27 C
Phnom Penh

TAG

សេដ្ឋកិច្ច​ជាតិ

អ្នក​ឃ្លាំមើល​ថា​ការ​ធ្វើ​ពហិការ​មិន​ប្រើ​ទំនិញ​គ្នា​ទៅវិញ​ទៅមក​រវាង​កម្ពុជា-ថៃ គឺជា​នយោបាយ​ចាញ់​ផ្នែក​សេដ្ឋកិច្ច

ពលរដ្ឋខ្មែរមួយផ្នែកធ្វើពហិការ មិនប្រើប្រាស់ទំនិញថៃ អ្នកខ្លះចង់ឲ្យបើកព្រំដែន អ្នក​សង្កេតការណ៍​ចាត់ទុក​ការ​ប្ដេជ្ញា​ធ្វើ​ពហិការ​ឈប់​ទិញ​ទំនិញ​គ្នា​ទៅវិញ​ទៅមក​រវាង​កម្ពុជា និង​ថៃ គឺជា​នយោបាយ​ចាញ់-ចាញ់​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​យូរអង្វែង​ទៅ​ថ្ងៃ​មុខ។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ វិច្ឆិកា ដោយ​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ការ​ប្រកាស​ពហិការ​របស់​ពលរដ្ឋ​ខ្មែរ​លើ​ទំនិញ​ថៃ ដោយ​ត្រង់ៗ ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​របស់​កម្ពុជា មិន​ទាន់​អាច​ឈរជើង​បាន​ដោយ​ខ្លួនឯង​នៅឡើយ។ ជាក់ស្តែង ក្រោយពី​ការ​ប្រកាស​ពហិការ​ទំនិញ​ថៃ ជាបន្តបន្ទាប់​មក​នេះ ពិត​មែន​តែ​ពលរដ្ឋ​ខ្មែរ​ឈប់​ទិញ​ទំនិញ​ពី​ខាងលិច គឺ​ប្រទេស​ថៃ តែ​បែរជា​នាំចូល​ទំនិញ​ពី​ខាងកើត គឺ​ប្រទេស​វៀតណាម ទៅវិញ។ លោក​បន្ត​ថា ពេល​ខ្លះ ការ​សម្រេច​ចិត្ត​ទាំង​កំហឹង ឬ​មាន​អំនួត​ហួសហេតុ​ពេក...

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ព្យាករ​សាជាថ្មី​អំពី​កំណើន​សេដ្ឋកិច្ច​ជាតិ​កម្ពុជា ថា​នឹង​នៅ​ត្រឹម ៥% ក្នុង​ឆ្នាំ​២០២៥

ដើម​ខែ​កញ្ញា នេះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ព្យាករ​សាជាថ្មី​អំពី​កំណើន​សេដ្ឋកិច្ច​ជាតិ​ប្រទេស​កម្ពុជា ថា​នឹង​នៅ​ត្រឹម ៥% ក្នុង​ឆ្នាំ​២០២៥ នេះ គឺ​ចុះ​ពី​ប្រមាណ​ជាង ៦%។ ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​បាន​ផ្សាយ​ថា ការ​ដាក់​ទុន​ថ្មីៗ​នេះ​មាន​ចំនួន​ទឹកប្រាក់ ៧២០០​លាន​ដុល្លារ​លើ​គម្រោង​វិនិយោគទុន​ចំនួន ៤៩១​គម្រោង ដែល​អាច​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ចំនួន​ជាង ៣​សែន ៤​ម៉ឺន​នាក់។ តាម​ទីភ្នាក់ងារ​ព័ត៌មាន ស៊ីនហួ នៅ​ថ្ងៃទី​៤ ខែ​កញ្ញា នេះ វិនិយោគទុន​ពី​ប្រទេស​ចិន នៅតែ​មាន​កម្រិត​ខ្ពស់​ជាង​ពី​ប្រទេស​ដទៃ គឺ​ជិត...

IDEA TALK៖ តើ​កម្ពុជា​ត្រូវ​យក​ឈ្នះ​សង្គ្រាម​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ជិតខាង​ដោយ​របៀប​ណា?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​កម្ពុជា​ត្រូវ​យក​ឈ្នះ​សង្គ្រាម​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ជិតខាង​ដោយ​របៀប​ណា?»។

IDEA TALK៖ តើ​កម្ពុជា​ត្រូវ​យក​ឈ្នះ​សង្គ្រាម​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ជិតខាង​ដោយ​របៀប​ណា?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​កម្ពុជា​ត្រូវ​យក​ឈ្នះ​សង្គ្រាម​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ជិតខាង​ដោយ​របៀប​ណា?»។

កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ទិញ​ភ្លើង​អគ្គិសនី​ពី​លាវ ២៤០០​មេហ្គាវ៉ាត់ និង​ពី​យៀកណាម ៤០០​មេហ្គាវ៉ាត់​ក្នុង​ឆ្នាំ​២០២៥

មន្ត្រី​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា ពី​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ ដល់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា ណែត សុទ្ធតែ​ប្រកាស​អះអាង​ប្រាប់​ពលរដ្ឋ​ខ្មែរ​ថា ប្រទេស​កម្ពុជា​មិន​ត្រូវ​ការ​នាំ​ថាមពល​ភ្លើងអគ្គិសនី​ពី​ប្រទេស​ថៃឡង់ដ៍ ចូល​មក​បំពេញ​សេចក្តី​ត្រូវការ​ក្នុង​ប្រទេស​កម្ពុជា ទេ ពីព្រោះ​ខ្មែរ​មាន​អគ្គិសនី​ប្រើ​គ្រប់គ្រាន់​គ្រប់​ទិសទី។ សេចក្តី​សម្រេច​កាត់ផ្ដាច់​ការ​នាំចូល​ភ្លើង​អគ្គិសនី ធ្វើឡើង​បន្ទាប់ពី​ភាគី​ថៃ គំរាម​ផ្តាច់​ភ្លើង និង​ផ្តាច់​អ៊ីនធឺណិត មិន​ផ្គត់ផ្គង់​ឲ្យ​ខ្មែរ​ប្រើ​កាលពី​ថ្ងៃទី​១២ ខែ​មិថុនា កន្លង​ទៅ ក្រោយពី​បិទ​ច្រក​ព្រំដែន។ ថាមពល​ភ្លើង​អគ្គិសនី​បិទ​ផ្តាច់​មិន​នាំចូល​ពី​ប្រទេស​ថៃឡង់ដ៍ ប៉ុន្តែ​នាំចូល​ពី​ប្រទេស​លាវ និង​ពី​ប្រទេស​យៀកណាម។ តាម​ប្រភព...

លោក ហ៊ុន សែន ព្រមាន​ថា​ថៃ​កំពុង​រុញ​កម្ពុជា​ឱ្យ​ធ្វើ​ជា​សត្រូវ​អាមេរិក បើសិន​ក្រុមហ៊ុន​កូកា-កូឡា​ដក​ខ្លួន​ចេញពី​កម្ពុជា

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ព្រមាន​ថា ថៃ​កំពុង​រុញ​ប្រទេស​កម្ពុជា ឲ្យ​ធ្វើ​ជា​សត្រូវ​ជាមួយ​សហរដ្ឋ​អាមេរិក​ខាង​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគទុន ប្រសិនបើ​ក្រុមហ៊ុន​កូកា-កូឡា ដក​ខ្លួន​ចេញពី​ប្រទេស​កម្ពុជា។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន អំពាវនាវ​ទៅ​កាន់​ប្រជាពលរដ្ឋ​ខ្មែរ​កាលពី​យប់​ថ្ងៃទី​១៨ ខែ​សីហា នេះ​ថា ក្រុមហ៊ុន​កូកា-កូឡា គឺជា​ផលិតផល​របស់​អាមេរិកាំង ហើយ​ក៏​ជា​ផលិតផល​របស់​ខ្មែរ​ដែរ ព្រោះ​ក្រុមហ៊ុន​នេះ​កំពុង​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​កម្មករ​ខ្មែរ​ជា​អ្នក​ធ្វើការ និង​ទទួល​ផល​រហូត​មក។ លោក...

កម្ពុជា​ឱ្យ​អនុវត្ត​អត្រាពន្ធ ០% ក្រោម​លក្ខខណ្ឌ​តែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ​សម្រាប់​ទំនិញ​អាមេរិក​នាំ​ទៅ​កម្ពុជា

រដ្ឋាភិបាល​កម្ពុជា សម្រេច​ដាក់​ឱ្យ​អនុវត្ត​អត្រាពន្ធ​សូន្យ​ភាគរយ (០%) ក្រោម​លក្ខខណ្ឌ​តែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ​សម្រាប់​មុខទំនិញ​ដែល​នាំចូល​ពី​សហរដ្ឋ​អាមេរិក​ទៅ​កម្ពុជា ក្រៅពី​លក្ខខណ្ឌ​ទាំង​ពីរ​ប្រភេទ​នេះ គឺ​ត្រូវ​អនុវត្ត​ពន្ធគយ​ទៅ​តាម​ប្រភេទ​ទំនិញ​ដូច​មុន​ដដែល។ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​៨ ខែ​សីហា ថា លក្ខខណ្ឌ​ពីរ​ប្រភេទ​ដែល​ត្រូវ​ដាក់​ឱ្យ​អនុវត្ត​អត្រាពន្ធ​សូន្យ​ភាគរយ (០%) រួម​មាន មុខទំនិញ​ដែល​មាន​ដើមកំណើត​នៅ​អាមេរិក និង​នាំចូល​ទៅ​ប្រទេស​កម្ពុជា​ពី​សហរដ្ឋ​អាមេរិក រួម​ទាំង​មុខទំនិញ​មិន​ទាន់​ប្រើប្រាស់។ អនុក្រឹត្យ​ស្ដីពី​ការ​អនុវត្ត​អត្រាពន្ធ​នេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​សម្រេច​លើកលែង​ពន្ធ​លើ​មុខទំនិញ​របស់​អាមេរិក ដើម្បី​ជា​ការ​ដោះដូរ​ឱ្យ​អាមេរិក​បញ្ចុះ​ពន្ធ​បដិការ​លើ​មុខទំនិញ​របស់​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញ​សេចក្តី​ប្រកាស​ស្ដីពី​ការ​ដាក់​ឱ្យ​អនុវត្ត​អត្រា​ពន្ធគយ​លើ​ទំនិញ​នាំចូល​ពី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី​៨...

ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ ទទួល​ផល​ការ​បញ្ចប់​ចម្បាំង ជា​ការ​បញ្ចុះ​ពន្ធ​ពី​អាមេរិក​ដូច​គ្នា

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​អំណរគុណ​ដល់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​បាន​បញ្ចុះ​អត្រាពន្ធ​បដិការ​ដល់​កម្ពុជា ពី ៤៩% មក ៣៦% រួច​មក​នៅ​ត្រឹម ១៩% ដែល​មាន​ន័យ​ថា អាមេរិក​បាន​បញ្ចុះ​អត្រាពន្ធ​ដល់​កម្ពុជា ៣០% ដែល​នេះ​គឺជា​ដំណឹង​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស​ជាតិ​ត​ទៅ​មុខ​ទៀត។ នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១ សីហា នេះ​ថា ប្រធានាធិបតី​អាមេរិក លោក...

នាយកដ្ឋាន​គយ​ខ្មែរ​បន្ត​ហាមប្រាម​នាំចូល​បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ​ពី​ប្រទេស​ថៃ

ភ្នាក់ងារ​គយ​ប្រទេស​កម្ពុជា ហាមប្រាម​ការ​នាំចូល​បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ​ពី​ប្រទេស​ថៃ ខណៈ​ទំនិញ​ផ្សេង​ទៀត​អាច​នាំចូល​បាន​ធម្មតា​តាម​មាត់ច្រក​ផ្លូវការ​នានា មាន​កំពង់ផែ​ជាដើម ដែល​មិនមែន​ជា​មាត់ច្រក​ព្រំដែន​គោក​ដែល​ត្រូវ​បាន​បិទ​ជា​ឯកតោភាគី​ដោយ​ក្រុម​យោធា​ថៃ នោះ។ មូលហេតុ​នាំ​ទៅ​ដល់​ការ​ហាមប្រាម​បែប​នេះ ធ្វើ​ឲ្យ​អ្នក​សង្កេតការណ៍​ខ្មែរ​មួយ​ចំនួន​មាន​ក្តី​មន្ទិល​សង្ស័យ ហេតុ​អ្វី​បិទ​តែ​ច្រក​ព្រំដែន​គោក? តាម​ប្រភព​ព័ត៌មាន​គួរ​ឲ្យ​ជឿ​យក​ជា​ការ​បាន ថា​មាន​ក្រុម​គ្រួសារ​មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ រកស៊ី​ដឹក​ទំនិញ​គេច​ពន្ធ​ពី​ស្រុក​ថៃ ទៅ​ស្រុក​ខ្មែរ កាត់​តាម​ខេត្ត​កោះកុង ដោយ​មិន​បាច់​ដឹក​តាម​ផ្លូវគោក។ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​១៦ កក្កដា នេះ​ថា មុខទំនិញ​មាន​ប្រភព​ដើម​ពី​ប្រទេស​ថៃ ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​នាំចូល មាន​បន្លែ និង​ផ្លែឈើ...

ក្រុមហ៊ុន វីរៈ ប៊ុនថាំ ទិញ​យន្តហោះ​ចុះ​លើ​ទឹក ៥​គ្រឿង​ពី​ក្រុមហ៊ុន​នៅ​ប្រទេស​ន័រវែស ក្នុង​តម្លៃ ៥០​លាន​ដុល្លារ

ក្រុមហ៊ុន វីអ៊ីធី (VET) Airways គ្រប់គ្រង​ដោយ​អ្នកឧកញ៉ា សួ វីរៈ នៃ​ក្រុមហ៊ុន​ដឹកជញ្ជូន វីរៈ ប៊ុនថាំ (Vireak Buntham Express) បាន​ចុះ​អនុស្សរណៈ​ទិញ​ជលាកាសយាន ឬ​យន្តហោះ​ចុះ​លើ​ទឹក​បាន​ចំនួន ៥​គ្រឿង​ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​ប្រភេទ​នេះ​នៅ​ប្រទេស​ន័រវែស ក្នុង​តម្លៃ ៥០​លាន​ដុល្លារ។ យន្តហោះ​នេះ​ប្រើ​ចរន្ត​អគ្គិសនី មិន​ប្រើ​សាំង ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​ក្នុង​ការ​ធ្វើ​ដំណើរ​ពី​ដី​គោក​ទៅ​កាន់​កោះ ឬ​កម្សាន្ត​តាម​សមុទ្រ។ ក្រុមហ៊ុន​មាន​បំណង​ចង់​ទិញ​ថែម ៣​គ្រឿង​ទៀត​នៅ​ពេល​ក្រោយ៕

Latest news

© 2021, ដេលី. All rights reserved.