26.6 C
Phnom Penh

កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ទិញ​ភ្លើង​អគ្គិសនី​ពី​លាវ ២៤០០​មេហ្គាវ៉ាត់ និង​ពី​យៀកណាម ៤០០​មេហ្គាវ៉ាត់​ក្នុង​ឆ្នាំ​២០២៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា ពី​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ ដល់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា ណែត សុទ្ធតែ​ប្រកាស​អះអាង​ប្រាប់​ពលរដ្ឋ​ខ្មែរ​ថា ប្រទេស​កម្ពុជា​មិន​ត្រូវ​ការ​នាំ​ថាមពល​ភ្លើងអគ្គិសនី​ពី​ប្រទេស​ថៃឡង់ដ៍ ចូល​មក​បំពេញ​សេចក្តី​ត្រូវការ​ក្នុង​ប្រទេស​កម្ពុជា ទេ ពីព្រោះ​ខ្មែរ​មាន​អគ្គិសនី​ប្រើ​គ្រប់គ្រាន់​គ្រប់​ទិសទី។

សេចក្តី​សម្រេច​កាត់ផ្ដាច់​ការ​នាំចូល​ភ្លើង​អគ្គិសនី ធ្វើឡើង​បន្ទាប់ពី​ភាគី​ថៃ គំរាម​ផ្តាច់​ភ្លើង និង​ផ្តាច់​អ៊ីនធឺណិត មិន​ផ្គត់ផ្គង់​ឲ្យ​ខ្មែរ​ប្រើ​កាលពី​ថ្ងៃទី​១២ ខែ​មិថុនា កន្លង​ទៅ ក្រោយពី​បិទ​ច្រក​ព្រំដែន។

ថាមពល​ភ្លើង​អគ្គិសនី​បិទ​ផ្តាច់​មិន​នាំចូល​ពី​ប្រទេស​ថៃឡង់ដ៍ ប៉ុន្តែ​នាំចូល​ពី​ប្រទេស​លាវ និង​ពី​ប្រទេស​យៀកណាម។

តាម​ប្រភព ASEAN Centre for Energy, Reuters, energy news, Yuanta Securities (Cambodia) Plc, International Trade Administration រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​ភ្លើង​អគ្គិសនី​ពី​ប្រទេស​លាវ កម្លាំង ២៤០០​មេហ្គាវ៉ាត់ សម្រាប់​រយៈពេល ៣០​ឆ្នាំ ដោយ​បន្ថែម ៦០០​មេហ្គាវ៉ាត់​ក្នុង​ឆ្នាំ​២០២៥។ នៅ​ឆ្នាំ​២០២៦ ទិញ​ថែម ៣០០​មេហ្គាវ៉ាត់។ ថាមពល​អគ្គិសនី​នាំចូល​ពី​ប្រទេស​លាវ មាន​ប្រភព​ពី​ទឹក និង​បន្ទះ​ស្រូប​ថាមពល​ព្រះអាទិត្យ (solar panel)។ ក្រៅពី​ប្រទេស​លាវ ប្រទេស​កម្ពុជា​នាំចូល​ថាមពល​ភ្លើង​អគ្គិសនី​ពី​ប្រទេស​យៀកណាម កម្លាំង ៤០០​មេហ្គាវ៉ាត់។

កាល​មិន​ទាន់​មាន​ជម្លោះ​ព្រំដែន ប្រទេស​ថៃឡង់ដ៍ នាំចេញ​ថាមពល​អគ្គិសនី​ប្រមាណ ១០០​មេហ្គាវ៉ាត់​នៃ​កម្លាំង​ភ្លើង​ត្រូវការ​សរុប ១០៣០​មេហ្គាវ៉ាត់។ រីឯ​តម្លៃ​គិត​ជា​គីឡូវ៉ាត់​ម៉ោង និង​ជា​លុយ​រៀល ប្រទេស​សម្ព័ន្ធមិត្ត​ឥណ្ឌូចិន លាវ និង​យៀកណាម លក់​ថាមពល​អគ្គិសនី​ឲ្យ​ប្រទេស​កម្ពុជា ១​គីឡូវ៉ាត់​ម៉ោង​ប្រមាណ ៣០០​រៀល។ ថៃ លក់​ភ្លើង​អគ្គិសនី​ឲ្យ​ខ្មែរ​តម្លៃ ២៨០​រៀល​ក្នុង ១​គីឡូវ៉ាត់​ម៉ោង៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស