26.6 C
Phnom Penh

TAG

ម៉ែន ណាត

អ្នក​សង្កេតការណ៍​អំពាវនាវ​ឱ្យ​ដោះលែង​សកម្មជន​ដែល​អត្ថាធិប្បាយ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាបន្ទាន់​និង​ឥត​លក្ខខណ្ឌ

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជុំវិញ​ការ​ធ្វើ​អត្ថាធិប្បាយ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ដូចជា លោក ស្រ៊ុន ស្រ៊ន និង​លោក ធែល ធីលែន ជាដើម ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ កក្កដា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ត្រូវ​ចាប់​ខ្លួន​សកម្មជន​សង្គម​ដែល​បង្ហាញ​ពី​ក្តី​កង្វល់​លើ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ទេ តែ​ថែមទាំង​ត្រូវ​ដក​ខ្លួន​ចេញពី​កិច្ច​សហប្រតិបត្តិការ​នេះ​ជាបន្ទាន់​ថែម​ទៀត ព្រោះ​កម្ពុជា​ធ្លាប់​មាន​ប្រវត្តិ​បាត់បង់​ទឹកដី​ក្នុង​កិច្ច​សហប្រតិបត្តិការ​ស្រដៀង​គ្នា​នេះ​រាប់​មិន​អស់​រួច​មក​ហើយ​ពី​ការ​រំលោភ​បំពាន​របស់​វៀតណាម។ លោក...

បំណុល​កម្ពុជា​កើន​ដល់​ជាង ១១​ពាន់​លាន​ដុល្លារ​ដើម​ឆ្នាំ​២០២៤ ដែល​ចិន​ជា​ម្ចាស់​បំណុល​ឈាន​មុខ​គេ

ក្រសួង​សេដ្ឋកិច្ច​កម្ពុជា បង្ហាញ​ថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២៤ នេះ កម្ពុជា​ជំពាក់​បំណុល​សាធារណៈ​សរុប​ចំនួន​ជាង ១​ម៉ឺន​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ ៩៩,១២% ជា​បំណុល​សាធារណៈ​ក្រៅ​ប្រទេស និង ០,៨៨% ជា​បំណុល​សាធារណៈ​ក្នុង​ប្រទេស ខណៈ​ចិន​នៅតែ​ជា​ម្ចាស់​បំណុល​ធំ​ជាង​គេ។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញ​ផ្សាយ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា នៅ​ថ្ងៃទី​១៦ កក្កដា នេះ​ថា ក្នុង​ចំណោម​បំណុល​សរុប ១១,០៩​ពាន់​លាន​ដុល្លារ​អាមេរិក កម្ពុជា​ជំពាក់​បំណុល​បរទេស ១​ម៉ឺន ១​ពាន់​លាន​ដុល្លារ​អាមេរិក...

មេដឹកនាំ​យៀកណាម​ស្នើ​ឱ្យ​មេដឹកនាំ​ខ្មែរ​មើល​ខុសត្រូវ​ជនជាតិ​គេ បញ្ជាក់​ថា​ហាណូយ​ជា​បងធំ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​លើកឡើង​ថា ការ​ស្នើ​ពី​មេដឹកនាំ​វៀតណាម មក​មេដឹកនាំ​ខ្មែរ​ឱ្យ​ជួយ​សម្របសម្រួល​ដល់​ការ​តាំង​ទីលំនៅ និង​ធ្វើ​សមាហរណកម្ម​ពលរដ្ឋ​វៀតណាម ចូល​ក្នុង​សង្គម​ជាតិ​ខ្មែរ គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា វៀតណាម​នៅតែ​មាន​ឥទ្ធិពល​លើ​មេដឹកនាំ​ប្រទេស​កម្ពុជា។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily ថា តាម​ការ​កត់សម្គាល់​របស់​លោក ជារឿយៗ​មេដឹកនាំ​វៀតណាម តែងតែ​ស្នើ និង​រឭក​ទៅ​កាន់​មេដឹកនាំ​កំពូលៗ​នៅ​ប្រទេស​កម្ពុជា ឱ្យ​យកចិត្ត​ទុកដាក់ និង​ផ្ដល់​សិទ្ធិ​ស្រប​ច្បាប់​ដល់​ប្រជាជន​របស់​ខ្លួន ហើយ​សំណើ​របស់​វៀតណាម នេះ មេដឹកនាំ​ខ្មែរ​ក៏​មិន​ដែល​ហ៊ាន​បដិសេធ​ឡើយ។ ប្រភព​ដដែល​អះអាង​ថា ពលរដ្ឋ​វៀតណាម...

HRW អំពាវនាវ​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លុប​ចោល​សាលក្រម​កាត់ទោស​យុវជន​ចលនា​មាតា​ធម្មជាតិ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) អំពាវនាវ​ទៅ​កាន់​ដៃគូ​អភិវឌ្ឍន៍ និង​អ្នក​វិនិយោគ​លើ​បរិស្ថាន​ស្អាត សុខភាព​ល្អ និង​និរន្តរភាព​សម្រាប់​ប្រទេស​កម្ពុជា ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លុប​ចោល​សាលក្រម​កាត់ទោស​យុវជន​ចលនា​មាតា​ធម្មជាតិ និង​បង្ហាញ​ការ​គាំទ្រ​សេរីភាព​ការ​បញ្ចេញ​មតិ​របស់​ពួកគេ។ នាយករង​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ Human Rights Watch ឈ្មោះ Judy Kwon ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២ កក្កដា នេះ​ថា ការ​កាត់ទោស​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​នៅ​ថ្ងៃ​អង្គារ នេះ គឺជា​ការ​គំរាមកំហែង និង​ជា​សារ​ដ៏​រន្ធត់​មួយ​សម្រាប់​ព្រមាន​ដល់​យុវជន​កម្ពុជា​ថា រដ្ឋាភិបាល​នឹង​ទប់ស្កាត់​គ្រប់​បែប​យ៉ាង​ជុំវិញ​សកម្មភាព​ការពារ​បរិស្ថាន​របស់​ពួកគេ។ ប្រភព​ដដែល​អះអាង​ថា...

អ្នក​ឃ្លាំមើល​ចាត់ទុក​ចំណាត់ការ​របស់​ក្រសួង​មហាផ្ទៃ​លើ​អង្គការ​សង់ត្រាល់​ជា​ការ​បោស​សម្អាត​អង្គការ​ក្រៅ​រដ្ឋាភិបាល

អ្នក​សង្កេតការណ៍​ចាត់ទុក​ចំណាត់ការ​របស់​ក្រសួង​មហាផ្ទៃ ទៅ​លើ​អង្គការ​សង់ត្រាល់ ថា​បាន​បង្កប់​នូវ​ចរិត​នយោបាយ​ក្នុង​បំណង​បោស​សម្អាត​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឯករាជ្យ ដើម្បី​កុំ​ឱ្យ​ធ្វើ​ជា​ឆ្អឹង​ទទឹង​ក​ទៅ​ថ្ងៃ​មុខ។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ កក្កដា នេះ​ថា ការ​កំណត់​ឱ្យ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពី​គណនី​របស់​ស្ថាប័ន​មួយ​នេះ​ដែល​បាន​បើក​សម្រាប់​ប្រតិបត្តិការ​នៅ​ធនាគារ​នៅ​កម្ពុជា ទៅ​ឲ្យ​ក្រសួង​មហាផ្ទៃ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ចេតនា​ក្នុង​ការ​កម្ទេច​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​កុំ​ឱ្យ​ធ្វើ​សកម្មភាព​ជួយ​សហជីព និង​កម្មករ​រងគ្រោះ​បន្ត​ទៀត។ លោក​បញ្ជាក់​ថា ករណី​ដែល​ក្រសួង​មហាផ្ទៃ តម្រូវ​ឱ្យ​សង់ត្រាល់​បង្ហាញ​ពី​ព័ត៌មាន​គណនី​ធនាគារ លុះត្រាតែ​មាន​ជម្លោះ​ក្នុង​ស្ថាប័ន​នេះ​ជុំវិញ​អំពើពុករលួយ រហូត​មាន​ការ​ប្តឹងផ្តល់​ពី​សមាជិក​ផ្ទៃក្នុង...

រដ្ឋាភិបាល​កម្ពុជា​កំណត់​យក​ថ្ងៃទី​២៧ មិថុនា ប្រារព្ធ​ទិវា​ជាតិ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម

រដ្ឋាភិបាល​កម្ពុជា កំណត់​យក​ថ្ងៃទី​២៧ ខែ​មិថុនា ជា​រៀង​រាល់​ឆ្នាំ​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​ជាតិ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម (MSMES Day) ដោយ​នឹង​ប្រារព្ធ​ទិវា​នេះ​ជា​លើកដំបូង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ មិថុនា នេះ ក្នុង​បំណង​រួម​ចំណែក​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៅ​ឆ្នាំ​២០៣០ និង​ដើម្បី​ធានា​នូវ​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា​ទៅ​ថ្ងៃ​មុខ។ លោក ហ៊ុន ម៉ាណែត បាន​ចេញ​លិខិត​អបអរ​សាទរ​ទិវា​ជាតិ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ជា​លើក​ទី​១ ឆ្នាំ​២០២៤ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៥ មិថុនា នេះ​ថា...

អ្នក​ឃ្លាំមើល​ព្រមាន​ថា​កម្មវិធី CoolApp នឹង​មិន​រក្សា​ឯកជនភាព​អ្នក​ប្រើប្រាស់​ទេ ព្រោះ​គ្រប់គ្រង​ដោយ​លោក ហ៊ុន សែន

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ការ​ប្រកាស​ឱ្យ​មន្ត្រី​រាជការ​ប្រើប្រាស់​កម្មវិធី CoolApp ពី​សំណាក់​លោក ហ៊ុន សែន ច្បាស់​ជា​មាន​មន្ត្រី​រាជការ​ប្រើ​តាម​ការ​បញ្ជា​របស់​គាត់ ប៉ុន្តែ​ពួកគេ​មិន​ទុកចិត្ត​លើ​កម្មវិធី​នេះ​ថា​នឹង​ធានា​នូវ​ឯកជនភាព​របស់​ពួកគេ​នោះ​ទេ។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ មិថុនា នេះ​ថា កន្លង​មក​លោក ហ៊ុន សែន តែង​ប្រើ​ចោរ​បច្ចេកវិទ្យា​លួច​ព័ត៌មាន​ពី​មន្ត្រី​បក្ស​ប្រឆាំង បើ​ទោះបីជា​កម្មវិធី​ខ្លះ​ដូចជា​ហ្វេសប៊ុក ជាដើម...

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន ម៉ាណែត ត្រូវ​សម្អាត​រដ្ឋាភិបាល​របស់​លោក​ឱ្យ​ស្អាត​ជា​មុន​សិន ដើម្បី​ឱ្យ​អ្នក​វិនិយោគ​ចូល​ទៅ​កម្ពុជា

អ្នក​ឃ្លាំមើល​អះអាង​ថា លោក ហ៊ុន ម៉ាណែត ត្រូវ​បោស​សម្អាត​រដ្ឋាភិបាល​របស់​លោក​ក្នុង​ការ​លុបបំបាត់​អំពើពុករលួយ និង​ដក​តំណែង​មន្ត្រី​ដែល​ជា​ឧក្រិដ្ឋជន​ឱ្យ​ស្អាត​ជា​មុន​សិន ដើម្បី​ឱ្យ​អ្នក​វិនិយោគ​ល្អ​ចូល​ទៅ​បណ្ដាក់ទុន​នៅ​កម្ពុជា។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ មិថុនា នេះ​ថា ជា​រឿង​ដែល​គួរ​ដោយ​អស់សំណើច​បំផុត​ដែល​រដ្ឋាភិបាល​តែងតាំង​ក្រុម​ឧក្រិដ្ឋជន​ជា​មន្ត្រី​រដ្ឋាភិបាល និង​មាន​តួនាទី​គ្រាក់ៗ​ក្នុង​ការ​គ្រប់គ្រង​ការ​វិនិយោគ​ក្នុង​រដ្ឋាភិបាល​របស់​ខ្លួន ដូច្នេះ​តើ​ឱ្យ​អ្នក​វិនិយោគ​បរទេស​ល្អ​ត្រឹមត្រូវ​មាន​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាល ក្នុង​ការ​បណ្ដាក់ទុន​ដោយ​របៀប​ណា។ លោក ម៉ែន ណាត លើកឡើង​ថា លោក...

លោក ហ៊ុន ម៉ាណែត ថា​កម្ពុជា​មិន​ត្រូវ​ពឹង​ប្រទេស​ណា​ដាច់ខាត​ដើម្បី​ក្លាយ​ជា​ប្រទេស​អ្នក​មាន​នៅ​២០​ឆ្នាំ​បន្ទាប់

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា កម្ពុជា​ចង់​ឯករាជ្យ ដូច្នេះ​កម្ពុជា​ត្រូវតែ​រស់​ដោយ​ខ្លួនឯង មិន​ត្រូវ​ពឹង​លើ​ការ​អនុគ្រោះ​យោគយល់ ឬ​ការ​ត្រាប្រណី​ពី​ប្រទេស​ណា​ដាច់ខាត ដើម្បី​ក្លាយ​ជា​ប្រទេស​អ្នក​មាន​នៅ ២០​ឆ្នាំ​ក្រោយ បើ​មិន​ដូច្នោះ​ទេ កម្ពុជា​នៅតែ​ពឹង​គេ​អស់​មួយ​ជីវិត។ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ លីម កុកវីង នៅ​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ​ថា កម្ពុជា​មិន​ត្រូវការ​រស់​ដោយ​ការ​អនុគ្រោះ ឬ​ការ​សន្តោស​ប្រណី​ពី​ប្រទេស​ណា​នោះ​ទេ តែ​កម្ពុជា​ត្រូវតែ​ខិតខំ​ប្រឹង​រស់​ដោយ​ខ្លួនឯង...

អ្នក​សង្កេតការណ៍​ថា​លិខិត​សុំទោស​របស់​លោក ស៊ុន ចន្ធី ធ្វើ​ឡើង​ដោយ​ការ​បង្ខិតបង្ខំ​ពី​បក្ស​កាន់​អំណាច

អ្នក​សង្កេតការណ៍​នៅ​ក្រៅ​ស្រុក ចាត់ទុក​លិខិត​របស់​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ដែល​សុំទោស​លោក ហ៊ុន ម៉ាណែត ជា​លិខិត​ដែល​ធ្វើ​ឡើង​ដោយ​មាន​ការ​បង្ខិតបង្ខំ​ពី​បក្ស​កាន់​អំណាច ដើម្បី​បំបាក់​ស្មារតី​ពលរដ្ឋ​ដែល​កំពុង​ចូលរួម​លើកស្ទួយ​យុត្តិធម៌​សង្គម។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ មិថុនា នេះ​ថា ក្នុង​ស្ថានភាព​នយោបាយ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​គាបសង្កត់​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ មេដឹកនាំ​បក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​គួរតែ​យល់​ឱ្យ​ច្បាស់ មុន​នឹង​ចេញ​មក​ធ្វើ​ជា​តំណាង​របស់​ពលរដ្ឋ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ឱ្យ​សង្គម​ជាតិ។ លោក ម៉ែន ណាត...

Latest news

© 2021, ដេលី. All rights reserved.