34 C
Phnom Penh

TAG

សិទ្ធិមនុស្ស

ក្រុម​សង្គម​ស៊ីវិល​នឹង​ប្រមូលផ្ដុំ​សមាជិក​៥០០​នាក់​ដាក់​ញត្តិ​រក​ដំណោះស្រាយ​ជូន​កម្មករ​នៅ​ទិវា​ពលកម្ម​អន្តរជាតិ

អង្គការ​សមាគម​ជាច្រើន​ស្ថាប័ន នឹង​ប្រមូលផ្ដុំ​សមាជិក​ចំនួន ៥០០​នាក់​ដែល​មកពី​វិស័យ​ផ្សេងៗ​នៅ​ថ្ងៃទី​១ ខែ​ឧសភា ខាងមុខ​នេះ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​១៣៧ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំ​២០២៣ នៅ​សួនច្បារ​រូប​សំណាក​លោក ជា វិជ្ជា និង​ហែ​ក្បួន​ទៅ​កាន់​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ​ស្វែងរក​ដំណោះស្រាយ​ជូន​កម្មករ​និយោជិត​ដែល​កំពុង​ជួប​ឧបសគ្គ។ អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​ការងារ​ជិត ១០​ស្ថាប័ន បាន​ចេញ​លិខិត​រួម​គ្នា​មួយ​ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន​នៅ​ថ្ងៃទី​២៥ មេសា នេះ ដោយ​ជូនដំណឹង​ទៅ​កាន់​រដ្ឋបាល​រាជធានី​ភ្នំពេញ​អំពី​ការ​ជួបជុំ​របស់​ពួកគេ​ដែល​មាន​មនុស្ស​ចូលរួម​ចំនួន ៥០០​នាក់ ដើម្បី​រៀបចំ​ពិធី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៧ ក្រោម​ប្រធានបទ...

អូស្ត្រាលី​ប្ដេជ្ញា​គាំទ្រ​ឱ្យ​មាន​សេរីភាព​បញ្ចេញមតិ គោរព​សិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

ប្រទេស​អូស្ត្រាលី ប្ដេជ្ញា​គាំទ្រ​ឲ្យ​មាន​សេរីភាព​នៃ​ការ​បញ្ចេញមតិ ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​នាម​ប្រទេស​ជា​មិត្ត​ដ៏​យូរ​អង្វែង និង​ជា​ដៃគូ​របស់​ប្រទេស​កម្ពុជា​កន្លងមក។ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៨ មេសា នេះ​ថា ក្នុង​នាម​អូស្ត្រាលី​ជា​មិត្ត​ដ៏​យូរ​អង្វែង និង​ជា​ដៃគូ​របស់​កម្ពុជា អូស្ត្រាលី​នៅតែ​ប្ដេជ្ញា​បន្ត​ការ​គាំទ្រ​ឲ្យ​មាន​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សិទ្ធិ​ជា​មូលដ្ឋាន​នានា ហើយ​អូស្ត្រាលី​នៅតែ​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​នានា​របស់​ខ្លួន ដើម្បី​គាំទ្រ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ត្រូវ​គេ​ឃើញ​ថា កំពុង​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ​បន្ទាប់ពី​រដ្ឋាភិបាល​ខ្មែរ​ចាប់​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ជាដើម។ មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា សម្ដែង​នូវ​ក្តី​សង្ឃឹម​ចំពោះ​វត្តមាន​របស់​ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី...

ក្រសួង​ការបរទេស​កម្ពុជា​ចោទ​ថា​អាមេរិក​កំពុង​ធ្វើ​ឱ្យ​មាន​ស្តង់ដារ​ពីរ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស

ក្រសួង​ការបរទេស​កម្ពុជា ចោទ​ថា សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ កំពុង​ធ្វើ​ឱ្យ​មាន​ស្តង់ដារ​ពីរ​ជុំវិញ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​បណ្តា​ប្រទេស​ផ្សេងៗ រួម​ទាំង​កម្ពុជា​ផង​ដែរ ខណៈ​អាមេរិក​ខ្លួនឯង​ពុំ​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​របស់​ខ្លួន​នោះ​ឡើយ។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា អាមេរិក​ជា​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​តាម​បែប​របស់​ខ្លួន​ជាង ២០០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅតែ​ជួប​ប្រទះ​បញ្ហា​រំលោភ​បំពាន​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ​ជា​រៀងរាល់​ថ្ងៃ ដូចជា៖ ការ​រើសអើង​ជាតិ​សាសន៍ ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​ពូជសាសន៍ ការ​បាញ់​សម្លាប់​ទ្រង់ទ្រាយ​ធំ និង​អំពើ​ឃោរឃៅ​របស់​នគរបាល ការ​រំលោភ​បំពាន​ក្នុង​ពន្ធនាគារ អត្រា​មរណភាព​រាប់​លាន​នាក់​ដោយសារ​ជំងឺ​រាតត្បាត ការ​កាត់ទោស​ប្រហារ​ជីវិត និង​ការ​រឹតត្បិត​សិទ្ធិ​រំលូត​កូន ជាដើម។ ក្រសួង​ការបរទេស​កម្ពុជា​លើកឡើង​ថា សហរដ្ឋ​អាមេរិក​បាន​បិទ​ភ្នែក​ធ្វើ​ជា​មើល​មិន​ឃើញ​នូវ​សកម្មភាព​ដ៏​គ្រោះថ្នាក់ និង​ជ្រុលនិយម​របស់​ក្រុម​ប្រឆាំង​មួយ​ចំនួន​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ជេរប្រមាថ និង​បង្កាច់​បង្ខូច​កេរ្តិ៍ឈ្មោះ​ឱ្យ​មាន​ការ​រើសអើង ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា និង​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ ព្រមទាំង​ការ​អំពាវនាវ​ឱ្យ​មាន​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ស្រប​ច្បាប់...

សង្គម​ស៊ីវិល​ខកចិត្ត​ក្រោយ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បដិសេធ​ការ​លើក​ស្លាក​សាខា​របស់​ខ្លួន

សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា សម្ដែង​ការ​ខកចិត្ត​ចំពោះ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដែល​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​សមាគម​របស់​ខ្លួន​លើក​ស្លាក​សាខា​ប្រចាំ​ក្រុង​ប៉ោយប៉ែត បើ​ទោះបីជា​ខ្លួន​បាន​ជូនដំណឹង​រួច​ហើយ​ក៏ដោយ។ សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ការ​មិន​អនុញ្ញាត​ឱ្យ​សមាគម​របស់​ខ្លួន​លើក​ស្លាក​បែប​នេះ គឺ​បង្ហាញ​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​បង្ក​ភាព​ស្មុគស្មាញ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សមាគម ហើយ​ក៏​ជា​ការ​បង្ហាញ​ពី​ការ​អនុវត្ត​ផ្ទុយ​ពី​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ផង​ដែរ។ សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា ទាមទារ​ឱ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​លេខ​០៤០ ចុះ​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០១៨ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ខ្លួន​ក្នុង​ការ​លើក​ស្លាក​នៅ​ទីស្នាក់ការ​សាខា​ប្រចាំ​ក្រុង​ប៉ោយប៉ែត នេះ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បដិសេធ​មិន​ឱ្យ​សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា លើក​ស្លាក​ប្រចាំ​សាខា​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ​នេះ។ សមាគម​អភិវឌ្ឍន៍​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ភ្នំពេញ ដែល​មាន​សមាជិក​ជាច្រើន​នៅ​ទូទាំង​ប្រទេស​ដែល​ជា​អ្នក​ប្រកប​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​មាន​ទីស្នាក់ការ​សាខា​របស់​ខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត ស្ថិត​ក្នុង​ភូមិ​ទំនប់​ក៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត...

អ្នក​ឃ្លាំមើល​យល់ស្រប​នឹង​លោក ហ៊ុន សែន រឿង​សិទ្ធិ​រស់រាន​មាន​ជីវិត តែ​ត្រូវ​អនុវត្ត​សិទ្ធិ​បី​ទៀត

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​យល់ស្រប​នឹង​ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា​សិទ្ធិ​នានា​ត្រូវតែ​ផ្តើម​ចេញពី​សិទ្ធិ​រស់រាន​មាន​ជីវិត​មុន​គេ ប៉ុន្តែ​ពួកគេ​បន្ថែម​ថា គួរតែ​អនុវត្ត​សិទ្ធិ​បី​ផ្សេង​ទៀត​ដែល​ជា​មូលដ្ឋាន​នៃ​សិទ្ធិមនុស្ស​ឲ្យ​បាន​ផង​ដែរ ដូចជា​សិទ្ធិ​អភិវឌ្ឍន៍ សិទ្ធិ​ទទួល​បាន​ការ​ការពារ និង​សិទ្ធ​ក្នុង​ការ​ចូលរួម ជាដើម។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ មីនា នេះ​ថា ការ​ធានា​បាន​នូវ​សិទ្ធិ​រស់រាន​មាន​ជីវិត​គឺជា​រឿង​ល្អ​ហើយ ប៉ុន្តែ​បើ​សិទ្ធិ​បី​ផ្សេង​ទៀត​មិន​ត្រូវ​បាន​ធានា ក៏​មិនទាន់​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ប្រទេស​អនុវត្ត​នូវ​សិទ្ធិមនុស្ស​បាន​ល្អ​ពេញលេញ​ដែរ...

អង្គការ​សង្គម​ស៊ីវិល៖ ស្ត្រី​ដែល​មាន​និន្នាការ​ឯករាជ្យ​មិន​ទទួល​បាន​ការ​គាំពារ​ពី​រដ្ឋាភិបាល​កម្ពុជា

អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា ប្រទេស​កម្ពុជា​មាន​ច្បាប់​តែ​មួយ​សម្រាប់​ពលរដ្ឋ​គ្រប់​រូប ប៉ុន្តែ​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ដោយ​ការ​ប្រកាន់​យក​ស្តង់ដារ​ពីរ ដែល​ក្នុង​នោះ ស្ត្រី​ដែល​មាន​និន្នាការ​ឯករាជ្យ​មិន​ដែល​ទទួល​បាន​ការ​គាំពារ​ពី​រដ្ឋាភិបាល​ឡើយ។ នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ មីនា នេះ​ថា សព្វថ្ងៃ​នេះ ក្រុម​ស្ត្រី​ដែល​ចេញ​តវ៉ា​រក​ភាព​យុត្តិធម៌​ដែល​ត្រូវ​តទល់​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​រដ្ឋាភិបាល តែង​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​ប្រចាំ ដូចជា​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ដែល​នាំគ្នា​តវ៉ា​រក​យុត្តិធម៌​ឲ្យ​ស្វាមី​របស់​ពួកគេ​ដែល​កំពុង​ជាប់​ពន្ធនាគារ​សព្វថ្ងៃ​នេះ...

ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួបជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្ងៃ​៨​មីនា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អនុញ្ញាត​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហព័ន្ធ​សហជីព​មួយ​ចំនួន​ធ្វើការ​ជួបជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​អបអរ​សាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា នៅ​ថ្ងៃ​ពុធ នេះ តែ​ហាម​មិន​ឱ្យ​យក​កម្មវិធី​នេះ​ធ្វើ​សកម្មភាព​នយោបាយ ឬ​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចេញ​លិខិត​អនុញ្ញាត​នៅ​ថ្ងៃទី​៧ ខែ​មីនា នេះ​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​អាច​ធ្វើ​ការ​ជួបជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ ៨​មីនា ចាប់ពី​ម៉ោង ៧​ព្រឹក រហូត​ដល់​ម៉ោង ១២​កន្លះ​ថ្ងៃ​ត្រង់...

ក្រុម​អង្គការ​ប្រកាស​ធ្វើ​យុទ្ធនាការ​៨​ថ្ងៃ​ដើម្បី​អបអរ​សាទរ​ខួប​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​១១២

ក្រុម​អង្គការ​សមាគម​ដែល​ធ្វើការ​លើ​វិស័យ​ការពារ​សិទ្ធិមនុស្ស ប្រកាស​ធ្វើ​យុទ្ធនាការ​រយៈពេល ៨​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៨ ខែ​មីនា ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​នៅ​ប្រទេស​កម្ពុជា នឹង​អបអរ​សាទរ​ខួប​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​១១២។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ដូចជា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) ជាដើម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​កាលពី​ថ្ងៃទី​១ ខែ​មីនា ថា ពួកគេ​នឹង​ប្រារព្ធ​កម្មវិធី​ខួប​លើក​ទី​១១២ នៃ​ទិវា​អន្តរជាតិ​នារី​ក្រោម​ប្រធានបទ គាំពារ​ស្ត្រី និង​ក្មេងស្រី ដើម្បី​យុត្តិធម៌​ទាំងអស់​គ្នា​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី...

លោក ហ៊ុន សែន ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​សេរីភាព​ពលរដ្ឋ

មេដឹកនាំ​ខ្មែរ​ដែល​ក្រាញ​អំណាច​ផ្ដាច់មុខ លោក ហ៊ុន សែន ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ​ការពារ​សន្តិភាព លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការ​ពង្រឹង​នីតិរដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ មេដឹកនាំ​ខ្មែរ​ដែល​ឡើង​កាន់​អំណាច​ដោយសារ​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ថា ក្រសួង​មហាផ្ទៃ​ត្រូវតែ​ពង្រឹង និង​ថែរក្សា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ បូរណភាព​ទឹកដី អធិបតេយ្យ​ជាតិ ការពារ​ព្រះមហាក្សត្រ និង​ការពារ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ដាច់ខាត។ មេដឹកនាំ​បក្ស​កាន់​អំណាច...

ក្រុម​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ថា​កម្ពុជា​ប្រឹងប្រែង​អនុវត្ត​ច្បាប់​សិទ្ធិ​នយោបាយ​និង​លើក​កម្ពស់​សិទ្ធិមនុស្ស

គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា អំពី​ការ​អនុវត្ត​ច្បាប់ ការ​អនុវត្ត​សិទ្ធិ​នយោបាយ និង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​ក្នុង​កិច្ចប្រជុំ​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​កម្ពុជា នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃ​ពុធ ទី​២២ កុម្ភៈ។ ក្រុម​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​ចូលរួម​ការពារ​របាយការណ៍​ជាតិ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៧៣ នៃ​គណៈកម្មាធិការ​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា...

Latest news