ការ​ធ្វើ​ដូច្នេះ​អាច​ប៉ះពាល់​សិទ្ធិ​កូនក្ដី​របស់​ខ្លួន...

តុលាការ​ផ្ដន្ទាទោស​លោក នី ណាក់ ដាក់​ពន្ធនាគារ ២​ឆ្នាំ​និង​សង​ជំងឺចិត្ត​លោក ហេង សួរ ២០០​លាន​រៀល

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​សកម្មជន​សង្គម លោក នី ណាក់ ដាក់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​សង​ជំងឺចិត្ត​ទៅ​ដើមបណ្ដឹង​លោក ហេង សួរ ចំនួន ២០០​លាន​រៀល ពី​បទ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង»។ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ បាន​បើក​សវនាការ​ប្រកាស​សាលក្រម​លើ​សំណុំរឿង​លោក នី ណាក់ ម្ចាស់​ផេក «Iman...

លោក រ៉ុង ឈុន ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន សម្រេច​ដាក់​ពាក្យបណ្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បន្ទាប់ពី​បាត់បង់​នីតិសម្បទា​គ្រប់​បែប​យ៉ាង និង​ត្រូវ​ដាក់​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​អស់​រយៈពេល ៣​ឆ្នាំ។ លោក រ៉ុង ឈុន បាន​បង្ហោះ​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៨ វិច្ឆិកា នេះ​ថា តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​ចុះ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ តុលាការ​កំពូល​បាន​សម្រេច​ផ្ដន្ទាទោស​លោក​ដាក់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ លោក រ៉ុង...

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​លោក កើត សារ៉ាយ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល ព្រមទាំង​រឹបអូស​ទូរសព្ទដៃ​ម៉ាក iPhone មួយ​គ្រឿង​ថែម​ទៀត។ តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ បាន​ប្រកាស​សំណុំរឿង​ព្រហ្មទណ្ឌ​ចុះ​ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០២៤ ដែល​បាន​ជំនុំជម្រះ​កាលពី​ថ្ងៃទី​០៩ ខែ​តុលា ឆ្នាំ​២០២៤ កន្លង​ទៅ...

លោក ម៉ិច ដារ៉ា អ្នកកាសែត​ឯករាជ្យ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បន្ទាប់ពី​សុំទោស​តាម​វីដេអូ

បរិយាកាស​នយោបាយ​នៅ​ប្រទេស​កម្ពុជា គឺ​ល្ខោន​លេង​រឿង​ដដែលៗ។ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ពី​ពន្ធនាគារ​ខេត្ត​កណ្តាល នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​លោក​ចេញ​វីដេអូ​សុំទោស​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កូន ហ៊ុន ម៉ាណែត កាលពី​ពុធ។ តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​២៤ ខែ​តុលា នេះ សម្រេច​ចេញ​ដីកា​ដោះលែង​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន...

អតីត​មន្ត្រី​សិទ្ធិមនុស្ស​ដែល​របប​ក្រុង​ភ្នំពេញ​ប្តឹង​ទារ​សំណង​ជិត​កន្លះ​លាន​ដុល្លារ បង្កើត​អង្គការ​ប្រជាធិបតេយ្យ​នៅ​អូស្ត្រាលី

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី កំណត់​បេសកកម្ម​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ Khmer Democracy Organization (KDO) ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ពុធ សប្ដាហ៍​នេះ។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ តុលា នេះ​ថា ក្នុង​នាម​លោក​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​ការ​ទទួលស្គាល់​ពី​អង្គការ​អន្តរជាតិ​នានា និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អង្គការ​ដៃគូ​ជាច្រើន ទោះបីជា​លោក​ភៀសខ្លួន​ក្រោម​ហេតុផល​នយោបាយ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ក្តី...

Latest news

© 2021, ដេលី. All rights reserved.