ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
30.7
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
យ៉ង សាំងកុមារ
នយោបាយ
បណ្ឌិត យ៉ង សាំងកុមារ៖ តើពលរដ្ឋខ្មែរគួរធ្វើអ្វីបន្តទៀត ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអស់រយៈពេល ៣០ឆ្នាំ?
ខេមបូឌា ដេលី
-
October 15, 2021
មន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាល ចោទជាសំណួរថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ តើពលរដ្ឋខ្មែរគួរធ្វើអ្វីបន្តទៀត ដើម្បីចូលរួមចំណែកគាំទ្រស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស? ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៤ តុលា នេះថា យុវជនខ្មែរជំនាន់ក្រោយគួរនាំគ្នាឈ្វេងយល់បន្ថែមទៀតអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ ខែតុលា ឆ្នាំ១៩៩១ អំពីខ្លឹមសារនីមួយៗដើម្បីឱ្យយល់ដឹងកាន់តែច្បាស់ និងចូលរួមដឹកនាំនាវាកម្ពុជាទៅថ្ងៃមុខ។ លោកលើកឡើងថា ពលរដ្ឋខ្មែរទាំងអស់ រួមទាំងយុវជនផង ត្រូវតែនាំគ្នាឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅថា...
នយោបាយ
អ្នកឃ្លាំមើល៖ ការចុះផ្សាយរបស់កាសែត The Guardian ក្លាយជាការប្រជែងប្រយោជន៍នយោបាយនៅខ្មែរ
ខេមបូឌា ដេលី
-
October 14, 2021
អ្នកឃ្លាំមើលនយោបាយនៅកម្ពុជា និយាយថា ការចុះផ្សាយខុសរបស់កាសែតអង់គ្លេស The Guardian មិនគួរជាហេតុផលនាំឲ្យមានការបង្កើតច្បាប់កំណត់សញ្ជាតិមេដឹកនាំក្នុងស្ថាប័នកំពូលៗនោះទេ ប៉ុន្តែដោយការចាប់ផ្តើមរបស់អតីតមេដឹកនាំបក្សប្រឆាំងលើការចុះផ្សាយនេះ បានក្លាយទៅជាការប្រជែងគ្នាលើប្រយោជន៍នយោបាយទៅវិញ។ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ តុលា នេះថា លោកគាំទ្រឱ្យមានច្បាប់នេះ ប៉ុន្តែអ្វីដែលលោកមានការសោកស្តាយនោះ គឺមូលហេតុ និងនីតិវិធីនៃការបង្កើតច្បាប់នេះ ព្រោះថាច្បាប់នេះកើតឡើងក្នុងស្ថានភាពដែលកម្ពុជាមិនទាន់ស្រុះស្រួលគ្នារវាងអ្នកនយោបាយកំពូលៗដែលមានឥទ្ធិពលនយោបាយសម្រាប់កម្ពុជានៅពេលនេះ ខណៈអ្នកឃ្លាំមើលសង្គមជាច្រើនទៀតក៏មានទស្សនៈស្របគ្នានេះដែរ។ លោកលើកឡើងថា...
ជំងឺកូវីដ ១៩
មន្ត្រីបក្ស GDP ទាមទារឱ្យក្រសួងសុខាភិបាលបង្ហាញពីមូលហេតុនៃអ្នកស្លាប់ដោយសារជំងឺ Covid-19
ខេមបូឌា ដេលី
-
October 6, 2021
មន្ត្រីគណបក្សក្រៅរដ្ឋាភិបាល GDP ទាមទារឱ្យក្រសួងសុខាភិបាល បង្ហាញទិន្នន័យស្រាវជ្រាវអំពីមូលហេតុនៃអ្នកដែលបានស្លាប់ដោយសារជំងឺ Covid-19 និងប្រវត្តិនៃការឆ្លងជំងឺនេះផងដែរ ដើម្បីជួយឱ្យពលរដ្ឋមានការយល់ដឹងកាន់តែទូលំទូលាយក្នុងការរៀបចំជីវិតរៀនរស់នៅជាមួយ Covid-19។ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាននៅថ្ងៃនេះថា ដើម្បីឱ្យពលរដ្ឋអាចបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ និងចេះរស់តាមគន្លងថ្មីជាមួយជំងឺ Covid-19 លុះត្រាតែក្រសួងសុខាភិបាលត្រូវចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ តាមដានការឆ្លង និងដាក់ចេញនូវវិធានការផ្សេងៗ ការព្យាបាលអ្នកវិជ្ជមានវីរុស Covid-19 ឱ្យបានត្រឹមត្រូវ និងការវិភាគលើកត្តាអាទិភាពដែលអាចឱ្យអ្នកឆ្លងស្លាប់ដោយសារជំងឺនេះ។ លោកលើកឡើងថា ការឆ្លងវីរុស Covid-19...
ជំងឺកូវីដ ១៩
មន្ត្រីបក្ស GDP គាំទ្រការជំរុញរបស់នាយករដ្ឋមន្ត្រីឱ្យបើកដំណើរការសាលារៀនឡើងវិញ
ខេមបូឌា ដេលី
-
September 1, 2021
មន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាល យល់ស្របនឹងលោក ហ៊ុន សែន ដែលជំរុញឱ្យមានការបើកគ្រឹះស្ថានអប់រំសិក្សាឡើងវិញ ដោយផ្អែកតាមស្ថានភាពជាក់ស្តែងក្នុងតំបន់ ឬខេត្តនីមួយៗដែលមិនមានហានិភ័យនៃការចម្លងវីរុស Covid-19 នៅពេលនេះ។ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia daily នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ថា កម្ពុជាអាចដំណើរការបើកសាលារៀនបានជាបណ្តើរៗឡើងវិញ បើផ្អែកទៅលើលក្ខខណ្ឌមួយចំនួន ដូចជាការចាក់វ៉ាក់សាំងដល់គ្រូបង្រៀន...
Idea Talk
IDEA TALK៖ វិបត្តិកសិករខ្មែរក្នុងស្ថានភាពកូវីដ-១៩
ខេមបូឌា ដេលី
-
August 24, 2021
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ស្តីអំពី៖ «វិបត្តិកសិករខ្មែរក្នុងស្ថានភាពកូវីដ-១៩»។
នយោបាយ
អ្នកឃ្លាំមើល៖ បើមេដឹកនាំខ្មែរមានសមត្ថភាព នោះនឹងអាចមានរោងចក្រកែច្នៃផលិតផលកសិកម្មដោយខ្លួនឯង
ឌឹ ខេមបូឌា ដេលី
-
August 21, 2021
បញ្ញវន្តខ្មែរនៅក្រៅស្រុក រិះគន់ថា បើលោក ហ៊ុន សែន មានឧត្តមគតិជាតិពិតប្រាកដ និងមានសមត្ថភាពដឹកនាំមែននោះ ម្ល៉េះកម្ពុជាមានរោងចក្រកែច្នៃផ្លែឈើកំប៉ុង និងរោងចក្រកែច្នៃផលិតផលកសិកម្មផ្សេងទៀតនៅក្នុងស្រុក ដើម្បីបញ្ចេញទៅលក់នៅទីផ្សារបរទេសជាក់ជាមិនខានក្នុងរយៈពេលកាន់អំណាចជាង ៤០ឆ្នាំរបស់គាត់មកនេះ។ អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ថា បញ្ជារបស់លោក ហ៊ុន...
ព័ត៌មានជាតិ
ក្រសួងពីរជំរុញឲ្យប្រមុខរដ្ឋាភិបាលលើកទឹកចិត្តបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកក្នុងស្រុកជំនួសឲ្យការនាំចូលពីប្រទេសជិតខាង
ខេមបូឌា ដេលី
-
August 19, 2021
រដ្ឋមន្ត្រីពីររូបជំរុញឲ្យប្រមុខរដ្ឋាភិបាលលើកទឹកចិត្តដល់ក្រុមហ៊ុនដែលមានបំណងនាំចូលសត្វជ្រូកពីបរទេសចូលទៅក្នុងស្រុកថា គួរតែបង្វែរទុនទាំងនោះទៅបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកក្នុងស្រុកជំនួសវិញ ដើម្បីកាត់បន្ថយការនាំចូល និងបង្កើតការងារឲ្យពលរដ្ឋបានកាន់តែច្រើន។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានផ្សព្វផ្សាយលិខិតរួមគ្នាដាក់ជូនប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ថា ការអនុញ្ញាតឲ្យក្រុមហ៊ុន BYG Worldwide Group នាំចូលសាច់ជ្រូករស់...
ជំងឺកូវីដ ១៩
មេដឹកនាំគណបក្សក្រៅរដ្ឋាភិបាលសាទរយុទ្ធនាការជាតិទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ របស់ក្រសួងសុខាភិបាល
ខេមបូឌា ដេលី
-
August 17, 2021
មន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាល អបអរសាទរចំពោះយុទ្ធនាការជាតិទប់ស្កាត់ការឆ្លងវីរុស Covid-19 របស់ក្រសួងសុខាភិបាល ស្របពេលដែលសន្ទុះនៃការឆ្លងវីរុស Covid-19 បានកើនឡើងនៅប្រទេសជិតខាងដែលកំពុងតែហក់ឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ ខែសីហា ថា ដើម្បីបង្កើនការទប់ស្កាត់ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត រដ្ឋាភិបាលត្រូវតែបង្កើនការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងចំពោះការធ្វើចត្តាឡីស័ករបស់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដោយផ្គត់ផ្គង់ពួកគេឲ្យបានល្អប្រសើរ ដើម្បីកុំឲ្យមានការគេចវេសពីកន្លែងព្យាបាលដែលអាចនាំហានិភ័យក្នុងសហគមន៍។ ទន្ទឹមនឹងនេះ លោកអំពាវនាវឲ្យពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការសុខាភិបាលឲ្យបានគ្រប់ៗគ្នា និងឲ្យបានត្រឹមត្រូវជាទីបំផុត...
ព័ត៌មានជាតិ
មន្ត្រីបក្សក្រៅរដ្ឋាភិបាលថាក្រសួងកសិកម្មមិនដែលបង្ហាញពីផែនការជាក់លាក់ជួយកសិករនៅឡើយ
ឌឹ ខេមបូឌា ដេលី
-
August 11, 2021
មន្ត្រីគណបក្សក្រៅរដ្ឋាភិបាលរិះគន់ថា ក្រសួងកសិកម្មកម្ពុជា មិនដែលបានបង្ហាញពីផែនការជាក់លាក់នៅឡើយទេក្នុងការផលិតជី និងថ្នាំកសិកម្មសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងវិស័យកសិកម្មទៅដល់កសិករខ្មែរនាពេលបច្ចុប្បន្ននេះ។ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ ខែសីហា ថា វិស័យកសិកម្មនៅកម្ពុជានៅតែជួបឧបសគ្គក្នុងការប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាង ខណៈជី និងថ្នាំផ្សេងៗដែលបម្រើឲ្យវិស័យកសិកម្មនៅតែនាំចូលពីប្រទេសជិតខាង ស្របពេលដែលតម្លៃផលិតផលនាំចូលទាំងនោះកាន់តែឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយកសិករខ្មែរត្រូវការផលិតផលកសិកម្មទាំងនោះកាន់តែច្រើនឡើងៗ។ លោកអះអាងថា ការសម្រុកប្រើជីគីមីកាន់តែខ្លាំង នឹងបណ្តាលឲ្យដីកសិកម្មនៅកម្ពុជាកាន់តែខូចគុណភាពខ្លាំងឡើងៗ ដែលជាមូលហេតុធ្វើឲ្យកសិករត្រូវបន្ថែមជីគីមីកាន់តែច្រើនបន្ថែមទៀត ហើយធ្វើឲ្យកសិករពិបាកនឹងទទួលបានផលចំណេញពីមុខរបរកសិកម្មរបស់ខ្លួនខ្លាំងណាស់។ បណ្ឌិត យ៉ង...
នយោបាយ
GDP៖ ការកសាងសង្គមប្រជាធិបតេយ្យឲ្យរឹងមាំគឺត្រូវធ្វើនយោបាយប្រឈមនឹងបុគ្គលធិបតេយ្យយ៉ាងស្វិតស្វាញ
ខេមបូឌា ដេលី
-
July 29, 2021
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានលើកឡើងថា ដើម្បីកសាងសង្គមប្រជាធិបតេយ្យសេរីពហុបក្សឲ្យបានរឹងមាំ គឺត្រូវប្រឈមនឹងការប្រកួតប្រជែងលើសមរភូមិនយោបាយបែបបុគ្គលធិបតេយ្យយ៉ាងស្វិតស្វាញ។ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ថា របបប្រជាធិបតេយ្យនៅកម្ពុជា ពិតជាត្រូវការពេលវេលាសមរម្យមួយក្នុងការបោះជំហានទៅមុខម្តងមួយជំហានៗប្រៀបដូចជាការសាងសង់ផ្ទះធំទូលាយ និងរឹងមាំមួយសម្រាប់ប្រយោជន៍ពលរដ្ឋខ្មែរទាំងមូលដូច្នេះដែរ។ លោកអះអាងថា ដើម្បីលើកស្ទួយសង្គមប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមប្រកួតប្រជែងរកការគាំទ្រក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០២២ ដើម្បីចូលរួមអភិវឌ្ឍឲ្យមានឃុំ-សង្កាត់គំរូ និងការបោះឆ្នោតជាតិឆ្នាំ២០២៣...
1
...
6
7
8
9
Page 7 of 9
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.