26.9 C
Phnom Penh

TAG

អង្គការ​ចលនា​មាតា​ធម្មជាតិ

អង្គការ​ចលនា​មាតា​ធម្មជាតិ​ថា​រដ្ឋាភិបាល​កំសាក​ដែល​មិន​ហ៊ាន​ឱ្យ​សកម្មជន​៥​នាក់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

ចលនា​មាតា​ធម្មជាតិ (Mother Nature Cambodia) ចាត់ទុក​ការ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​ពី​យុវជន​បរិស្ថាន​ទាំង ៥​នាក់ ថា​ជា​ភាព​កំសាក​ខាង​រដ្ឋាភិបាល​ដែល​មិន​ហ៊ាន​ប្រឈមមុខ​នឹង​ការពិត​ចំពោះ​សកម្មភាព​ការពារ​បរិស្ថាន​ដែល​ចលនា​មាតា​ធម្មជាតិ បាន​ធ្វើ​រហូត​មក។ ចលនា​មាតា​ធម្មជាតិ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៧ ខែ​កុម្ភៈ ថា រាជរដ្ឋាភិបាល​ខ្មែរ​នៅតែ​មិន​ភ្ញាក់​រលឹក​ចំពោះ​ទង្វើ​របស់​ខ្លួន​ដែល​បាន​គាបសង្កត់ និង​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ស្លូតត្រង់​រហូត​មក។ ប្រភព​ដដែល​បញ្ជាក់​ថា មិនមែន​ជា​រឿង​ចម្លែក​ទេ​សម្រាប់​ការ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​ពី​តុលាការ​ស្រុក​ខ្មែរ ដែល​តែងតែ​យក​ច្បាប់​មក​គាបសង្កត់​ដល់​មនុស្ស​ស្មោះត្រង់ ព្រោះ​ការ​បដិសេធ​សំណើ​នៅ​ក្រៅ​ឃុំ​នេះ​ក៏​មិនមែន​កើត​មាន​តែ​លើ​សកម្មជន​បរិស្ថាន​ទាំង ៥​រូប​នេះ​ដែរ គឺ​ធ្លាប់​កើត​មាន​លើ​អ្នកទោស​មនសិការ​ជា​ហូរហែ​រហូត​មក។ សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​លើ​សំណុំរឿង​សកម្មជន​បរិស្ថាន​ចំនួន ៥​រូប កាលពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ មាន​ដូចជា...

យុវជន​បរិស្ថាន​កញ្ញា ភួន កែវរស្មី ប្ដេជ្ញា​មិន​លើក​ដៃ​សុំទោស​អាជ្ញាធរ​ព្រោះតែ​ខ្លួន​មិន​បាន​ប្រព្រឹត្ត​កំហុស

យុវជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី សច្ចា​ថា​ទោះបី​កញ្ញា​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០​ឆ្នាំ ក៏​កញ្ញា​មិន​លើក​ដៃ​សុំទោស​អាជ្ញាធរ ចំពោះ​រឿង​ដែល​ខ្លួន​មិន​បាន​ធ្វើ​ខុស​ជាដាច់ខាត។ អង្គការ​ចលនា​មាតា​ធម្មជាតិ​កម្ពុជា (Mother Nature of Cambodia) សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ មករា នេះ​ថា យុវជន​ខ្មែរ​មិន​តិច​នាក់​ទេ​ដែល​ទទួល​បាន​កម្លាំង​ជំរុញ​ទឹកចិត្ត​ពី​ភាព​ក្លាហាន​របស់​កញ្ញា ភួន កែវរស្មី រួម​ទាំង​អង្គការ​ចលនា​មាតា​ធម្មជាតិ​ដែល​កំពុង​បន្ត​បេសកកម្ម​របស់​ខ្លួន​សព្វថ្ងៃ​នេះ។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លើក​ស្ទួយ​សិទ្ធិមនុស្ស​ដើម្បី​លុប​បំបាត់​រូបភាព​អាក្រក់​លើ​ឆាក​អន្តរជាតិ

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​ផ្នត់គំនិត លោក សេក សុជាតិ លើកឡើង​ថា ញត្តិ​ចំហ​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ​កម្ពុជា​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ គឺជា​សារ​ដាស់តឿន​មួយ​សម្រាប់​រដ្ឋាភិបាល ត្រូវ​កែលម្អ​លើក​ស្ទួយ​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​លុប​បំបាត់​រូបភាព​កាន់តែ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ ធ្នូ នេះ​ថា ការ​ប្រើ​វិធានការ​រឹតត្បិត​លើ​សកម្មជន​បរិស្ថាន និង​សកម្មជន​ដទៃ​ទៀត​ដោយ​ការ​ចាប់​ចង​ដើម្បី​បំបិទ​សំឡេង​របស់​ពួកគេ មិនមែន​ជា​មធ្យោបាយ​ល្អ​សម្រាប់​រដ្ឋាភិបាល​ខ្លួនឯង​ទេ ព្រោះ​សហគមន៍​អន្តរជាតិ​ក៏​នឹង​ដាក់​សម្ពាធ...

ចលនា​មាតា​ធម្មជាតិ​អំពាវនាវ​ឱ្យ​សាធារណជន​បរិច្ចាគ​សប្បុរស​ទាន​ដល់​ការ​តស៊ូ​ពី​ពន្ធនាគារ

ចលនា​មាតា​ធម្មជាតិ​កម្ពុជា (Mother Nature Cambodia) អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​បរិច្ចាគ​ថវិកា​ជួយ​ដល់​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៥​នាក់​ដែល​កំពុង​តស៊ូ​នឹង​ភាព​អយុត្តិធម៌​ក្នុង​ពន្ធនាគារ។ ចលនា​មាតា​ធម្មជាតិ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ តុលា នេះ​ថា សូម​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ស្រឡាញ់​បរិស្ថាន ចូលរួម​គាំទ្រ​សកម្មជន​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា ដើម្បី​អនាគត​ភព​ផែនដី​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ព្រោះ​ថវិកា​បរិច្ចាគ​ពី​អ្នក​ចូលរួម​ទាំងអស់ ពិត​ជា​មាន​តម្លៃ​អស្ចារ្យ​ណាស់​ក្នុង​កិច្ចការងារ​ដើម្បី​បរិស្ថាន។ ប្រភព​ដដែល​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​គាំទ្រ​សកម្មជន​បរិស្ថាន​កម្ពុជា​ទាំង ៥​នាក់ ដែល​កំពុង​តស៊ូ​ក្នុង​ពន្ធនាគារ តទល់​នឹង​ប្រព័ន្ធ​យុត្តិធម៌​នៃ​របប​ក្រុង​ភ្នំពេញ​ដែល​បាន​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ពួកគេ​ទាំង​អយុត្តិធម៌​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ កាលពី​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​ចលនា​មាតា​ធម្មជាតិ ១០​នាក់ និង​បាន​ចាប់​ឃុំ​ខ្លួន​ចំនួន...

ចលនា​មាតា​ធម្មជាតិ​ថា​ការ​បាត់បង់​សេរីភាព​របស់​សកម្មជន​បរិស្ថាន​បង្ហាញ​ពី​ការ​ស្លាប់​បាត់បង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា

អង្គការ​ចលនា​មាតា​ធម្មជាតិ អះអាង​ថា ការ​បាត់បង់​សិទ្ធិ​សេរីភាព​អស់​រយៈពេល ១០០​ថ្ងៃ​របស់​សកម្មជន​បរិស្ថាន​ដែល​កំពុង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ស្លាប់​បាត់បង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។ អង្គការ​ចលនា​មាតា​ធម្មជាតិ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ តុលា នេះ ដោយ​ភ្ជាប់​រូបថត​សកម្មជន​បរិស្ថាន​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទាំង ៥​នាក់​ថា ការ​ឈាន​ជើង​ចូល​ក្នុង​គុក​រហូត​ដល់​ទៅ​ពីរ​ដង​របស់​យុវជន​ចលនា​មាតា​ធម្មជាតិ មិនមែន​ជា​កំហុស​របស់​ពួកគេ ប៉ុន្តែ​ជា​កំហុស​ដ៏​ធំ​របស់​ក្បាលម៉ាស៊ីន​ដឹកនាំ​ដែល​ដាច់​ធម៌​មេត្តា ផ្ដាច់​សំឡេង​ពួកគេ​មិន​ឲ្យ​និយាយ​ពី​បរិស្ថាន​បន្ត​ទៀត​ប៉ុណ្ណោះ។ អង្គការ​ចលនា​មាតា​ធម្មជាតិ បញ្ជាក់​ថា ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ដោះលែង​សកម្មជន​ទាំង ៥​នាក់​នេះ មិនមែន​ជា​ការ​អង្វរករ​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ​ឡើយ ប៉ុន្តែ​វា​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ ត្បិត​រយៈពេល ១០០​ថ្ងៃ ចាប់តាំងពី​យុវជន​ការពារ​បរិស្ថាន​ត្រូវ​បាន​បិទ​សិទ្ធិ​សេរីភាព គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​បាន​ស្លាប់​ជា​លើក​ទី​ពីរ​រួច​ទៅ​ហើយ។ សាលាដំបូង​រាជធានី​ភ្នំពេញ...

សកម្មជន​មាតា​ធម្មជាតិ​ស្នើ​ឱ្យ​លោក អ៊ាង សុផល្លែត ទៅ​បញ្ចប់​ការ​សិក្សា​ផ្នែក​បរិស្ថាន​សិន មុន​មក​រិះគន់​ពួកគេ

ក្រុម​យុវជន​នៃ​ចលនា​មាតា​ធម្មជាតិ ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ទៅ​រៀន​បញ្ចប់​បរិញ្ញាបត្រ​ខាង​ផ្នែក​បរិស្ថាន​ឲ្យ​ចប់​ជា​មុន​សិន មុន​នឹង​មក​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​រិះគន់​ពួកគេ។ ក្នុង​វីដេអូ​ជាង ២​នាទី​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ Mother Nature Cambodia នៅ​ថ្ងៃទី​០៥ ខែ​សីហា នេះ បាន​លើកឡើង​ថា ពួកគេ​ជា​សកម្មជន​បរិស្ថាន​ការពារ​ធនធាន​ធម្មជាតិ​តាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង ហើយ​ឥទ្ធិពល​របស់​ពួកគេ គឺ​វាស់វែង​ដោយ​សកម្មភាព មិនមែន​វិញ្ញាបនបត្រ​មក​និយាយ​នោះ​ទេ ប៉ុន្តែ​លោក អ៊ាង សុផល្លែត ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន...

សមាគម​ខ្មែរ​នៅ​បរទេស​ប្រកាស​ធ្វើ​បុណ្យ​ផ្កា​ប្រាក់​ប្រមូល​ថវិកា​ទ្រទ្រង់​សកម្មជន​ចលនា​មាតា​ធម្មជាតិ

ប្រធាន​សមាគម​ខ្មែរ និង​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ ប្រកាស​ធ្វើ​បុណ្យ​ផ្កាប្រាក់​ប្រមូល​ថវិកា​ជួយ​ទ្រទ្រង់​សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែល​កំពុង​រងគ្រោះ​ពី​ការ​ចាប់​ឃុំ​ខ្លួន​របស់​រដ្ឋាភិបាល​កម្ពុជា​ទាំង​អយុត្តិធម៌​នៅ​ពេលនេះ។ ប្រធាន​សមាគម​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក ជា យូហ៊ន រួម​ជាមួយ​ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​លោក ហុង លីម និង​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​លោក តាក់ ម៉េងហ៊ាង បាន​ចេញ​វីដេអូ​រួម​គ្នា​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​កម្មវិធី​បុណ្យ​ផ្កា​ប្រាក់​ឱ្យ​បាន​អធិកអធម ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​នៅ​ជុំវិញ​ពិភពលោក​មិន​បាន​បោះបង់​សកម្មជន​បរិស្ថាន​ទាំងនោះ​ចោល​ឡើយ។ អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា និង​ជា​ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​លោក ហុង លីម លើកឡើង​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​ផ្កា​ប្រាក់​នេះ ក៏​ដើម្បី​បង្ហាញ​ពី​ការ​ជំទាស់​ទៅ​នឹង​វិធានការ​របស់​រដ្ឋាភិបាល​ដែល​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​យ៉ាង​ដាច់អហង្ការ​ដែរ...

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​នឹង​ផ្តល់​មេធាវី​ការពារ​ក្តី​ដល់​សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ត្រៀម​ដាក់​មេធាវី​ដើម្បី​ការពារ​ក្តី​ឱ្យ​ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ ១០​នាក់ ក្នុង​ការ​រៀបចំ​ពាក្យ​បណ្តឹង​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍ ជំទាស់​នឹង​សាលក្រម​កាត់ទោស​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៅ​លើ​ពួកគេ​ចន្លោះ​ពី ៦ ទៅ ៨​ឆ្នាំ ពី​បទ «រួម​គំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ» ដោយសារតែ​សកម្មភាព​ការពារ​បរិស្ថាន។ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃទី​១៦ ខែ​កក្កដា នេះ​ថា សមាគម​អាដហុក នឹង​ដាក់​មេធាវី​ចុះ​ទៅ​ជួប​កូនក្ដី​ផ្ទាល់​នៅ​តាម​ពន្ធនាគារ​នីមួយៗ បន្ទាប់ពី​រៀបចំ​ឯកសារ​រួចរាល់។ ប្រភព​ដដែល​អះអាង​ថា ការ​ប្ដឹង​ទៅ​ឧទ្ធរណ៍​នេះ អាច​នឹង​មាន​លទ្ធផល​វិជ្ជមាន​ដល់​ក្រុម​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​ទាំងអស់​នោះ ប្រសិនបើ​តុលាការ​សម្រេច​ក្តី​ដោយ​ឈរ​លើ​គោលការណ៍​ឯករាជ្យ...

កម្ពុជា​ច្រានចោល​ការ​លើកឡើង​របស់ UN ពាក់ព័ន្ធ​ការ​កាត់ទោស​សកម្មជន​បរិស្ថាន​ថា​ជា​ការ​មាក់ងាយ​នីតិរដ្ឋ​កម្ពុជា

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ច្រានចោល​ការ​លើកឡើង​របស់​ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ដែល​ទាមទារ​ឱ្យ​ធ្វើការ​កែប្រែ​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុជា បន្ទាប់ពី​តុលាការ​កម្ពុជា​បាន​កាត់ទោស​សកម្មជន​បរិស្ថាន​ចំនួន ១០​នាក់​កន្លង​មក​ថា​ជា​ការ​មាក់ងាយ​ដល់​នីតិរដ្ឋ​នៅ​កម្ពុជា។ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ចុះ​ថ្ងៃទី​១០ ខែ​កក្កដា បាន​ចេញ​ការពារ​ចំណាត់ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ថា សកម្មជន​បរិស្ថាន​ត្រូវ​បាន​ផ្ដន្ទាទោស​កាលពី​ថ្ងៃទី​០២ ខែ​កក្កដា ពុំ​មែន​ដោយសារតែ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពួកគេ​នោះ​ទេ ប៉ុន្តែ​ដោយសារ​ការ​រៀបចំ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល និង​ប្រមាថ​ព្រះមហាក្សត្រ ដែល​ជា​បទល្មើស​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០២១ និង​ត្រូវ​ផ្ដន្ទាទោស​ទៅ​តាម​មាត្រា​៤៣៧ (ស្ទួន) និង​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ។ ប្រភព​ដដែល​អួត​ថា នៅ​កម្ពុជា​ក៏​ដូច​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត​ដែរ គ្មាន​បុគ្គល​ណា​ម្នាក់​ត្រូវ​បាន​ចោទប្រកាន់​ដោយសារតែ​ពួកគេ​ជា​នរណា​នោះ​ទេ ប៉ុន្តែ​ផ្អែក​លើ​បទល្មើស​ដែល​ច្បាប់​បាន​កំណត់​តែប៉ុណ្ណោះ។ ដូច្នេះ...

អង្គការ​សង្គម​ស៊ីវិល​៥៣​ស្ថាប័ន​ថា​ការ​ផ្ដន្ទាទោស​សកម្មជន​ចលនា​មាតា​ធម្មជាតិ​គឺជា​រឿង​គួរ​ឱ្យ​អាម៉ាស់​សម្រាប់​ជាតិ

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥៣​ស្ថាប័ន ស្នើ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទម្លាក់​ចោល​ការ​ផ្ដន្ទាទោស​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ១០​រូប ដោយ​ដាក់​ពន្ធនាគារ​ពី ៦ ទៅ ៨​ឆ្នាំ ដោយ​ថា​ការ​កាត់ទោស​នេះ​ជា​រឿង​គួរ​ឱ្យ​អាម៉ាស់​សម្រាប់​ជាតិ។ សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង ៥៣​ស្ថាប័ន​នៅ​ថ្ងៃទី​០៤ ខែ​កក្កដា ឱ្យ​ដឹង​ថា សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ផ្ដន្ទាទោស​ទៅ​លើ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន ១០​រូប ដោយ​ដាក់​ពន្ធនាគារ​ពី ៦ ទៅ ៨​ឆ្នាំ ហើយ​ចាប់​ខ្លួន​អ្នក​ទាំងនោះ​នៅ​ថ្ងៃទី​០២ ខែ​កក្កដា គឺជា​រឿង​ដែល​គួរ​ឱ្យ​អាម៉ាស់​យ៉ាង​ខ្លាំង​សម្រាប់​ប្រទេស​ជាតិ។ អង្គការ​សិទ្ធិមនុស្ស​ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរតែ​ស្តាប់ និង​ចូលរួម​ធ្វើការ​ជាមួយ​យុវជន និង​សកម្មជន​បរិស្ថាន ហើយ​បញ្ឈប់​ការ​ចំណាយ​ធនធាន​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ...

Latest news

© 2021, ដេលី. All rights reserved.