30.7 C
Phnom Penh

TAG

សម រង្ស៊ី

លោក សម រង្ស៊ី៖ កម្ពុជា​ក្លាយ​ជា​ទីលាន​ឃោសនា​នយោបាយ​សម្រាប់​វ៉ាក់សាំង​ចិន​ដោយ​យក​ពលរដ្ឋ​ខ្មែរ​ធ្វើជា​សត្វ​កណ្តុរ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ទីលាន​ឃោសនា​នយោបាយ​សម្រាប់​វ៉ាក់សាំង​ចិន ដោយ​យក​ពលរដ្ឋ​ខ្មែរ​ធ្វើជា​សត្វ​កណ្តុរ​ដើម្បី​ពិសោធ​វ៉ាក់សាំង​ទាំងនោះ ខណៈ​លោក ហ៊ុន សែន សម្ដែង​មោទកភាព​ចំពោះ​វ៉ាក់សាំង​របស់​ចិន​ពេញ​ទំហឹង។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា នេះ​ថា គ្រោះថ្នាក់​សម្រាប់​សុខភាព​សាធារណៈ​របស់​ពលរដ្ឋ​ខ្មែរ​តែងតែ​កើត​មាន​ឡើង​នៅ​ពេល​ណា​ដែល​អ្នក​កាន់​អំណាច​យក​រឿង​នយោបាយ មក​លាយឡំ​ជាមួយ​រឿង​សុខាភិបាល​ដូច​មេដឹកនាំ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​កំពុង​តែ​ធ្វើ​សព្វថ្ងៃ​នេះ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ករណី​នៅ​ប្រទេស​កម្ពុជា​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ជន​ផ្ដាច់ការ​តែងតែ​ធ្វើ​សេចក្តី​សម្រេច​គ្រប់​បែប​យ៉ាង​តែ​ម្នាក់ឯង និង​ដោយ​អត្តនោម័តិ...

តុលាការ​បង្គាប់​ឲ្យ​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ជិត ៥០​រូប​ចូល​សវនាការ​នៅ​ដើម​ខែ​ធ្នូ

តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ឱ្យ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​ជិត ៥០​រូប​ទៀត​ចូល​សវនាការ​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ ខណៈ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ទិដ្ឋាការ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​អាច​វិល​ទៅ​សវនាការ​របស់​ពួកគេ​តាម​ការ​កោះហៅ​របស់​តុលាការ​នៅ​ពេលនេះ។ សាលាដំបូង​ក្រុង​ភ្នំពេញ បាន​បញ្ជូន​ដីកា​របស់​ខ្លួន​ទៅ​នគរបាល​យុត្តិធម៌ កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា នេះ ដើម្បី​ជូនដំណឹង​ដល់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ឱ្យ​ទៅ​ចូល​សវនាការ​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ចូល​សវនាការ​នៅ​ថ្ងៃ​ទី​៩...

ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ទាមទារ​នីតិសម្បទា​និង​សេរីភាព​ជូន​លោក កឹម សុខា ក្នុង​ខួប​៤​ឆ្នាំ​នៃ​ការ​រំលាយ​បក្ស

ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គឺជា​ថ្ងៃ​ខួប ៤​ឆ្នាំ​នៃ​សោកនាដកម្ម​ដ៏​ធំ​របស់​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​លោក ហ៊ុន សែន បាន​រំលោភ​រដ្ឋធម្មនុញ្ញ​កែ​ច្បាប់​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ពួកគេ​នៅតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​នីតិសម្បទា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​មក​លើ​មេដឹកនាំ​របស់​ខ្លួន គឺ​លោក កឹម សុខា។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ដែល​ជា​ថ្ងៃ​ខួប ៤​ឆ្នាំ​ដែល​តុលាការ​កំពូល​ក្រុង​ភ្នំពេញ​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ក្រុម​នេះ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ បន្ត​ដាក់​គំនាប​លើ​រដ្ឋាភិបាល​លោក ហ៊ុន...

មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង៖ វិបត្តិ​នយោបាយ​កម្ពុជា​នឹង​ត្រូវ​បញ្ចប់ ប្រសិនបើ​មាន​ការ​ចរចា​ត្រីភាគី

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា វិបត្តិ​នយោបាយ​របស់​កម្ពុជា​នឹង​ត្រូវ​បញ្ចប់​គ្រប់យ៉ាង ប្រសិនបើ​មាន​ការ​ចរចា​មួយ​ដែល​ធ្វើឡើង​ជា​លក្ខណៈ​ត្រីភាគី​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​លោក កឹម សុខា ដែល​មាន​ការ​ចូលរួម​ពី​អន្តរការី​របស់​សហគមន៍​អន្តរជាតិ ខណៈ​លោក ហ៊ុន សែន តែង​ច្រានចោល​ការ​ចរចា​នយោបាយ​ជាមួយ​ក្រុម​ប្រឆាំង​រហូត​មក និង​ហាម​មិន​ឱ្យ​បរទេស​លូកដៃ​ពី​បញ្ហា​នេះ​ថែមទៀត។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា នេះ​ថា ការ​ចរចា​ដោយ​ការ​សម្បទាន​គ្នា​ទៅវិញ​ទៅមក​ដែល​ចេញពី​ការ​អត់ឱន​ឱ្យ​គ្នា គឺជា​ក្តី​សង្ឃឹម​ថ្មី​មួយ​នៃ​ការ​វិវឌ្ឍ​ផ្នែក​នយោបាយ​របស់​កម្ពុជា នៅ​ឆ្នាំ​២០២១...

លោក សម រង្ស៊ី ចាត់ទុក​ការ​ចោទប្រកាន់​លើ​គណបក្ស​បេះដូង​ជាតិ​ថា​បន្លំ​ស្នាមមេដៃ​គឺ​មិន​សម​ហេតុផល

អតីត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចាត់ទុក​ការ​ចោទប្រកាន់​របស់​ក្រសួង​មហាផ្ទៃ ថា​គណបក្ស​បេះដូង​ជាតិ ជា​គណបក្ស​កើត​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បាន​ក្លែង​បន្លំ​ស្នាមមេដៃ​សមាជិក​បក្ស​របស់​ខ្លួន គឺជា​ការ​ចោទប្រកាន់​ដែល​មិន​សម​ហេតុផល ខណៈ​អ្នកវិភាគ​បង្ហាញ​ទស្សនៈ​អវិជ្ជមាន​ថា អ្នក​នយោបាយ​ទាំងនោះ​មិន​គួរ​ខ្វល់ខ្វាយ​ពី​រឿង​បើក​បក្ស​ថ្មី​នោះ​ទេ​ក្នុង​កាលៈទេសៈ​នេះ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ថា រដ្ឋអំណាច​លោក ហ៊ុន សែន បាន​ចោទប្រកាន់​អ្នក​ដែល​បាន​ដាក់​ពាក្យ​សុំ​បង្កើត​គណបក្ស​បេះដូង​ជាតិ ថា​ធ្វើការ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ...

តុលាការ​អនុវត្ត​ដីកា​លក់​ទីស្នាក់ការ​កណ្តាល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ភ្នំពេញ

តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​សម្រេច​លក់​អតីត​ទីស្នាក់ការ​ដ៏​ធំ​របស់​អតីត​គណបក្ស​ប្រឆាំង​នៅ​ចាក់អង្រែលើ ដើម្បី​បង្ខំ​ឱ្យ​លោក សម រង្ស៊ី សង​បំណុល​ទៅ​ម្ចាស់បំណុល​ដែល​ជា​ភាគី​រដ្ឋាភិបាល​ក្នុង​ទំហំ​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ​អាមេរិក។ នៅ​ថ្ងៃ​ចន្ទ ទី​១៥ វិច្ឆិកា នេះ ចៅក្រម​អនុវត្ត​របស់​តុលាការ​ក្រុង​ភ្នំពេញ គឺ​លោក អ៊ឹម វណ្ណៈ បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​យក​ដីកា​ទៅ​បិទ​នៅ​នឹង​ទីស្នាក់ការ​គណបក្ស​ប្រឆាំង ស្ថិត​នៅ​សង្កាត់​ចាក់អង្រែលើ ក្រុង​ភ្នំពេញ។ តាមរយៈ​ដីកា​នេះ លោក អ៊ឹម វណ្ណៈ បាន​ប្រកាស​លក់​ដោយ​បង្ខំ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ផ្ទះ​របស់​លោក សម រង្ស៊ី...

ក្រសួង​មហាផ្ទៃ​បដិសេធ​សំណើ​ចុះឈ្មោះ​គណបក្ស​បេះដូង​ជាតិ និង​សម្រេច​ប្ដឹង​តំណាង​ស្ថាបនិក​បក្ស

ក្រសួង​មហាផ្ទៃ បដិសេធ​សំណើ​ចុះឈ្មោះ​របស់​គណបក្ស​បេះដូង​ជាតិ ក្នុង​បញ្ជី​គណបក្ស​នយោបាយ ក្រោយ​រក​ឃើញ​ស្នាមមេដៃ​របស់​សមាជិក​គណបក្ស​នេះ​ជា​ស្នាមមេដៃ​ក្លែង​បន្លំ និង​សម្រេច​ប្តឹង​តំណាង​ស្ថាបនិក​គណបក្ស​នេះ​ទៅ​តុលាការ​ថែមទៀត។ ក្រុម​អ្នក​ឃ្លាំមើល​ប្រតិកម្ម​ថា លោក ហ៊ុន សែន បិទ​ខ្ទប់​មិន​ឲ្យ​គណបក្ស​បេះដូង​ជាតិ ចេញ​រួច​ដោយសារតែ​ដឹង​ថា​លោក សម រង្ស៊ី នៅ​ពីក្រោយ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ដាក់​របាយការណ៍​ទៅកាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា នេះ​ថា អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ...

ក្រុម​អ្នក​តស៊ូ​មតិ៖ លោក ហ៊ុន សែន នឹង​ប្រមូល​ផលប្រយោជន៍​នយោបាយ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​រិះគន់​ថា លោក ហ៊ុន សែន នឹង​ប្រមូល​យក​ផលប្រយោជន៍​នយោបាយ​ក្នុង​នាម​ប្រធាន​អាស៊ាន​ប្ដូរ​វេន ដោយ​ប្រើ​ឈ្មោះ​កម្ពុជា​ដើម្បី​ឃោសនា​ចិត្តសាស្ត្រ​នយោបាយ​បំភ័ន្ត​ពលរដ្ឋ​ខ្មែរ បន្ត​អំណាច​ទៅ​មុខ​ទៀត​ជាមិនខាន ខណៈ​រដ្ឋាភិបាល​កម្ពុជា​តែង​អះអាង​ពី​ការ​ដឹកនាំ​ល្អ​របស់​ខ្លួន​ជានិច្ច​លើ​ឆាក​អន្តរជាតិ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា ដោយ​ចោទ​សួរ​ថា តើ​មេដឹកនាំ​នយោបាយ​ធំៗ​ដែល​តែង​អះអាង​អំពី​ការ​ចង់​បាន​ប្រជាធិបតេយ្យ គួរ​នាំគ្នា​ដឹកនាំ​អ្នកគាំទ្រ​របស់​ខ្លួន និង​មហាជន​តវ៉ា​រឿង​អ្វី​ខ្លះ ដើម្បី​ឱ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ? លោក​រិះគន់​ថា ប្រសិនបើ​ធ្វើ​នយោបាយ​ប្រកួត​តតាំង​ជាមួយ​ជន​ផ្ដាច់ការ​នៅ​កម្ពុជា...

ពលរដ្ឋ​ទាមទារ​ផ្តល់​អំណាច​ដល់​ព្រះមហាក្សត្រ​អាច​បំពេញ​ព្រះរាជ​តួនាទី​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ

លោក ហ៊ុន សែន បង្ហាញ​ពី​ការ​គោរព និង​ថ្វាយព្រះពរ​ដល់​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​នរោត្តម សីហមុនី មុន​ថ្ងៃ​ខួប​លើក​ទី​១៧ នៃ​ការ​ឡើង​គ្រងរាជសម្បត្តិ​របស់​ព្រះអង្គ ដើម្បី​អាច​បំពេញ​ព្រះរាជ​តួនាទី​សម្រាប់​ជាតិ​កម្ពុជា ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ជំរុញ​ឱ្យ​មេ​បក្ស​កាន់​អំណាច​រូប​នេះ​ផ្តល់​ព្រះ​តួនាទី​ដល់​ព្រះអង្គ​ឱ្យ​បាន​ពេញលេញ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​លិខិត​ថ្វាយព្រះពរ​ដល់​ព្រះមហាក្សត្រ​ខ្មែរ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា នេះ​ថា រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​រាជការ​ទាំងអស់ សូម​ថ្វាយព្រះពរ​ឱ្យ​ព្រះអង្គ​មាន​ព្រះរាជ​សុខភាព​បរិបូរណ៍ ព្រះជន្មាយុ​យឺនយូរ ដើម្បី​គង់​ប្រថាប់​បំពេញ​ព្រះរាជ​តួនាទី​សម្រាប់​ទឹកដី និង​ដើម្បី​ប្រជារាស្ត្រ​របស់​ព្រះអង្គ​បន្ត​ទៀត។ មេដឹកនាំ​ដែល​ឧស្សាហ៍​រំលោភ​ព្រះមហាក្សត្រ​ខ្មែរ​រូប​នេះ​បាន​បួងសួង​ដល់​បុណ្យ​បារមី​នៃ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ព្រះអង្គ ជាពិសេស​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះ​នរោត្តម សីហនុ ដែល​ជា​ព្រះ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ...

ក្រុម​អ្នក​តស៊ូ​មតិ៖ មេដឹកនាំ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​មាន​គោលជំហរ​ច្បាស់លាស់​ដូច​នៅ​ប្រទេស​ភូមា

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ អះអាង​ថា មេដឹកនាំ​ប្រជាធិបតេយ្យ​នៅ​ភូមា ពិតជា​ក្បាលម៉ាស៊ីន​ប្រជាធិបតេយ្យ​ខ្លាំង​ដែល​គួរ​យក​ជា​គំរូ ក្នុង​ការ​តស៊ូ​នយោបាយ​ដើម្បី​ប្រជាធិបតេយ្យ​ក្នុង​សម័យ​ទំនើប​ចុងក្រោយ​នេះ ខណៈ​មេដឹកនាំ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រង​ការ​រិះគន់​ជាបន្តបន្ទាប់​ចំពោះ​ការ​ដឹកនាំ​នយោបាយ​ដែល​គ្មាន​គោលជំហរ​ច្បាស់លាស់។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៧ តុលា នេះ​ថា មេដឹកនាំ​ប្រជាធិបតេយ្យ​នៅ​ភូមា បាន​ធ្វើ​សកម្មភាព​នយោបាយ​របស់​ពួកគេ​ដល់​កម្រិត​ដែល​អាច​រុញច្រាន​ពួក​មេ​យោធា​ផ្ដាច់ការ​ភូមា ចេញពី​កិច្ចប្រជុំ​អាស៊ាន ដែល​ជា​អង្គការ​ដ៏​ធំ​ក្នុង​តំបន់​សម្រាប់​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​នេះ។ អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ជាទូទៅ​ក្នុង​សង្គម​ជាតិ​ណា​ដែល​មាន​មេដឹកនាំ​នយោបាយ​ប្រជាធិបតេយ្យ​ខ្លាំង នោះ​ប្រាកដ​ជា​ឃើញ​សកម្មភាព​ពលរដ្ឋ​ខ្លាំង​កើតឡើង ហើយ​នៅ​ពេល​នោះ គឺជា​ពេល​ដែល​មេដឹកនាំ​អំណាច​យោធា​និយម...

Latest news

© 2021, ដេលី. All rights reserved.