27.4 C
Phnom Penh

TAG

ម៉ាកូ រ៉ូបីអូ-Marco Rubio

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​អះអាង​ថា​អាមេរិក​ត្រៀម​ខ្លួន​ជាស្រេច​ដោះស្រាយ​ជម្លោះ​ខ្មែរ-ថៃ​សាជាថ្មី

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) អះអាង​ថា សហរដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ជួយ​សម្របសម្រួល​ការ​ពិភាក្សា ដើម្បី​ធានា​នូវ​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​កម្ពុជា-ថៃ សាជាថ្មី ខណៈ​កម្ពុជា ប្ដេជ្ញា​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការ​បន្ត​អនុវត្ត​តាម​ស្មារតី​សេចក្ដី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ ជានិច្ច។ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ធ្នូ នេះ​ថា លោក ម៉ាកូ រ៉ូប៊ីអូ បាន​ជួប​ពិភាក្សា​តាម​ទូរសព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត...

ចិន និង​អាមេរិក រុញ​ថៃ-កម្ពុជា ឱ្យ​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​មុន​ជំនួប​ប្រមុខ​ការទូត​អាស៊ាន​នៅ​ថ្ងៃទី​២២ ធ្នូ

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បង្ហាញ​របាយការណ៍​អំពី​ស្ថានការណ៍​សឹក​ដែល​កងទ័ព​ថៃ​នៅតែ​បន្ត​ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​យោធភូមិភាគ​ទី​៤ និង​ទី​៥។ តាម​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា ស្ថានការណ៍​ជួរមុខ​ក្នុង​សមរភូមិ​យោធភូមិភាគ​ទី​៥ ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ពោធិ៍សាត់ កងទ័ព​ថៃ នៅតែ​បន្ត​បាញ់​ប្រហារ​មក​កម្ពុជា គិត​ចាប់ពី​ម៉ោង ៥​ល្ងាច​ថ្ងៃទី​១៨ ធ្នូ។ ក្នុង​ការ​វាយប្រហារ​យ៉ាង​កំរោល​នេះ កងទ័ព​ថៃ បាន​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​ដូចជា យន្តហោះ​ចម្បាំង F-16 នាវាចម្បាំង កាំភ្លើងធំ ១៥៥​មិល្លីម៉ែត្រ ១០៥​មិល្លីម៉ែត្រ...

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ជំរុញ​ឱ្យ​កម្ពុជា-ថៃ​បញ្ឈប់​ជាបន្ទាន់​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​បណ្ដោយ​ព្រំដែន

សហរដ្ឋ​អាមេរិក សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​រវាង​កម្ពុជា-ថៃ ក្នុង​តំបន់​ជាច្រើន​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឡើងវិញ​នា​ពេលនេះ។ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ ធ្នូ នេះ​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) កាលពី​ថ្ងៃ​អង្គារ បាន​ជំរុញ​ឱ្យ​មាន​ការ​បញ្ចប់​ជាបន្ទាន់​ចំពោះ​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ បន្ទាប់ពី​មាន​ការ​ប៉ះទង្គិច​គ្នា​ជា​ថ្មី​ដែល​បាន​សម្លាប់​ជនស៊ីវិល​ជាបន្តបន្ទាប់​នោះ។ រដ្ឋមន្ត្រី​ការបរទេស​រូប​នេះ​អះអាង​ថា សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយបារម្ភ​ដោយ​ការ​ប្រយុទ្ធ​គ្នា​ម្តង​ហើយ​ម្តង​ទៀត​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។ លោក​ទាមទារ​ឲ្យ​មាន​ការ​បញ្ឈប់​ជាបន្ទាន់​នូវ​អរិភាព ដើម្បី​ការពារ​ជនស៊ីវិល និង​ត្រឡប់​ទៅ​រក​វិធានការ​បន្ថយ​ភាព​តានតឹង​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួរ។ លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ជំរុញ​ឱ្យ​កម្ពុជា-ថៃ...

ប្រមុខ​ការទូត​អាមេរិក​ថា​ការ​វាយប្រហារ​ទៅ​លើ​អ៊ីរ៉ង់ បង្ហាញ​ថា​លោក ត្រាំ មិនមែន​លេង​ហ្គេម​នោះ​ទេ

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Marco Rubio កាលពី​ថ្ងៃ​អាទិត្យ បាន​និយាយ​ថា របប​នៅ​ទីក្រុង​តេហេរ៉ង់ បាន​ឆ្លងកាត់​ហើយ​នៅ​ពេលនេះ​នៃ​ការ​វាយប្រហារ​របស់​សហរដ្ឋ​អាមេរិក ទៅ​លើ​ទីតាំង​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់ ដែល​លោក​ថា​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ មិនមែន​លេង​ហ្គេម (Game) នោះ​ទេ។ លោក Marco Rubio ពន្យល់​ថា​វា​ជា​ព្រឹត្តិការណ៍​ដ៏​កម្រ​ណាស់​ដែល​អាមេរិក​ត្រូវ​សម្រេច​ការ​ចូលរួម​ជាមួយ​អ៊ីស្រាអែល ដើម្បី​បង្ខំ​អ៊ីរ៉ង់ ទៅ​ទទួលយក​កិច្ចព្រមព្រៀង ឬ​ក៏​ទីក្រុង​តេហេរ៉ង់ សម្រេច​សងសឹក។ លោក Marco Rubio...

លទ្ធផល​ពី​ជំនួប​ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី នៅ​រាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត

មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​រុស្ស៊ី និង​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​១៨ កុម្ភៈ បាន​ជួប​ចរចា​នឹង​គ្នា​ជា​លើកដំបូង​ចាប់​តាំង​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​ធ្លាក់​កម្រិត​ទាប​បំផុត ដោយសារតែ​រដ្ឋការ​លោក ចូ បៃដិន ដាក់​ទណ្ឌកម្ម និង​ប្រឆាំង​យ៉ាង​ខ្លាំង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី នៅ​លើ​ទឹកដី​អ៊ុយក្រែន នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២។ ជំនួប​ជា​លើកដំបូង​រវាង​មហាអំណាច​ពីរ​នេះ​នៅ​រាជធានី Riyadh រាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត ដឹកនាំ​ដោយ​ប្រមុខ​ការទូត​ជើងចាស់ លោក Sergei Lavrov ខាង​រុស្ស៊ី និង​ខាង​សហរដ្ឋ​អាមេរិក ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​កិច្ចការ​បរទេស លោក Marco...

មេដឹកនាំ​ប្រទេស​ប៉ាណាម៉ា​សន្យា​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​ចិន ឆ្លើយតប​នឹង​សហរដ្ឋ​អាមេរិក

នៅ​ទីបំផុត ប្រធានាធិបតី​ប្រទេស​ប៉ាណាម៉ា Jose Raul Mulino បាន​សន្យា​ថា​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​ចិន អំពី​ការ​បើក​សិទ្ធិ​ឱ្យ​ចិន កាន់កាប់​ភាគហ៊ុន​លើ​ការ​យក​ថ្លៃ​សេវា​នាវា​ដែល​បើក​ឆ្លងកាត់​ព្រែកជីក​ប៉ាណាម៉ា ជាមួយ​នឹង​ការ​បើក​សិទ្ធិ​ឱ្យ​នាវាចម្បាំង​សហរដ្ឋ​អាមេរិក ឆ្លងកាត់​ព្រែកជីក​នេះ​ដោយ​សេរី​ទៀត​ផង។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​នៃ​គេហទំព័រ san.com នៃ​ប្រទេស​ប៉ាណាម៉ា នៅ​ថ្ងៃទី​៤ កុម្ភៈ នេះ។ ចិន បាន​ដាក់​ទុន​លើ​ការ​កាន់កាប់​ភាគហ៊ុន​ដឹកជញ្ជូន​ឆ្លងកាត់​ព្រែកជីក​ប៉ាណាម៉ា ក្រោម​គម្រោង​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ។ ក្នុង​គម្រោង​នេះ ចិន​បាន​បោះ​ទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ ហើយ​ក្រុមហ៊ុន​ចិន CK Hutchinson ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ហុងកុង...

លោក សម រង្ស៊ី ថា​របប​ក្រុង​ភ្នំពេញ​នឹង​ប្រឈម​ឧបសគ្គ​កាន់តែ​ខ្លាំង ក្រោយពី​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​អាមេរិក​ចូល​កាន់​តំណែង

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា របប​ក្រុង​ភ្នំពេញ​នឹង​ត្រូវ​ប្រឈម​ឧបសគ្គ​កាន់តែ​ខ្លាំង​ជាមួយ​អាមេរិក ក្រោយ​ពេល​លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​របស់​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump)។ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២២ មករា នេះ​ថា លោក ម៉ាកូ...

សកម្មជន​ខ្មែរ-អាមេរិកាំង​ថា​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​សហរដ្ឋ​អាមេរិក​ជា​បណ្ដាសា​សម្រាប់​រដ្ឋាភិបាល​កម្ពុជា

សកម្មជន​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លើកឡើង​ថា វត្តមាន​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ លោក ម៉ាកូ រ៉ូបីអូ (Marco Rubio) ជា​រដ្ឋមន្ត្រី​ការបរទេស​ក្នុង​រដ្ឋបាល​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​ឆ្នាំ​ក្រោយ​នេះ គឺជា​បណ្តាសា​យ៉ាង​ពិតប្រាកដ​សម្រាប់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ បើ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​នៅតែ​បន្ត។ សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត លើកឡើង​ក្នុង​ការ​ផ្សាយ​ផ្ទាល់​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​២៥ ខែ​ធ្នូ នេះ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ជុំវិញ​ពិភពលោក នឹង​មាន​ឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​ទាមទារ​ឱ្យ​មាន​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​លោក ម៉ាកូ...

Latest news

© 2021, ដេលី. All rights reserved.