35.9 C
Phnom Penh

TAG

សេដ្ឋកិច្ច​ជាតិ

អ្នក​ឃ្លាំមើល​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា​មិន​បាន​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ពលរដ្ឋ​ខ្លួន​ក្នុង​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី រិះគន់​ថា តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា ដែល​បន្ត​ហក់​ឡើង​ខ្ពស់​ក្នុង​ពេល​ដែល​តម្លៃ​ប្រេង​លើ​ពិភពលោក​បាន​ធ្លាក់​ចុះ​នា​ពេលនេះ គឺជា​ភាព​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ។ លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ មីនា នេះ​ថា តម្លៃ​សាំង​នៅ​កម្ពុជា​សម្រាប់​ថ្ងៃទី​១១ មីនា នេះ បន្ត​ឡើង​ថ្លៃ​បន្ថែម​ទៀត ដែល​តម្លៃ​នេះ​គឺជា​ការ​ហក់​ឡើង​ដ៏​ឆាប់​រហ័ស។ ប្រភព​ខាងលើ​ត្អូញត្អែរ​ថា ទន្ទឹម​នឹង​ការ​ហក់​ឡើង​នៃ​តម្លៃ​ប្រេងសាំង​ដូច​ផ្លេកបន្ទោរ​ក្នុង​ពេលនេះ បើ​ក្រឡេក​មើល​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត​វិញ គឺ​យឺត​ជាង​ដំណើរ​សត្វ​អណ្ដើក​ទៅ​ទៀត ព្រោះ​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត​ត្រូវ​រង់ចាំ​ការ​ចរចា​ពេញ​មួយ​ឆ្នាំ ទម្រាំ​តែ​ត្រូវ​បាន​ដំឡើង​បន្តិចបន្តួច ដែល​ជួនកាល​មិន​ទាំង​អាច​ទប់ទល់​នឹង​តម្លៃ​ទំនិញ​ដែល​កើន​ឡើង​ខ្ពស់​លើ​ទីផ្សារ​បាន​ផង​នោះ។ លោក​បន្ត​ថា...

អ្នកវិភាគ​ស្នើ​ទម្លាក់​តម្លៃ​ប្រេង​នៅ​កម្ពុជា​ឱ្យ​សមាមាត្រ​នឹង​តម្លៃ​ប្រេង​លើ​ទីផ្សារ​ពិភពលោក​ដែល​កំពុង​ធ្លាក់​ចុះ

អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ ស្នើ​ឱ្យ​ក្រសួង​ពាណិជ្ជកម្ម ពិចារណា​លើ​ការ​កំណត់​តម្លៃ​ប្រេង​របស់​កម្ពុជា ឡើងវិញ នៅ​ថ្ងៃទី​១១ ខែ​មីនា នេះ ដើម្បី​ឱ្យ​តម្លៃ​ប្រេង​នៅ​កម្ពុជា សមាមាត្រ​នឹង​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​ពិភពលោក​ដែល​កំពុង​ធ្លាក់​យ៉ាង​គំហុក​នា​ពេលនេះ។ អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម បណ្ឌិត ជ័យ តិច បាន​លើកឡើង​នៅ​ថ្ងៃទី​១០ មីនា នេះ​ថា ប្រេងសាំង​លើ​ពិភពលោក​បាន​ធ្លាក់​តម្លៃ​យ៉ាង​គំហុក គឺ​ពី ១១៩​ដុល្លារ​មក​នៅ​ក្រោម ៩០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​ស្មើ​នឹង ១៥៩​លីត្រ កាលពី​ថ្ងៃទី​៩ ខែ​មីនា...

យន្តការ​កំណត់​តម្លៃ​ប្រេង​នៅ​កម្ពុជា​ជា​ការ​បើក​ឱកាស​មាស​ឱ្យ​ក្រុម​បក្ខពួក​និយម ប៉ុន្តែ​ដាក់​បន្ទុក​លើ​ពលរដ្ឋ

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ចាត់ទុក​យន្តការ​កំណត់​តម្លៃ​ប្រេង​ថ្មី​របស់​រដ្ឋាភិបាល​កម្ពុជា ថា​ជា​ការ​ដាក់​បន្ទុក​លើ​ជីវភាព​របស់​ពលរដ្ឋ និង​ជា​ការ​បើក​ឱកាស​ឱ្យ​មាន​បក្ខពួក​និយម​កេង​ចំណេញ​លើ​ទីផ្សារ​សេរី ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​ជួប​បញ្ហា​ប្រឈម​នា​ពេលនេះ។ លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ មីនា នេះ​ថា វិធានការ​ផ្លាស់ប្ដូរ​យន្តការ​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​ត្រឹម​រយៈពេល​បី​ថ្ងៃ​ម្តង​របស់​រដ្ឋាភិបាល​កម្ពុជា គឺជា​ការ​បោះបង់​ចោល​តួនាទី​ស្នូល​របស់​រដ្ឋ​ក្នុង​ការ​ការពារ​ស្ថិរភាព​សេដ្ឋកិច្ច​គ្រួសារ​ពលរដ្ឋ ដោយ​រុញច្រាន​ពួកគេ​ឱ្យ​ទៅ​ប្រឈមមុខ​ដោយ​ផ្ទាល់​ជាមួយ​ភាព​មិន​ច្បាស់លាស់​នៃ​ទីផ្សារ​សេរី​ដែល​គ្មាន​របាំង​ការពារ។ លោក​ថា វិធានការ​នេះ​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​អំពី​អសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​អតិផរណា​តាំងពី​មុន​ពេល​មាន​វិបត្តិ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​មក​ម្ល៉េះ ដែល​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​នៅ​កម្ពុជា​បន្ត​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​ប្រទេស​ជិតខាង ដោយសារតែ​រដ្ឋាភិបាល​នៅតែ​បន្ត​ក្រាញ​ននៀល​ពឹងផ្អែក​លើ​ការ​ប្រមូល​ពន្ធដារ​ខ្ពស់​ពី​ប្រេងឥន្ធនៈ ដើម្បី​បំពេញ​ថវិកា​ជាតិ ជាជាង​ការ​ស្វែងរក​ចំណូល​ពី​ប្រភព​ផ្សេង ឬ​ការ​កាត់បន្ថយ​ចំណាយ​រដ្ឋបាល​ដែល​មិន​ចាំបាច់។ លោក សេង វណ្ណលី...

អ្នក​ឃ្លាំមើល​ផ្តល់​យោបល់​ឱ្យ​រដ្ឋាភិបាល​បង្កើត​ឃ្លាំង​ស្តុក​ថាមពល​ផ្ទាល់ខ្លួន ដើម្បី​ធានា​សន្តិសុខ​ថាមពល

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ផ្តល់​យោបល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​ឃ្លាំង​ស្តុក​ប្រេង​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន ក្នុង​ពេល​ដែល​ភាព​ផុយ​ស្រួយ​នៃ​សន្តិសុខ​ថាមពល​រដ្ឋ​របស់​កម្ពុជា កំពុង​ប្រឈម​ជុំវិញ​សង្គ្រាម​ដែល​បាន​ផ្ទុះ​ឡើង​នៅ​មជ្ឈិមបូព៌ា​នា​ពេលនេះ។ លោក សេង វណ្ណលី បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​យប់​ថ្ងៃទី​២ ខែ​មីនា នេះ​ថា ដើម្បី​រក្សា​តម្លៃ​ថាមពល​ឱ្យ​ស្ថិតនៅ​តម្លៃ​សមរម្យ រដ្ឋាភិបាល​គួរ​ធ្វើ​កំណែ​ទម្រង់​សំខាន់ៗ​មួយ​ចំនួន រួម​មាន ក្រសួង​រ៉ែ និង​ថាមពល គួរតែ​លុបចោល​នីតិវិធី​ស្មុគស្មាញ និង​ពន្ធ ដែល​រារាំង​ដល់​ការ​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ដើម្បី​ឱ្យ​ទីផ្សារ​អគ្គិសនី​កាន់តែ​មាន​ភាព​បត់បែន។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​គួរតែ​បង្កើត​ឃ្លាំង​ស្តុក​ប្រេង​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន ជាជាង​ពឹង​ផ្អែក​លើ​ក្រុមហ៊ុន​ឯកជន​តែ​ម្យ៉ាង...

សហរដ្ឋ​អាមេរិក​នៅតែ​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​ដ៏​រឹងមាំ​សម្រាប់​កម្ពុជា​រយៈពេល​ជាង ២៦​ឆ្នាំ​មក​ហើយ

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា អះអាង​ថា សហរដ្ឋ​អាមេរិក​បាន​ដើរតួ​ជា​ប្រភព​ចំណូល​ដែល​អាច​ពឹងផ្អែក​បាន​ដ៏​រឹងមាំ​សម្រាប់​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង ២​ទសវត្សរ៍ (ជាង ២៦​ឆ្នាំ) មក​ហើយ។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ សហរដ្ឋ​អាមេរិក​កំពុង​រង់ចាំ​តែ​រដ្ឋសភា​ខ្មែរ​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទៅវិញ​ទៅមក (reciprocal trade agreement) ដែល​បាន​ធ្វើឡើង​កាលពី​ខែ​តុលា ឆ្នាំ​២០២៥ កន្លង​ទៅ​ប៉ុណ្ណោះ។ ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិកាំង​ប្រចាំ​ប្រទេស​កម្ពុជា លោក Casey Barnett បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែ​មករា នេះ​ថា ទីផ្សារ​សហរដ្ឋ​អាមេរិក​នៅតែ​ជា​មូលដ្ឋាន​ដ៏​រឹងមាំ និង​អាច​ទុកចិត្ត​បាន...

ក្រុមហ៊ុន​ប្រេងឥន្ធនៈ PTT ប្រកាស​ត្រៀម​បិទ​ប្រតិបត្តិការ​នៅ​កម្ពុជា​ដែល​ខ្លួន​ចាត់ទុក​ជា​ផ្ទះ​ទី​ពីរ

ក្រុមហ៊ុន​ប្រេងឥន្ធនៈ​របស់​ថៃ PTT (OR) ព្រមាន​បិទ​ក្រុមហ៊ុន​នៅ​កម្ពុជា ដោយសារ​ពលរដ្ឋ​ខ្មែរ​ឈប់​គាំទ្រ ខណៈ​ការ​លក់​ចេះតែ​បន្ត​ធ្លាក់​ចុះ ស្រប​ពេល​ដែល​សាខា​ស្ថានីយ​ចែកចាយ​នៅ​កម្ពុជា មួយ​ចំនួន ក៏បាន​ផ្តាច់​កុងត្រា​ជាមួយ​ក្រុមហ៊ុន។ កាសែត The Nation របស់​ថៃ រាយការណ៍​នៅ​ថ្ងៃទី​២៨ វិច្ឆិកា ថា ការ​លក់​ប្រេង​របស់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ PTT នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ​ពី ៥០% ទៅ​ដល់ ៦០% ខណៈ​ដែល​ចំនួន​ស្ថានីយ​ប្រេងឥន្ធនៈ​ដែល​មាន​ចំនួន​ប្រមាណ​ជា ២០០​កន្លែង...

លោក ហ៊ុន សែន សង្ឃឹម​ថា​ពាណិជ្ជកម្ម​កម្ពុជា-វៀតណាម នឹង​ឈាន​ដល់ ២០​ពាន់​លាន​ដុល្លារ​អាមេរិក

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សង្ឃឹម​ថា​គោលដៅ​ពាណិជ្ជកម្ម ២០​ពាន់​លាន​ដុល្លារ​អាមេរិក នឹង​អាច​សម្រេច​បាន​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ ខណៈ​ការ​ផ្សារភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា-វៀតណាម គឺ​អំណោយផល​ដល់​ការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ក្រោយពី​ជំនួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Bui Thanh Son នៅ​ថ្ងៃទី​២៨ វិច្ឆិកា ថា កម្ពុជា-វៀតណាម គ្រោង​នឹង​សម្ពោធ​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺនជ័យ ជាមួយ​គ្នា​នៅ​ដើម​ខែ​ធ្នូ ខាងមុខ​នេះ។ លោក...

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ថា​កម្ពុជា​មាន​សក្ដានុពល​ខ្លាំង​នាំចេញ​ផលិតផល ប៉ុន្តែ​មាន​កត្តា​រារាំង​មួយ​ចំនួន

ផលិតផលខ្មែរនាំទៅបរទេសមិនចាញ់គេ ប៉ុន្តែ មានលក្ខខណ្ឌដែលរារាំងសក្តានុពលនីហរ័ណ ប្រធាន​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លើកឡើង​ថា ប្រទេស​កម្ពុជា មាន​សក្ដានុពល​ខ្លាំង​សម្រាប់​ការ​នាំចេញ​ផលិតផល ប៉ុន្តែ​លក្ខខណ្ឌ​សម្រាប់​ការ​នាំចេញ​ជាច្រើន​ទៅ​កាន់​សហរដ្ឋ​អាមេរិក នៅតែ​ទាប​ជាង​ប្រទេស​វៀតណាម រាប់​ចាប់តាំងពី​ទំនុកចិត្ត​ក្នុង​ការ​បើក​រោងចក្រ​កែច្នៃ​ឡើង​ទៅ។ ប្រធាន​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក Casey Barnett បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បើ​ពិនិត្យ​លើ​សេចក្តី​រាយការណ៍​នាំចេញ​ពី​នាយកដ្ឋាន​គយ​ប្រទេស​វៀតណាម គឺ​វា​បង្ហាញ​ថា​ប្រទេស​កម្ពុជា មាន​សក្ដានុពល​ក្នុង​ការ​នាំចេញ​មិន​ចាញ់​ប្រទេស​ដទៃ​ឡើយ ប៉ុន្តែ​បញ្ហា​ស្ថិត​ត្រង់​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ក្លាយ​ជា​ឧបសគ្គ​រារាំង​ដល់​កំណើន​នាំចេញ​ផលិតផល។ ប្រភព​ដដែល​លើកឡើង​ថា តម្លៃ​អគ្គិសនី និង​កត្តា​ទំនុកចិត្ត គឺជា​បញ្ហា​ដែល​ប្រទេស​កម្ពុជា ត្រូវ​ដោះស្រាយ ព្រោះ​ថា​បើ​ប្រៀបធៀប​នឹង​ប្រទេស​វៀតណាម ប្រទេស​កម្ពុជា មាន​តម្លៃ​អគ្គិសនី​ខ្ពស់​ជាង​ពាក់កណ្តាល...

លោក ហ៊ុន សែន ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ប្រើ​សេវាកម្ម​ស្ថានីយ​ប្រេងឥន្ធនៈ​ក្រុមហ៊ុន PTT ឡើងវិញ

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ប្រើ​សេវាកម្ម​ស្ថានីយ​ប្រេងឥន្ធនៈ PTT ឡើងវិញ ដោយសារតែ​ក្រុមហ៊ុន​នេះ​បាន​ផ្លាស់ប្ដូរ​ការ​នាំចូល​ប្រេង​មកពី​ប្រទេស​សិង្ហបុរី។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​បើក​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​៣៣ នៅ​ថ្ងៃទី​១៧ វិច្ឆិកា នេះ​ថា ស្ថានីយ​ប្រេងឥន្ធនៈ PTT ថ្វីត្បិតតែ​ប្រភព​របស់​ក្រុមហ៊ុន​មកពី​ប្រទេស​ថៃ ក៏​ពិត​មែន ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​នេះ​មិន​បាន​នាំចូល​ប្រភព​ប្រេង​មកពី​ប្រទេស​ថៃ ទៀត​ទេ ពោល​គឺ​នាំចូល​មកពី​ប្រទេស​សិង្ហបុរី...

មេ​គយ​កម្ពុជា លោក គុណ ញឹម ជំទាស់​នឹង​ការ​ទាមទារ​ពី​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​នាំចូល​ទំនិញ​ថៃ មក​កម្ពុជា​ទាំងស្រុង

មេគយ ជំទាស់នឹងការអំពាវនាវពីប្អូនលោក ហ៊ុន សែន រឿងធ្វើពហិការមិនប្រើទំនិញថៃ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ប្រទេស​កម្ពុជា លោក គុណ ញឹម ទាត់​ចោល​ការ​ទាមទារ​ឱ្យ​បញ្ឈប់​ការ​នាំ​ទំនិញ​ថៃ ចូល​ក្នុង​ប្រទេស​កម្ពុជា ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ពហិការ​ឈប់​ប្រើប្រាស់​ទំនិញ​ថៃ ក្រៅពី​ទំនិញ​យុទ្ធសាស្ត្រ ៤​ប្រភេទ ដោយឡែក​ទំនិញ​ដែល​មិន​ជាប់​បម្រាម អាជីវករ​នៅតែ​អាច​នាំចូល​បាន​ធម្មតា។ ប៉ុន្តែ​ខណៈ​នេះ ព្រំដែន​ខ្មែរ-ថៃ បិទ ទោះជា​ចង់​នាំចូល​ក៏​មិន​បាន មាន​តែ​រត់ពន្ធ​ប៉ុណ្ណោះ។ លោក គុណ ញឹម ក៏ដូចជា​ដើរ​ផ្ទុយ​ពី​ប្អូនស្រី​របស់​លោក...

Latest news

© 2021, ដេលី. All rights reserved.