29.3 C
Phnom Penh

TAG

បទចោទ​ញុះញង់

តុលាការ​នឹង​បើក​សវនាការ​សំណុំរឿង​ញុះញង់​របស់​លោក ថាច់ សេដ្ឋា នៅ​សប្ដាហ៍​ក្រោយ

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​សំណុំរឿង​លើ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ក្រោម​បទ​ចោទប្រកាន់ «ញុះញង់» នៅ​សប្ដាហ៍​ក្រោយ​នេះ ខណៈ​សំណុំរឿង​មួយ​ទៀត តុលាការ​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​២១ ខែ​កញ្ញា។ ក្នុង​លិខិត​អញ្ជើញ​លោក សំ សុគង់ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ថាច់ សេដ្ឋា របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង ចុះ​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២៣ ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ ឲ្យ​ដឹង​ថា តុលាការ​នឹង​បើក​សវនាការ​សំណុំរឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់...

តុលាការ​រាជធានី​ភ្នំពេញ​គ្រោង​បើក​សវនាការ​សំណុំរឿង​លោក ថាច់ សេដ្ឋា នៅ​សប្ដាហ៍​ក្រោយ

តុលាការ​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន គ្រោង​បើក​សវនាការ​សំណុំរឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា នៅ​សប្ដាហ៍​ក្រោយ បន្ទាប់ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​កាលពី​ខែ​មករា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​នឹង​ការ​ចេញ​សែក​ស្អុយ។ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៨ ខែ​សីហា បាន​ចេញ​លិខិត​អញ្ជើញ​លោក សំ សុគង់ ដែល​ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន។ ក្នុង​លិខិត​អញ្ជើញ​នោះ​បញ្ជាក់​ថា តុលាការ​នឹង​បើក​សវនាការ​លើ​សំណុំរឿង​លោក ថាច់ សេដ្ឋា នៅ​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២៣...

តុលាការ​ផ្ដន្ទាទោស​លោក គឹម សុខ ឱ្យ​ជាប់​គុក​១៨​ខែ​និង​សង​ជំងឺចិត្ត​ជាង​១​ម៉ឺន​ដុល្លារ​ដល់​រដ្ឋាភិបាល

សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ឱ្យ​ជាប់​ពន្ធនាគារ ១៨​ខែ និង​សង​ជំងឺចិត្ត​ចំនួន ៥០​លាន​រៀល ឬ​ស្មើ​នឹង ១២៥០០​ដុល្លារ​ទៅ​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អត្ថាធិប្បាយ​រឿង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។ ក្នុង​ពាក្យ​បណ្ដឹង លោក គី តិច មេធាវី​ការពារ​ក្ដី​ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​ប្ដឹង​លោក គឹម សុខ កាលនោះ​ដោយ​ទាមទារ​សំណង​ជំងឺចិត្ត​ចំនួន ១០០​លាន​រៀល​ពី​បទ...

តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​លោក គឹម សុខ នៅ​ខែ​មករា​ឆ្នាំ​២០២៣

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​លោក គឹម សុខ អ្នកវិភាគ​នយោបាយ និង​អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៣ ខាងមុខ ខណៈ​សវនាការ​ជំនុំជម្រះ​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​មិន​មាន​វត្តមាន​ជន​ជាប់ចោទ​ឡើយ។ ការ​សម្រេច​នេះ បន្ទាប់ពី​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេក សុជាតិ បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង «អំពើ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ ដោយ​មិន​មាន​វត្តមាន​ជន​ជាប់ចោទ​ទាំង ៣​នាក់។ ជន​ជាប់ចោទ​ទាំង ៣​នាក់​ក្នុង​នោះ​មាន​លោក គឹម សុខ...

តុលាការ​បើក​សវនាការ​សំណុំរឿង​លោក គឹម សុខ ពាក់ព័ន្ធ​បទ​ចោទ​បរិហារ​កេរ្តិ៍ និង​ញុះញង់

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ ទី​៥ ធ្នូ បាន​បើក​សវនាការ​សំណុំរឿង​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ពាក់ព័ន្ធ​បទ «បរិហារ​កេរ្តិ៍ និង​ញុះញង់» ដែល​ប្ដឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​លោក​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី អ្នកវិភាគ​នយោបាយ។ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង សុជាតិ បាន​បន្ត​បើក​សវនាការ​ដោយ​អវត្តមាន​ជនជាប់ចោទ​លោក គឹម សុខ ខណៈ​មេធាវី គឺ​លោក...

តុលាការ​នឹង​បើក​សវនាការ​សំណុំរឿង​លោក គឹម សុខ អ្នកវិភាគ​នយោបាយ​នៅ​ថ្ងៃទី​៥​ខែ​ធ្នូ

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​សំណុំរឿង​អ្នកវិភាគ​នយោបាយ លោក គឹម សុខ និង​មនុស្ស ២​នាក់​ទៀត​នៅ​ដើម​ខែ​ធ្នូ ខាងមុខ​នេះ ពាក់ព័ន្ធ​នឹង​បទ​ញុះញង់ និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ដែល​ប្ដឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ សំណុំរឿង «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ» ដែល​តុលាការ​ចោទប្រកាន់​លើ​លោក គឹម សុខ នឹង​ត្រូវ​បើក​សវនាការ​នៅ​ថ្ងៃទី​៥ ខែ​ធ្នូ ខាងមុខ​នេះ ដែល​មាន​មេធាវី​ការពារ​ក្ដី គឺ​លោក ជូង ជូងី។ ខណៈ​សំណុំរឿង «ញុះញង់»...

Latest news

© 2021, ដេលី. All rights reserved.