30.7 C
Phnom Penh

TAG

យ៉ង សាំងកុមារ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​អំពាវនាវ​ឲ្យ​អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ចូល​តុ​ជជែក​គ្នា​ដើម្បី​រួម​កម្លាំង​តែ​មួយ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ អំពាវនាវ​ឲ្យ​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចេញ​ទៅ​បើក​បក្ស​នយោបាយ​ថ្មីៗ ឲ្យ​ចូល​តុ​ជជែក​គ្នា​រក​ការ​រួបរួម​ជា​កម្លាំង​នយោបាយ​ដ៏​ស្មោះត្រង់​ធំ​មួយ ដើម្បី​ទៅ​យក​តួនាទី​មេឃុំ និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដែល​ត្រូវ​គេ​រំលាយ​កាលពី​ពេល​កន្លង​ទៅ​ជូន​ប្រជាពលរដ្ឋ​វិញ។ អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ថា មកដល់​ពេល​នេះ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​សាង​កម្លាំង​នយោបាយ​ដ៏​រឹងមាំ​មួយ​តាមរយៈ​នៃ​ការ​ចងក្រង​បណ្ដាញ​សកម្មជន​មូលដ្ឋាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្ទើរតែ​គ្រប់​ខេត្ត-ក្រុង​ទៅ​ហើយ។ លោក​អះអាង​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន​តែ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ប៉ុណ្ណោះ ដែល​មាន​ការចូលរួម​ពី​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន ខណៈ​គណបក្ស​ដែល​បាន​បង្កើត​ថ្មីៗ​ដោយ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេងទៀត​នៅ​មិនទាន់​មាន​កម្លាំង​ចូលរួម​គ្រប់គ្រាន់​នៅឡើយ។ លោក...

នាយករដ្ឋមន្ត្រី​ប្រកាស​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​លើ​កុមារ​និង​យុវវ័យ​អាយុ ១២​ឆ្នាំ​ដល់ ១៧​ឆ្នាំ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​លើ​កុមារ និង​យុវវ័យ​ចាប់ពី​អាយុ ១២​ឆ្នាំ​ដល់ ១៧​ឆ្នាំ នៅ​ថ្ងៃ​ទី​០៦ ខែ​សីហា ខាងមុខ​នេះ។ សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា Fresh News បាន​ដកស្រង់​សម្ដី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១ ថា លោក​នឹង​បើក​ពិធី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០២១ ខាងមុខ​នេះ។ ក្នុង​នោះ...

GDP៖ ដើម្បី​កសាង​ប្រទេស​ឱ្យ​មាន​ភាព​សម្បូរ​សប្បាយ គឺ​ត្រូវ​ចាប់ផ្តើម​ពី​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លើកឡើង​ថា ដើម្បី​កសាង​ប្រទេស​ជាតិ​ឲ្យ​មាន​ភាព​សម្បូរ​សប្បាយ​គ្រប់​ទីកន្លែង គឺ​ត្រូវ​ចាប់ផ្តើម​ការ​អភិវឌ្ឍ​នៅ​គ្រប់​ភូមិ-ឃុំ​ទាំងអស់ ដែល​ត្រូវ​មាន​មេភូមិ​ល្អ និង​មេឃុំ​ល្អ ដើម្បី​បំពេញ​ការងារ​បម្រើ​ពលរដ្ឋ​ដោយ​ស្មោះត្រង់។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ថា ក្រោម​ការ​ផ្ដួចផ្ដើម​គំនិត​របស់​បណ្ឌិត កែម ឡី បាន​លើកឡើង​ថា ដើម្បី​កសាង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ការ​រីកចម្រើន...

ជប៉ុន​ប្រកាស​ផ្តល់​ជំនួស​វ៉ាក់សាំង AstraZeneca ប្រមាណ ១​លាន​ដូស​ដល់​កម្ពុជា

រដ្ឋាភិបាល​ជប៉ុន ប្រកាស​ផ្តល់​ជំនួស​វ៉ាក់សាំង AstraZeneca ដល់​កម្ពុជា​ប្រមាណ ១​លាន​ដូស ស្ថិត​ក្នុង​ចំណង​មិត្តភាព​កម្ពុជា-ជប៉ុន ដោយ​ផ្អែកលើ​ស្ថានភាព Covid-19 នៅ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​នេះ​នៅ​មិនទាន់​ធូរស្រាល។ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) បាន​ចេញ​លិខិត​ប្រកាស​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១ ថា វ៉ាក់សាំង​ដែល​ត្រូវ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ផលិត​ក្នុង​ប្រទេស​ជប៉ុន នឹង​ត្រូវ​បាន​ដឹកជញ្ជូន​ទៅដល់​កម្ពុជា​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ ហើយ​ជំនួយ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ខ្លាំង​ផង​ដែរ។ លោក​អះអាង​ថា ក្នុង​ពេល​ដែល​ប្រឈមមុខ​នឹង​ការ​រីក​រាលដាល​នៃ​វីរុស...

អ្នក​ឃ្លាំមើល៖ ក្រសួង​សុខាភិបាល​រៀបចំ​សព​ដែល​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩​បាន​ល្អ​ប្រសើរ​ជាង​មុន

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លើកឡើង​ថា ការ​កែប្រែ​របស់​ក្រសួង​សុខាភិបាល ក្នុង​ការរៀបចំ​សព​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ យក​ទៅ​បូជា គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ទៅដល់​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ទាំងអស់​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ក្នុង​ការរៀបចំ​សាកសព​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ឲ្យ​បាន​ត្រឹមត្រូវ​ជាទីបំផុត។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១២ កក្កដា ថា អ្វី​ដែល​ក្រសួង​សុខាភិបាល​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​នោះ គឺ​ការកំណត់​ចំនួន​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ នា​ពេល​កន្លង​មក ថា​តើ​ពួកគេ​មាន​ជំងឺ​ឱកាស​និយម​អ្វី​ខ្លះ​ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ជំងឺ​កូវីដ-១៩...

អ្នក​តាមដាន​សង្គម៖ តុលាការ​កម្ពុជា​បរាជ័យ​ក្នុង​ការ​វែកមុខ​ឃាតក​ពិត​សម្លាប់​បណ្ឌិត កែម ឡី

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ SMD អះអាង​ថា ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាលពី ៥​ឆ្នាំ​មុន​មិនទាន់​ត្រូវ​បាន​វែកមុខ​រក​ឃាតក​ពិត និង​អ្នក​ពាក់ព័ន្ធ​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​នៅឡើយ​ទេ ខណៈ​លោក អឿត អាង ឬ​ហៅ ជួប សម្លាប់ គ្រាន់តែ​ជា​ឃាតក​សិប្បនិម្មិត និង​ជា​ជនរងគ្រោះ​ដែល​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​អំពើ​ឃាតកម្ម​នោះ​តែប៉ុណ្ណោះ។ ការ​លើកឡើង​របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ គឺ​ដើម្បី​រំឭក​ខួប ៥​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ និង​រិះគន់​ការ​ដឹកនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន...

GDP ស្នើ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ពី​កម្រិត​ប្រសិទ្ធភាព​វ៉ាក់សាំង​ដែល​បាន​ប្រើប្រាស់​ទាំង​៣​ប្រភេទ​នា​ពេល​កន្លងមក

គណបក្ស​ក្រៅ​រដ្ឋាភិបាល​បាន​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា គួរតែ​បង្ហាញ​ទិន្នន័យ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ទាំង​បី​ប្រភេទ គឺ​ស៊ីណូវ៉ាក់ ស៊ីណូហ្វាម និង​អាស្ត្រាសេណីកា ដែល​ខ្លួន​បាន​ប្រើ​កន្លង​មក ដោយ​ឈ​រលើ​បទពិសោធន៍​ជាក់ស្តែង​ដែល​បាន​ចាក់​ជូន​ពលរដ្ឋ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បាន​លើកឡើង​ថា សម្រាប់​ប្រទេស​កម្ពុជា ដែល​អាច​ទទួល​បាន​វ៉ាក់សាំង​គ្រប់​ចំនួន​កំណត់​ចាក់​ជូន​ប្រជាពលរដ្ឋ គឺជា​រឿង​ល្អ​ដើម្បី​បញ្ឈប់​ការ​ចម្លង​វីរុស Covid-19 ប៉ុន្តែ​រដ្ឋាភិបាល​នៅ​មិនទាន់​បង្ហាញ​ពី​កម្រិត​ប្រសិទ្ធភាព​ជាក់លាក់​របស់​វ៉ាក់សាំង​ទាំង ៣​ប្រភេទ​ដែល​ខ្លួន​បាន​ប្រើប្រាស់​កន្លង​មក​នៅឡើយ​ទេ។ ការ​លើកឡើង​របស់​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ គឺ​បន្ទាប់ពី​កម្ពុជា​ទទួល​វ៉ាក់សាំង​ចំនួន ១​លាន​ដូស​បន្ថែម​ទៀត​នៅ​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២១ តាម​ការ​បញ្ជា​ទិញ​ពី​រដ្ឋាភិបាល​កម្ពុជា ពី​ប្រទេស​ចិន...

មហាជន​នាំគ្នា​រំឭក​អំពី​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌​លើ​ឃាតកម្ម​ដ៏​រន្ធត់​មួយ​នេះ

អ្នក កែម ឡី និយម កូនសិស្ស និង​អ្នក​ស្រឡាញ់​គោរព​បណ្ឌិត កែម ឡី មួយ​ចំនួន​បាន​នាំគ្នា​រំឭក​ឡើងវិញ​យ៉ាង​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម Facebook អំពី​ការ​ស្លាប់​ទាំង​អយុត្តិធម៌​របស់​បណ្ឌិត កែម ឡី នៅ​មុន​ថ្ងៃ​ប្រារព្ធ​ខួប ៥​ឆ្នាំ​នៃ​ឃាតកម្ម​ដ៏​រន្ធត់​មក​លើ​រូបលោក​ទាំង​កណ្ដាល​ទីក្រុង​ភ្នំពេញ ដែល​នឹង​ខិត​ជិត​ចូល​មកដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។ បុរស​ម្នាក់​ដែល​បណ្ឌិត កែម ឡី ធ្លាប់​ចាត់ទុក​ថា​ជា​គ្រូ​ធំ​របស់​លោក គឺ​បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The...

បក្ស​ក្រៅ​រដ្ឋាភិបាល៖ ការ​ជ្រើសរើស​សមាសភាព​ប្រធាន​ថ្មី គ.ជ.ប មិន​អាច​ស្តែង​ចេញ​នូវ​ភាព​ឯករាជ​របស់​គណៈកម្មាធិការ​នេះ​ទេ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) អះអាង​ថា ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប ថ្មី ដែល​ជ្រើសរើស​ចេញពី​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​បក្ស​តែ​មួយ​បែប​នេះ មិន​អាច​ធ្វើ​ឲ្យ​មាន​នូវ​ឯករាជភាព​របស់​គណៈកម្មាធិការ​នេះ​បាន​ទេ ប៉ុន្តែ​គ្រាន់តែ​ជា​ការ​ជ្រើស​តាំង​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋសភា​កម្ពុជា​បាន​បោះឆ្នោត​គាំទ្រ​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​បេក្ខភាព​លោក ប្រាជ្ញ ចន្ទ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប ថ្មី ជំនួស​លោក ស៊ិក ប៊ុនហុក ដែល​ទើប​តែ​នឹង​លាលែង​តំណែង​កាលពី​ពេល​ថ្មីៗ​នេះ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The...

គណបក្ស GDP ជំរុញ​ឲ្យ​មន្ត្រី​សុខាភិបាល​ពិនិត្យ​គុណភាព​ការងារ​មណ្ឌល​សុខភាព​ឃុំ​អូរសោម​ជាបន្ទាន់

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហៅ​កាត់​ថា GDP អំពាវនាវ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​លើ ពិនិត្យ​លើ​សមត្ថភាព និង​គុណភាព​ការងារ​នៃ​ក្រុម​ការងារ​មណ្ឌល​សុខភាព​ឃុំ​អូរសោម ស្រុក​វាលវែង ក្នុង​ការ​អនុវត្ត​វិធាន​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ក្រុម​ការងារ​នៃ​មណ្ឌល​សុខភាព​អូរសោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​បិទ​ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន ក្រោយ​អ្នក​ដំណើរ​បាន​ស្នាក់នៅ និង​បរិភោគ​អាហារ​នៅ​ទីនោះ បើ​ទោះបីជា​អ្នក​ដំណើរ​ទាំងនោះ​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​២ រួច​ហើយ​ក៏ដោយ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily...

Latest news

© 2021, ដេលី. All rights reserved.