TAG
boengkak
អតីតមន្ត្រីគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ធំម្នាក់ត្រូវបានជនមិនស្គាល់មុខវាយយ៉ាងដំណំ
អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំមកពីគណបក្សសង្រ្គោះជាតិម្នាក់ត្រូវបានជនមិនស្គាល់មុខវាយយ៉ាងដំណំ និងប្លន់យកទូរស័ព្ទថែមទៀត។ ការវាយដំនេះកើតមានឡើងក្រោយពេលមានការព្រមានឱ្យអតីតមន្ត្រីរូបនោះ បញ្ឈប់សកម្មភាពនយោបាយពាក់ព័ន្ធគណបក្សសង្រ្គោះជាតិតទៅទៀត និងគំរាមបណ្តេញចេញពីក្របខណ្ឌរដ្ឋ ប្រសិនបើពួកគេនៅតែបន្តសកម្មភាពនយោបាយជាមួយគណបក្សសង្រ្គោះជាតិតទៅទៀត។
ខួបលើកទី៦៨ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជាក្រោមការលាក់បាំងប្រវត្តិពិតមួយចំនួន
នៅក្នុងមហាសន្និបាទរំលឹកខួបលើកទី៦៨ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បានបង្ហាញអំពីប្រវត្តិ នៃសកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រកបដោយភាពក្លាហាន ឥតរាថយនៅគ្រប់ដំណាក់កាលធំៗនៃប្រវត្តិសាស្ដ្រ។
សកម្មជនបរិស្ថានរកឃើញថា សំណង់អគារធំៗចំនួន៥នៅខេត្តព្រះសីហនុ សាងសង់ខុសច្បាប់
សកម្មជនបរិស្ថានបានអះអាងថា សំណង់អគារធំៗចំនួន៥ នៅខេត្តព្រះសីហនុត្រូវបានសាងសង់ឡើងដោយខុសច្បាប់និងផ្ទុយពីសារាចររបស់រដ្ឋាភិបាល។
អ្នកឃ្លាំមើលសង្គមថា ការដកមន្ត្រីរដ្ឋាភិបាលេជាការបំភ័ន្តនិងបិទបាំងកំហុសលោកហ៊ុន សែនចំពោះសោកនាដកម្មនៅក្រុងព្រះសីហនុ
អ្នកឃ្លាំមើលសង្គមនិយាយថា សោកនាដកម្មគឺជាសោកនាដកម្ម! នេះគឺជាសម្រែកចូលរួមរំលែកពីមជ្ឈដ្ឋាននានាទាំងក្នុងប្រទេសកម្ពុជា ទាំងពីមជ្ឈដ្ឋានទូទៅពីគ្រប់ទិសទីនៃពិភពលោកដូចដែលដឹងបានតាមរយៈការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ កាសែត វិទ្យុទូរទស្សន៍៖The New York Times សហរដ្ឋអាមេរិក, AFP និងសាេព័ត៌មានអន្តរជាតិជាច្រើនទៀត។
វៀតណាមសម្លាប់ជ្រូកកើតជំងឺប៉េស្តរាប់លានក្បាលខណៈការនាំជ្រូកចូលមកកម្ពុជាដោយលួចលាក់នៅតែមាន
អាជ្ញាធរវៀតណាមបានសម្លាប់ជ្រូកជាង២លានក្បាល ដើម្បីកុំឱ្យជំងឺប៉េស្តជ្រូកអាហ្រ្វិកដែលកំពុងផ្ទុះឡើងកាន់តែខ្លាំងនៅប្រទេសខ្លួននោះ បន្តរីករាលដាលទៅតំបន់ផ្សេងទៀត។
អ្នកជំនាញរបស់អ.ស.ប.ទាមទារជាថ្មីទៀតឱ្យរដ្ឋាភិបាលស្តារស្ថានភាពនយោបាយឡើងវិញ
ជាថ្មីម្តងទៀត ក្រុមអ្នកជំនាញរបស់អ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន សែនស្តារស្ថានភាពនយោបាយដែលកំពុងធ្លាក់ចុះឡើងវិញ។
សមត្ថកិច្ចខេត្តបាត់ដំបងថា កំពុងស្រាវជ្រាវរកមូលហេតុភ្លើងឆេះផ្ទះលោកបណ្ឌិតមាស នី
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអះអាងថា មន្ត្រីរបស់ខ្លួនកំពុងយកចិត្តទុកដាក់ស្រាវជ្រាវរកមូលហេតុពិតប្រាកដជុំវិញគ្រោះ អគ្គីភ័យឆេះផ្ទះអ្នកវិភាគនយោបាយនិងសង្គមលោកបណ្ឌិត មាស នី។
លោកទៀ បាញ់នឹងដឹកនាំគណៈប្រតិភូប្រារព្ធខួប៤២ឆ្នាំទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍
លោកទៀ បាញ់នឹងដឹកនាំគណៈប្រតិភូប្រារព្ធខួប៤២ឆ្នាំទិវា ចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍នៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំនៅថ្ងៃទី២០ខែមិថុនាខាងមុខ។
ចាងហ្វាងកាសែតខ្មែរថាមស៍បកស្រាយ ក្រោយរងការចោទពីអតីតបុគ្គលិករបស់ខ្លួនពីបទបៀតបៀនផ្លូវភេទ
ចាងហ្វាងកាសែតខ្មែរថាមស៍លោកT. Mohan ដែលជាមនុស្សស្និទ្ធនឹងបក្សកាន់អំណាចបានច្រានចោលការចោទប្រកាន់ទាំងឡាយដែលថា លោកបានបៀតបៀនផ្លូវភេទទៅលើអតីតបុគ្គលស្រីជាជនជាតិហ្វីលីពីនម្នាក់។
មន្ត្រីអាវុធហត្ថបំបែកសំណុំរឿងឃាតកម្មកាត់សាកសពជាបំណែកបោះចូលទន្លេ
មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញអះអាងថា ខ្លួនបានបំបែកសំណុំរឿងសាហាវឃោរឃៅមួយដោយឃាតករគឺជាមិត្តភក្តិរបស់ជនរងគ្រោះ។