28 C
Phnom Penh

TAG

របប​ប្រជាធិបតេយ្យ

អាដហុក​ទាមទារ​រដ្ឋាភិបាល​អនុវត្ត​របប​ប្រជាធិបតេយ្យ​សេរី​ឱ្យ​បាន​ពេញលេញ

មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ឱ្យ​បាន​ពេញលេញ ដើម្បី​ធានា​នូវ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​គ្មាន​ការ​រំលោភ​បំពាន ជាពិសេស​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ដែល​ជា​មូលដ្ឋានគ្រឹះ​រឹងមាំ​របស់​លទ្ធិប្រជាធិបតេយ្យ។ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា បាន​លើកឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់​តំបន់​ស្ដីពី​ការ​លើក​កម្ពស់​សេរីភាព​មូលដ្ឋាន នៅ​ថ្ងៃ​ទី​៣ និង​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា កម្ពុជា​គឺជា​ប្រទេស​កំពុង​អនុវត្ត​នូវ​របប​ប្រជាធិបតេយ្យ​សេរី ដូច្នេះ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស ត្រូវតែ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ស្រប​តាម​ច្បាប់ ដោយ​គ្មាន​ការ​រារាំង​ណា​មួយ​នោះ​ឡើយ។ លោក នី សុខា អះអាង​ថា កន្លងមក​នេះ ក្រុម​អង្គការ​សមាគម​តែង​សង្កេត​ឃើញ​ថា ការ​អនុវត្ត​ជាក់ស្តែង​របស់​អាជ្ញាធរ​កម្ពុជា​នៅ​ក្នុង​មូលដ្ឋាន​មួយ​ចំនួន នៅតែ​បន្ត​ធ្វើការ​រឹតត្បិត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ...

IDEA TALK៖ តើ​មូលដ្ឋានគ្រឹះ​នៃ​ការ​បង្កើត និង​ធានា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​អ្វី​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​មូលដ្ឋានគ្រឹះ​នៃ​ការ​បង្កើត និង​ធានា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​អ្វី​ខ្លះ?»។

លោក កឹម សុខា៖ ទំនាក់ទំនង​ការទូត​ជាមួយ​បរទេស​គឺ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា ទំនាក់ទំនង​ការទូត និង​កិច្ច​សហប្រតិបត្តិការ​របស់​លោក​ជាមួយ​រដ្ឋ​បរទេស គឺ​ដើម្បី​ឧត្តម​ប្រយោជន៍​រួម​របស់​ជាតិ និង​ពលរដ្ឋ​ខ្មែរ ខណៈ​មន្ត្រី​ជាន់ខ្ពស់​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក សម្ដែង​នូវ​កង្វល់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​នៅ​កម្ពុជា។ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​គណបក្ស​កាន់​អំណាច លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​២៣ មេសា ថា មន្ត្រី​ជាន់ខ្ពស់​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក Paul Grove បាន​មក​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ដល់​គេហដ្ឋាន​របស់​លោក​ដោយ​ផ្ទាល់​ក្នុង​ទីក្រុង​ភ្នំពេញ...

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ថា​បក្ស​កាន់​អំណាច​បាន​ប្រែ​ក្លាយ​កម្ពុជា​ជា​ប្រទេស​ជឿនលឿន

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អះអាង​ថា ក្រោម​ម្លប់​សន្តិភាព​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ បាន​ប្រែ​ក្លាយ​កម្ពុជា​ពី​ប្រទេស​ដែល​ស្ថិតនៅ​ក្នុង​ថ្លុក​ឈាម គំនរ​ឆ្អឹង និង​ការ​បំផ្លិចបំផ្លាញ ទៅ​ជា​ប្រទេស​ជឿនលឿន​ដែល​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុង​តំបន់ និង​សកលលោក។ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​លើកឡើង​នៅ​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​បរិស្ថាន ជាមួយ​នឹង​ក្រុមហ៊ុន ស្លេមិនស៍ (Slemenss) ស្ដីពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​មួយ​កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២២ ថា បច្ចេកវិទ្យា​ឌីជីថល​កំពុង​ដើរ​តួនាទី​ស្នូល​សម្រាប់​ប្រតិបត្តិការ និង​ទំនាក់ទំនង​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ឲ្យ​មាន​សសរស្ដម្ភ​សម្រាប់​កម្ពុជា​យ៉ាង​សំខាន់ គឺ​ពលរដ្ឋ​ឌីជីថល រដ្ឋាភិបាល​ឌីជីថល...

IDEA TALK៖ សណ្ដាប់ធ្នាប់​អ្នក​ប្រជាធិបតេយ្យ និង​សន្តិភាព​នៅ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «សណ្ដាប់ធ្នាប់​អ្នក​ប្រជាធិបតេយ្យ និង​សន្តិភាព​នៅ​កម្ពុជា»។

តំណាង​កម្ពុជា​ទាមទារ​មន្ត្រី UN ផ្ដល់​ភស្តុតាង​ពី​ការ​ចោទ​រឿង​សិទ្ធិ​និង​ប្រជាធិបតេយ្យ​ដើរ​ថយក្រោយ

តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ ទាមទារ​ឱ្យ​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ផ្ដល់​នូវ​ភស្តុតាង​ចំពោះ​ការ​ចោទប្រកាន់​ថា សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​មាន​ការ​បំភិតបំភ័យ និង​ដើរ​ថយក្រោយ។ តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ ថា របាយការណ៍​ផ្ទាល់មាត់​របស់​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ នៅ​ទីក្រុង​ហ្សឺណែវ គឺជា​ការ​លើកឡើង​ដែល​ប្រាសចាក​ពី​ការពិត​របស់​កម្ពុជា។ ប្រភព​ដដែល​អះអាង​ថា របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​ពុំ​បាន​លើកឡើង​ឱ្យ​បាន​ត្រឹមត្រូវ និង​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត របាយការណ៍​ដែល​បាន​លើកឡើង​ទាំងនោះ បាន​រំលង​នូវ​គោលការណ៍​សត្យានុម័ត អព្យាក្រឹត​ទាំងស្រុង។ ដូច្នេះ​អ្នក​រាយការណ៍​ពិសេស...

អ្នក​តស៊ូ​មតិ៖ ការ​តស៊ូ​មតិ​របស់​លោក កឹម សុខា ជា​ប្រយោជន៍​សម្រាប់​អ្នក​ប្រជាធិបតេយ្យ​គ្រប់​គ្នា

បញ្ញវន្ត​ខ្មែរ​រស់នៅ​ក្រៅ​ស្រុក ថា​ការ​តស៊ូ​មតិ​ដោយ​អហិង្សា​ដើម្បី​សេរីភាព និង​ប្រជាធិបតេយ្យ​របស់​មេ​បក្ស​ប្រឆាំង លោក កឹម សុខា គឺជា​ប្រយោជន៍​សម្រាប់​អ្នក​ប្រជាធិបតេយ្យ​គ្រប់​គ្នា​ដែល​ចង់​បាន​សេរីភាព យុត្តិធម៌ និង​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា។ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣១ មីនា ថា ការ​រក្សា​ជំហរ​ផ្លាស់ប្ដូរ​ដោយ​អហិង្សា​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​អហិង្សា​សកល បាន​ធ្វើ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​គោរព និង​ផ្តល់​តម្លៃ​លើ​ការ​តស៊ូ​មតិ​របស់​មេដឹកនាំ​ប្រឆាំង​លោក កឹម សុខា កាន់តែ​ខ្លាំង​ឡើងៗ។ លោក ទូច...

ភាគ​១៩៖ តើ​ប្រទេស​ប្រជាធិបតេយ្យ​មិន​ផ្តាច់​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ផ្ដាច់ការ​មកពី​កត្តា​អ្វី?

រដ្ឋាភិបាល​នៃ​ប្រទេស​គោរព​ច្បាប់​បាន​បណ្តោយ​ឲ្យ​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​កម្ពុជា​ស្រេច​តែ​ចិត្ត ខណៈ​ពលរដ្ឋ​ខ្មែរ​ដង្ហោយ​ហៅ​រក​យុត្តិធម៌ រក​សិទ្ធិ​សេរីភាព។ ក្នុង​ភាគ​ទី​១៩ នេះ លោក ហាស់ សាន ពិនិត្យ​មើល​កត្តា​ដែល​ទុក​ឲ្យ​របប​សព្វថ្ងៃ​រស់នៅ​តទៅទៀត ហើយ​ទុក​ឱកាស​ឲ្យ​រដ្ឋអំណាច​លោក ហ៊ុន សែន ប្រើ​ធនធាន​បាន​ពី​ការ​បំផ្លាញ​ជាតិ​ទៅ​បំភិតបំភ័យ​សហគមន៍​ខ្មែរ​នៅ​បរទេស។ រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា ដឹកនាំ​ដោយ​មហា​បុរស ហ៊ុន សែន បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ​លើក​ទឹកចិត្ត​ពី​ប្រទេស​មួយ​ចំនួន​ដែល​ថា​ប្រកាន់​ប្រជាធិបតេយ្យ មាន​សេរីភាព​គោរព​សិទ្ធិមនុស្ស គោរព​ច្បាប់ ទោះ​ជា​មាន​ការ​រិះគន់ ថ្កោលទោស ចោទប្រកាន់​អំពី​រឿង​រំលោភ​សិទ្ធិមនុស្ស...

IDEA TALK៖ បុព្វហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​គ្មាន​វិន័យ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្តីអំពី៖ «បុព្វហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​គ្មាន​វិន័យ?»។

IDEA TALK៖ តើ​អ្វី​ជា​បុព្វហេតុ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ហិនហោច​នៃ​ស្មារតី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្វី​ជា​បុព្វហេតុ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ហិនហោច​នៃ​ស្មារតី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា?»។

Latest news

© 2021, ដេលី. All rights reserved.