26.6 C
Phnom Penh

TAG

សេក សុជាតិ

អ្នក​សង្កេតការណ៍​រិះគន់​វិធានការ​តេស្ដ​និង​បង្ក្រាប​គ្រឿងញៀន​លើ​មន្ត្រី​កងកម្លាំង​ថា​មាន​ចន្លោះ​ប្រហោង

អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​រក​ឃើញ​មន្ត្រី​នគរបាល​រដ្ឋបាល​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់ រហូត​ដល់​ការ​ជួញដូរ​គ្រឿងញៀន បង្ហាញ​ថា វិធានការ​របស់​ក្រសួង​មហាផ្ទៃ ក្នុង​ការ​ត្រួតពិនិត្យ​រក​សារធាតុ​ញៀន​លើ​មន្ត្រី​កងកម្លាំង​របស់​ខ្លួន​នៅ​តាម​អង្គភាព​នានា នៅ​មាន​ភាព​ចន្លោះ​ប្រហោង​ដែល​អាច​បណ្តាល​មកពី​អំពើពុករលួយ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ កក្កដា នេះ​ថា លោក​សូម​អបអរ​សាទរ​នូវ​ការ​អនុវត្ត​វិធានការ​ច្បាប់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្នុង​ការ​បង្ក្រាប​ការ​ជួញដូរ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​អនុវត្ត​ច្បាប់។ លោក​បន្ត​ថា ការ​ធ្វើ​បែប​នេះ​ក៏​ជា​ការ​ព្រមាន​ដល់​មន្ត្រី​ផ្សេង​ទៀត​ដែរ ប្រសិនបើ​ពួកគេ​កំពុង​ប្រព្រឹត្ត​ល្មើស​ច្បាប់​ដោយ​ការ​ប្រើប្រាស់ ឬ​ជួញដូរ​គ្រឿងញៀន​ដែរ​នោះ...

អ្នក​ឃ្លាំមើល៖ តុលាការ​កម្ពុជា​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​និន្នាការ​នយោបាយ ជាជាង​រក្សា​លំនឹង​យុត្តិធម៌​និង​នីតិរដ្ឋ

ក្រុម​អ្នក​ឃ្លាំមើល​ត្អូញត្អែរ​ថា ការ​ផាក​ពិន័យ​ជា​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល ជា​រូបភាព​មួយ​បង្ហាញ​ឱ្យ​ពលរដ្ឋ និង​មជ្ឈដ្ឋាន​អន្តរជាតិ​មើល​ឃើញ​ថា តុលាការ​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​និន្នាការ​នយោបាយ ជាជាង​ការ​រក្សា​អព្យាក្រឹត្យ​ដើម្បី​យុត្តិធម៌​សង្គម និង​នីតិរដ្ឋ​របស់​កម្ពុជា។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ កក្កដា នេះ​ថា ជា​ការពិត​ហើយ​ដែល​តុលាការ​មាន​អំណាច​ក្នុង​ការ​សម្រេច​ផ្ដន្ទាទោស​លើ​បុគ្គល​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ខុស ប៉ុន្តែ​រាល់​ការ​កាត់​សេចក្តី​របស់​តុលាការ មិនមែន​សុទ្ធតែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ឯកភាព​តាម​នោះ​ទេ។ លោក...

ក្រុម​អ្នក​សង្កេតការណ៍៖ ការ​ផាត់​ចោល​យុវជន​ចេញពី​កិច្ចការ​នយោបាយ​គឺជា​គំនិត​ខុស​ឆ្គង​យ៉ាង​ខ្លាំង

អ្នក​សង្កេតការណ៍​ព្រមាន​ថា ការ​ផាត់​ចោល​យុវជន​ចេញពី​កិច្ចការ​នយោបាយ មិន​ត្រឹមតែ​ជា​គំនិត​ខុស​ឆ្គង​ទេ ហើយ​ក៏​ជា​ការ​បណ្ដុះ​គំនិត​អវិជ្ជមាន​យ៉ាង​ខ្លាំង​ចូល​ក្នុង​សង្គម​ដែរ ដែល​អាច​ជា​ហេតុ​នាំ​ឱ្យ​យុវជន​លែង​គិត​ពី​សង្គម​ជាតិ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ កក្កដា នេះ​ថា ការ​ហាមឃាត់​យុវជន​មិន​ឱ្យ​ចូលរួម​នយោបាយ គឺ​មាន​គុណវិបត្តិ ជាជាង​គុណសម្បត្តិ​សម្រាប់​ប្រទេស​ជាតិ ព្រោះ​យុវជន​គ្រប់​រូប​ត្រូវតែ​មាន​ឧត្ដមគតិ​ជាតិ​និយម​ពី​កំណើត នោះ​ទើប​ពួកគេ​ក្លាយ​ជា​ធនធាន​មនុស្ស​ពិតប្រាកដ​សម្រាប់​កសាង​សង្គម​របស់​ខ្លួន។ លោក​ថា ការ​ខំ​សិក្សា​រៀនសូត្រ និង​ការ​រៀបចំ​ខ្លួន​ឱ្យ​ក្លាយ​ជា​អ្នក​មាន​ទ្រព្យធន​ក្នុង​សង្គម មិនមែន​មាន​ន័យ​ស្មើ​នឹង​ការ​ជួយ​អភិវឌ្ឍ​សង្គម​ជាតិ​បាន​ទាំងស្រុង​នោះ​ទេ ព្រោះ​យុវជន​ដែល​គ្មាន​ការ​បណ្តុះបណ្តាល​ឱ្យ​មាន​ឧត្ដមគតិ​ជាតិ...

អ្នក​ឃ្លាំមើល៖ កម្ពុជា​នឹង​ប្រឈម​ជំងឺ​សេដ្ឋកិច្ច​សង្គម​កាន់តែ​ច្រើន​ថែម​ទៀត បើ​មិន​កាត់​សាច់​ស្អុយ​ចោល

អ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ អះអាង​ថា កម្ពុជា​នឹង​ប្រឈម​បញ្ហា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កាន់តែ​ធ្ងន់ធ្ងរ ប្រសិនបើ​រដ្ឋាភិបាល​មិន​អនុវត្ត​ច្បាប់​កាត់​សាច់​ស្អុយ​ចោល​តាមរយៈ​ការ​វិនិយោគ​បោកប្រាស់​របស់​ពួកគេ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ កក្កដា នេះ​ថា ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ឧកញ៉ា​លក់​ដី និង​ផ្ទះ​ខ្យល់​ដែល​មាន​ទំនាក់ទំនង​ស្និទ្ធ​នឹង​ថ្នាក់​ដឹកនាំ​កំពូលៗ កំពុង​ធ្វើ​ឲ្យ​ស្អុយ​ឈ្មោះ​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ និង​កំពុង​បំផ្លាញ​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ ព្រោះ​ថា​ការ​បោកប្រាស់​របស់​ពួកគេ​សព្វថ្ងៃ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគទុន​បរទេស ខ្លាច​ការ​បណ្ដាក់ទុន​នៅ​កម្ពុជា​យ៉ាង​ខ្លាំង។ ប្រភព​ដដែល​ថា​សកម្មភាព​បោកប្រាស់​ប្រជាពលរដ្ឋ​ម្តង​ហើយ​ម្តង​ទៀត​ពី​ក្រុមហ៊ុន​ឧកញ៉ា...

អ្នក​សង្កេតការណ៍​អំពាវនាវ​ឱ្យ​ស៊ើបអង្កេត​លោក ហ៊ុន តូ បន្ទាប់ពី​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​ការ​បោកប្រាស់​តាម​អនឡាញ

អ្នក​សង្កេតការណ៍​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើបអង្កេត​លើ​លោក ហ៊ុន តូ បន្ទាប់​ពី​ក្រុមហ៊ុន​វិភាគ​កាក់​ឌីជីថល Elliptic ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស បាន​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​បោកប្រាស់​តាម​បណ្ដាញ​អ៊ីនធឺណិត​ដ៏​ធំ​មួយ​ជា​លក្ខណៈ​អន្តរជាតិ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ កក្កដា នេះ​ថា ស្ថាប័ន​អន្តរជាតិ​តែង​មាន​របាយការណ៍​រឹងមាំ​មុន​នឹង​ពួកគេ​ចុះផ្សាយ ដូច្នេះ​នៅ​ពេល​ដែល​មាន​ការ​រក​ឃើញ​ថា​បុគ្គល​ណា​ម្នាក់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ខុស​ច្បាប់​ជា​លក្ខណៈ​អន្តរជាតិ រដ្ឋាភិបាល​គួរ​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា។ លោក សេក សុជាតិ...

អ្នក​ឃ្លាំមើល​សង្គម​ព្រួយបារម្ភ​ពី​ការ​ផ្ទុះ​ឡើង​នូវ​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្ពុជា

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ការ​ផ្ទុះ​ឡើង​នូវ​អំពើ​ឆបោក​ក្នុង​ប្រទេស​កម្ពុជា ដែល​ជនល្មើស​បាន​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ការ​បោកប្រាស់ ស្រប​ពេល​ដែល​ចំណាត់ការ​របស់​រដ្ឋាភិបាល​នៅ​មាន​កម្រិត។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ កក្កដា នេះ​ថា ដើម្បី​ទប់ស្កាត់​ការ​បោកប្រាស់​លើ​បណ្ដាញ​អ៊ីនធឺណិត រដ្ឋាភិបាល​ត្រូវ​មាន​ច្បាប់​គ្រប់គ្រង​លើ​អាជីវកម្ម​អនឡាញ​ឱ្យ​បាន​ហ្មត់ចត់ និង​បង្កើន​ការ​តាមដាន​លើ​អាជីវកម្ម​ដែល​មាន​ទម្រង់​ឆបោក​ឱ្យ​មាន​ប្រសិទ្ធភាព នោះ​ទើប​អាច​រក្សា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ដែល​កំពុង​បោះ​ជំហាន​ចូល​ទៅ​ក្នុង​សម័យ​ឌីជីថល​នា​ពេលនេះ។ លោក​ថា ដើម្បី​ទទួល​បាន​ការ​ទុកចិត្ត និង​ការ​សហការ​ពី​ពលរដ្ឋ រដ្ឋាភិបាល​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​គោលការណ៍​របស់​ខ្លួន​ក្នុង​ការ​បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ឱ្យ​មាន​ការ​យល់ដឹង ក៏ដូចជា​ព្រមាន​ទៅ​ដល់​ក្រុម​អ្នក​ឆបោក​ដែល​មាន​គម្រោង​បោកប្រាស់​ដោយ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​នេះ​ជា​គោលដៅ​ផង​ដែរ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់​គំនិត​រូប​នេះ បញ្ជាក់​ថា...

អ្នក​ឃ្លាំមើល​ថា​កម្មវិធី CoolApp ត្រូវ​បង្កើត​ទំនុក​ចិត្ត​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ធានា​ឯកជនភាព

អ្នក​ឃ្លាំមើល​អះអាង​ថា ជា​កិត្តិយស​របស់​កម្ពុជា​ដែល​អាច​បង្កើត​កម្មវិធី CoolApp សម្រាប់​ទំនាក់ទំនង ប៉ុន្តែ​កត្តា​ដែល​សំខាន់​បំផុត គឺ​ត្រូវ​បង្កើត​ទំនុក​ចិត្ត​សម្រាប់​អ្នក​ប្រើប្រាស់ ទាំង​គុណភាព និង​ប្រព័ន្ធ​ច្បាប់ សម្រាប់​ធានា​ពី​ឯកជនភាព បើ​ទោះបីជា​លោក ហ៊ុន សែន ប្រកាស​ថា​មិន​អាច​មាន​ជន​ណា​ម្នាក់​ចូល​មើល​បាន​ឡើយ សូម្បីតែ​ម្ចាស់​ក្រុមហ៊ុន​ក៏ដោយ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ កក្កដា...

អ្នក​សង្កេត​ការណ៍​ថា​ការ​ដាក់​ទីក្រុង​ភ្នំពេញ​ស្ថិត​ក្នុង​ការ​ចំណាយ​ខ្ពស់​ក្នុង​ការ​រស់នៅ មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​ទេ

អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ដាក់​ចំណាត់ថ្នាក់​ទីក្រុង​ភ្នំពេញ ឱ្យ​ជាប់​លេខ​២ ក្នុង​តំបន់​អាស៊ាន​ជា​ទីក្រុង​ដែល​មាន​ការ​ចំណាយ​ខ្ពស់​ក្នុង​ការ​រស់នៅ មិនទាន់​អាច​ចាត់ទុក​ថា​ជា​ការ​វាយតម្លៃ​ដែល​មាន​មូលដ្ឋាន​ជាក់លាក់​ក្នុង​ការ​ឆ្លុះបញ្ចាំង​ពី​ការពិត​ជាក់ស្តែង​នៃ​ការ​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ទាំងស្រុង​នៅឡើយ​ទេ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ មិថុនា នេះ​ថា លោក​មិន​ដឹង​ថា​តើ​ការ​ស្រាវជ្រាវ​របស់​ស្ថាប័ន Mercer ធ្វើឡើង​ក្នុង​លក្ខខណ្ឌ​បែប​ណា​នោះ​ទេ ហើយ​ក៏​មិន​ដឹង​ថា តើ​ស្ថាប័ន​នេះ​បាន​ចុះ​ស្រាវជ្រាវ​ដោយ​ផ្ទាល់ ឬ​គ្រាន់តែ​ប្រមូល​ទិន្នន័យ​តាមរយៈ​ការ​ផ្សព្វផ្សាយ​របស់​ហាង​មួយ​ចំនួន​ដែល​មាន​សាខា​នៅ​កម្ពុជា ឬ​ពួកគេ​បាន​ចុះ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​នោះ​ដែរ។ លោក សេក...

លោក ហ៊ុន ម៉ាណែត៖ កម្ពុជា​នឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​សិង្ហបុរី ដើម្បី​ប្រយោជន៍​ជាតិ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​សិង្ហបុរី នា​ពេលនេះ គឺ​ក្នុង​បំណង​បន្ត​ពង្រឹង​ចំណង​មិត្តភាព​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដើម្បី​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ខ្មែរ។ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ មិថុនា នេះ​ថា លោក​បាន​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្មី​របស់​លោក​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សិង្ហបុរី រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ ដើម្បី​បន្ត​បេសកកម្ម​ការទូត​ក្រៅ...

រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​ឪពុក​និង​កូន ប្រណាំង​គ្នា​រៀបចំ​ប្រទេស​តាម​គំនិត​រៀង​ខ្លួន

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​កែសម្រួល​រចនាសម្ព័ន្ធ​របស់​ក្រសួង-ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​ក្នុង​រាជរដ្ឋាភិបាល ឱ្យ​ក្លាយ​ជា​រដ្ឋបាល​សាធារណៈ​ទំនើប​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់ ខ្លាំង វៃឆ្លាត និង​ស្អាតស្អំ។ នេះ​បើ​យោង​តាម​សារាចរ​មួយ​កាលពី​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០២៤ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១២ មិថុនា នេះ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ក្រសួង-ស្ថាប័ន​ទាំងអស់​ត្រូវ​ពិនិត្យ និង​រៀបចំ​រចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​ឱ្យ​បាន​រៀបរយ ក្នុង​ការ​កែលម្អ​ការ​អនុវត្ត​មុខងារ​ដែល​ជា​សមត្ថកិច្ច​របស់​ខ្លួន ព្រមទាំង​កំណត់​ការ​ទទួល​ខុសត្រូវ​ឱ្យ​បាន​ច្បាស់លាស់​ផង​ដែរ។ ជាង​នេះ​ទៀត...

Latest news

© 2021, ដេលី. All rights reserved.