31 C
Phnom Penh

TAG

ម៉ែន ណាត

ក្រុម​មេធាវី៖ ការ​ទាមទារ​ឲ្យ​លោក កឹម សុខា សារភាព​តាម​ការ​ចោទប្រកាន់​ជា​ការ​រំលោភ​ច្បាប់​ធ្ងន់ធ្ងរ

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា ការ​ទាមទារ​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា សារភាព​តាម​ការ​ចោទប្រកាន់​របស់​តុលាការ គឺជា​ការ​រំលោភ​លើ​បទដ្ឋាន​គតិយុត្តិ សិទ្ធិមនុស្ស ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​ដំណើរការ​នីតិវិធី​រឿង​ក្តី​ឆាប់​រហ័ស មិន​មែន​បង្ខំ​ឲ្យ​ភាគី​ជនជាប់ចោទ​សារភាព​នោះ​ទេ។ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង អ្នកស្រី ម៉េង សុភារី បាន​អះអាង​នៅ​មុខ​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម...

លោក ហ៊ុន ម៉ានី គាំទ្រ​បងប្រុស​ជា​អនាគត​បេក្ខជន​នាយករដ្ឋមន្ត្រី​គឺ​មិន​ឲ្យ​មាន​វិបត្តិ​នៃ​ការ​ដឹកនាំ

លោក ហ៊ុន ម៉ានី អ្នក​តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​កូនប្រុស​ពៅ​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ជា​ថ្មី​ម្តង​ទៀត​គាំទ្រ​បងប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដែល​ត្រូវ​ជ្រើសតាំង​ជា​អនាគត​បេក្ខជន​នាយករដ្ឋមន្ត្រី គឺ​ដើម្បី​ធានា​មិន​ឲ្យ​មាន​វិបត្តិ​នៃ​ការ​ដឹកនាំ​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ថ្ងៃ​អនាគត។ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២២ លោក ហ៊ុន មានី ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​បក្ស និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​អះអាង​ថា...

ក្រសួង​ការបរទេស​កម្ពុជា​ថា​ទស្សនកិច្ច​រដ្ឋមន្ត្រី​វៀតណាម​គឺ​ដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​បន្ថែម​ទៀត

ក្រសួង​ការបរទេស​កម្ពុជា បាន​អះអាង​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រដ្ឋមន្ត្រី​ការបរទេស​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ប៊ូយ ថាញ់សឺន មក​កាន់​ប្រទេស​កម្ពុជា គឺ​ដើម្បី​បន្ត​ពង្រឹង និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-វៀតណាម បន្ថែម​ទៀត។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ប៊ូយ ថាញ់សឺន នឹង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២...

មេដឹកនាំ​បក្ស​កាន់​អំណាច​សារភាព​ពី​ការ​ចាប់​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​លោក ប៉ែន សុវណ្ណ

អតីត​មេ​កម្មាភិបាល​របប​វាល​ពិឃាត​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​សារភាព​ថា ការ​ចាប់​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ប៉ែន សុវណ្ណ គឺ​លោក​ជា​អ្នក​ដឹកនាំ​កម្លាំង​ចុះ​ចាប់​ដោយ​ផ្ទាល់​នៅ​គេហដ្ឋាន​របស់​លោក ប៉ែន សុវណ្ណ និង​បញ្ជូន​តាម​យន្តហោះ​ទៅ​ឃុំ​ខ្លួន​នៅ​ប្រទេស​វៀតណាម ដោយសារ​លោក ប៉ែន សុវណ្ណ មាន​ផែនការ​ក្បត់​គណបក្ស​កុម្មុយនីស្ត​របស់​ខ្លួន។ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២២ នេះ...

លោក ហ៊ុន សែន ស្នើសុំ​អគ្គលេខាធិការ​អាស៊ាន​ជួយ​ចូលរួម​ចរចា​វិបត្តិ​នៅ​ភូមា

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​នៅ​កម្ពុជា លោក ហ៊ុន សែន ដែល​ការពារ​សមិទ្ធផល​ជំនួប​ជាមួយ​មេដឹកនាំ​យោធា បាន​ស្នើសុំ​ឲ្យ​អគ្គលេខាធិការ​អាស៊ាន​ជួយ​ចូលរួម​ចំណែក​លើក​ទឹកចិត្ត​ក្នុង​ការ​ចរចា​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នៅ​ភូមា ឲ្យ​បាន​ដំណើរការ​ទៅ​មុខ។ លោក ហ៊ុន សែន នៅ​ក្នុង​ជំនួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២២ ជាមួយ​លោក លឹម ចុកហ៊ុយ អគ្គលេខាធិការ​អាស៊ាន បាន​លើកឡើង​ថា ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​ទៅ​ភូមា ក្នុង​ពេល​ថ្មីៗ​កន្លងទៅ​នេះ មាន​គោលបំណង គឺ​ចង់​ជួយ​ដល់​ប្រទេស​ភូមា ​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នោះ។ បុរស​ខ្លាំង​រូប​នេះ​បាន​លើកឡើង​ថា...

អ្នក​ឃ្លាំមើល​ចាត់ទុក​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​ភូមា ថា​ជា​ការ​បំផ្លាញ​សម្ពន្ធភាព​អាស៊ាន

ក្រុម​អ្នក​ឃ្លាំមើល​សង្គម ចាត់​ទុក​ទស្សនកិច្ច​ជា​ឯកតោ​ភាគី​របស់​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា ក្នុង​នាម​ប្រធាន​អាស៊ាន ថា​ជា​បេសកកម្ម​ដែល​គ្មាន​ប្រយោជន៍​សម្រាប់​កម្ពុជា និង​កំពុង​បំផ្លាញ​សម្ពន្ធភាព​អាស៊ាន​ទាំងមូល។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៣ មករា ថា ការ​ទទួលស្គាល់​របប​សឹក​ខុសច្បាប់​ភូមា...

លោក ស ខេង៖ វៀតណាម​ធ្លាប់​ជួយ​កម្ពុជា ប៉ុន្តែ​កម្ពុជា​ក៏​ធ្លាប់​ជួយ​វៀតណាម​ក្នុង​ការ​បង្រួបបង្រួម​ទឹកដី​ដែរ

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា វៀតណាម ធ្លាប់​ជួយ​កម្ពុជា​នៅ​ពេល​ដែល​កម្ពុជា​ឆ្លងកាត់​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ប៉ុន្តែ​ក្នុង​អតីតកាល កម្ពុជា​ក៏​ធ្លាប់​ជួយ​វៀតណាម​ក្នុង​ការ​បង្រួបបង្រួម​ទឹកដី​ដែរ ដើម្បី​ឱ្យ​មាន​ឯកភាព​ជាតិ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​មណ្ឌល​ហែលទឹក​ក្នុង​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២ ថា កាលពី​អតីតកាល វៀតណាម​បាន​បែងចែក​ទឹកដី​របស់​ខ្លួន​ជា​ពីរ​ចំណែក គឺ​វៀតណាម​ខាងជើង និង​វៀតណាម​ខាងត្បូង ប៉ុន្តែ​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​កម្ពុជា ក្នុង​ឆ្នាំ​១៩៧៥ ធ្វើ​ឲ្យ​ប្រទេស​វៀតណាម...

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បារម្ភ​ថា​អាស៊ាន​នឹង​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ការ​រក្សា​ឯកភាព​គ្នា​ក្រោយ​ឆ្នាំ​២០២២

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា សម្ដែង​ក្តី​បារម្ភ​ថា ក្រោយ​ឆ្នាំ​២០២២ អាស៊ាន​នឹង​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ការ​រក្សា​ឯកភាព និង​ភាព​ស្អិតល្មួត​របស់​អាស៊ាន​ទាំង​១០ ប្រសិនបើ​មិន​អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុងតែ​លេចឡើង​ឱ្យ​បាន​ល្អ​ទេ​នោះ ហើយ​កម្ពុជា​ក៏​មិន​ឯកភាព​នូវ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​នាម​សមាជិក​ទាំង​១០​ក្នុង​តំបន់​នេះ​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​មួយ​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន ISEAS-Yusof Ishak ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ថា កម្ពុជា​មើល​ឃើញ​ថា​អាស៊ាន​ត្រូវតែ​មាន​ការ​ឯកភាព និង​សាមគ្គី​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​ឱ្យ​ល្អ ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ប្រកប​ដោយ​ចីរភាព។ លោក ប្រាក់ សុខុន...

បក្ស​ប្រឆាំង​ថ្កោលទោស​អាជ្ញាធរ​ដែល​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ការពារ​សិទ្ធិ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

គណបក្ស​សង្គ្រោះ​ជាតិ ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ដែល​បាន​ចាប់ និង​ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ជាង ២០​នាក់ ជាពិសេស​ការ​ចាប់​ខ្លួន​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ កាលពី​ថ្ងៃ​អង្គារ កន្លងទៅ​នេះ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ការ​ចាប់​ចង និង​ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​កាលពី​ពេល​ថ្មីៗ​នេះ គឺជា​ទង្វើ​រំលោភ​បំពាន​លើ​សិទ្ធិ​បុគ្គល និង​សិទ្ធិ​សេរីភាព​នៃ​ការ​សម្ដែង​មតិ​យ៉ាង​ធ្ងន់ធ្ងរ​ដែល​បាន​ធានា​ដោយ​ច្បាប់...

កម្ពុជា​តែងតាំង​លោក កែវ រ៉េមី ជា​ប្រធាន​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិមនុស្ស

រដ្ឋាភិបាល​កម្ពុជា​សម្រេច​តែងតាំង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី ជា​ប្រធាន​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន ទទួល​បន្ទុក​សិទ្ធិមនុស្ស (Asean Intergovernmental Commission on Human Rights) ដែល​ហៅ​កាត់​ថា អាយឆា (AICHR) សម្រាប់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៤ ដើម្បី​គ្រប់គ្រង​ដំណើរការ​ការងារ​សិទ្ធិមនុស្ស​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ។ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២២ នេះ...

Latest news