28.1 C
Phnom Penh

TAG

ព្រំដែន

លោក ហ៊ុន សែន ជំរុញ​វៀតណាម​ពន្លឿន​បោះ​បង្គោល​ព្រំដែន​នៅ​សល់ ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​ថា​នឹង​បាត់​ដី​បន្ត​ទៀត

ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ជំរុញ​ឱ្យ​មាន​ការ​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ដែល​នៅ​សេសសល់ ១៦% ឲ្យ​បាន​ឆាប់​នា​ពេល​ខាងមុខ។ លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វៀតណាម លោក ង្វៀន តិនគឿង (Nguyen Tan Cuong) នៅ​ថ្ងៃទី​៤ ខែ​មិថុនា ជុំវិញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​មន្ត្រី​ជាន់ខ្ពស់​វៀតណាម នៅ​ប្រទេស​កម្ពុជា ក្នុង​ពេលនេះ។ មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ...

លោក អ៊ុំ សំអាន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​អ្នក​នយោបាយ​គ្រប់​និន្នាការ រួបរួម​គ្នា​ដើម្បី​ទប់ទល់​អ្នក​ឈ្លានពាន

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​អ្នក​នយោបាយ​គ្រប់​និន្នាការ រួបរួម​គ្នា​ដើម្បី​ទប់ទល់​នឹង​សត្រូវ​ឈ្លានពាន​ទឹកដី​ខ្មែរ ជាពិសេស​ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ លើ​ទឹកដី​កម្ពុជា​នៅ​ពេលនេះ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២ មិថុនា នេះ​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ផ្ទៃក្នុង​ជាតិ គួរតែ​ត្រូវ​បាន​ទុក​មួយ​ឡែក​សិន ដើម្បី​រួម​គ្នា​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ ជាពិសេស គឺ​ការ​ចូលរួម​ជួយ​ប្តឹង​ថៃ...

កម្ពុជា​ផ្ញើ​កំណត់​ទូត​ទៅ​ថៃ ទាមទារ​ឱ្យ​ទទួល​ខុសត្រូវ​លើ​ការ​ស្លាប់​យោធា​ខ្មែរ​ម្នាក់​នៅ​តំបន់​មុំ​បី

ក្រសួង​ការបរទេស​កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​មួយ​ច្បាប់​ទៅ​ប្រទេស​ថៃ ដោយ​ទាមទារ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ជាបន្ទាន់ និង​ត្រូវ​វែក​មុខ​អ្នក​ទទួល​ខុសត្រូវ​មក​ទទួល​ទោស​តាម​ច្បាប់ ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ដោយ​អាវុធ​ពី​សំណាក់​យោធា​ថៃ នៅ​តំបន់​មុំ​បី ខេត្ត​ព្រះវិហារ ដែល​បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់។ យោង​តាម​កំណត់​ទូត​ចុះ​ថ្ងៃទី​២៩ ឧសភា ដែល​ទើប​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ចន្ទ ទី​០២ ខែ​មិថុនា នេះ បាន​អះអាង​ថា ការ​បាញ់​ប្រហារ​ដោយ​ខុស​ច្បាប់​លើ​លេណដ្ឋាន​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​តេជោមរកត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា គឺជា​ការ​រំលោភ​បំពាន​របស់​ថៃ ទាំងស្រុង។ កំណត់​ទូត​ដដែល​នេះ​បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ថា កងទ័ព​ព្រំដែន​កម្ពុជា​បាន​ឈរជើង​ជាបន្តបន្ទាប់ និង​ដោយ​សន្តិវិធី​នៅ​ទីតាំង​កើតហេតុ​ជា​យូរយារ​ណាស់​មក​ហើយ...

មន្ត្រី​បក្ស​ជំទាស់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ ព្រោះ​ចរចា​ទ្វេភាគី​២៥​ឆ្នាំ​ហើយ​គ្មាន​លទ្ធផល

ខណៈ​មេទ័ព​ខ្មែរ និង​មេទ័ព​ថៃ ចរចា​គ្នា​រម្ងាប់​កម្ដៅ ហើយ​លោក ហ៊ុន សែន ក៏​ចង់​ឃើញ​ស្ថានការណ៍​ព្រំដែន​វិល​ទៅ​រក​ភាព​ធម្មតា​វិញ​នោះ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ចាត់ទុក​ការ​ដក​កម្លាំង​កងទ័ព​ខ្មែរ​ចេញពី​តំបន់​មុំ​៣ ឬ​ហៅថា​តំបន់​ត្រីកោណ​មរកត គឺជា​ការ​ចាញ់​ល្បិចកល​ភាគី​ថៃ ចំណែកឯ​ការ​បាត់បង់​ជីវិត​ទាហាន​ខ្មែរ​ក្នុង​ជម្លោះ​នោះ ក៏​ជា​ការ​ស្លាប់​ដោយ​អសារបង់​ផង​ដែរ។ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣០ ឧសភា នេះ​ថា នៅ​ពេល​ទាហាន​ខ្មែរ​ដក​ចេញពី​តំបន់​នោះ ទាហាន​ថៃ ច្បាស់​ជា​ចូល​ទៅ​កាន់កាប់​លេណដ្ឋាន​នៅ​តំបន់​នោះ​ជាមិនខាន...

បុរស​ខ្លាំង​កម្ពុជា​បញ្ជាក់​ថា​អ្វី​ដែល​កម្ពុជា​ចង់បាន​គឺ​ស្ថានការណ៍​នៅ​ព្រំដែន​វិលត្រឡប់​ទៅ​សភាព​ដើម​វិញ

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ថា អ្វី​ដែល​កម្ពុជា​ចង់បាន គឺ​ស្ថានការណ៍​នៅ​តាម​ព្រំដែន​វិលត្រឡប់​ទៅ​សភាព​ដើម​វិញ ប៉ុន្តែ​កម្ពុជា​ក៏​បាន​ត្រៀម​សំណាញ់​មេឃ​រួច​ជា​ស្រេច​ដែរ ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​បរទេស​ជិតខាង។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ថ្លែង​សារ​ពិសេស​ពាក់ព័ន្ធ​រឿង​ព្រំដែន​កម្ពុជា-ថៃ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ​ថា សព្វាវុធ និង​កងទ័ព​ដែល​បញ្ជូន​ទៅ​កាន់​ព្រំដែន មិនមែន​ដើម្បី​ទៅ​ធ្វើ​សង្គ្រាម​ទេ ប៉ុន្តែ​គឺជា​ការ​ត្រៀម​បម្រុង​ទុក​សម្រាប់​យថាហេតុ​អាក្រក់​ណា​មួយ​ដែល​ភាគី​ថៃ បំពាន​តែប៉ុណ្ណោះ ព្រោះ​នេះ​គឺជា​សិទ្ធិ​ការពារ​ខ្លួន​របស់​កម្ពុជា។ លោក...

ក្រសួង​ការពារ​ជាតិ​កម្ពុជា៖ ការ​ប៉ះទង្គិច​រវាង​កងទ័ព​កម្ពុជា-ថៃ បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់​បាត់បង់​ជីវិត

ក្រសួង​ការពារ​ជាតិ អះអាង​ថា ការ​ប៉ះទង្គិច​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ នៅ​ភូមិ​តេជោមរកត ឃុំ​មរកត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា ដែល​បណ្តាល​ឲ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​នោះ គឺ​បង្ក​ឡើង​ដោយ​កងទ័ព​ថៃ ធ្វើការ​បាញ់​ប្រហារ​មុន​មក​លើ​លេណដ្ឋាន​ដែល​ជា​ទីតាំង​ឈរជើង​របស់​កងទ័ព​កម្ពុជា​យូរលង់​ណាស់​មក​ហើយ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច បាន​អះអាង​ថា ការ​ប៉ះទង្គិច​គ្នា​នេះ មិនមែន​ជា​ជម្រើស​ដែល​កម្ពុជា​ចង់បាន​នោះ​ទេ ហើយ​ភាគី​កម្ពុជា​នឹង​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង​ការពារ​ជាតិ​ថៃ ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​មួយ​ក្នុង​ការ​ធ្វើ​ឱ្យ​ស្ថានភាព​វិលត្រឡប់​ទៅ​ដូច​ដើម​វិញ​ឱ្យ​បាន​ឆាប់​រហ័ស និង​បង្ការ​កុំ​ឱ្យ​ស្ថានភាព​នេះ​កើតឡើង​សាជាថ្មី​ម្តង​ទៀត។ ក្រសួង​ការពារ​ជាតិ បញ្ជាក់​ទៀត​ថា កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​មធ្យោបាយ​ការទូត និង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ព្រមទាំង​ការ​រក្សា​ព្រំដែន​របស់​ខ្លួន​ជាមួយ​ប្រទេស​ជិតខាង​ជា​ព្រំដែន​សន្តិភាព...

នាយករដ្ឋមន្ត្រី​យៀកណាម​អញ្ជើញ​មេដឹកនាំ​ខ្មែរ​និង​លាវ​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​រំឭក​អំពី​សម្ព័ន្ធភាព

នាយករដ្ឋមន្ត្រី​ប្រទេស​យៀកណាម ផាម មិញជីញ អញ្ជើញ​នាយករដ្ឋមន្ត្រី​ខ្មែរ និង​លាវ ស្រស់ស្រូប​អាហារ​ពេល​ព្រឹក ដើម្បី​ពិភាក្សា​អំពី​កិច្ចការ​ជា​ប្រយោជន៍​រួម​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែ​ឧសភា នា​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី មុន​នឹង​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៤៦។ ថ្លែង​ក្នុង​ជំនួប​ទទួលទាន​អាហារ​ពេល​ព្រឹក​នោះ នាយករដ្ឋមន្ត្រី​យៀកណាម ផាម មិញជីញ និយាយ​អំពី​ការ​បង្កើន​ជំនួញ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ត្រីភាគី ជាមួយ​ប្រទេស​លាវ មាន​បរិមាណ​ស្មើ​នឹង​ទឹកប្រាក់ ៥​ពាន់​លាន​ដុល្លារ ហើយ​ប្រទេស​កម្ពុជា ស្មើ​នឹង ២០​ពាន់​លាន​ដុល្លារ។ យោង​តាម​កាសែត​បក្ស​ប្រជាជន ញ៉ិនហ្សិន...

មន្ត្រី​បក្ស​ជំទាស់៖ ប្រទេស​ជិតខាង​បង្រួម​ខ្លួន តែ​រីក​ទឹកដី ចំណែកឯ​ខ្មែរ​ឈ្លាសវៃ រួញ​ទឹកដី រីក​ក្រសួង

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើកឡើង​ថា រដ្ឋាភិបាល​ប្រទេស​វៀតណាម ពង្រីក​ទឹកដី តែ​បង្រួម​ក្រសួង និង​ខេត្ត ខណៈ​ប្រទេស​កម្ពុជា ពង្រីក​ក្រសួង និង​ខេត្ត តែ​បង្រួម​ទឹកដី​ខ្លួនឯង។ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ ឧសភា នេះ​ថា រដ្ឋាភិបាល​វៀតណាម សម្រេច​ដាក់​បញ្ចូល​ក្រសួង​ពី​១៨ មក​នៅ​ត្រឹម ១៤​ក្រសួង​វិញ និង​រំលាយ​រដ្ឋបាល​ស្រុក​ខណ្ឌ​ចោល​ទាំងអស់ រួម​ទាំង​បញ្ចូល​ខេត្ត​ទាំង​៦៣...

កម្ពុជា-ឡាវ រួម​គ្នា​លើក​កម្ពស់​វិស័យ​តុលាការ​ដើម្បី​ប្រឆាំង​បទល្មើស​និង​ដោះស្រាយ​វិវាទ​ឆ្លងដែន

កម្ពុជា-ឡាវ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​តុលាការ ដើម្បី​ជំរុញ និង​ពង្រឹង​ភាព​ជា​ដៃគូ​នៃ​តុលាការ​ប្រទេស​ទាំង​ពីរ ព្រមទាំង​ប្រឆាំង​បទល្មើស និង​ដោះស្រាយ​វិវាទ​ឆ្លងដែន។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​កំពូល​កម្ពុជា ចុះ​ថ្ងៃទី​៥ ខែ​ឧសភា បាន​ឲ្យ​ដឹង​ថា ពិធី​ចុះហត្ថលេខា​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​៦ ខែ​ឧសភា រវាង​លោក ជីវ កេង ប្រធាន​តុលាការ​កំពូល​កម្ពុជា និង​លោកស្រី វៀងថុន ស៊ីផាន់ដង ប្រធាន​តុលាការ​ប្រជាជន​កំពូល​ឡាវ ដើម្បី​រួម​គ្នា​លើក​កម្ពស់​វិស័យ​តុលាការ​ប្រឆាំង​បទល្មើស និង​ដោះស្រាយ​វិវាទ​ឆ្លងដែន។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​លើកឡើង​ថា ការ​ពង្រឹង​ភាព​ជា​ដៃគូ​នៃ​ស្ថាប័ន​តុលាការ​ប្រទេស​ទាំង​ពីរ...

បារាំង​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ទឹក​ជាមួយ​ប្រទេស​ជិតខាង

ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ស្នើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ (UNCLOS) ដើម្បី​បង្កើន​ភាព​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​សមុទ្រ និង​កោះ​ជាមួយ​ប្រទេស​ជិតខាង។ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​តុមូល​ដែល​ធ្វើឡើង​នៅ​ស្ថានទូត​បារាំង​ជាមួយ​អ្នក​សារព័ត៌មាន កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​លម្អិត​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេស​ជិតខាង​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ។ លោក​ថា បញ្ហា​ព្រំដែន គឺ​ត្រូវ​ដោះស្រាយ​តាម​ការ​ចរចា​រវាង​ប្រទេស​ពាក់ព័ន្ធ។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា កម្ពុជា​កំពុង​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ជិតខាង​ជាបន្តបន្ទាប់​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​ជាង ៤០​ឆ្នាំ​មក​នេះ ជាពិសេស​គឺ​ដែនសមុទ្រ​របស់​ខ្មែរ។ ជុំវិញ​បញ្ហា​នេះ...

Latest news

© 2021, ដេលី. All rights reserved.