36 C
Phnom Penh

TAG

សូ ណារ៉ូ

អ្នក​តស៊ូ​មតិ៖ លោក ហ៊ុន សែន បំផ្លាញ​សន្តិភាព​ប្រសូត​ចេញពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា អ្នក​បំផ្លាញ​សន្តិភាព​ដែល​ប្រសូត​ចេញពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ គឺ​មេដឹកនាំ​បក្ស​កាន់​អំណាច​ឯក​បក្ស លោក ហ៊ុន សែន។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា Idea Talk កាលពី​ថ្ងៃ​អង្គារ ទី​៥ មេសា ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​ហើយ​ដែល​ជា​កិច្ចសន្យា​អន្តរជាតិ​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា និង​រៀបចំ​ឱ្យ​កម្ពុជា​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដើម្បី​ផ្តល់​សិទ្ធិ...

អ្នក​ឃ្លាំមើល​ថា​វត្តមាន​លោក កឹម សុខា លើ​វេទិកា​អន្តរជាតិ​គឺ​លើក​មុខមាត់​កម្ពុជា​និង​រដ្ឋាភិបាល​ខ្មែរ

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ការ​បង្ហាញ​វត្តមាន​របស់​លោក កឹម សុខា ជា​មេ​បក្ស​ប្រឆាំង​ធំ​ជាងគេ​ដែល​កំពុង​ជាប់​បម្រាម​តុលាការ នៅ​លើ​វេទិកា​អន្តរជាតិ​ដ៏​ធំ គឺជា​ការ​លើក​មុខមាត់​របស់​កម្ពុជា និង​រដ្ឋាភិបាល​ខ្មែរ​យ៉ាង​ធំធេង។ អតីត​អគ្គ​ទីប្រឹក្សា​ខ្មែរ​ប្រចាំ​ស្ថានទូត​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ថា វត្តមាន​របស់​មេដឹកនាំ​ប្រឆាំង លោក កឹម សុខា នៅ​លើ​វេទិកា​ពិភពលោក​នេះ នឹង​ប្រាប់​ពិភពលោក​ថា ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ រដ្ឋាភិបាល​កម្ពុជា​មាន​ចិត្ត​ទូលាយ​ហ៊ាន​ធ្វើ​នូវ​អ្វី​ដែល​គេ​មិន​ហ៊ាន ក្នុង​ការ​អនុញ្ញាត​រយៈពេល​ខ្លី​ឲ្យ​លោក កឹម...

ក្រុម​តស៊ូ​មតិ៖ សារ​ឆ្លើយឆ្លង​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី អាច​ជា​ល្បែង​តថ្លៃ​នយោបាយ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក បាន​សម្ដែង​ការ​ព្រួយបារម្ភ​ថា សារ​នយោបាយ​របស់​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី និង​ការ​ដាក់​ពាក្យ​បណ្តឹង​លើ​ក្រុម​មន្ត្រី​គ្រាក់ៗ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅ​តុលាការ​បារាំង អាច​គ្រាន់តែ​ជា​ល្បែង​តថ្លៃ​នយោបាយ​របស់​គាត់​ប៉ុណ្ណោះ មិនមែន​ដើម្បី​យុត្តិធម៌​សង្គម​នោះ​ទេ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ នេះ​ថា សារ​ឆ្លើយឆ្លង​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក...

អ្នក​ឃ្លាំមើល​ព្រមាន​ទម្លាយ​រឿង​សម្ងាត់​ក្រុមហ៊ុន NAGA រហូត​ទាល់តែ​លែង​ដំណើរការ

អ្នក​ឃ្លាំមើល​ព្រមាន​ដោយ​ទុក​ពេល​ឱ្យ​ក្រុមហ៊ុន​ល្បែងស៊ីសង​ណាហ្គា​វើលដ៍ (NAGA World) រយៈពេល ២​សប្ដាហ៍ ដើម្បី​ឱ្យ​ថៅកែ​ក្រុមហ៊ុន​នេះ​រក​ដំណោះស្រាយ​ដោះលែង​កម្មករ​និយោជិត​ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន និង​ព្រម​ទទួលយក​កម្មករ​ទាំងនោះ​ឱ្យ​ចូល​ធ្វើការ​វិញ​ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ បើ​មិន​ដូច្នោះ​ទេ លោក​នឹង​ទម្លាយ​រឿង​សម្ងាត់​របស់​ក្រុមហ៊ុន​ល្បែងស៊ីសង​ណាហ្គា​វើលដ៍​មួយ​នេះ​រហូត​ទាល់តែ​បិទ​ទ្វារ។ អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា ទង្វើ​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នៅ​ពេលនេះ...

អ្នក​ឃ្លាំមើល៖ មេដឹកនាំ​បក្ស​កាន់​អំណាច​ចង​ដៃ​ចង​ជើង​លោក កឹម សុខា ប៉ុន្តែ​បើក​ផ្លូវ​ឱ្យ​បក្ស​ភ្លើង​ទៀន​របស់​លោក សម រង្ស៊ី

អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​មួយ​រូប រិះគន់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ថា​បក្ស​កាន់​អំណាច​ព្យាយាម​បិទ​សិទ្ធិ​សេរីភាព​នយោបាយ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ ប៉ុន្តែ​ពួកគេ​បើក​ផ្លូវ​ឱ្យ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី អាច​ធ្វើ​សកម្មភាព​នយោបាយ​ទៅវិញ។ អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ នេះ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក...

អ្នក​ឃ្លាំមើល៖ ទិដ្ឋភាព​៦​ចំណុច​ដែល​បក្ស​កាន់​អំណាច​ត្រូវតែ​ទម្លាក់​ការ​ចោទប្រកាន់​លោក កឹម សុខា

អ្នក​ឃ្លាំមើល​បាន​ផ្តល់​អនុសាសន៍ ៦​យ៉ាង​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ប្រញាប់​ទម្លាក់​ចោល​ការ​ចោទប្រកាន់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ។ អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា នេះ​ថា បើ​ពិនិត្យ​លើ​ផ្លូវច្បាប់ គេ​នឹង​មើល​ឃើញ​ថា...

បណ្ឌិត សូ ណារ៉ូ៖ អ្នក​ដែល​សម្លាប់​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក សម រង្ស៊ី

អតីត​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មួយ​រូប អះអាង​ថា មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​សម្លាប់​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​តែ​លោក សម រង្ស៊ី តែ​ម្នាក់​ប៉ុណ្ណោះ ហើយ​ភស្តុតាង​ជាក់ស្តែង​ដែល​មិន​អាច​ប្រកែក​បាន គឺ​នៅ​ថ្ងៃ​សមាជ​គណបក្ស​ភ្លើង​ទៀន កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ​នេះ ហើយ​ក៏​ជា​ថ្ងៃ​ធ្វើ​អត្តឃាត​នយោបាយ​របស់​គាត់​ដែរ។ អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៣០...

Latest news