26 C
Phnom Penh

TAG

ព្រំដែន

រដ្ឋមន្ត្រី​មហាផ្ទៃ​បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​គ្រប់​ខេត្ត​បិទ​ច្រក​របៀង​ខុស​ច្បាប់​ទាំងអស់​ជា​បន្ទាន់

រដ្ឋមន្ត្រី​ត​ពូជ​នៃ​ក្រសួង​មហាផ្ទៃ លោក ស សុខា បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​គ្រប់​ខេត្ត បិទ​ច្រក​របៀង​ខុស​ច្បាប់​ទាំងអស់​នៅ​ពេលនេះ​ជាបន្ទាន់ ដើម្បី​ឱ្យ​ក្រសួង​មហាផ្ទៃ​សិក្សា​ឡើងវិញ​អំពី​នីតិវិធី​ក្នុង​ការ​បង្កើត​ច្រក​ទ្វារ​ព្រំដែន​ផ្លូវការ​សម្រាប់​ខេត្ត​ទាំងនោះ។ លោក ស សុខា ព្រមាន​ថា ក្នុង​ករណី​ច្រក​ទ្វារ​ព្រំដែន​ណា​មួយ​កើតមាន​បញ្ហា​មិន​ប្រក្រតី​បណ្តាល​មកពី​ការ​អនុវត្ត​តួនាទី​ភារកិច្ច​មិន​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ដែល​បាន​កំណត់ ក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​ដោយ​គ្មាន​ករណី​លើកលែង​ដាច់ខាត។ រដ្ឋមន្ត្រី​ត​ពូជ​នៃ​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ចេញ​សេចក្តី​ណែនាំ​កាលពី​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា ក្រសួង​មហាផ្ទៃ​បាន​កត់សម្គាល់​ឃើញ​ពី​ភាព​ខ្វះ​ចន្លោះ និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​កើត​ចេញពី​ការ​ធ្វេសប្រហែស​ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នា​ពេល​កន្លង​មក ដូច្នេះ​ក្រសួង​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ...

លោក ហ៊ុន ម៉ាណែត យល់ព្រម​ជាមួយ​វៀតណាម-ឡាវ​ក្នុង​ការ​អនុវត្ត​យន្តការ​បញ្ចប់​ការ​កំណត់​ព្រំដែន​ឱ្យ​បាន​ឆាប់

នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ដែល​ទើប​ត្រូវ​បាន​ឪពុក​លើក​បន្តុប គឺ​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​ឯកភាព​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីញជីញ និង​លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី​ឡាវ បន្ត​អនុវត្ត​យន្តការ​បញ្ចប់​ការ​កំណត់​ព្រំដែន​រវាង​ប្រទេស​ទាំង​បី​ឱ្យ​បាន​ទាំងស្រុង​នា​ពេល​ដ៏​ខ្លី​ខាងមុខ។ ការ​សម្រេច​ឯកភាព​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម និង​នាយករដ្ឋមន្ត្រី​ឡាវ នេះ ធ្វើឡើង​អំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន​ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​បី។ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​បី សម្រេច​អនុវត្ត​គោលការណ៍​មួយ​ចំនួន...

អ្នកវិភាគ​ថា​ការ​ប្ដូរ​ឈ្មោះ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ជា​ឱកាស​បែងចែក​តំណែង​ឱ្យ​កាន់តែ​ច្រើន

ក្រុម​អ្នកវិភាគ​លើកឡើង​ថា ការ​ប្ដូរ​ឈ្មោះ​ពី​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន មក​ជា​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ មិនមែន​ដើម្បី​ប្រសិទ្ធភាព​ការងារ​ព្រំដែន​នោះ​ទេ គឺ​ដើម្បី​បែងចែក​តំណែង ឋានៈ បុណ្យ​ស័ក្តិ និង​លាភសក្ការៈ តួនាទី​គ្នា​ប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ សីហា នេះ​ថា ការ​ប្ដូរ​ឈ្មោះ​នេះ​ធ្វើឡើង​ក្នុង​បំណង​ដោះស្រាយ​ផល​ប្រយោជន៍​នៅ​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ ព្រោះ​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​នេះ គឺជា​ស្ថាប័ន​អាច​ផ្តល់​ឋានៈ​បុណ្យ​ស័ក្តិ​ដូច​ក្រសួង​ដទៃ​ទៀត​ដែរ ដែល​គេ​អាច​តែងតាំង​សមាជិក​រដ្ឋាភិបាល​នានា ដូចជា​រដ្ឋលេខាធិការ...

អភិបាល​ខេត្ត​កំពត​អំពាវនាវ​ឱ្យ​កងកម្លាំង​នៅ​ព្រំដែន​កម្ពុជា-វៀតណាម​ដាំ​ដើម​ត្នោត​ដើម្បី​ការពារ​អត្តសញ្ញាណ​ជាតិ​ខ្មែរ

អភិបាល​ខេត្ត​កំពត អំពាវនាវ​ឱ្យ​កងកម្លាំង​ដែល​ឈរ​ជើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម ជួយ​ដាំ និង​ថែទាំ​ដើម​ត្នោត​ឲ្យ​បាន​ល្អ ដើម្បី​ចូលរួម​ថែរក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ឲ្យ​គង់វង្ស ដើម្បី​កុំ​ឲ្យ​ជនបរទេស​មក​ឈ្លានពាន ឬ​បន្លំ​យក​ទឹកដី​កំណើត​របស់​ខ្មែរ។ កាលពី​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០២៣ នៅ​ចំណុច​អន្លង់ថ្ងាន់ ស្ថិត​នៅ​ភូមិ​អន្លង់ថ្ងាន់ ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​បាន​សហការ​គ្នា​ដាំ​ដើម​ត្នោត​ចំនួន ៧៥០​ដើម​នៅ​សងខាង​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា-វៀតណាម ប្រវែង ៥​គីឡូម៉ែត្រ​តាម​ការ​ណែនាំ​របស់​អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន។ អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន...

លោក អ៊ុំ សំអាន ពន្យល់​ពី​មូលហេតុ​ដែល​លោក ហ៊ុន សែន គំរាម​រំលាយ​របប​រាជា​និយម

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ថា​ការ​ដែល​លោក ហ៊ុន សែន គំរាម​រំលាយ​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ ឬ​ផ្តួល​រំលំ​រាជបល្ល័ង្គ ដោយសារតែ​សម្តេច​ព្រះ​នរោត្តម សីហនុ ជំទាស់​មិន​ឱ្យ​មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​មួយ​នេះ​ប្រើប្រាស់​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​កំណត់​ទឹកដី​ខុស​ច្បាប់​ដែល​គាត់​បាន​ចុះហត្ថលេខា​ជាមួយ​វៀតណាម បន្ត​ទៀត។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២០ កក្កដា...

IDEA TALK៖ តើ​កម្ពុជា​បាន​បាត់បង់​ព្រំដែន​ទឹក​ទំហំ​ប៉ុនណា​ក្នុង​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​កម្ពុជា​បាន​បាត់បង់​ព្រំដែន​ទឹក​ទំហំ​ប៉ុនណា​ក្នុង​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន?»។

ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​ថា​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ការ​បាត់បង់​អធិបតេយ្យ​ជាតិ​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម

ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ការ​បាត់បង់​អធិបតេយ្យ​ជាតិ​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម​ធ្ងន់ធ្ងរ ដោយសារតែ​មេដឹកនាំ​ប្រទេស​នេះ គឺ​លោក ហ៊ុន សែន បាន​ប្រើ​អំណាច​គាបសង្កត់​ឱ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ទទូច​យក​នូវ​មហិច្ឆតា​ឈ្លានពាន​របស់​វៀតណាម ដែល​ប៉ុនប៉ង​រំលោភ​យក​ទឹកដី​ខ្មែរ​ដោយ​គំរាម​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ដែល​ប្រឆាំង​តវ៉ា​នឹង​ល្បិចកល​កាត់​ទឹកដី​ខ្មែរ​ឱ្យ​បរទេស​ឈ្លានពាន​នេះ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៣ កក្កដា ថា លោក...

លោក ហ៊ុន សែន គាស់​រឿង​ដោះដូរ​ភូមិ​លោក ហេង សំរិន ដើម្បី​ទប់​ចរន្ត​ពលរដ្ឋ​ដែល​បកអាក្រាត​រឿង​បាត់បង់​ទឹកដី​ខ្មែរ​តាម​ព្រំដែន

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ដែល​លោក ហ៊ុន សែន គាស់​រឿង​ដោះដូរ​ភូមិ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ឲ្យ​វៀតណាម​នៅ​មុន​បោះឆ្នោត គឺ​ដើម្បី​ទប់​ចរន្ត​ពលរដ្ឋ​ខ្មែរ​ដែល​បកអាក្រាត​ឧក្រិដ្ឋកម្ម​នយោបាយ​របស់​គាត់​ដែល​គប់គិត​ជាមួយ​មេដឹកនាំ​វៀតណាម រហូត​ដល់​កាត់​កោះ ផ្ទៃសមុទ្រ ដីគោក​ខ្មែរ​អស់​រាប់​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ឲ្យ​វៀតណាម​ត្រួតត្រា។ ការ​លើកឡើង​នេះ បន្ទាប់ពី​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​យក​វីដេអូ​ឃ្លីប​ប្រមាណ ២២​នាទី​ដែល​លោក​ថ្លែង​បកស្រាយ​រឿង​ដោះដូរ​ដី​ភូមិ​លោក ហេង សំរិន ឲ្យ​ទៅ​វៀតណាម កាលពី​ថ្ងៃទី​១៦...

IDEA TALK៖ ហេតុ​អ្វី​ការ​ឃោសនា​ខាង​បក្ស​កាន់​អំណាច​មិន​និយាយ​អំពី​បញ្ហា​ព្រំដែន និង​អន្តោប្រវេសន៍?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៣ ស្តីអំពី៖ «ហេតុ​អ្វី​ការ​ឃោសនា​ខាង​បក្ស​កាន់​អំណាច​មិន​និយាយ​អំពី​បញ្ហា​ព្រំដែន និង​អន្តោប្រវេសន៍?»។

យុវជន​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចេះ​ស្រឡាញ់​ទឹកដី​ដូច​ស្រមោច​ស្រឡាញ់​សម្បុក

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ព្រមាន​ទៅ​កាន់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ថា ប្រទេស​កម្ពុជា​មិនមែន​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​គ្រួសារ​ត្រកូល​ហ៊ុន​នោះ​ទេ បើ​លោក ហ៊ុន សែន ហ៊ាន​កាត់​ភូមិ​របស់​ប្រធាន​រដ្ឋសភា​កម្ពុជា​លោក ហេង សំរិន ដែល​ជា​ទឹកដី​ខ្មែរ​ឱ្យ​ទៅ​វៀតណាម គឺជា​ទង្វើ​ខុសឆ្គង​ចំពោះ​ជាតិ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ សមាជិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រទេស​កូរ៉េខាងត្បូង លោក យ៉ង់ ស៊ីណេត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១១ កក្កដា ថា សត្វ​ស្រមោច​ពិត​មែន​តែ​តូច តែ​ពួក​វា​ចេះ​ស្រឡាញ់ និង​ការពារ​សម្បុក​របស់​វា​ខ្លាំង​ណាស់​នៅ​ពេល​ដែល​មាន​អ្នក​ចូល​ទៅ​បំផ្លាញ ប៉ុន្តែ​ប្លែក​អី​តែ​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​បក្ស​កាន់​អំណាច​ដែល​មាន​ភាសា...

Latest news

© 2021, ដេលី. All rights reserved.