ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
26.9
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
អង្គការចលនាមាតាធម្មជាតិ
Idea Talk
IDEA TALK៖ តើធ្វើយ៉ាងណាដើម្បីការពារធនធានធម្មជាតិកុំឲ្យខុសច្បាប់?
ឌឹ ខេមបូឌា ដេលី
-
July 5, 2024
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ស្តីអំពី៖ «តើធ្វើយ៉ាងណាដើម្បីការពារធនធានធម្មជាតិកុំឲ្យខុសច្បាប់?»។
ព័ត៌មានជាតិ
ប្រទេសលោកសេរីនិងអង្គការអន្តរជាតិធំៗថ្កោលទោសការកាត់ទោសនិងចាប់ខ្លួនសកម្មជនបរិស្ថានទាំងកំរោល
ឌឹ ខេមបូឌា ដេលី
-
July 4, 2024
បណ្ដាប្រទេសលោកសេរី និងអង្គការសហប្រជាជាតិ សម្ដែងការព្រួយបារម្ភ និងថ្កោលទោសចំពោះការផ្ដន្ទាទោស និងចាប់ខ្លួនទាំងកំរោល ព្រមទាំងបញ្ជូនសកម្មជនបរិស្ថានទាំងនោះទៅដាក់នៅពន្ធនាគារនៅខេត្តផ្សេងៗគ្នាពីសំណាក់តុលាការក្រោមបញ្ជារបស់រដ្ឋាភិបាលកម្ពុជា។ សហភាពអឺរ៉ុប និងប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី០២ ខែកក្កដា បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកាត់ទោស និងចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ ដោយវិធានការ គឺការយាយីលើអ្នកការពារបរិស្ថាន និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ សហភាពអឺរ៉ុប អំពាវនាវឱ្យរដ្ឋាភិបាលគោរពគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិក្នុងការសម្ដែងមតិដោយអហិង្សាផងដែរ។ ចំណែកឯសហរដ្ឋអាមេរិក និងអូស្ត្រាលី វិញ ក៏សម្ដែងការព្រួយបារម្ភ ដោយថាពួកគេនៅតែគាំទ្រសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ដោយរួមទាំងសេរីភាពបញ្ចេញមតិ ការប្រមូលផ្ដុំតវ៉ាដោយសន្តិវិធី...
ព័ត៌មានជាតិ
HRW អំពាវនាវដៃគូអភិវឌ្ឍន៍សម្រាប់កម្ពុជាជំរុញឱ្យរដ្ឋាភិបាលលុបចោលសាលក្រមកាត់ទោសយុវជនចលនាមាតាធម្មជាតិ
ឌឹ ខេមបូឌា ដេលី
-
July 3, 2024
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អំពាវនាវទៅកាន់ដៃគូអភិវឌ្ឍន៍ និងអ្នកវិនិយោគលើបរិស្ថានស្អាត សុខភាពល្អ និងនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា ជួយជំរុញឱ្យរដ្ឋាភិបាលលុបចោលសាលក្រមកាត់ទោសយុវជនចលនាមាតាធម្មជាតិ និងបង្ហាញការគាំទ្រសេរីភាពការបញ្ចេញមតិរបស់ពួកគេ។ នាយករងប្រចាំតំបន់អាស៊ីរបស់អង្គការ Human Rights Watch ឈ្មោះ Judy Kwon ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២ កក្កដា នេះថា ការកាត់ទោសលើសកម្មជនចលនាមាតាធម្មជាតិនៅថ្ងៃអង្គារ នេះ គឺជាការគំរាមកំហែង និងជាសារដ៏រន្ធត់មួយសម្រាប់ព្រមានដល់យុវជនកម្ពុជាថា រដ្ឋាភិបាលនឹងទប់ស្កាត់គ្រប់បែបយ៉ាងជុំវិញសកម្មភាពការពារបរិស្ថានរបស់ពួកគេ។ ប្រភពដដែលអះអាងថា...
បរិស្ថាន
តុលាការគ្រោងប្រកាសសាលក្រមរឿងក្តីសកម្មជនចលនាមាតាធម្មជាតិឆាប់រហ័សជាងរឿងក្តីផ្សេងៗ
ឌឹ ខេមបូឌា ដេលី
-
June 25, 2024
សាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងប្រកាសសាលក្រមសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិ ក្រោមបទចោទប្រកាន់ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់» នៅដើមខែកក្កដា ខាងមុខនេះ។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីតុលាការបញ្ចប់សវនាការសួរដេញដោលលើសកម្មជនចលនាមាតាធម្មជាតិ ៥នាក់ នៅថ្ងៃទី២៤ ខែមិថុនា នេះ។ ក្រុមសកម្មជនចលនាមាតាធម្មជាតិ បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ចេញពីសវនាការនៅថ្ងៃទី២៤ មិថុនា នេះថា តុលាការធ្វើសវនាការដោយសង្ខេបៗ ដោយមិនពិនិត្យភស្តុតាងដោះបន្ទុករបស់ពួកគេ ហើយធ្វើសេចក្តីសន្និដ្ឋានបញ្ចប់សវនាការតែម្ដង។ ក្រុមសកម្មជនចលនាមាតាធម្មជាតិទាំង ៥នាក់ បង្ហាញការខកចិត្តចំពោះតុលាការដែលបដិសេធសំណើសុំឱ្យតុលាការចាក់វីដេអូឃ្លីបដែលជាភស្តុតាងដោះបន្ទុករបស់ពួកគេ។ សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី...
បរិស្ថាន
ក្រុមយុវជនស្រឡាញ់បរិស្ថានដង្ហែញត្តិជាថ្មីទៅក្រសួងបរិស្ថាន ទាមទារឱ្យដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ
ឌឹ ខេមបូឌា ដេលី
-
June 21, 2024
ក្រុមយុវជនស្រឡាញ់បរិស្ថានជាច្រើននាក់ ដង្ហែញត្តិតាមដងផ្លូវជាថ្មីទៅក្រសួងបរិស្ថាន ដើម្បីទាមទារឱ្យក្រសួងដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រតាមការសន្យារបស់ខ្លួនកាលពី ៤ឆ្នាំមុន ក្នុងបំណងការពារកោះកុងក្រៅ កុំឱ្យធ្លាក់ទៅជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជន។ ក្រុមយុវជនបរិស្ថានប្រមាណ ២០នាក់ បានដង្ហែញត្តិនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នេះ ដោយថ្មើរជើងទៅកាន់ក្រសួងបរិស្ថាន ដោយការគូរមុខប្លែកៗ និងយកក្រណាត់ពណ៌សចងក្បាល ព្រមទាំងយកកន្សែងពានាពាក់ឆៀងលើខ្លួនសម្ដែងការកាន់ទុក្ខផងដែរ ដើម្បីសុំឱ្យក្រសួងជួយបកស្រាយពីការពន្យារពេលដាក់កោះកុងក្រៅ ទៅជាឧទ្យានជាតិសមុទ្រ។ ក្រុមយុវជនបរិស្ថានទាំងនេះ នាំគ្នាកាន់បដាដែលបានសរសេរផ្សេងៗ ដូចជាសរសេរថា ហេតុអ្វីក្រសួងបរិស្ថាន ក្បត់សន្យាមិនព្រមដាក់កោះកុងក្រៅ ជាឧទ្យានសមុទ្រ ជាដើម។ ក្រុមយុវជនចលនាមាតាធម្មជាតិ លើកឡើងថា...
បរិស្ថាន
តុលាការបង្ហាញវីដេអូភស្តុតាងរបស់លោក អាឡិច ជុំវិញសំណុំរឿងរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ
ឌឹ ខេមបូឌា ដេលី
-
June 18, 2024
សាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញវីដេអូភស្តុតាងចំនួន ៧ឃ្លីប ជុំវិញសំណុំរឿងដែលរងនូវការចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ របស់សកម្មជនចលនាមាតាធម្មជាតិ។ នៅក្នុងខ្លឹមសារក្នុងវីដេអូទាំងនោះ ភាគច្រើនគឺជាការលើកឡើងរបស់ស្ថាបនិកចលនាមាតាធម្មជាតិអំពីការការពារបរិស្ថាន និងមូលហេតុដែលនាំឱ្យមានការបំផ្លាញបរិស្ថាននៅកម្ពុជាប៉ុណ្ណោះ។ តុលាការក្រុងភ្នំពេញ បានបន្តបើកសវនាការលើកទី៤ លើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ដោយការចាក់វីដេអូរបស់ស្ថាបនិកចលនាមាតាធម្មជាតិលោក អាឡិច ហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន ដែលបានលើកឡើងពីផែនការមួយចំនួនក្នុងការការពារបរិស្ថាននៅកម្ពុជា និងបានរិះគន់ពីការដឹកនាំនៃរបបត្រកូលហ៊ុន ព្រមទាំងនិយាយអំពីវិធីផ្លាស់ប្ដូរការដឹកនាំនៃគ្រួសារត្រកូលហ៊ុនដោយសន្តិវិធីផងដែរ។ តុលាការក្រុងភ្នំពេញ បានចាក់ឃ្លីបវីដេអូមួយដែលលោក...
បរិស្ថាន
តុលាការបន្តសាកសួរអំពីរចនាសម្ព័ន្ធ សកម្មភាព និងប្រភពថវិការបស់ក្រុមចលនាមាតាធម្មជាតិ
ឌឹ ខេមបូឌា ដេលី
-
June 12, 2024
សាលាដំបូងរាជធានីភ្នំពេញ បន្តសាកសួរអំពីរចនាសម្ព័ន្ធ ដំណើរការសកម្មភាព និងប្រភពថវិការបស់ក្រុមសកម្មជនចលនាមាតាធម្មជាតិ ក្នុងសវនាការលើកទី៣ ករណីចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ នៅថ្ងៃអង្គារនេះ។ សវនាការលើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិ ពីបទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ នៅថ្ងៃទី១១ ខែមិថុនា គឺជាការសួរដេញដោល និងអានរបាយការណ៍ផ្សេង។ នៅក្រោយការបញ្ចប់ការសាកសួរ សកម្មជនចលនាមាតាធម្មជាតិបានប៉ះទង្គិចជាមួយក្រុមសន្តិសុខដែលយាមកាមនៅខាងក្រៅរបងតុលាការ ដោយសារក្រុមសន្តិសុខទាំងនោះរារាំងមិនឲ្យក្រុមសកម្មជនទាំងនោះចាកចេញពីបរិវេណតុលាការ។ សកម្មជនបរិស្ថានដែលមានវត្តមានក្នុងសវនាការរួមមាន លោក ថុន រដ្ឋា លោក យឹម លាងហ៊ី...
ព័ត៌មានជាតិ
អង្គការលើកលែងទោសអន្តរជាតិស្នើឱ្យរាជរដ្ឋាភិបាលឈប់ចោទសកម្មជនចលនាមាតាធម្មជាតិ
ឌឹ ខេមបូឌា ដេលី
-
June 9, 2024
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ជំរុញឱ្យរដ្ឋាភិបាលក្រុងភ្នំពេញទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងអស់លើសំណុំរឿង «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់» ចំពោះសកម្មជនមាតាចលនាធម្មជាតិ ដើម្បីបើកលំហឲ្យមានការចូលរួមពីសង្គមស៊ីវិលលើកិច្ចការពារបរិស្ថាន។ ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ អង្គការអន្តរជាតិនេះលើកឡើងថា សវនាការលើកទី២ សម្រាប់សកម្មជនបរិស្ថានទាំង ១០រូបដែលបានធ្វើឡើងនៅចំទិវាបរិស្ថានពិភពលោកនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះ គឺជារឿងដែលមិនគួរកើតមាន ព្រោះថាអាជ្ញាធរនៃប្រទេសកម្ពុជា មិនបំពេញការប្ដេជ្ញាចិត្តដែលខ្លួនបានសន្យានៅកិច្ចប្រជុំស្ដីពីអាកាសធាតុ COP28 ទេ តែបែរជាមកយាយី និងព្យាយាមដាក់ពន្ធនាគារទៅលើសកម្មជនបរិស្ថានទៅវិញ។ កាលពីថ្ងៃទី៥...
ព័ត៌មានជាតិ
សកម្មជនចលនាមាតាធម្មជាតិពហិការមិនចូលរួមសវនាការបន្ទាប់ពីតុលាការហាមឃាត់សាធារណជនមិនឱ្យចូលស្តាប់
ឌឹ ខេមបូឌា ដេលី
-
June 6, 2024
សកម្មជនចលនាមាតាធម្មជាតិ ពហិការមិនចូលរួមក្នុងសវនាការរបស់សាលាដំបូងរាជធានីភ្នំពេញទេនៅថ្ងៃពុធ ទី៥ មិថុនា នេះ បន្ទាប់ពីតុលាការបិទរនាំងហាមឃាត់មិនឱ្យអ្នកសារព័ត៌មាន និងសាធារណជនចូលរួមស្តាប់សវនាការ។ សកម្មជនយុវជនចលនាមាតាធម្មជាតិ ចំនួន ៥នាក់ លើកឡើងនៅមុខសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៥ មិថុនា នេះថា ពួកគេនឹងចូលរួមសវនាការ បើតុលាការយល់ព្រមបើករនាំងហាមឃាត់ ដោយអនុញ្ញាតឱ្យអ្នកសារព័ត៌មាន និងសាធារណជនចូលរួមស្តាប់សវនាការនេះដែរ។ សកម្មជនបរិស្ថានទាំង ៥នាក់ រួមមាន លោក យឹម លាងហ៊ី, លោក ថុន រដ្ឋា,...
បរិស្ថាន
សកម្មជនចលនាមាតាធម្មជាតិអំពាវនាវឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ទៅលើពួកគេនិងផ្ដល់ភាពស្អាតស្អំ
ឌឹ ខេមបូឌា ដេលី
-
June 5, 2024
សកម្មជនចលនាមាតាធម្មជាតិ អំពាវនាវឱ្យតុលាការក្រុងភ្នំពេញ ទម្លាក់ចោលបទចោទប្រកាន់ទៅលើពួកគេ និងផ្តល់ភាពស្អាតស្អំដល់ខ្លួនវិញ ចំពោះសវនាការដែលនឹងត្រូវធ្វើឡើងពេញ ១ថ្ងៃនៅថ្ងៃពុធនេះ។ សកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៤ មិថុនា នេះថា រាល់សកម្មភាពរបស់សកម្មជនចលនាមាតាធម្មជាតិទាំងអស់ មិនបានធ្វើឡើងក្នុងបំណងបំផ្លាញជាតិ ឬមានចេតនាបំពានច្បាប់នោះទេ ប៉ុន្តែជាសកម្មភាពស្របតាមច្បាប់ ដើម្បីការពារធនធានធម្មជាតិរបស់កម្ពុជាប៉ុណ្ណោះ។ លោក ថុន រដ្ឋា លើកឡើងថា ការការពារបរិស្ថានគឺជាការងារដែលសកម្មជនចលនាមាតាធម្មជាតិស្រឡាញ់ និងជាចំណែកដ៏តូចមួយដើម្បីថែរក្សាសម្បត្តិធនធានធម្មជាតិរបស់កម្ពុជាសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប និងសម្រាប់មនុស្សជំនាន់ក្រោយតែប៉ុណ្ណោះ។ សកម្មជនចលនាមាតាធម្មជាតិរូបនេះសង្ឃឹមថា តុលាការនឹងទម្លាក់បទចោទប្រកាន់ដើម្បីសងភាពស្អាតស្អំជូនពួកគេវិញ...
1
2
3
4
...
6
Page 3 of 6
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.