26.7 C
Phnom Penh

នាយករដ្ឋមន្ត្រី​យៀកណាម​អញ្ជើញ​មេដឹកនាំ​ខ្មែរ​និង​លាវ​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​រំឭក​អំពី​សម្ព័ន្ធភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ប្រទេស​យៀកណាម ផាម មិញជីញ អញ្ជើញ​នាយករដ្ឋមន្ត្រី​ខ្មែរ និង​លាវ ស្រស់ស្រូប​អាហារ​ពេល​ព្រឹក ដើម្បី​ពិភាក្សា​អំពី​កិច្ចការ​ជា​ប្រយោជន៍​រួម​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែ​ឧសភា នា​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី មុន​នឹង​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៤៦។

ថ្លែង​ក្នុង​ជំនួប​ទទួលទាន​អាហារ​ពេល​ព្រឹក​នោះ នាយករដ្ឋមន្ត្រី​យៀកណាម ផាម មិញជីញ និយាយ​អំពី​ការ​បង្កើន​ជំនួញ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ត្រីភាគី ជាមួយ​ប្រទេស​លាវ មាន​បរិមាណ​ស្មើ​នឹង​ទឹកប្រាក់ ៥​ពាន់​លាន​ដុល្លារ ហើយ​ប្រទេស​កម្ពុជា ស្មើ​នឹង ២០​ពាន់​លាន​ដុល្លារ។

យោង​តាម​កាសែត​បក្ស​ប្រជាជន ញ៉ិនហ្សិន (Nhan Dan) នៅ​ថ្ងៃ​ចន្ទ ទី​២៦ ឧសភា មេដឹកនាំ​ប្រទេស​បី​នាក់​បងប្អូន ប្ដេជ្ញា​ថា​នឹង​រក្សា​សម្ព័ន្ធភាព​លើ​គ្រប់​វិស័យ ហៅថា​ប្រទេស​បី វាសនា​តែ​មួយ ដែល​មាន​ន័យ​ស្មើ​នឹង​គំនិត សហភាព សហព័ន្ធ សមាគតរដ្ឋ ឬ​សមាហរណកម្ម​អាស៊ាន ៣​ប្រទេស៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស