34 C
Phnom Penh

TAG

យ៉ង សាំងកុមារ

អ្នក​ឃ្លាំមើល​កំណត់​ពេល​១០០​ថ្ងៃ​ក្នុង​ការ​តាមដាន​ផែនការ​លោក យ៉ង សាំងកុមារ លើក​កម្ពស់​ស្រូវ​អង្ករ​កម្ពុជា

អង្គការ​ក្រៅ​រដ្ឋាភិបាល​កំណត់​ពេល ១០០​ថ្ងៃ​ក្នុង​ការ​តាមដាន​ការងារ​រដ្ឋមន្ត្រី​កសិកម្ម និង​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម ដែល​ទើប​នឹង​ត្រូវ​បាន​តែងតាំង​ថ្មី គឺ​លោក យ៉ង សាំងកុមារ ជុំវិញ​ផែនការ​លើក​កម្ពស់​តម្លៃ​ស្រូវ​អង្ករ​នៅ​កម្ពុជា ដែល​កសិករ​ខ្មែរ​ជួប​វិបត្តិ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ ធ្នូ ថា លោក​អបអរ​សាទរ​ជុំវិញ​ការ​ប្ដេជ្ញាចិត្ត​របស់​បណ្ឌិត យ៉ង សាំងកុមារ ចំពោះ​ផែនការ​ជួយ​ស្ដារ​វិស័យ​កសិកម្ម ដើម្បី​លើក​កម្ពស់​តម្លៃ​ស្រូវ​អង្ករ​ដែល​កសិករ​ខ្មែរ​តែង​ជួប​វិបត្តិ​គ្រប់​ពេល...

បណ្ឌិត សាម អ៊ីន កំពុង​ពិចារណា​ថា​គួរ​សម្រាក​ពី​នយោបាយ​ឬ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​បម្រើ​ប្រទេស​ជាតិ

បណ្ឌិត សាម អ៊ីន ដែល​ទើប​ទទួល​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) កំពុង​ពិចារណា​ថា គួរ​សម្រាក​ជីវិត​នយោបាយ​ធ្វើជា​ប្រជាពលរដ្ឋ​ធម្មតា​ដោយ​មិន​ធ្វើ​អ្វី​សោះ ឬ​ក៏​យក​ចំណេះ​ជំនាញ​ទៅ​បម្រើ​ក្នុង​រដ្ឋាភិបាល ដែល​អាច​រួម​ចំណែក​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ជូន​ប្រទេស​ជាតិ និង​ប្រជាជន។ តាមរយៈ​វីដេអូ​ឃ្លីប​រយៈពេល ៤៥​នាទី ដែល​បង្ហោះ​លើ​យូធូប (Youtube) នៅ​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២២ លោក សាម អ៊ីន បាន​និយាយ​ពី​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​លោក​ថា លទ្ធផល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ និង​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ធ្វើ​ឲ្យ​លោក​មាន​ការ​ពិចារណា​យ៉ាង​ច្រើន​ថា លោក​គួរ​បន្ត​ធ្វើ​យ៉ាង​ម៉េច​ទៀត?...

បណ្ឌិត សាម អ៊ីន ត្រូវ​បក្ស​ជ្រើសតាំង​ជំនួស​មុខ​តំណែង​បណ្ឌិត យ៉ង សាំងកុមារ ដែល​ទើប​ទៅ​ចូលរួម​បក្ស​កាន់​អំណាច

បណ្ឌិត សាម អ៊ីន ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ជំនួស​បណ្ឌិត យ៉ង សាំងកុមារ ដែល​ទើប​នឹង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​លោក សែម ហាក់ ត្រូវ​បាន​ជ្រើសតាំង​ជា​អគ្គលេខាធិការ​គណបក្ស​ដែល​ជា​តំណែង​របស់​លោក សាម អ៊ីន ពី​មុន។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​គណបក្ស​នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២។ បណ្ឌិត យ៉ង សាំងកុមារ ជា​ស្ថាបនិក​ម្នាក់​ដែល​បាន​ចូលរួម​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក្នុង​ឆ្នាំ​២០១៥។ គណបក្ស​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​គណបក្ស​មួយ​ដែល​ប្រមូលផ្ដុំ​ដោយ​ក្រុម​បញ្ញវន្ត។...

បណ្ឌិត យ៉ង សាំងកុមារ អរ​ព្រះ​គុណ​ព្រះមហាក្សត្រ​និង​លោក ហ៊ុន សែន ដែល​ផ្តល់​ឱកាស​ឱ្យ​ជួយ​អភិវឌ្ឍ​កសិកម្ម

អតីត​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ អរ​ព្រះ​គុណ​ដល់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​តែងតាំង​លោក​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​លោក​មាន​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា។ យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក យ៉ង សាំងកុមារ នៅ​ព្រឹក​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ បាន​សរសេរ​ថា លោក​ក្រាប​ថ្វាយបង្គំ​អរ​ព្រះ​គុណ​ដល់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ...

អ្នក​សង្កេតការណ៍៖ រដ្ឋាភិបាល​មិនមែន​ខ្វះ​អ្នកជំនាញ​កសិកម្ម​ទេ ប៉ុន្តែ​ខ្វះ​ឆន្ទៈ​ជួយ​កសិករ

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​សង្គ្រោះ​ជាតិ អះអាង​ថា កម្ពុជា​មិន​មែន​ខ្វះ​អ្នកជំនាញ​ខាង​កសិកម្ម​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ជួយ​កសិករ។ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌ មាន The Cambodia Daily នៅ​ថ្ងៃ​ពុធ ទី​៣០ វិច្ឆិកា នេះ​ថា ប្រសិនបើ​ការ​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច​របស់​បណ្ឌិត យ៉ង សាំងកុមារ អាច​ធ្វើ​ឱ្យ​ការ​ចំណាយ​លើ​ការ​ផលិត​របស់​កសិករ​ចុះ​ថោក និង​ជួយ​ឱ្យ​កសិផល​ឡើង​ថ្លៃ នោះ​គឺជា​រឿង​ល្អ ប៉ុន្តែ​បើ​ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ក្រុម​ឧកញ៉ា​ដែល​រក​ប្រយោជន៍​ឱ្យ​បក្ស​កាន់​អំណាច...

សកម្មជន​បក្ស​ប្រឆាំង​ថា​ផែនការ​បណ្ឌិត យ៉ង សាំងកុមារ ជួយ​កសិកម្ម​កម្ពុជា​ជា​រឿង​យល់សប្តិ

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ថា​ផែនការ​របស់​បណ្ឌិត យ៉ង សាំងកុមារ ចង់​កែប្រែ​តម្លៃ​ស្រូវ និង​តម្លៃ​សត្វ​ចិញ្ចឹម​ក្នុង​ស្រុក គឺជា​ផែនការ​ដែល​ប្រៀប​បាន​នឹង​ដេក​យល់សប្តិ​ចែវ​ទូក​ក្នុង​ពាងទឹក។ លោក ហ៊ុន កុសល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​កាល​ពី​ថ្ងៃ​ចន្ទ ទី​២៨ វិច្ឆិកា ថា គំនិត​ទាំង ១២​ខ របស់​គាត់​ជា​ផែនការ​ល្អ​ចំពោះ​យុទ្ធសាស្ត្រ​ជួយ​លើកស្ទួយ​វិស័យ​កសិកម្ម​ខ្មែរ ប៉ុន្តែ​នឹង​មិន​មាន​កិច្ច​សហការ​ពី​ក្រសួង​ពាក់ព័ន្ធ​ទេ ព្រោះ​រឿង​ដែល​ល្អ​ចំពោះ​ពលរដ្ឋ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​មន្ត្រី​រដ្ឋាភិបាល​ជាមិនខាន។ ដូច្នេះ ពួកគេ​នឹង​មិន​យក​ទៅ​អនុវត្ត​ដាច់ខាត ព្រោះ​នេះ​គឺជា​ទម្លាប់​របស់​មន្ត្រី​ទាំងនោះ​ជាង ៤០​ឆ្នាំ​មក​ហើយ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​លើកឡើង​ថា ពិតមែន​តែ​បណ្ឌិត...

អ្នក​ឃ្លាំមើល៖ បើ​បណ្ឌិត យ៉ង សាំងកុមារ ជោគជ័យ​លើក​ស្ទួយ​វិស័យ​កសិកម្ម​នោះ​បង្ហាញ​ថា​លោក ហ៊ុន សែន គ្មាន​សមត្ថភាព​ជួយ​កសិករ

ក្រុម​អ្នក​ឃ្លាំមើល​រស់នៅ​ក្រៅ​ស្រុក​ថា ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុវត្ត​តាម​គម្រោង​លើកឡើង​ចំនួន «១២​ខ» របស់​បណ្ឌិត យ៉ង សាំងកុមារ ទទួល​បាន​ជោគជ័យ គឺ​បង្ហាញ​ថា​ការ​ដឹកនាំ​ប្រទេស​ជាង ៤០​ឆ្នាំ​របស់​លោក ហ៊ុន សែន គឺ​មិន​ដឹង​អ្វី​ទាំងអស់​ក្នុង​ការ​លើកស្ទួយ​វិស័យ​កសិកម្ម​របស់​ខ្លួន។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ វិច្ឆិកា...

លោក ហ៊ុន សែន និង​បណ្ឌិត យ៉ង សាំងកុមារ ពិភាក្សា​គ្នា​ក្រោយ​ការ​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប​ពិភាក្សា​ជាមួយ​អតីត​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ និង​មន្ត្រី​ម្នាក់​ទៀត និយាយ​អំពី​ការងារ​កសិកម្ម ក្រោយពី​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​អម​នឹង​រូបភាព​ជាច្រើន​សន្លឹក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា និង​បណ្ឌិត យ៉ង សាំងកុមារ ព្រមទាំង​លោក ឡឹក សុធារ...

បណ្ឌិត យ៉ង សាំងកុមារ គាំទ្រ​យុទ្ធសាស្ត្រ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អំពី​ការ​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា

អតីត​ប្រធាន​អង្គការ​សេដាក គាំទ្រ​នូវ​យុទ្ធសាស្ត្រ​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ឱ្យ​កាន់​តែ​មាន​សក្ដានុពល និង​ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទៅ​ថ្ងៃ​មុខ។ អតីត​ប្រធាន​អង្គការ​សេដាក និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ វិច្ឆិកា នេះ​ថា នៅ​ពេល​ដែល​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​ពាក់ព័ន្ធ អាច​អនុវត្ត​តាម​គោលការណ៍​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច កសិករ​កម្ពុជា​ប្រាកដជា​ទទួល​បាន​ផល​ចំណេញ​ច្រើន​ពី​ការ​ប្រកប​របរ​កសិកម្ម​របស់​ខ្លួន ប្រសិនបើ​ក្រសួង​កសិកម្ម​អាច​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ទាំងនេះ​បាន​មែន​នោះ។ បណ្ឌិត...

ក្រសួង​កសិកម្ម​កំណត់​តម្លៃ​ស្រូវ​ផ្កា​រំដួល​លេខ​១ ត្រឹម​១០៤០​រៀល​ក្នុង​១​គីឡូក្រាម​សម្រាប់​ខេត្ត​បាត់ដំបង​និង​បន្ទាយមានជ័យ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា អះអាង​ថា ក្រោយពី​សិក្សា​តម្លៃ​ស្រូវ​ដែល​ធ្លាក់​ចុះ​រួចរាល់ លោក​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ដែល​មាន​ស្ថិរភាព​មួយ​សម្រាប់​តម្លៃ​ស្រូវ​ផ្កា​រំដួល​កម្រិត​លេខ​១ ដោយ​កំណត់​តម្លៃ​ខ្ពស់​បំផុត​ត្រឹម ៩​បាត ដែល​ស្មើ​នឹង ១០៤០​រៀល​ក្នុង​មួយ​គីឡូក្រាម​សម្រាប់​ស្រូវ​នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ វិច្ឆិកា នេះ​ថា គោលការណ៍​ទិញ​ស្រូវ​នៅ​ខេត្ត​បន្ទាយមានជ័យ នឹង​ត្រូវ​អនុវត្ត​ដូច​គ្នា​ទៅ​នឹង​ខេត្ត​បាត់ដំបង ដែរ ដែល​ត្រូវ​កំណត់​តម្លៃ...

Latest news