31 C
Phnom Penh

TAG

ឯម សុវណ្ណារ៉ា

លោក សម រង្ស៊ី អំពាវនាវ​សុំ​ឱ្យ​កម្លាំង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ទាំងអស់​រួបរួម​គ្នា

លោក សម រង្ស៊ី ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រស់នៅ​ក្នុង​ប្រទេស​បារាំង ចេញ​សារ​នៅ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៤ អំពាវនាវ​ដល់​តំណាង​កម្លាំង​ប្រជាធិបតេយ្យ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ឲ្យ​រួបរួម​សហការ​គ្នា​ជា​ធ្លុង​មួយ ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​សូម​កុំ​ឲ្យ​មាន​ការ​វាយ​ប្រហារ​គ្នា​ទៅវិញ​ទៅមក ត្រូវតែ​ចែក​មុខនាទី​គ្នា​ដើម្បី​ទទួល​បាន​ជ័យជម្នះ​រួម។ លោក សម រង្ស៊ី បាន​លើកឡើង​ថា នៅ​ពេលនេះ​មាន​គណបក្ស​នយោបាយ ៣ ដែល​តំណាង​ឲ្យ​កម្លាំង​ប្រជាធិបតេយ្យ ហើយ​ដែល​មាន​អ្នកគាំទ្រ​ចេញ​មកពី​ប្រភព​ដើម​តែ​មួយ គឺ​គណបក្ស​ភ្លើង​ទៀន គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ។ លោក​សូម​ឲ្យ​អ្នកគាំទ្រ...

មេដឹកនាំ​អាស៊ាន​យល់ព្រម​ជា​គោលការណ៍​ឱ្យ​ទីម័រឡេស្តេ​ចូល​ជា​សមាជិក​អាស៊ាន​ទី​១១

មេដឹកនាំ​អាស៊ាន​យល់ព្រម​គ្នា​ជា​គោលការណ៍​សម្រេច​ឱ្យ​ទីម័រឡេស្តេ ចូល​ជា​សមាជិក​អាស៊ាន​ទី​១១ នា​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ។ បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​មេដឹកនាំ​អាស៊ាន ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើ​សុំ​ចូល​ជា​សមាជិក​អាស៊ាន​របស់​ទីម័រឡេស្តេ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​វិច្ឆិកា នា​សណ្ឋាគារ​សុខា នា​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដោយ​ពិចារណា​លើ​លទ្ធផល​នៃ​បេសកកម្ម​ស្វែងរក​ការពិត​របស់​សសរស្ដម្ភ​សហគមន៍​សន្តិសុខ-នយោបាយ​អាស៊ាន សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន ក្នុង​នោះ​ប្រមុខ​ដឹកនាំ​អាស៊ាន​បាន​ឯកភាព​គ្នា​ថា អនុញ្ញាត​ឱ្យ​ទីម័រឡេស្តេ ចូលរួម​ជា​សមាជិក​អាស៊ាន​ទី​១១។ សេចក្តី​ថ្លែងការណ៍​រួម​របស់​មេដឹកនាំ​អាស៊ាន​បាន​បន្ត​ទៀត​ថា ផ្ដល់​ឋានៈ​ជា​ប្រទេស​សង្កេតការណ៍​ដល់​ទីម័រឡេស្តេ និង​អនុញ្ញាត​ឱ្យ​ទីម័រឡេស្តេ ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ទាំងអស់ រួម​បញ្ចូល​ទាំង​សម័យ​ប្រជុំ​ពេញអង្គ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន។ បន្ថែម​ពី​នេះ អាស៊ាន​ក៏​បង្កើត​ជា​ផែនទី​បង្ហាញ​ផ្លូវ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​អព្យាក្រឹត​សម្រាប់​ការ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ទីម័រឡេស្តេ រួម​ទាំង​ផ្អែក​លើ​សមិទ្ធផល​សំខាន់​នានា​ដែល​កំណត់​ដោយ​របាយការណ៍​នៃ​បេសកកម្ម​ស្វែងរក​ការពិត​នៃ​សសរស្ដម្ភ​ទាំង​៣...

លោក ហ៊ុន សែន ព្រមាន​ចាប់​លោក សម រង្ស៊ី ដាក់​គុក​ពេល​វិល​មក​ដល់​កម្ពុជា​វិញ

បុរស​ខ្លាំង​ក្រាញ​អំណាច​យូរ​ជាងគេ​នៅ​កម្ពុជា ព្រមាន​ចាប់ និង​បញ្ជូន​ខ្លួន​អតីត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចូល​ពន្ធនាគារ ពេល​វិល​មក​ដល់​កម្ពុជា​វិញ។ បុរស​ខ្លាំង​រូប​នេះ​បាន​ហៅ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ថា​ជា «ពូជ​ក្បត់​ជាតិ ៣​ជំនាន់»។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នា​ព្រឹក​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន ថ្លែង​ថា គណបក្ស​នយោបាយ​ណា​ក៏ដោយ​ដែល​ភ្ជាប់​ខ្លួន​ជាមួយ​លោក សម រង្ស៊ី នឹង​ប្រឈម​នឹង​ការ​ប្ដឹង​ផ្ដល់​តាម​ផ្លូវ​តុលាការ ដោយ​លោក​ចាត់ទុក​លោក...

អ្នក​ឃ្លាំមើល៖ ចិន​ប្រើប្រាស់​ទំនាក់​ទំនង​កម្ពុជា​ដើម្បី​យក​សមុទ្រ​រាម​ពង្រីក​ឥទ្ធិពល​ក្នុង​តំបន់

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា អះអាង​ថា ក្រុម​ចារកិច្ច​សម្ងាត់​បាន​វាយតម្លៃ​ថា ចិន​កំពុង​ប្រើប្រាស់​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ឆ្ពោះ​ទៅ​រក​គោលដៅ​ប្រើប្រាស់​តំបន់​រាម និង​ប្រទេស​កម្ពុជា​ទាំងមូល ដើម្បី​បម្រើ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​ក្នុង​តំបន់។ អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៨ ខែ​មិថុនា ថា ចំណោទ​អំពី​មូលដ្ឋាន​ជើងទឹក​រាម គ្រាន់តែ​ជា​ចំណុច​តូច​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ចំណុច​សំខាន់​នោះ​គឺ​នៅ​ត្រង់​ថា ផ្ទៃដី​កម្ពុជា​ទាំងមូល​ទើប​ជា​ចំណុច​ធំ​ដែល​ត្រូវ​បាន​គេ​វាយតម្លៃ​ថា ចិន​កំពុង​ត្រូវការ​ដើម្បី​ប្រើប្រាស់​ជា​ភូមិសាស្ត្រ​នយោបាយ​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​ក្នុង​តំបន់​របស់​ពួកគេ។ លោក...

ប្រធាន​វេទិកា​ពលរដ្ឋ​អំពាវនាវ​ឱ្យ​បក្ស​ក្រៅ​រដ្ឋាភិបាល​រួម​កម្លាំង​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន

ប្រធាន​វេទិកា​ពលរដ្ឋ អំពាវនាវ​ឱ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​ស្វែងរក​ការ​ជួប​ជជែក​គ្នា ដោយ​សុទ្ធចិត្ត និង​ស្មារតី​ជាតិ​ជា​មូលដ្ឋាន ដើម្បី​បង្កើត​កម្លាំង​រួបរួម​ដ៏​មាន​សក្ដានុពល​ធំ​មួយ​ទប់ទល់​នឹង​ការ​បោះឆ្នោត​ដ៏​អាក្រក់​ដែល​បាន​កើត​មាន​នៅ​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​តាម​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០២២ ថា ការ​បង្កើត​កម្លាំង​រួបរួម​នេះ គួរតែ​ធ្វើឡើង​នៅ​មុន​ដំណាច់​ឆ្នាំ​២០២២ នេះ ឬ​កាន់តែ​ឆាប់​កាន់តែ​ល្អ ចៀសវាង​ការ​ខ្ជះខ្ជាយ​ពេលវេលា​ដូច​ពេល​ដែល​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ។ លោក គឹម សុខ...

អ្នក​ឃ្លាំមើល៖ ការ​បង្កើត​កញ្ចប់​ទេសចរណ៍​កម្ពុជា-វៀតណាម​ជា​រឿង​ល្អ បើ​មាន​តម្លាភាព​និង​មិន​បន្លំ​ប្រវត្តិសាស្ត្រ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម លើកឡើង​ថា ការ​បង្កើត​កញ្ចប់​ទេសចរណ៍​កម្ពុជា-វៀតណាម វា​ជា​រឿង​ល្អ បើសិនជា​ការ​រៀបចំ​នោះ​ធ្វើឡើង​ដោយ​ត្រឹមត្រូវ និង​តម្លាភាព នឹង​មិន​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រលំ​អំពី​ប្រវត្តិសាស្ត្រ។ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា យល់​ថា ការ​បង្កើត​បញ្ចប់​ទេសចរណ៍​រួម​គ្នា​ជា​រឿង​ល្អ ព្រោះ​ធ្វើ​ឱ្យ​កម្ពុជា​អាច​បើក​លំហ​ហោះហើរ​កាន់តែ​ទូលំទូលាយ ខណៈ​កម្ពុជា​មិន​ទាន់​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ច្រើន។ លោក​បាន​បន្ថែម​ទៀត​ថា ច្រក​ដែល​អាច​នាំ​ភ្ញៀវ​បរទេស​ចូល​តាម​ថៃ ចូល​តាម​វៀតណាម នៅតែ​ជា​ច្រក​មួយ​សំខាន់ និង​ចាំបាច់​សម្រាប់​កម្ពុជា ដោយ​ប្រទេស​ជិតខាង​ទាំង​ពីរ​មាន​សក្ដានុពល និង​មាន​ការ​ប្រើប្រាស់​គោល​នយោបាយ​ទាក់ទាញ​ភ្ញៀវ​បរទេស​ល្អ ខណៈ​កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អឺរ៉ុប​ច្រើន​ណាស់​ណា​នៅឡើយ​នោះ។ លោក​បន្ត​ថា ចំពោះ​ការ​បង្កើត​កញ្ចប់​ទេសចរណ៍ វា​មិន​បង្ក​ជា​ក្ដី​បារម្ភ​ដល់​អធិបតេយ្យ​ជាតិ...

អ្នក​ឃ្លាំមើល៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ខាតបង់​ធ្ងន់ធ្ងរ បើ​ធៀប​នឹង​ផល​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​និង​អាមេរិក

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ធ្ងន់ធ្ងរ បើ​ធៀប​ទៅ​នឹង​ជញ្ជីង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​សហភាព​អឺរ៉ុប និង​អាមេរិក ដែល​កម្ពុជា​ទទួល​បាន​ក្នុង​ទំហំ​ទឹកប្រាក់​ជិត ២​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​២១ ខែ​មីនា ថា ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ ប៉ុន្តែ​បញ្ហា​គឺ​ស្ថិតនៅ​ត្រង់​ថា កម្ពុជា​មិន​មាន​ផលិតផល​សម្រាប់​ការ​នាំចេញ​ទៅ​ប្រទេស​ចិន​ប៉ុណ្ណោះ...

Latest news