ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
28.4
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
អាស៊ាន
នយោបាយ
មន្ត្រីបក្សប្រឆាំង៖ តើអាចទៅរួចទេដែលកម្ពុជាប្ដេជ្ញាដោះស្រាយវិបត្តិរំលោភអំណាចរបស់មេយោធាផ្ដាច់ការភូមា?
ខេមបូឌា ដេលី
-
November 2, 2021
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ចោទជាសំណួរថា តើអាចទៅរួចទេដែលកម្ពុជាប្ដេជ្ញាដោះស្រាយវិបត្តិរំលោភអំណាចរបស់មេយោធាផ្ដាច់ការភូមា ខណៈកម្ពុជាខ្លួនឯងគ្មានភាពជាគំរូបន្តិចសោះ ទាំងការរំលោភរដ្ឋធម្មនុញ្ញ រំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រំលាយបក្សប្រឆាំង ចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិធ្វើចំណាប់ខ្មាំង ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាស្អុយអសោចនៅលើឆាកអន្តរជាតិសព្វថ្ងៃនេះ។ អតីតអ្នកទោសនយោបាយ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១ ខែវិច្ឆិកា ថា មុននឹងដោះស្រាយវិបត្តិជាប់គាំងនយោបាយនៅភូមា ប្រទេសកម្ពុជាត្រូវតែដឹកនាំនយោបាយរកការផ្សះផ្សាជាតិ បង្រួបបង្រួមឯកភាពជាតិខ្មែរនិងខ្មែរជាមុនសិន ដើម្បីបង្ហាញភាពជាគំរូល្អដល់ប្រទេសដែលខ្លួនចង់រកដំណោះស្រាយវិបត្តិនយោបាយឱ្យពួកគេនៅពេលនេះ។ មន្ត្រីបក្សប្រឆាំងរូបនេះលើកឡើងថា ការប្ដេជ្ញារបស់កម្ពុជាក្នុងការដោះស្រាយវិបត្តិជាប់គាំងនយោបាយនៅប្រទេសភូមា ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន តើអាចធ្វើទៅកើតដែរឬទេ...
Idea Talk
IDEA TALK៖ តើអ្វីដែលធ្វើឱ្យលោក ហ៊ុន សែន បារម្ភជាងគេក្នុងតំណែងជាប្រធានអាស៊ានឆ្នាំ២០២២?
ខេមបូឌា ដេលី
-
November 2, 2021
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីអំពី៖ «តើអ្វីដែលធ្វើឱ្យលោក ហ៊ុន សែន បារម្ភជាងគេក្នុងតំណែងជាប្រធានអាស៊ានឆ្នាំ២០២២?»។
បទវិភាគ
បទវិភាគ៖ កម្ពុជាគួរទម្លាក់បទចោទមន្ត្រីបក្សប្រឆាំងនិងសកម្មជនសង្គម ដើម្បីសាទរធ្វើជាប្រធានអាស៊ាន
ខេមបូឌា ដេលី
-
October 30, 2021
ភ្លាមៗបន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃទី២៨ តុលា ញញួរអាស៊ានដែលត្រូវប្រគល់ឱ្យសម្រាប់ប្រធានអាស៊ានប្រចាំឆ្នាំ បានធ្លាក់មកលើព្រះរាជាណាចក្រកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងមោទកភាពដែលលោកអះអាងថា លោកដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកម្ពុជាជាប្រធានអាស៊ានប្ដូរវេនចំនួនបីលើកមកហើយ។ ជាមួយនឹងការបង្ហាញមោទកភាពដូចនេះ លោក ហ៊ុន សែន បានបង្ហាញញញួរ គឺដៃរបស់លោកកាន់ញញួរដែលជានិមិត្តរូបអំពីកម្ពុជាជាប្រធានអាស៊ាន ហើយញញួរនេះមើលទៅលោក ហ៊ុន សែន ចង់ប្រាប់ថាប្រធានអាស៊ានមានសិទ្ធិអំណាចអាចវះកាត់នូវបញ្ហាទាំងឡាយក្នុងតំបន់។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក៏បានធ្វើបទសម្ភាសន៍ជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជា គឺលោក ប្រាក់ សុខុន។...
Idea Talk
IDEA TALK៖ តើឧបសគ្គ ឬវិបត្តិអ្វីខ្លះដែលកម្ពុជានឹងជួបប្រទះខណៈខ្លួនធ្វើជាប្រធានអាស៊ាន?
ខេមបូឌា ដេលី
-
October 30, 2021
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ស្តីអំពី៖ «តើឧបសគ្គ ឬវិបត្តិអ្វីខ្លះដែលកម្ពុជានឹងជួបប្រទះខណៈខ្លួនធ្វើជាប្រធានអាស៊ាន?»។
ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ គោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអាស៊ានគួរតែសើរើឡើងវិញ
ឌឹ ខេមបូឌា ដេលី
-
October 25, 2021
ក្នុងស្ថានភាពដែលប្រទេសភូមា ជាសមាជិកអាស៊ានបង្កអស្ថិរភាពក្នុងតំបន់ និងធ្វើឱ្យខូចឈ្មោះសមាគមអាស៊ាន ពោលគឺធម្មនុញ្ញអាស៊ានត្រូវបានចាត់ទុកថាជាឧបករណ៍របស់មេដឹកនាំប្រទេសមួយចំនួនធ្វើជាឈ្នាន់របស់ខ្លួនដើម្បីតោងអំណាច ឬក៏ធ្វើរដ្ឋប្រហារ ក៏ព្រោះតែមិនបារម្ភពីការដាក់ទណ្ឌកម្មដោយអង្គការតំបន់នេះឡើយ។ ជាក់ស្ដែង របបសឹកភូមាដែលបានប្លន់អំណាចពីរដ្ឋាភិបាលស៊ីវិល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ គឺពួកគេមិនមានការព្រួយបារម្ភច្រើនទេ ថានឹងរងទណ្ឌកម្មពីប្រទេសក្នុងសមាគមអាស៊ាន ព្រោះតែមាត្រាមួយនៃធម្មនុញ្ញអាស៊ានបានចែងមិនឱ្យសមាជិកណាមួយចូលលូកលាន់កិច្ចការផ្ទៃក្នុង ឬចូលដោះស្រាយវិបត្តិរបស់ប្រទេសសមាជិកខ្លួនឡើយ។ មាត្រានេះ គឺចែងអំពីគោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសជាសមាជិកអាស៊ាន (non-interference policy)។ ដោយសារតែគោលនយោបាយនេះហើយ សមាជិកអាស៊ានឯទៀតសឹងតែមិនហ៊ានលូកដៃចូលដោះស្រាយវិបត្តិនៅប្រទេសភូមានោះទេ ខណៈរបបសឹកប្រទេសនេះកាន់តែគឃ្លើនបង្ក្រាបបាញ់សម្លាប់ពលរដ្ឋខ្លួនឯងមិនញញើតឡើយ។ ដោយមើលឃើញបែបនេះ លោក Saifuddin Abdullah...
ព័ត៌មានអន្តរជាតិ
របបសឹកភូមាដឹកនាំដោយពួកយោធា ដើរដល់ក្រឡាទាល់ច្រកហើយ
ខេមបូឌា ដេលី
-
October 19, 2021
ប្រទេសភូមា បានក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៧ នៅអំឡុងពេលដែលប្រទេសនេះធ្លាក់ក្នុងរបបសឹកនៅឡើយ។ ប៉ុន្តែពេលនោះ ពួកយោធាភូមាបានចាប់ផ្ដើមកែទម្រង់ការដឹកនាំដោយសន្យាជាមួយអាស៊ានធ្វើដំណើរទៅរកការគ្រប់គ្រងបែបស៊ីវិល។ ចាប់ពីពេលនោះមក គេសង្កេតឃើញថា ពួកយោធាក៏ចេះតែបន្ធូរដៃនៃការរឹតបន្តឹងទៅលើសេរីភាពរបស់ប្រជាជន តែសហគមន៍អន្តរជាតិនៅតែបន្តដាក់ទណ្ឌកម្មរហូតដល់មេដឹកនាំយោធាអនុវត្តការកែទម្រង់ជាក់ស្ដែងនៅឆ្នាំ២០១០ ហើយចាប់ពីពេលនោះមកក៏សម្រេចឱ្យមានការបោះឆ្នោតមួយ ដែលទីបំផុតជ័យជម្នះបានទៅលើគណបក្សប្រឆាំង គឺគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី ដែលជាជើងឯកអ្នកប្រជាធិបតេយ្យនៅតំបន់អាស៊ី និងជាជ័យលាភីណូបែលសន្តិភាព។ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ បានឡើងកាន់អំណាចក្រោមការចង្អុលវាស់វែងនៃរដ្ឋធម្មនុញ្ញ រៀបរៀងដោយពួកយោធាដោយការរឹតបន្តឹងសេរីភាពរបស់អ្នកស្រី អ៊ុងសាន ស៊ូជី មិនឱ្យឈរឈ្មោះជាប្រធានាធិបតីរបស់ប្រទេសនេះបានឡើយ ក៏ព្រោះតែអ្នកស្រីមានស្វាមីជាជនជាតិអង់គ្លេស ដែលរដ្ឋធម្មនុញ្ញពួកយោធាហាមប្រធានាធិបតីពាក់ព័ន្ធខ្សែលោហិតជាមួយជនបរទេស។ តែយ៉ាងណា អ្នកស្រីនៅតែយកអំណាចបាន គឺជាទីប្រឹក្សារដ្ឋឋានៈស្មើប្រធានាធិបតី។...
ព័ត៌មានអន្តរជាតិ
អាស៊ានសម្រេចបង្កើតប្រេសិតពិសេសដើម្បីភូមា បន្ទាប់ពីអាមេរិកព្រមាន
ខេមបូឌា ដេលី
-
August 6, 2021
នៅទីបំផុត សមាគមអាស៊ានបានសម្រេចជាផ្លូវការតែងតាំងប្រធានក្រុមប្រេសិតពិសេស គឺអនុរដ្ឋមន្ត្រីការបរទេសទីពីរនៃប្រទេសព្រុយណេ គឺលោក Erywan Yusof បន្ទាប់ពីអាមេរិកព្រមានថាបើអាស៊ានពុំអាចបង្កើតក្រុមនេះបានទេ គឺអាមេរិកអាចនឹងទាញបញ្ហាប្រទេសភូមាទៅកាន់ស្ថាប័នអន្តរជាតិផ្សេងទៀត។ សេចក្ដីរាយការណ៍របស់កាសែតជប៉ុន Nikkei Asia បានចុះផ្សាយនៅថ្ងៃទី៤ ខែសីហា ថា ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន ទីបំផុតបានសម្រេចដោយមតិរួមគ្នាតែងតាំងលោក Erywan Yosof ឲ្យទៅបង្កើតការិយាល័យនៃក្រុមប្រេសិតពិសេសអាស៊ាននៅក្នុងទឹកដីភូមា ហើយបុរសនេះត្រូវដឹកនាំប្រតិភូអាស៊ានទៅកាន់ប្រទេសភូមា ដើម្បីសម្របសម្រួលឲ្យមានការចរចានយោបាយ និងឈានទៅដល់ការបញ្ចប់អំពើហិង្សា។ ប្រភពដដែលឲ្យដឹងថា របបសឹកភូមាក៏បានទទួលយកតំណាងមកពីប្រទេសព្រុយណេនេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាស៊ាន ៩ប្រទេស...
ព័ត៌មានអន្តរជាតិ
រដ្ឋការលោក ចូ បៃដិន ចាប់ផ្ដើមផ្ដោតលើភូមិសាស្ត្រនយោបាយអាស៊ីអាគ្នេយ៍ហើយ
ខេមបូឌា ដេលី
-
July 22, 2021
គិតមកដល់ថ្ងៃទី២១ ខែកក្កដា លោក ចូ បៃដិន បានដឹកនាំសហរដ្ឋអាមេរិករយៈពេល ៦ខែមកហើយ។ ៦ខែដំបូងនេះ មានរឿងរ៉ាវជាច្រើនកើតឡើងក្នុងពិភពលោក ក្នុងនោះរឿងរ៉ាវលើទឹកដីអាស៊ីអាគ្នេយ៍ ក៏ត្រូវបានគេចាំមើលថាតើលោក បៃដិន មានគោលនយោបាយអភិបាលកិច្ចសកលដូចម្ដេច ជាពិសេសបញ្ហាភូមិសាស្ត្រនយោបាយនៅអាស៊ីអាគ្នេយ៍។ សេចក្ដីអស់សង្ឃឹមនៃប្រជាជនប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដែលមិនអាចរើខ្លួនរួចពីប្រព័ន្ធដឹកនាំផ្ដាច់ការ បានញាំញីប្រជាធិបតេយ្យនៅក្នុងតំបន់នេះ។ យ៉ាងហោចណាស់ប្រទេសពីរនៅក្នុងតំបន់នេះ លើកលែងតែប្រទេសវៀតណាម និងឡាវដែលប្រកាន់របបសង្គមនិយមទៅហើយ។ ប្រទេសពីរនេះមានប្រទេសភូមា ដែលកំពុងធ្លាក់ក្នុងរបបរដ្ឋប្រហារ ហើយកម្ពុជាកំពុងស្ថិតក្នុងប្រព័ន្ធសភានិយមមានបក្សតែមួយប៉ុណ្ណោះ ដោយបក្សប្រឆាំងដ៏ធំរបស់រាជាណាចក្រនេះ ត្រូវបានវាយកម្ទេចដោយប្រព័ន្ធតុលាការដែលត្រូវមើលឃើញថាជាឧបករណ៍របស់បក្សកាន់អំណាច។ សភាកម្ពុជា ក៏មិនខុសពីប្រទេសវៀតណាម និងឡាវនោះដែរ...
នយោបាយ
វិភាគ៖ កម្ពុជាប្រឈមនឹងផលវិបាកក្រោមឥទ្ធិពលចិនក្នុងឋានៈជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២
ខេមបូឌា ដេលី
-
July 21, 2021
កម្ពុជាបានចូលជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅឆ្នាំ១៩៩៩។ រាជាណាចក្រនេះធ្លាប់ធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០១២។ កម្ពុជានៅពេលនោះ ត្រូវបានគេរិះគន់យ៉ាងខ្លាំងថាលម្អៀងទៅរកចិន ដោយធ្វើឱ្យអាស៊ានបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួមជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររយៈពេល ៤៥ឆ្នាំរបស់សមាគមនេះ គឺនៅពេលនោះ កម្ពុជាត្រូវបានគេរាយការណ៍ថាបានបដិសេធមិនឱ្យបញ្ចូលភាសានូវការរិះគន់ ឬវាយប្រហារអំពីសកម្មភាពរបស់នាវាចិននៅសមុទ្រចិនខាងត្បូងនោះទេ។ ជម្លោះសមុទ្រចិនខាងត្បូងនៅពេលនោះ គឺត្រូវបានកត់សម្គាល់ថាពុំសូវមានភាពក្ដៅគគុកដូចពេលនេះទេ គឺឆ្នាំ២០១២ នោះ ចិនទើបងើបខ្លួនថ្មីថ្មោងជាមហាអំណាចសេដ្ឋកិច្ច ហើយជាមួយគ្នានោះ សហរដ្ឋអាមេរិកក៏ពុំទាន់ចាត់ទុកចិនថាជាគូប្រជែងខ្លាំងក្លាដែរ។ ចំណែកសមុទ្រចិនខាងត្បូងនៅពេលនោះ ក៏សហរដ្ឋអាមេរិកពុំសូវបញ្ជូននាវាចម្បាំងទៅកាន់ទីនោះដូចពេលនេះដែរ។ ក្នុងកាលៈទេសៈនេះហើយ ទំនងនឹងធ្វើឱ្យកម្ពុជាកាន់តែប្រឈមមុខនឹងផលវិបាកថែមទៀតក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ នៅឆ្នាំក្រោយនេះ។ បញ្ហាសមុទ្រចិនខាងត្បូង ត្រូវបានបារម្ភថា អាចបណ្តាលឱ្យមានការបែកបាក់រវាងសមាជិកអាស៊ាន ហើយអាចធ្វើឱ្យអន្តរាយដល់ការសាមគ្គីភាពក្នុងចំណោមសមាជិកនៃសមាគមតំបន់មួយនេះ។ បើទោះបីជាកម្ពុជាបានអះអាងអំពីជំហរអព្យាក្រឹតរបស់ខ្លួនជាប្រទេសដែលមិនទាមទារ និងបានលើកទឹកចិត្តដល់វិធីសាស្ត្រនៃការចរចាទ្វេភាគី ដើម្បីដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងតាមការចង់បានរបស់ភាគីចិន...
ព័ត៌មានអន្តរជាតិ
របៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាមេរិកអំពីសមុទ្រចិនខាងត្បូង ភូមា និងបញ្ហាជំងឺកូវីដ
ឌឹ ខេមបូឌា ដេលី
-
July 14, 2021
ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាមេរិក កំណត់បើកកិច្ចប្រជុំនៅថ្ងៃទី១៤ កក្កដា នេះ ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈ video conference។ នេះបើតាមរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសឱ្យដឹងកាលពីថ្ងៃទី១២ កក្កដា ហើយស្រង់មកចុះផ្សាយដោយសារព័ត៌មាន South China Morning Post។ កិច្ចប្រជុំនេះ គឺជាលើកដំបូងចាប់តាំងពីលោក ចូ បៃដិន ចូលកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ កិច្ចប្រជុំនេះ គ្រោងធ្វើឡើងកាលពីខែឧសភា...
1
...
7
8
9
Page 8 of 9
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.