40.8 C
Phnom Penh

TAG

យ៉ង សាំងកុមារ

GDP៖ ការ​បោះឆ្នោត​ឃុំ-សង្កាត់​ខាងមុខ​នឹង​គ្មាន​យុទ្ធនាការ​ដេក​ផ្ទះ​ឈ្នះ​ឯង​ដូច​ឆ្នាំ​២០១៨​ទៀត​ទេ

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​មួយ អះអាង​ថា សេណារីយោ​នយោបាយ និង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ ខាងមុខ​នេះ បាន​លេច​រូបរាង​កាន់តែ​ច្បាស់​ហើយ​ថា គ្មាន​យុទ្ធនាការ​ដេក​ផ្ទះ​ឈ្នះ​ឯង ដូច​កាលពី​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ទៀត​នោះ​ទេ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៥ ធ្នូ នេះ​ថា ការ​ប្រកួតប្រជែង​រក​សំឡេង​ឆ្នោត​អាច​ត្រឡប់​ទៅ​រក​ស្ថានភាព​ស្រដៀង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១២ វិញ ព្រោះ​ថា​គណបក្ស​ដែល​បែក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​គណបក្ស​ភ្លើង​ទៀន ជាដើម...

GDP ប្រកាស​ជំហរ​ចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដើម្បី​ផ្តល់​អ្នក​ដឹកនាំ​ល្អ​ជូន​ពលរដ្ឋ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម.) បាន​ប្រកាស​ជំហរ​ក្នុង​ពិធី​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ថា គណបក្ស​នេះ​នឹង​ចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ ដើម្បី​ផ្តល់​អ្នក​ដឹកនាំ​ល្អ ជាពិសេស​គឺ​មេឃុំ​ល្អ​ជូន​ពលរដ្ឋ​សម្រាប់​ដឹកនាំ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​តាម​គោល​នយោបាយ​អភិវឌ្ឍន៍​ភូមិ​ឃុំ​របស់​ខ្លួន។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ប្រារព្ធ​ពិធី​សមាជ​វិសាមញ្ញ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២១ ដើម្បី​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​គណបក្ស និង​ប្រកាស​ជំហរ​ក្នុង​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ ដែល​មាន​ការ​ចូលរួម​ពី​សមាជិក​របស់​ខ្លួន​ដែល​មកពី​តាម​បណ្តា​ខេត្ត​ជាច្រើន​របស់​កម្ពុជា។ គណបក្ស​នេះ​លើកឡើង​ថា បរិយាកាស​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​កំពុង​ពេញ​និយម​ក្នុង​ការ​ដឹកនាំ​នយោបាយ​បែប​បុគ្គល​និយម ជាជាង​ការ​ដឹកនាំ​ដោយ​ការ​អនុវត្ត​តាម​បែប​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុ​បក្ស បើ​ទោះបីជា​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ចែង​អំពី​ការ​ប្រកាន់​របប​ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស​ហើយ​ក៏ដោយ ដូច្នេះ គ.ប.ម. នឹង​ចូលរួម​កែប្រែ​ឱ្យ​កម្ពុជា​អនុវត្ត​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​វិញ។ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង...

GDP៖ រដ្ឋាភិបាល​ហាក់​ទើប​ភ្ញាក់​ពី​ដំណេក​មក​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​ហាក់ដូចជា​ទើប​នឹង​ភ្ញាក់​ពី​ដំណេក​មក​ដាក់​វិធានការ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប​នៅ​ពេលនេះ ខណៈ​មន្ត្រី​បក្ស​នេះ​ទាមទារ​ឱ្យ​កាត់ទោស និង​ដាក់​ពិន័យ​លើ​មន្ត្រី​ដែល​បាន​រំលោភ​ដី​ព្រៃលិចទឹក​ទាំងនោះ​ទៅ​តាម​ច្បាប់។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម.) បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ធ្នូ នេះ​ថា ខ្លួន​នឹង​បន្ត​តាម​ឃ្លាំមើល​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ទន្ទ្រាន និង​អភិរក្ស​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប​នេះ ថា​តើ​ផែនការ​នេះ​នឹង​មាន​ប្រសិទ្ធភាព និង​បាន​យូរ​អង្វែង​ប៉ុនណា​ទៅ​ថ្ងៃ​មុខ។ គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​បាន​អះអាង​ថា ខ្លួន​ក៏​មាន​គោល​នយោបាយ​ការពារ និង​ស្ដារ​ឡើងវិញ​នូវ​បឹង​ធម្មជាតិ និង​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​សម្បូរ​ទឹក សម្បូរ​ត្រី និង​សម្បូរ​ព្រៃ​ឡើងវិញ​ផង​ដែរ។ ដូច្នេះ ខ្លួន​ក៏​ចង់​ដឹង​ថា តើ​ផែនការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​នៅ​ពេលនេះ នឹង​ជួយ​អ្វី​បាន​ខ្លះ​ដល់​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នៅ​ពេល​អនាគត។ ការ​អះអាង​នេះ...

ក្រសួង​ព្រមាន​ចាត់​វិធានការ​ប្រមូល​ពន្ធ​យានយន្ត​គ្រប់​ប្រភេទ​តាម​ដង​ផ្លូវ​សម្រាប់​ឆ្នាំ​២០២១

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ព្រមាន​ម្ចាស់​យានយន្ត​ឱ្យ​នាំគ្នា​ទៅ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​របស់​ខ្លួន​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០២១ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ដែល​ជា​ថ្ងៃ​ចុងក្រោយ​នេះ​ជា​កំហិត ប្រសិនបើ​មាន​ការ​យឺតយ៉ាវ នឹង​ត្រូវ​ពិន័យ​ប្រាក់​ពន្ធ​ទ្វេដង ប៉ុន្តែ​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​មិន​ឯកភាព​នឹង​ការ​ពិន័យ​នេះ​ឡើយ។ អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​សង្កេត​ឃើញ​ថា ម្ចាស់​យានយន្ត​ភាគច្រើន​បាន​ប្រកាស​បង់ពន្ធ​រួចរាល់​ហើយ ខណៈ​ម្ចាស់​យានយន្ត​មួយ​ចំនួន​ទៀត​នៅ​មិនទាន់​បាន​បំពេញ​កាតព្វកិច្ច​នោះ​ទេ ប៉ុន្តែ​នាយកដ្ឋាន​ពន្ធដារ​មិនទាន់​ធ្វើ​បច្ចុប្បន្នភាព​អំពី​ចំនួន​យានយន្ត​ដែល​បាន​បង់ពន្ធ​រួចរាល់ និង​យានយន្ត​ដែល​មិនទាន់​បង់ពន្ធ​នោះ​ដែរ។ ប្រភព​ដដែល​ព្រមាន​ថា ចាប់ពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២១ ទៅ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជាពិសេស​នគរបាល​ចរាចរណ៍ កងរាជ​អាវុធហត្ថ...

បក្ស​ក្រៅ​រដ្ឋាភិបាល​ចាប់ផ្តើម​ស្ទង់​មតិ​អំពី​ការ​អភិវឌ្ឍ​ដោយ​ការ​លុប​បឹង​និង​ការ​រក្សា​បឹង​សម្រាប់​ទេសចរណ៍​និង​រំដោះ​ទឹក

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល អះអាង​ថា បឹង​ធម្មជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​ចាក់​ដី​លុប​អស់​ខ្លះ​ហើយ​ដើម្បី​អភិវឌ្ឍ​ពង្រីក​ទីក្រុង ប៉ុន្តែ​នៅ​ពេលនេះ រដ្ឋាភិបាល​មិន​គួរ​លុប​បឹង​ធម្មជាតិ​ដែល​នៅ​សេសសល់​បន្ត​ទៀត​នោះ​ទេ ខណៈ​លោក ហ៊ុន សែន តែង​ប្រតិកម្ម​ថា កាល​ពី​មុន​គេ​លុប​បឹង​ធម្មជាតិ​ទាំងនោះ​បាន ហេតុ​អ្វី​ពេលនេះ​លោក​លុប​បឹង​ទាំងនោះ​មិន​បាន​ទៅវិញ? ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា នេះ​ថា ការ​រក្សា​ទុក​បឹង​ធម្មជាតិ​ឱ្យ​បាន​ច្រើន...

ប្រទេស​១៣១​លើ​ពិភពលោក​ប្ដេជ្ញា​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ ដើម្បី​ការពារ​ការ​បម្រែបម្រួល​អាកាសធាតុ

មន្ត្រី​គណបក្ស​កៅ​រដ្ឋាភិបាល ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្រាយ​បំភ្លឺ​ចំពោះ​ករណី​ដែល​ខ្លួន​មិន​បាន​ចូលរួម​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ចំនួន​១៣១ នៅ​លើ​ពិភពលោក «ស្ដីពី​ការ​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ ដើម្បី​ទប់ទល់​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ»។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា នេះ​ថា កម្ពុជា​ត្រូវតែ​ចូលរួម​ជាមួយ​ប្រទេស​ទាំងនោះ ដើម្បី​ទប់ស្កាត់​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដើម្បី​រួម​ចំណែក​នៃ​ការ​កាត់បន្ថយ​ឡើង​កម្ដៅ​របស់​ផែនដី ក៏ដូចជា​ស្ដារ​ព្រៃឈើ​ខ្មែរ​ឡើងវិញ បន្ទាប់ពី​រង​ការ​បំផ្លាញ​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ។ ប្រទេស​ចំនួន​១៣១ ដែល​បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​ទីក្រុង Glasgow ស្ដីពី​ការ​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ...

មន្ត្រី​ជាន់ខ្ពស់​បក្ស​ក្រៅ​រដ្ឋាភិបាល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​និង​កសិករ​ចូលរួម​លើកស្ទួយ​អង្ករ​ស្តង់ដារ​ខ្មែរ

អ្នកជំនាញ​ខាង​ផ្នែក​កសិកម្ម និង​ជា​អ្នក​នយោបាយ​ផង​នោះ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​កសិករ​ខ្មែរ​ចូលរួម​លើកស្ទួយ​អង្ករ​ស្តង់ដារ​ខ្មែរ​បុរាណ ដែល​នៅ​មាន​ជាតិ​កន្ទក់​លាយ​អង្ករ​សំរូប ថា​ជា​ប្រភេទ​អង្ករ​ដែល​នាំ​មក​នូវ​ផលប្រយោជន៍​សម្រាប់​សុខភាព​អ្នក​ប្រើប្រាស់ ខណៈ​អ្នកជំនាញ​ផ្នែក​សុខភាព​បង្ហាញ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​អ្នក​ដែល​បាន​បរិភោគ​អង្ករ​ប្រភេទ​នេះ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា នេះ​ថា ការ​ទទួលទាន​អង្ករ​ស្តង់ដារ​ខ្មែរ​បុរាណ នឹង​ជួយ​ឱ្យ​សុខភាព​អ្នកប្រើប្រាស់​កាន់តែ​ល្អ ដោយសារតែ​អង្ករ​ប្រភេទ​នេះ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ខ្ពស់ ដូចជា​សារធាតុ​សរសៃ ឬ Fibre...

អ្នកវិភាគ​និង​មន្ត្រី​បក្ស​នយោបាយ​យល់​ថា​ការ​ប្រកាស​លក់​ដី​បឹង​តាមោក​គឺជា​ការ​បន្លំ​ភ្នែក​ពលរដ្ឋ

អ្នកវិភាគ និង​មន្ត្រី​គណបក្ស​នយោបាយ ចាត់ទុក​ការ​ប្រកាស​លក់​ដី​បឹង​តាមោក​របស់​រដ្ឋាភិបាល ដើម្បី​យក​លុយ​សាងសង់​អគារ​ទីស្ដីការ​ថ្មី​ក្រសួង​មហាផ្ទៃ នា​ពេល​ថ្មីៗ​នេះ​ថា​ជា​ការ​បន្លំ និង​បោកប្រាស់​ពលរដ្ឋ​តែប៉ុណ្ណោះ ព្រោះ​ថា​គ្មាន​រដ្ឋាភិបាល​ណា​ដែល​សង់​អគារ​ធំ​ស្កឹមស្កៃ ហើយ​មិន​ដឹង​ខ្លួនឯង​គ្មាន​លុយ​នោះ​ទេ។ ការ​លើកឡើង​របស់​អ្នកវិភាគ និង​សង្គម​ស៊ីវិល បន្ទាប់ពី​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ដោយ​បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​គ្រប់គ្រង​ចំណូល​ដែល​បាន​មកពី​ការ​ផ្ទេរ​ដី​ទំហំ ១០០​ហិកតារ​ស្ថិតនៅ​ពញាពន់ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ សម្រាប់​ចំណាយ​លើ​ការងារ​សាងសង់​អគារ​ទីស្ដីការ​ថ្មី​របស់​ក្រសួង​មហាផ្ទៃ។ បើ​តាម​អនុក្រឹត្យ​ឱ្យ​ដឹង​ថា គណៈកម្មការ​នេះ​មាន​តួនាទី និង​ភារកិច្ច​ចុះ​ពិនិត្យ​វាស់វែង​តម្លៃ​ដី ១០០​ហិកតារ ហើយ​ស្វែងរក...

ទឹកជំនន់​ស្ទឹង​ព្រែកត្នោត​កំពុង​ហក់​ឡើង​ក្នុង​កម្រិត​ប្រកាស​អាសន្ន ខណៈ​ក្រសួង​រង់ចាំ​ថវិកា​ពី​ចិន​ដើម្បី​ស្ដារ​ប្រព័ន្ធ​រំដោះ​ទឹក

ទឹកជំនន់​ស្ទឹង​ព្រែកត្នោត កំពុង​ហក់​ឡើង​យ៉ាង​គំហុក​ក្នុង​កម្រិត​ប្រកាស​អាសន្ន​ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​លំនៅឋាន​របស់​ពលរដ្ឋ​ជាង ២​ពាន់​ខ្នង ក្នុង​សង្កាត់​ចំនួន​១០ នៃ​ខណ្ឌ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​មន្ត្រី​រដ្ឋាភិបាល​ថា​គម្រោង​ស្ដារ​ប្រព័ន្ធ​រំដោះ​ទឹក​នេះ​នៅ​មាន​ភាព​យឺតយ៉ាវ ដោយសារ​ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុង​គម្រោង​នេះ​ជា​កញ្ចប់​ថវិកា​របស់​ភាគី​ចិន។ អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង បាន​ដឹកនាំ​កម្លាំង​របស់​ខ្លួន​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​ក្នុង​ស្ទឹង​ព្រែកត្នោត ដែល​កំពុង​ហក់​ឡើង​ខ្ពស់​ក្នុង​កម្រិត​ប្រកាស​អាសន្ន​សម្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​គង់នយ សង្កាត់​ទៀន សង្កាត់​ស្ពានថ្ម សង្កាត់​ព្រែកកំពឹស និង​សង្កាត់​រលួស ជាដើម ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​ត្រូវ​ជម្លៀស​ចេញពី​លំនៅឋាន ដើម្បី​រក​ទី​ទួល​សុវត្ថិភាព​ភ្លាមៗ​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២១ នេះ។ លោក...

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ពី​ការ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះបរមរតនកោដ្ឋ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ពី​ការ​គោរព​ដល់​វិញ្ញាណក្ខន្ធ​ព្រះបរមរតនកោដ្ឋ ព្រះបាទ​នរោត្តម សីហនុ ក្នុង​ពិធី​រំឭក​ខួប ៩​ឆ្នាំ​នៃ​ការ​យាង​សោយ​ទិវង្គត​ព្រះបរមរតនកោដ្ឋ​សម្ដេច​ព្រះ​នរោត្ដម សីហនុ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២១ និង​សូម​ឱ្យ​ព្រះអង្គ​យាង​បដិសន្ធិ​ក្នុង​ព្រះ​បរម​សុគតិភព។ ទោះ​ជា​លោក ហ៊ុន សែន បាន​សម្ដែង​ការ​គោរព​បែប​នេះ​ក្តី ប៉ុន្តែ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​អង្គ​នេះ​ក៏​ធ្លាប់​រង​ការ​គំរាមកំហែង​ពី​មេដឹកនាំ​ដែល​រដ្ឋាភិបាល​វៀតណាម​លើក​បន្តុប​រូប​នេះ​ដែរ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា ប្រជារាស្ត្រ​ទូទាំង​ប្រទេស ព្រមទាំង​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ជាន់​ថ្នាក់ បាន​នាំគ្នា​សម្ដែង​នូវ​ការ​គោរព​ដឹង​គុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ចំពោះ​ព្រះបរមរតនកោដ្ឋ...

Latest news