28 C
Phnom Penh

TAG

បទចោទ​ញុះញង់

ក្រុម​តស៊ូ​មតិ​ថា​ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា ជា​ការ​ចាប់​ខ្លួន​មនុស្ស​តាម​អំពើ​ចិត្ត​ក្រោម​របប​ត្រកូល​ហ៊ុន

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ចាត់ទុក​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ​លោក ម៉ិច ដារ៉ា ជា​អំពើ​ចាប់​ខ្លួន​មនុស្ស​តាម​អំពើ​ចិត្ត ព្រោះ​ជា​ការ​អនុវត្ត​វិធានការ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់ និង​អង្គហេតុ​ជាក់លាក់។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) បាន​ធ្វើការ​វិភាគ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ តុលា នេះ​ថា ការ​ចោទប្រកាន់​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម រហូត​ឈាន​ដល់​ការ​ចាប់​ឃុំ​ខ្លួន​លោក ម៉ិច ដារ៉ា ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​ស្រឡះ​ពី​ច្បាប់​ដែល​បាន​ចែង ព្រោះ​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​រូប​នេះ ធ្វើឡើង​នៅ​ពេល​ដែល​គាត់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាមួយ​ក្រុម​គ្រួសារ​ប៉ុណ្ណោះ មិនមែន​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​នោះ​ទេ។ ជាង​នេះ​ទៀត រហូត​ដល់​ពេលនេះ ក៏​មិន​មាន​ការ​បញ្ជាក់​ណា​មួយ​ដែល​អះអាង​ថា លោក ម៉ិច...

ក្រុម​អ្នក​តស៊ូ​មតិ​ថា​ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ដែល​ហៅ​កាត់​ថា CAT ចាត់ទុក​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ជា​ទង្វើ​បំពាន​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ និង​ជា​សកម្មភាព​ថ្មី​មួយ​ទៀត​នៃ​ការ​បង្ក្រាប​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កាន់តែ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៧ តុលា នេះ​ថា ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា គឺជា​សកម្មភាព​ថ្មី​មួយ​ទៀត​នៃ​ការ​បង្ក្រាប​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​របស់​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ។ ប្រភព​ដដែល​លើកឡើង​ថា CAT មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​ធ្លាក់​ចុះ​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដែល​កំពុង​រង​នូវ​យុទ្ធនាការ​បង្ក្រាប​យ៉ាង​ស្រួចស្រាល់​ពី​រដ្ឋាភិបាល​ខ្មែរ​ដែល​កំពុង​គ្រប់គ្រង​ដោយ​ឪពុក​កូន គឺ​លោក ហ៊ុន...

តុលាការ​ខេត្ត​រតនគិរី​សម្រេច​ឱ្យ​លោក មាជ សុវណ្ណារ៉ា បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​រាល់​ពីរ​ខែ​ម្តង

តុលាការ​ខេត្ត​រតនគិរី ចេញ​ដីកា​សម្រេច​ដាក់​ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ចាប់​ពី​ពេលនេះ​តទៅ និង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង រៀងរាល់ ២​ខែ​ម្តង​ជា​កំហិត។ ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ តុលា នេះ​ថា សាលាដំបូង​ខេត្ត​រតនគិរី បាន​ចេញ​ដីកា​សម្រេច​ដាក់​រូបលោក​ជា​ជន​ត្រូវ​ចោទ​ឲ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ចាប់​ពី​ពេលនេះ​តទៅ រហូត​ដល់​បញ្ចប់​នីតិវិធី​តុលាការ។ លោក មាជ សុវណ្ណារ៉ា...

អង្គការ​សង្គម​ស៊ីវិល ៤៦​ស្ថាប័ន អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់​និង​ដោះលែង​លោក ម៉ិច ដារ៉ា ជាបន្ទាន់

សហគមន៍ ស្ថាប័ន​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤៦ អំពាវនាវ​ឱ្យ​មាន​ការ​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់ និង​ដោះលែង​លោក ម៉ិច ដារ៉ា ពី​ពន្ធនាគារ​ជាបន្ទាន់ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​ពី​បទ “ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម” និង​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា សហគមន៍ ស្ថាប័ន​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​ចំនួន ៤៦ អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​សារព័ត៌មាន លោក ម៉ិច...

លោក មាជ សុវណ្ណារ៉ា ត្រៀម​ខ្លួន​រួចរាល់​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​រតនគិរី បើ​មាន​ដីកា​កោះហៅ

ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា អះអាង​ថា លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ​ខេត្ត​រតនគិរី ប្រសិនបើ​មាន​ការ​កោះហៅ​បន្ទាប់ពី​បាន​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា ដើម្បី​បន្ត​ការងារ​នយោបាយ​របស់​ខ្លួន​ត​ទៅ​មុខ​ទៀត។ ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ឱ្យ​ដឹង​ថា លោក​បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​កញ្ញា ហើយ​សមត្ថកិច្ច​មិន​បាន​ចាប់​ខ្លួន​លោក​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត ឡើយ។ លោក​ថា លោក​នឹង​មិន​គេចវេះ​ពី​ការ​គោរព​ច្បាប់​ឡើយ និង​បាន​តាំងខ្លួន​ជា​អ្នក​នយោបាយ​ស្អាតស្អំ​ទៀត​ផង។ លោក​អះអាង​ថា លោក​យក​វប្បធម៌​សន្ទនា​រវាង​អ្នក​នយោបាយ និង​អ្នក​នយោបាយ​ទៅ​អនុវត្ត ជាពិសេស​ឈរ​លើ​គោលការណ៍​ច្បាប់។ លោក​ថា...

សង្គម​ស៊ីវិល​រក​ឃើញ​ថា​មនុស្ស​ជាង ៦០​នាក់​ជាប់​គុក​ដោយសារ​ប្រើ​សិទ្ធិ​រិះគន់​គម្រោង CLV

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) អះអាង​ថា ចាប់តាំងពី​ចុង​ខែ​កក្កដា មក មនុស្ស​ជាង ១០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​ជាង ៦០​នាក់​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដោយសារ​ការ​រិះគន់​កិច្ចព្រមព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA)។ អង្គការ​លីកាដូ បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៤ ថា ចាប់តាំងពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ មក មនុស្ស​ជាង...

កញ្ញា ឈឹម ស៊ីថរ ប្ដេជ្ញា​បន្ត​ជំហរ​ការពារ​សិទ្ធិ​និង​ការងារ​តស៊ូ​មតិ​ឱ្យ​បុគ្គលិក​កម្មករ​នៅ​កាស៊ីណូ​ណាហ្គា​វើលដ៍

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ បញ្ជាក់​ថា កញ្ញា​មិន​ប្តូរ​ជំហរ​ការពារ​សិទ្ធិ និង​ការងារ​តស៊ូ​មតិ​ឱ្យ​បុគ្គលិក​កម្មករ​នៅ​កាស៊ីណូ​ណាហ្គា​វើលដ៍​ជាដាច់ខាត បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោយពី​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជិត ២​ឆ្នាំ។ កញ្ញា ឈឹម ស៊ីថរ នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ បាន​ចាកចេញ​ពី​ពន្ធនាគារ​ព្រៃស ឬ​មណ្ឌល​អប់រំ​កែប្រែ ម២ ហើយ​បន្ទាប់ពី​កញ្ញា​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​តាំងពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ មក ហើយ​បើ​គិត​មក​ទល់​នឹង​ពេលនេះ កញ្ញា​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល...

តុលាការ​ក្រុង​ភ្នំពេញ​បង្គាប់​ឱ្យ​លោក រ៉ុង ឈុន ចូល​ខ្លួន​បំភ្លឺ​នៅ​ចុង​ខែ​កញ្ញា ខាងមុខ​នេះ​ជា​កំហិត

សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​បន្ទប់​ស៊ើបសួរ​អក្សរ “ន” ជាន់​ទី​៣ វេលា​ម៉ោង ៩​ព្រឹក​ជា​កំហិត។ តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ខ្លួន​ចុះ​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៤ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១១ កញ្ញា នេះ បាន​បង្គាប់​ឱ្យ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ចូល​ខ្លួន​បំភ្លឺ​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ​អំពី​ដំណើររឿង...

ក្រុមហ៊ុន​បញ្ជា​ទិញ​អន្តរជាតិ​ជិត​២០ ជំរុញ​កម្ពុជា​បញ្ឈប់​ធ្វើ​សវនកម្ម​លើ​សង់ត្រាល់​និង​ទម្លាក់​ចោល​បណ្ដឹង​លោក ឃុន ថារ៉ូ

ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ធំៗ​លំដាប់​អន្តរជាតិ​ជិត ២០​ស្ថាប័ន ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​សវនកម្ម​ជាតិ​លើ​អង្គការ​សង់ត្រាល់ (CENTRAL) និង​ទម្លាក់​ចោល​ជាបន្ទាន់​នូវ​ពាក្យបណ្ដឹង​ប្រឆាំង​នឹង​អ្នក​គ្រប់គ្រង​កម្មវិធី​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ដើម្បី​ធានា​នូវ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ដែល​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ដៃគូ​ដ៏​សំខាន់​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ។ ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ធំៗ​លំដាប់​អន្តរជាតិ​ចំនួន ១៨​ស្ថាប័ន ដូចជា ក្រុមហ៊ុន ADIDAS ក្រុមហ៊ុន Under Amour ក្រុមហ៊ុន Puma និង​ក្រុមហ៊ុន ASICS Corporations ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​នៅ​ថ្ងៃទី​១០ កញ្ញា...

តុលាការ​កំពូល​តម្កល់​សាលក្រម​សាលាដំបូង​ក្នុង​សំណុំរឿង​លោក ថាច់ សេដ្ឋា ទុក​ជា​បានការ​ដដែល

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល នៅ​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០២៤ បាន​ប្រកាស​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ដន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង» ទាក់ទង​នឹង​រឿង​ប្រវត្តិ​ថ្ងៃ​៧ មករា និង​ការ​សង់​ស្តូប​មិត្តភាព​វៀតណាម នៅ​ប្រទេស​កម្ពុជា ទុក​ជា​បានការ​ដដែល។ លោក ថាច់ សេដ្ឋា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ខែ​តុលា ឆ្នាំ​២០២៣ បាន​ផ្ដន្ទាទោស​លោក​ពី​បទ...

Latest news

© 2021, ដេលី. All rights reserved.