28.7 C
Phnom Penh

TAG

អ៊ុំ សំអាន

លោក អ៊ុំ សំអាន៖ វៀតណាម​បាន​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ជា​អាណាខេត្ត​របស់​គេ​រួច​ទៅ​ហើយ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា សព្វថ្ងៃ​នេះ រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម បាន​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ទៅ​ជា​អាណា​ខេត្ត​មួយ​របស់​គេ​រួច​ទៅ​ហើយ បើ​ទោះបី​វៀតណាម មិន​ទាន់​ឈ្លានពាន​លេប​ត្របាក់​យក​ប្រទេស​កម្ពុជា​ទាំងស្រុង​ក៏ដោយ។ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ្មី​របស់​កម្ពុជា លោក ទៀ សីហា និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីញជីញ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៀ សីហា ទៅ​កាន់​ប្រទេស​វៀតណាម...

លោក អ៊ុំ សំអាន៖ សមាគម​វៀតណាម​មាន​តួនាទី​ជួយ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ឱ្យ​អាច​បន្ត​រស់នៅ​លើ​ទឹកដី​ខ្មែរ

តំណាងរាស្ត្រ​អតីត​បក្ស​ប្រឆាំង ថា​សមាគម​វៀតណាម​ដែល​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​គ្រប់ ២៥​រាជធានី-ខេត្ត​នៅ​ទូទាំង​ប្រទេស​ជា​ហូរហែ​មក​នេះ គឺជា​ផែនការ​ដើម្បី​ជួយ​សម្រួល​ដល់​ជនជាតិ​វៀតណាម ដែល​បាន​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់​កន្លង​មក ឱ្យ​ទទួល​បាន​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រយ៍ និង​ចូល​សញ្ជាតិ​ខ្មែរ ដើម្បី​ឱ្យ​ពួកគេ​បន្ត​រស់នៅ​លើ​ទឹកដី​ខ្មែរ​រាប់​ពាន់​ឆ្នាំ​ទៅ​មុខ​ទៀត។ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៧ វិច្ឆិកា នេះ​ថា សមាគម​វៀតណាម​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ គឺជា​អង្គភាព​ដែល​មាន​តួនាទី​តំណាង​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ដោយ​ស្រប​ច្បាប់ ក្នុង​ការ​អនុវត្ត​ផែនការ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាងលិច​របស់​មេដឹកនាំ​វៀតណាម លោក ហូ ជី មិញ ឱ្យ​បាន​សម្រេច​នា​ពេល​អនាគត ក្នុង​ការ​គ្រប់គ្រង​ទឹកដី​ខ្មែរ​តាម​ផែនការ​ប្រជាសាស្ត្រ ដោយ​ការ​បង្ហូរ​ជនជាតិ​របស់​ពួកគេ​ឱ្យ​ទៅ​រស់នៅ​លើ​ទឹកដី​ខ្មែរ​ដូច​ដែល​ពួកគេ​បាន​អនុវត្ត​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ មក។ លោក...

អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក៖ នីតិរដ្ឋ​នៅ​កម្ពុជា​អន់​ជាងគេ​នៅ​លើ​ពិភពលោក​បន្ទាប់ពី​វេណេហ្ស៊ុយអេឡា

អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) ចេញ​របាយការណ៍​ថ្មី​មួយ​ដាក់​ចំណាត់ថ្នាក់​នីតិរដ្ឋ​នៅ​កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​១៤១ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៤២ នៅ​លើ​ពិភពលោក ដែល​ចំណាត់ថ្នាក់​នេះ​កាន់តែ​អាក្រក់​ទៅ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២២។ យោង​តាម​សន្ទស្សន៍​នីតិរដ្ឋ​ឆ្នាំ​២០២៣ របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project (WJP)) បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៥ ខែ​តុលា នេះ បាន​ចំណាត់ថ្នាក់​ការ​គោរព​នីតិរដ្ឋ​នៅ​កម្ពុជា​ទាប​ជាងគេ​នៅ​លើ​ពិភពលោក ដោយ​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​១៤១ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៤២ នៅ​លើ​ពិភពលោក ខណៈ​ឆ្នាំ​២០២២...

លោក អ៊ុំ សំអាន៖ អំពើពុករលួយ​នៅ​កម្ពុជា​ក្លាយ​ជា​ជំងឺ​មហារីក​មិន​អាច​ព្យាបាល​បាន បើ​ការ​ដឹកនាំ​នៅ​ក្រោម​ត្រកូល​ហ៊ុន

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន លើកឡើង​ថា អំពើពុករលួយ​ដែល​កើត​ឡើង​ជា​ប្រព័ន្ធ​នៅ​កម្ពុជា បាន​ជា​ក្លាយ​ជំងឺ​មហារីក​ដោយ​មិន​អាច​ព្យាបាល​បាន​ឡើយ ក្រោម​ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល​ហ៊ុន។ ការ​លើកឡើង​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ បន្ទាប់ពី​ឧកញ៉ា សឹង ចាតវិជ្ជា (Soeng Chatvichea) បាន​សរសេរ​រៀបរាប់​លើ​ហ្វេសប៊ុក​ពី​អំពើពុករលួយ​អំឡុង​ពេល​ដំណើរ​អាជីវកម្ម​នៅ​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​ថា គ្មាន​ប្រទេស​ណា​ចង់​មក​រកស៊ី​នៅ​កម្ពុជា​ឡើយ ដោយសារ​តែ​មាន​ព័ត៌មាន​អាក្រក់ និង​អំពើពុករលួយ ហើយ​រឿង​នេះ​អ្នក​ណា​ក៏​ដឹង​ដែរ។ ប្រភព​ដដែល​ថា លោក​បាន​សុំ​ដៃគូ​ពី​បរទេស ជាពិសេស​កូរ៉េ មក​វិនិយោគ​នៅ​កម្ពុជា​ច្រើន​ណាស់ ដោយ​ធានា​អះអាង​ថា​កម្ពុជា​ស្អាតស្អំ ងាយស្រួល​រកស៊ី ប៉ុន្តែ​ពេល​សាងសង់​រោងចក្រ​រួចរាល់ បែរ​ជា​មហា​វេទនា...

អ្នកជំនាញ៖ ការ​បោះបង់​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស គឺ​ស្មើ​នឹង​បោះបង់​អធិបតេយ្យភាព​ជាតិ​របស់​ខ្លួន

អ្នកជំនាញ​ខាង​កិច្ចការ​ព្រំដែន ព្រមាន​ថា ការ​បោះបង់​ចោល​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​ស្មើ​នឹង​បោះបង់​អធិបតេយ្យភាព ឯករាជភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​ដូច្នោះ​ដែរ។ អ្នកជំនាញ​រូប​នោះ​អះអាង​ថា កងទ័ព​វៀតណាម​ប្រមាណ ២​សែន​នាក់​ដែល​បាន​ឈ្លានពាន​ចូល​ទៅ​គ្រប់គ្រង​ទឹកដី​កម្ពុជា​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ព្រម​ដក​ថយ​ទៅ​ប្រទេស​វៀតណាម វិញ ក៏​ដោយសារតែ​វត្តមាន​នៃ​កិច្ចសន្យា​អន្តរជាតិ​នេះ​នៅ​ឆ្នាំ​១៩៩១ ដែរ។ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៩ តុលា...

អ្នកវិភាគ៖ មេដឹកនាំ​វៀតណាម-ចិន សុទ្ធតែ​សង្ស័យ​អំពី​ភាព​ស្មោះត្រង់​របស់​លោក ហ៊ុន ម៉ាណែត

អ្នកវិភាគ​លើកឡើង​ថា ទាំង​មេដឹកនាំ​វៀតណាម ទាំង​មេដឹកនាំ​ចិន សុទ្ធតែ​កំពុង​សង្ស័យ​អំពី​ភាព​ស្មោះត្រង់​របស់​លោក ហ៊ុន ម៉ាណែត ចំពោះ​ពួកគេ​ដូច​គ្នា ព្រោះ​ថា​ទំនាក់ទំនង​នយោបាយ​រវាង​កម្ពុជា-វៀតណាម និង​កម្ពុជា-ចិន លោក ហ៊ុន ម៉ាណែត ត្រូវតែ​បិទបាំង​ទាំង​សងខាង ត្បិត​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន និង​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម បាន​ប្រកាន់​គោល​ជំហរ​នយោបាយ​បញ្ច្រាស​ទិស​គ្នា​ទាំងស្រុង។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨...

លោក អ៊ុំ សំអាន រិះគន់​រដ្ឋាភិបាល​បញ្ចុះ​ពន្ធ​នាំចេញ​ថ្ម​ភ្នំ​ថា​ជា​ការ​លើក​ទឹកចិត្ត​ឱ្យ​ឈ្មួញ​បំផ្លាញ​ភ្នំ​និង​ធនធាន​ធម្មជាតិ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន អះអាង​ថា​ការ​បញ្ចុះ​ពន្ធ​នាំចេញ​ថ្ម​ភ្នំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជា​ការ​លើក​ទឹកចិត្ត​ឲ្យ​ក្រុម​ឈ្មួញ​បំផ្លាញ​ភ្នំ និង​ធនធាន​ធម្មជាតិ រួម​ទាំង​បរិស្ថាន។ កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កែ​សម្រួល​អត្រា​អាករ​នាំចេញ​លើ​មុខទំនិញ​ថ្ម​ធម្មជាតិ តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ អនុក្រឹត្យ​ដដែល​នោះ​បាន​បញ្ចុះ​អត្រា​អាករ​នាំចេញ​លើ​មុខទំនិញ​នាំចេញ​មួយ​ចំនួន ក្នុង​នោះ​សម្រាប់​មុខទំនិញ​ថ្ម​ធម្មជាតិ​មិន​ទាន់​កែច្នៃ មាន​ចំនួន ៨​បន្ទាត់​ពន្ធ​នៃ​តារាង​ពន្ធគយ​ពី ៣០% មក ១០%...

ក្រុមហ៊ុន Times Square នៅ​ញូវយ៉ក​បញ្ជាក់​ថា​គ្មាន​គោលការណ៍​ផ្សាយ​ពាណិជ្ជកម្ម​មិន​គិត​លុយ​នោះ​ទេ

សកម្មជន​បរិស្ថាន​មួយ​រូប​បាន​ទម្លាយ​ថា ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម Time Square Billboard គ្មាន​គោលការណ៍​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​មិន​បង់​លុយ​នោះ​ទេ ដូច្នេះ​ការ​ផ្សព្វផ្សាយ​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា គឺជា​ល្បិច​ភូតភរ​កុហក​ពលរដ្ឋ​ខ្មែរ​ដើម្បី​កេង​ចំណេញ​នយោបាយ​ប៉ុណ្ណោះ។ សកម្មជន​បរិស្ថាន កញ្ញា លឹម គឹមសួរ បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​កញ្ញា​នៅ​ថ្ងៃទី​២៧ កញ្ញា នេះ​ថា ខ្លួន​បាន​ផ្ញើ​សារ​ទៅ​កាន់​ក្រុមហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម Time Square Billboard តាមរយៈ​អីមែល​កាលពី​ពេល​ថ្មីៗ​នេះ​ទាក់ទិន​នឹង​ការ​ផ្សាយ​រូបថត​របស់​លោក ហ៊ុន ម៉ាណែត លើ​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម Billboard នៅ...

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​បដិសេធ​ចេញ​លិខិត​បញ្ជាក់​គណបក្ស​ភ្លើង​ទៀន​ជា​នយោបាយ​ទុច្ចរិត​របស់​លោក ហ៊ុន សែន

អ្នក​ឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង ហៅ​ការ​បដិសេធ​របស់​ក្រសួង​មហាផ្ទៃ​ដែល​ប្រកាស​មិន​ចេញ​លិខិត​បញ្ជាក់​ថ្មី​ឲ្យ​គណបក្ស​ភ្លើង​ទៀន គឺជា​គំនិត​ទុច្ចរិត​នយោបាយ​របស់​លោក ហ៊ុន សែន ដោយ​ដឹង​ថា លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​របស់​លោក​គ្មាន​សមត្ថភាព​ប្រកួត​ឈ្នះ​គណបក្ស​ភ្លើង​ទៀន។ ការ​លើកឡើង​នេះ បន្ទាប់ពី​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា បាន​ប្រកាស​មិន​ចេញ​លិខិត​បញ្ជាក់​ថ្មី​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ទេ។ ការ​បដិសេធ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឱ្យ​តំណាង​គណបក្ស​ភ្លើង​ទៀន ចំនួន ៥​រូប​ចូល​ជួប​ជជែក​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ដដែល​នោះ។ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើកឡើង​ថា បើ​បាត់​សំបុត្រ​កំណើត...

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ការ​ធ្វើ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ថ្មី​គឺ​គ្រាន់តែ​ធ្វើ​ឱ្យ​ល្អ​មើល

ក្រុម​អ្នក​រិះគន់​ច្រានចោល​ការ​ធ្វើ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ថ្មី ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ថា​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អ​មើល​តែប៉ុណ្ណោះ ត្បិត​រដ្ឋាភិបាល​ដែល​រីក​ប៉ោង​ក្បាល​ធំ​នេះ គឺ​ដោយសារតែ​ការ​តែងតាំង​សមាជិក​ជាន់ខ្ពស់​របស់​ខ្លួន​តាម​សែស្រឡាយ​បក្ខពួក​តែប៉ុណ្ណោះ។ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៨ ខែ​កញ្ញា ថា ការ​ប្រកាស​ធ្វើ​កំណែ​ទម្រង់​របស់​លោក ហ៊ុន ម៉ាណែត គ្រាន់តែ​ធ្វើ​ឱ្យ​ល្អ​មើល...

Latest news

© 2021, ដេលី. All rights reserved.