29.5 C
Phnom Penh

TAG

ពន្ធនាគារ

ACU បញ្ជូន​នគរបាល​ពីរ​រូប​ទៅ​តុលាការ​ពាក់ព័ន្ធ​ការ​ដោះលែង​ជនជាតិ​ថៃ ៤៣​នាក់​ជា​ថ្នូរ​ទទួល​សំណូក​៧៧​ម៉ឺន​ដុល្លារ

អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បញ្ជូន​ខ្លួន​មន្ត្រី​នគរបាល​ពីរ​រូប​ទៅ​តុលាការ ក្រោយពី​រក​ឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួល​សំណូក ៧៧​ម៉ឺន​ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការ​ដោះលែង​ជនជាតិ​ថៃ ចំនួន ៤៣​នាក់ ដែល​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់​ខ្លួន ដោយ​មូលហេតុ​ស្នាក់នៅ និង​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា។ អ្នក​នាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក សយ ច័ន្ទវិចិត្ត បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៧ ឧសភា ថា ជនសង្ស័យ​ពីរ​នាក់ គឺ​ឈ្មោះ វ៉ន វាសនា (ហៅ Mr Dorn)...

អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា​ពន្ធនាគារ​ជិត ២០ ទូទាំង​ប្រទេស​ដាក់​អ្នក​ជាប់​ឃុំ​លើស​ចំណុះ

សង្គម​ស៊ីវិល​ទម្លាយ​ថា ពន្ធនាគារ​ជិត ២០ នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​ដាក់​អ្នក​ជាប់​ឃុំ​លើស​ពី​សមត្ថភាព​របស់​ខ្លួន ឬ​លើស​ចំណុះ​យ៉ាងតិច​ចំនួន ២០០% នៃ​សមត្ថភាព​ដែល​អាច​ដាក់​បាន។ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) ចេញ​សេចក្តី​រាយការណ៍​កាលពី​ថ្ងៃទី​១៨ កុម្ភៈ ថា គិត​ត្រឹម​ចុង​ឆ្នាំ​២០២៤ ពន្ធនាគារ​ចំនួន ១៨ ក្នុង​ចំណោម​ពន្ធនាគារ​ទាំង ១៩​កន្លែង បាន​ដាក់​ជន​ជាប់​ឃុំ​លើស​ពី​សមត្ថភាព​របស់​ខ្លួន ក្នុង​នោះ​មាន​ពន្ធនាគារ​ចំនួន ១១​កន្លែង​ដាក់​ជន​ជាប់​ឃុំ​លើស​ចំនួន​កំណត់​យ៉ាងតិច ២០០% នៃ​សមត្ថភាព​ដែល​អាច​ដាក់​បាន។ សេចក្តី​រាយការណ៍​ដដែល បង្ហាញ​ថា ប្រសិនបើ​បូក​បញ្ចូល​គ្នា​នូវ​ចំនួន​អ្នក​ជាប់​ឃុំ​ទាំង...

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​ពន្ធនាគារ​ម១ បន្ទាប់ពី​បែកធ្លាយ​វីដេអូ​ជប់លៀង​មួយ​ពី​ក្នុង​ពន្ធនាគារ

លោក ហ៊ុន ម៉ាណែត ឯកភាព​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ដែល​បាន​រៀបចំ​ចាត់​វិធានការ​ផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ពន្ធនាគារ «ម១» ឬ​ហៅថា​គុក​ព្រៃស បន្ទាប់ពី​មាន​ឃ្លីប​វីដេអូ​មួយ​បែកធ្លាយ​តាម​បណ្ដាញ​សង្គម​ដែល​បង្ហាញ​ពី​ឧក្រិដ្ឋជន​ជនជាតិ​ចិន ប្រើប្រាស់​គ្រឿងញៀន​រាំរែក​ជប់លៀង​យ៉ាង​សប្បាយ​នៅ​ក្នុង​ពន្ធនាគារ។ ថ្លែង​នៅ​ក្នុង​ពិធី​អបអរ​ខួប ៣០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​កងពលតូច​លេខ​៧០ ព្រឹក​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២៤ នេះ លោក ហ៊ុន ម៉ាណែត បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឱ្យ​ពិនិត្យ និង​ស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់​ករណី​ជនជាតិ​ចិន និង​ខ្មែរ​ជប់លៀង​រាំរែក...

ក្រុម​អ្នក​សង្កេតការណ៍៖ កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ បើ​រដ្ឋាភិបាល​គ្មាន​វិធានការ​ត្រួតពិនិត្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឱ្យ​បាន​ច្បាស់លាស់

ក្រុម​អ្នក​សង្កេតការណ៍ ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​វិធានការ​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ពិតប្រាកដ​លើ​ការ​អនុវត្ត​ការងារ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ចំនួន​ទេ កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ បន្ទាប់ពី​បំណុល​របស់​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ខ្ចី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហក់​ឡើង​កាន់តែ​ខ្ពស់​នៅ​ឆ្នាំ​២០២៣។ អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ តុលា នេះ​ថា ដើម្បី​ស្វែងរក​ការពិត​ជុំវិញ​ដំណើរការ​ការងារ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រដ្ឋាភិបាល​មាន​ជម្រើស​ល្អ​ទាំង​សងខាង គឺ​ត្រូវ​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា លីកាដូ សហការ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជា​កូនបំណុល និង​សហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ជា​ស្ថាប័ន​សាមី...

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ដាក់​សាកល្បង​ប្រអប់​ទទួល​បណ្តឹង​ពី​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​៣

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចាប់ផ្តើម​រៀបចំ​ឱ្យ​មាន​ប្រអប់​បណ្តឹង​នៅ​មណ្ឌល​អប់រំ​កែប្រែ​ម១ មណ្ឌល​អប់រំ​កែប្រែ​ម២ ដែល​គេ​ស្គាល់​ថា​ជា​ពន្ធនាគារ​ព្រៃស និង​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ដើម្បី​លើក​កម្ពស់​ការ​គោរព និង​ការ​ការពារ​សិទ្ធិ​សេរីភាព​របស់​ជន​ជាប់​ឃុំ។ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​អះអាង​ក្នុង​ពិធី​ដាក់​ប្រអប់​បណ្តឹង​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​នៅ​តាម​ពន្ធនាគារ​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា ជន​ជាប់​ឃុំ​គ្រប់​រូប​អាច​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​របស់​ខ្លួន​ដោយ​សម្ងាត់​តាមរយៈ​ប្រអប់​បណ្តឹង​នេះ ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នានា​ក្នុង​ពន្ធនាគារ ក៏ដូចជា​ការ​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​របស់​ខ្លួន ដាក់​ជូន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ដើម្បី​ពិនិត្យ អង្កេត និង​ដោះស្រាយ។ លោក កែវ រ៉េមី...

ពន្ធដារ​រក​ឃើញ​អ្នក​ស៊ី​ឈ្នួល​ឈរ​ឈ្មោះ​ឱ្យ​ក្រុមហ៊ុន​បន្លំ​លុយ​ពន្ធ​រដ្ឋ​រាប់​លាន​ដុល្លារ

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រកាស​រក​ឃើញ​អ្នក​ស៊ីឈ្នួល​ឈរ​ឈ្មោះ​ឱ្យ​ក្រុមហ៊ុន​បង្កើត​វិក្កយបត្រ​ខ្យល់ ដើម្បី​បន្លំ​ប្រាក់​ពន្ធ​រដ្ឋ​ទឹកប្រាក់​ចំនួន ៨៩​លាន​ដុល្លារ។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល បាន​លើកឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២២ ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​ខិលខូច​ដែល​បាន​ស៊ីឈ្នួល​ឈរ​ឈ្មោះ​បើក​ក្រុមហ៊ុន​បង្កើត​វិក្កយបត្រ​ខ្យល់ ដើម្បី​កាត់កង​កេងបន្លំ​ពន្ធ​រដ្ឋ​រាប់​លាន​ដុល្លារ ក្នុង​នោះ​ក្រុមហ៊ុន​មិន​តិច​ជាង ២០០​ក្រុមហ៊ុន​ទេ​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​របស់​លោក ប៊ុន ឆ្លាត។ លោក​ថា អ្នក​បន្លំ​ឈរ​ឈ្មោះ​នេះ​ជា​បុគ្គលិក​របស់​ភោជនីយដ្ឋាន​មួយ​ដែល​បុគ្គល​នោះ​មាន​ឈ្មោះ ប៊ុន ឆ្លាត ដែល​រូបគេ និង​បក្ខពួក​បាន​ចេញ​វិក្កយបត្រ​ចំនួន ៩៩២ ដែល​មាន​ទឹកប្រាក់​ពន្ធ​ចំនួន...

ក្រសួង​យុត្តិធម៌​ជំរុញ​ឱ្យ​តុលាការ​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ខណៈ​ក្រុម​អ្នក​រិះគន់​ថា​ជា​យុទ្ធសាស្ត្រ​នយោបាយ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌ ជំរុញ​ឱ្យ ​តុលាការ​ប្រើប្រាស់​វិធានការ​អនុគ្រោះ​មួយ​ចំនួន ជាពិសេស​ការ​ព្យួរ​ទោស​ដើម្បី​ពន្លឿន​ចំណាត់ការ​នីតិវិធី​នៅ​ក្នុង​សំណុំរឿង និង​ដើម្បី​រួម​ចំណែក​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ខណៈ​ក្រុម​អ្នក​តស៊ូ​មតិ​រិះគន់​ថា គឺជា​យុទ្ធសាស្ត្រ​របស់​មេដឹកនាំ​កុម្មុយនីស្ត ដើម្បី​រក​ផល​ចំណេញ​សម្រាប់​នយោបាយ​ពួកគេ​ប៉ុណ្ណោះ។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ចេញ​សេចក្តី​ណែនាំ​ទៅកាន់​តុលាការ​គ្រប់​ខេត្ត-ក្រុង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ថា ក្រសួង​យុត្តិធម៌​បាន​ចេញ​គោលការណ៍​ណែនាំ​ជំរុញ និង​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​ដោះលែង​នៅ​ក្រៅ​ឃុំ និង​ការ​ប្រើប្រាស់​វិធានការ​អនុគ្រោះ​មួយ​ចំនួន ជាពិសេស​ការ​ព្យួរ​ទោស​ក្នុង​ការ​កាត់ក្តី​សម្រាប់​ជន​ជាប់ចោទ​នៅ​តាម​បណ្តា​ខេត្ត-ក្រុង​ទាំងអស់។ រដ្ឋមន្ត្រី​រូប​នេះ​អះអាង​ថា ការ​ចេញ​គោលការណ៍​ណែនាំ​បែប​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ចំណែក​ដោះស្រាយ​ភាព​ចង្អៀត​ណែន​នៅ​តាម​ពន្ធនាគារ បន្ទាប់ពី​ក្រសួង​យុត្តិធម៌​បាន​បញ្ចប់​យុទ្ធនាការ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ​នៅ​តាម​សាលាដំបូង​ជាបន្តបន្ទាប់​មក​នេះ។ ជាង​នេះ​ទៅ​ទៀត ក្រសួង​ក៏​បាន​ជំរុញ​ឱ្យ​មាន​យន្តការ​ដោះលែង​អ្នកទោស​ដោយ​មាន​លក្ខខណ្ឌ និង​លើកលែង​ទោស​អ្នក​ទាំងនោះ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ជាតិ​នានា​ផង​ដែរ។ សេចក្តី​ណែនាំ​របស់​ក្រសួង​យុត្តិធម៌​នេះ...

Latest news

© 2021, ដេលី. All rights reserved.