TAG
paywall
ឯកអគ្គរាជទូតជប៉ុន លើកឡើងពីកង្វល់ជុំវិញការបាញ់ប្រហារនៅតំបន់សេដ្ឋកិច្ចពិសេស
ឯកអគ្គរាជទូតជប៉ុន លោក ម៉ាសា ហ្វូ៊មីគូរូគី (Masafumi Kuroki) បានមានប្រសាសន៍កាលពីម្សិលមិញថា លោករំពឹងថា រដ្ឋានឹងចាប់ខ្លួនខ្មាន់កាំភ្លើងនៅពីក្រោយការបាញ់ប្រហារកាលពីថ្ងៃទី២០ ខែកុម្ភៈ ទៅលើកម្មករតវ៉ានៅក្នុងខេត្តស្វាយរៀង ហើយត្រូវធានាសុវត្ថិភាពដល់វិនិយោគិននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) នោះ។
មិនទាន់មានការចាប់ខ្លួននៅឡើយទេចាប់តាំងពីបុរសស្លៀកពាក់ឯកសណ្ឋានម្នាក់បានបាញ់ប្រហារទៅលើកម្មករតវ៉ា នៅឯតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាតតាន់ ដែលបានធ្វើឲ្យរបួសកម្មការិនីបីនាក់។ លោក ឈូក បណ្ឌិត អភិបាលក្រុងបាវិត ត្រូវបានអះអាងថាជាជនសង្ស័យ ប៉ុន្តែសាលាដំបូងខេត្ត បានត្រឹមតែសុំឲ្យលោក បង្ហាញខ្លួន ដើម្បីសាកសួរនៅចុងខែនេះប៉ុណ្ណោះ។
នៅឯកិច្ចប្រជំុរវាងវិស័យសាធារណៈនិងឯកជនលើកទីប្រាំមួយរបស់កម្ពុជា និងជប៉ុន នៅឯក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោកឯកអគ្គរាជទូត ម៉ាសាហ្វូ៊មី គូរ៉ូគី បានលើកឡើងដោយផ្ទាល់ អំពីបញ្ហាមិនទាន់ដោះស្រាយករណីបាញ់ប្រហារ ដែលបានធ្វើឲ្យមានការគិតគូរឡើងវិញ ចំពោះតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសនេះ និងបញ្ហានិទណ្ឌភាពពាក់ព័ន្ធនឹងនយោបាយ។
លោកឯកអគ្គរាជទូតបានថ្លែងថា"ខ្ញុំសូមលើកឡើងពីបញ្ហា ដែលបានកើតឡើងនៅឯតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាតតាន់ កាលពីខែមុន"។ លោកបានថ្លែងថា "ខ្ញុំគិតថាកម្ពុជា
គឺជាប្រទេសមាននីតិរដ្ឋ...ដូច្នេះខ្ញុំសង្ឃឹមថា ដូច្នេះ នឹងវែកមុខជនសង្ស័យហើយនាំខ្លួនជននេះទៅឲ្យតុលាការកាត់ទោស ទៅតាមច្បាប់"។ លោកបន្ថែមថា ពីព្រោះក្រុមហ៊ុនជប៉ុនប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះដែរ ហើយជនជាតិជប៉ុនផ្សេងទៀតមានការព្រួយបារម្ភដោយសារតែព្រឹត្តិការណ៍នេះ។
លោកឯកអគ្គរាជទូត បានថ្លែងថា "ត្រូវតែធានាសុវត្ថិភាពដល់វិនិយោគិនទាំងនៅក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស ដូច្នេះកំុឲ្យព្រឹត្តិការណ៍នេះកើតឡើងម្តងទៀត"។លោកបានបន្ថែមថា "ខ្ញុំនិយាយដូច្នេះពីព្រោះខ្ញុំនាំភ្ញៀវជប៉ុនមកទីនេះគ្រប់ពេលពីព្រោះកម្ពុជាមានសុវត្ថិភាពណាស់ ក៏ប៉ុន្តែវាក៏លំបាកណាស់ដែរនៅពេលមានព្រឹត្តិការណ៍អ៊ីចឹងកើតឡើង"។
ឆ្លើយតបទៅនឹងលោកឯកអគ្គរាជទូត លោក សុខ ចិន្តាសុភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រាប់គណៈប្រតិភូជប៉ុនវិញថាការបាញ់ប្រហារនេះ "គឺជាព្រឹត្តិការណ៍គួរឲ្យសោកស្តាយណាស់"។ លោកចិន្តាសុភាបានថ្លែងថារដ្ឋាភិបាលបានប្រជំុពីរលើក កាលពីថ្ងៃទី២៧ខែកុម្ភៈនិងថ្ងៃទី២ ខែមីនា ដើម្បីពិភាក្សាអំពីការបាញ់ប្រហារនេះ ក៏ប៉ុន្តែលោកមិនបានបរិយាយឲ្យបានល្អិតល្អន់ទេ។
លោក ចិន្តាសុភា បានថ្លែងថា "ខ្ញុំសូមទោសដោយសារខ្ញុំមិនបានជូនដំណឹងប្រាប់លោកអំពីវិធានការត្រូវអនុវត្តយ៉ាងម៉េចនោះ។គ្រប់ស្ថាប័នរដ្ឋាភិបាលទាំងអស់ នឹងព្យាយាមដោះស្រាយវិវាទការងារ"។
យោងតាមទិន្នន័យពីក្រុមប្រឹក្សាវិនិយោគកម្ពុជា បានឲ្យដឹងថា គម្រោងវិនិយោគពីប្រទេសជប៉ុន មានទឹកប្រាក់ជាង១២០លានដុល្លារ ហើយនៅតែជាវិនិយោគិនមួយ ក្នុងចំណោមវិនិយោគិនដ៏ធំបំផុត របស់កម្ពុជារៀងរាល់ឆ្នាំ។
ពេលទាក់ទងបន្ទាប់ពីកិច្ចប្រជំុនេះលោក ចិន្តាសុភា បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីកិច្ចប្រជំុនេះឡើយ។ លោកបានមានប្រសាសន៍ថា "កំុសួរពីព្រោះខ្ញុំមិនឆ្លើយទេ។ កំុសរសេរថា ខ្ញុំមិនឆ្លើយសំនួរ"។
ស្ថានទូតជប៉ុនក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយស្តីពីជំនួបនេះដែរ។ ស្ថានទូតបានលើកឡើងថា"ដោយសារកិច្ចប្រជំុថ្ងៃនេះ...
ជនជាប់ឃុំក្នុងបទល្មើសនេសាទត្រូវបានដោះលែងតាមបញ្ជា
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការលើកលែងទោសដល់ប្រជាពលរដ្ឋដែលត្រូវបានឃុំខ្លួន និងចាប់ដាក់ពន្ធនាគារ ដោយសារបទល្មើសនេសាទនោះ ក្រសួងយុត្តិធម៌បានឆ្លើយតប និងបានដោះលែងជនសង្ស័យជាច្រើននាក់ ពីពន្ធនាគារខេត្ត នៅទូទាំងប្រទេសរួចហើយ។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគឯករាជ្យបាននិយាយថា បទបញ្ជានេះខុសប្លែកពីធម្មតានិងបង្ហាញឲ្យឃើញអំពីឥទ្ធិពលរបស់រដ្ឋាភិបាលមកលើប្រព័ន្ធយុត្តិធម៌ទៅ វិញទេ។ អ្នកវិភាគទាំងនេះបាននិយាយថា ការលើកលែងទោសក្នុងបទល្មើសនេសាទ ដែលមនុស្សជាច្រើនមិនពេញចិត្តនោះទំនងជាការប៉ុនប៉ងរកការគាំទ្រផ្នែកនយោបាយនៅពេលបោះឆ្នោតហើយ។
លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បាននិយាយថា លោក ហ៊ី សុភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានធ្វើដំណើរមកកាន់ខេត្តរបស់លោក កាលពីថ្ងៃអាទិត្យ គឺមួយថ្ងៃក្រោយពីលោក ហ៊ុន សែន បានប្រកាសអំពីការលើកលែងទោសនេះ ដើម្បីណែនាំឲ្យព្រះរាជអាជ្ញា និងតុលាការដោះលែងមនុស្សទាំងអស់ដែលជាប់ឃុំ ពីបទល្មើសនេសាទ។
លោក ទី សុវិនថាល់ បាននិយាយថាតុលាការបានបើក “សវនាការ” ទ្រង់ទ្រាយធំមួយភ្លាមៗកាលពីម្សិលមិញ ដែលនៅក្នុងនោះបានសម្រេចថា អ្នកនេសាទក្រីក្រ១៧នាក់មិនមានពិរុទ្ធភាពទេ ហើយដោះលែងពួកគេចេញពីការឃុំខ្លួនបណ្តោះអាសន្ន។ បុរសម្នាក់ទៀត ដែលត្រូវបានកាត់ឲ្យជាប់ទោសពីបទល្មើសនេសាទ ក៏ទទួលបានការដោះលែងផងដែរ។
លោក ទី សុវិនថាល់ បាននិយាយថា “តុលាការជួយប្រជាជនក្រីក្រតាមសំណើរបស់លោក ហ៊ុន សែន ដែលស្នើឲ្យដោះលែងពួកគេ។ លោកបានថ្លែងបន្ថែមថា ការប្រោសព្រះរាជទានលើកលែងទោសដោយឡែកមួយទៀត ត្រូវបានរៀបចំ ឡើងសម្រាប់ជនដែលត្រូវបានកាត់ឲ្យជាប់ទោសក្នុងបទល្មើសនេសាទ។
លោកបានថ្លែងថា មិនមានអ្វីខុសប្លែកទេ ការដែលតុលាការអនុវត្តបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្លាមៗនោះ។ “បើទោះបីជាសម្តេច ហ៊ុន សែន ចេញបញ្ជាក៏ដោយ ក៏យើងនៅតែបើកសវនាការដែរ។ យើងមិនបានបំពានច្បាប់ទេ។ យើងធ្វើតាមនីតិវិធី ” ។
នៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំវិញ តុលាការ និងព្រះរាជអាជ្ញាក៏បង្ហាញផងដែរនូវការលើកលែងទោសជាបន្ទាន់ដល់អ្នកដែលបានជាប់ឃុំពីបទប្រើប្រាស់មធ្យោបាយនេសាទខុសច្បាប់ ដូចជាការឆក់ត្រីជាដើម។
លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បាននិយាយថា “យើងដោះលែងឲ្យពួកគេនៅក្រៅឃុំ ក៏ព្រោះ តែបទល្មើសទាំងនេះជាបទល្មើសតូចតាច ហើយពួកគេគឺជាប្រជាជនក្រីក្រ”។ លោកបានថ្លែងថា ជនសង្ស័យ១១នាក់ ដែលកំពុងរង់ចាំឡើងសវនាការកាត់ទោសនោះ ក៏ត្រូវបានដោះលែងដែរកាលពីម្សិលមិញ។
នៅក្នុងខេត្តពោធិ៍សាត់ លោកព្រះរាជអាជ្ញា តន់ សីហតេជះ ក៏បាននិយាយដែរថា មនុស្ស១១នាក់ ដែលជាប់សង្ស័យក្នុងបទល្មើសនេសាទត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។ លោកបានថ្លែងថា “យើងបានដោះលែងពួកគេឲ្យនៅក្រៅឃុំក្រោយពីមានសំណើរបស់សម្តេច ហ៊ុន សែន”។លោក ក៏បានអះអាងដែរថា លោក និងតុលាការគឺ“ឯករាជ្យ” មិនស្ថិតក្រោមអំណាចលោក ហ៊ុន សែន ទេ ហើយបាន “ធ្វើតាមនីតិវិធីច្បាប់” នៅក្នុងការដោះលែងនេះ។
កាលពីថ្ងៃសៅរ៍ លោក ហ៊ុន សែន បានប្រកាសថា លោកលើកលែងទោសដល់ជនសង្ស័យ ឬទណ្ឌិតក្នុងបទល្មើសប្រើប្រាស់មធ្យោបាយនេសាទខុសច្បាប់។ ទោះជាយ៉ាងណា ការដោះលែងនេះមិនធ្វើឡើងចំពោះអ្នកជាប់ឃុំក្នុងបទល្មើសនេសាទធ្ងន់ធ្ងរ ដូចជាការកាប់ឆ្ការព្រៃលិចទឹកដោយខុសច្បាប់នោះឡើយ។ វិធានការនេះធ្វើឡើងក្រោយពីមានការសម្រេចកាលពីពេលថ្មីៗនេះរបស់លោកនាយករដ្ឋមន្ត្រីក្នុងការបិទឡូត៍នេសាទពាណិជ្ជកម្មទាំងអស់នៅតាមបឹងទន្លេសាប។
លោក សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបាននិយាយថា ព្រះរាជអាជ្ញាអាចដកការចោទប្រកាន់ពីអ្នកជាប់ឃុំបណ្តោះអាសន្នបាន ប៉ុន្តែការប្រោសព្រះរាជទានលើកលែងទោសសម្រាប់តែទណ្ឌិតប៉ុណ្ណោះ៕
ប្រែសម្រួលដោយ ឌឿង សាវតាោក សុក សំអឿន បាននិយាយថា ទោះជាយ៉ាងណា វាមានភាព “ខុសប្លែកពីធម្មតា” ដែលរដ្ឋាភិបាលផ្តល់ការលើកលែងទោសទូទៅបែបនេះ។ លោកបានថ្លែងថា “វាប្រហែលជាពាក់ព័ន្ធនឹងរឿងនយោបាយ ខ្លះហើយ ព្រោះការយកមនុស្សមកកាត់ទោសពីបទល្មើសតូចតាចនោះ មិនមែនជាការល្អទេ”៕
ប្រែសម្រួលដោយ ឌឿង សាវតា
ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង បង្កឲ្យមានមហន្តរាយធ្ងន់ធ្ងរ
យោងតាមការស្រាវជ្រាវថ្មី ដែលអំពាវនាវឲ្យមានការពិចារណាឡើងវិញនូវផែនការសង់ទំនប់មួយចំនួន បានឲ្យដឹងថា ផែនការសង់ទំនប់វារីអគ្គិសនីនៅតាមដៃទន្លេមេគង្គ ជាពិសេសទំនប់សេសានក្រោម២ (Lower Sesan 2) នឹងមានផលប៉ះពាល់ “ដ៏មហន្តរាយ”ដល់ធនធានត្រី នៅទូទាំងប្រទេស។
ដោយចងក្រងជាឯកសារដោយអ្នកស្រាវជ្រាវអន្តរជាតិមួយក្រុម និងមានការចូលរួមពីអ្នកវិទ្យាសាស្រ្តម្នាក់ មកពីរដ្ឋបាលជលផល ការសិក្សា ដែលផ្សព្វផ្សាយ កាលពីថ្ងៃច័ន្ទនៅក្នុងនីតិវិធី នៃការស្រាវជ្រាវវិទ្យាសាស្រ្តជាតិបានផ្តល់នូវភស្តុតាងដ៏រឹងមាំបំផុត អំពីហានិភ័យបង្កឡើងដោយទំនប់សេសាន២។ ការសិក្សានេះបន្ថែមទៅនឹងបរិមាណនៃការសិក្សាដែលកាន់តែកើនឡើងថា ទំនប់នេះនឹងមានការបំផ្លាញព្រៃឈើ ព្រមទាំងមានផលប៉ះពាល់រហូតដល់ជលផលជីវចម្រុះ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់មុឺននាក់។
ខណៈដែលមានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ក្នុងប៉ុន្មានខែថ្មីៗនេះចំពោះវិបត្តិទំនប់សាយ៉ាបូរីនៅក្នុងប្រទេសឡាវ ផែនការសង់ទំនប់ទីមួយ សម្រាប់ខ្សែទឹកមេ របស់ទន្លេមេគង្គ ត្រូវបានក្រុមអ្នកបរិស្ថាន និងជំនាញការជលផល បានវែកញែកជាយូរមកហើយថា ទំនប់តូចៗកាត់ដៃទន្លេសេសាននេះអាចមានផលប៉ះពាល់ធ្ងន់ធ្ងរជាងនេះ។
ការស្រាវជ្រាវចុងក្រោយបំផុតនេះទំនងជាគាំទ្រចំពោះការលើកឡើងនេះ។ ដោយបង្ហាញតួលេខ នៃការបម្លាស់ទី របស់ត្រី ដោយដោយប្រៀបធៀប ទៅនឹងផលចំណេញបានមកពីថាមពល នៅតាមទីតាំង ដែលនឹងសាងសង់ ក្រុមនេះបានសន្និដ្ឋានថាទំនប់ជាច្រើននឹងផលិតថាមពលបានតិចជាងផលប៉ះពាល់ផ្នែកបរិស្ថាន។
ការសិក្សានេះកត់សម្គាល់ថា“យើងយល់ឃើញថា ការសាងសង់ទំនប់កាត់ដៃទន្លេសេសានទាំងអស់៧៨កន្លែង ដោយមិនរាប់បញ្ចូលទំនប់តាមខ្សែទឹកមេ ដែលនឹងផលិតថាមពលបានតិច តែអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានខ្លាំងជាងទំនប់ខ្សែតាមទឹកមេខាងលើចំនួន៦កន្លែង នៅតាមទន្លេមេគង្គក្រោម”។
ក្នុងចំណោមទំនប់កាត់ទន្លេសេសានទាំងអស់ ដែលស្ថិតក្នុងផែនការនៅឡើយនោះផលប៉ះពាល់ធ្ងន់ធ្ងរបំផុត គឺទំនប់សេសាន២របស់ប្រទេសកម្ពុជា ដែលក្រុមអ្នកស្រាវជ្រាវប៉ាន់ប្រមាណថានឹងបណ្តាលឲ្យមានការធ្លាក់ចុះ៩,៣ភាគរយ នៃទិន្នផលត្រីតាមដងទន្លេមេគង្គទាំងមូល។ លទ្ធផលនេះឲ្យដឹងថាទំនប់ទី២ និងទី៣ នៅក្នុងប្រទេសឡាវ នឹងបង្កប៉ះពាល់ធ្ងន់ធ្ងរបំផុត ដែលគេគិតថា អាចបង្កឲ្យទិន្នផលត្រីធ្លាក់ចុះពី២,៣មកនៅត្រឹម០,៩ ភាគរយ។
លោក ហ្គុយ ហ្ស៊ីវ (Guy Ziv) អ្នកស្រាវជ្រាវផ្នែកបរិស្ថាន នៅសាកលវិទ្យាល័យស្តេនហ្វត(Standford) បានសរសេរក្នុងអីុម៉េលមួយថា“ការវិភាគលើកឡើងថា ការប្រៀបធៀបរវាងថាមពល និងជីវម៉ាស់ (ការរស់នៅផ្តុំគ្នា)ការប្រៀបធៀបរវាងថាមពលនិងជីវចម្រុះ បានឲ្យដឹងថាទំនប់ទន្លេសេសាន២ បង្កផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។ យើងទទូចនឹងតម្រូវការផ្នែកថាមពលកើនដល់ទៅ គឺត្រូវសង់ទំនប់ផ្សេងទៀត ជំនួសថែមពីលើទំនប់សេសាន២"។
ពេលនេះប្រទេសកម្ពុជា កំពុងប្រើប្រាស់ថាមពល ប្រហែល៥៨០មេហ្គាវ៉ាត់ក្នុងមួយឆ្នាំ ចំណែកឯធនាគារអភិវឌ្ឍន៍អាស៊ី ប៉ាន់ប្រមាណថា តម្រូវការនឹងកើនឡើងជាងបួនដង ស្មើនឹង២.៤០០មេហ្គាវ៉ាត់គិតត្រឹមឆ្នាំ២០២០។
លោកអាឡាន ប្រ៊ូកស៍ (Alan Brooks) នាយកមជ្ឈមណ្ឌលមច្ឆជាតិពិភពលោក ដែលជាអ្នកចងក្រងរបាយការណ៍ថ្លែងថា ការសិក្សានេះអាចមានឥទ្ធិពលលើអ្នកបង្កើតគោលការណ៍។
លោកបានសរសេរតាមរយៈអីុម៉េលថា“ការស្រាវជ្រាវបង្ហាញច្បាស់នូវសារៈសំខាន់នៃការជ្រើសរើសទីតាំងឲ្យបានត្រឹមត្រូវសម្រាប់សាងសង់ទំនប់វារីអគ្គិសនី ដោយពិចារណា អំពីតុល្យភាពរបស់វារវាងជីវចម្រុះនិងសុវត្ថិភាពចំណីអាហារ ជាពិសេសអំពីជីវភាពរស់នៅរបស់ប្រជាជន ដែលពឹងផ្អែកទាំងស្រុងលើការនេសាទត្រី”។
កាលពីម្សិលមិញនៅក្នុងតំបន់ក្បែរទំនប់...
ចាប់ខ្លួនអ្នកចាត់ការទូទៅក្រុមហ៊ុនដីសម្ប ទានចម្ការកៅស៊ូពីបទបាញ់អ្នកតវ៉ា
មន្ត្រីនគរបាល និងមន្ត្រីសាលាដំបូងខេត្តបាននិយាយកាលពីម្សិ លមិញថា នគរបាលខេត្តក្រចេះ បានចាប់ខ្លួនអ្នកចាត់ការទូទៅរបស់ក្រុមហ៊៊ុនចម្ការកៅស៊ូ TTY ហើយឥឡូវនេះគាត់កំពុងតែប្រឈមមុខនឹងការចោទប្រកាន់ចំពោះការជាប់ពាក់ព័ន្ធនៅក្នុងករណីបាញ់ប្រហារ កាលពីថ្ងៃទី ១៨ខែមករា លើអ្នកភូមិបួននាក់ ពីសំណាក់សន្តិសុខប្រដាប់អាវុធរបស់ក្រុមហ៊ុននេះ។
អាជ្ញាធរបានចាប់ខ្លួនសន្តិសុខពីរនាក់របស់ក្រុមហ៊ុន TTY កាលពីខែមុន ដោយជាប់សង្ស័ យថា ពួកគេបានប្រើអាវុធ AK-៤៧ បាញ់ប្រហារលើអ្នកតវ៉ា ដោយបង្កឲ្យ មនុស្ស បួននាក់ក្នុងចំណោមអ្នកភូមិមួយក្រុម ដែលតវ៉ាប្រឆាំងនឹងការចាប់យកដីធ្លីរបស់ពួកគេពីសំណាក់ក្រុមហ៊ុននេះរងរបួស ។
លោក អ៊ុំ ភី ស្នងការរងនគរបាលខេត្តក្រចេះបានមានប្រសាសន៍ថា នគរបាលបានចាប់ខ្លួនលោក អ៊ុន ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុមហ៊ុន TTY កាលពីសប្តាហ៍មុន ក្រោយពីសាលាដំបូងខេត្តក្រចេះ បានបង្គាប់ឲ្យចាប់ខ្លួនគាត់។ លោកបានថ្លែងថា “យើងចាប់ខ្លួនគាត់នៅក្នុងខេត្តក្រចេះ ក្រោយពីសាលាដំបូងចេញដីកាចាប់ខ្លួន។ យើងចាប់ខ្លួនគាត់ ដោយសារគាត់ បានបំពានច្បា ប់”។
លោក កេត សុជាតិ ជាចៅក្រមស៊ើបអង្កេតរបស់សាលាដំបូងខេត្តក្រចេះ បានមានប្រសាសន៍ថា លោក អ៊ុន ពិសិដ្ឋ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស និងពីបទរក្សា ទុកអាវុធខុសច្បា ប់ ហើយគាត់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តក្រចេះ។
ដោយបដិសេធមិនបញ្ជាក់ឲ្យ បានលម្អិតលោកចៅក្រម កេត សុជាតិ បានមានប្រសាសន៍ថា “គាត់ត្រូវបានឃុំខ្លួនតាំងពីសប្តាហ៍មុន ហើយសាលាដំបូងកំពុងតែបន្តស៊ើបអង្កេតសំណុំរឿង នេះ”។
កាលពីថ្ងៃទី៥ខែកុម្ភៈ ក្រុមហ៊ុន TTY បានបង្ខំចិត្តប្រគល់ខ្លួនសន្តិសុខពីរនាក់ ឈ្មោះ កែ សុវណ្ណា អាយុ៤១ឆ្នាំ និងឈ្មោះ ពិន គឹមឡេង អាយុ២៦ឆ្នាំ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាជាសាធារណៈឲ្យនាយក ក្រុមហ៊ុននេះ គឺលោក ណា ម៉ារ៉ាឌី ប្រគល់ខ្លួនសន្តិសុខទាំងពីរនាក់នេះ បើមិនដូច្នោះទេ ត្រូវប្រឈមមុខនឹងការសាកសួរពីតុលាការ។
តាំងពីលោក ហ៊ុន សែន បានថ្លែងមក អាជ្ញាធរខេត្តក្រចេះ បានអះអាងថា អស់រយៈពេលបីសប្តាហ៍មកហើយពួកគេមិនអាចរកឃើញខ្មាន់កាំភ្លើង បាញ់អ្នកភូមិ ដែលមានតែដៃទទេនោះទេ។
លោក ណា ម៉ារ៉ាឌី បានមានប្រសាសន៍ថាលោក “បារម្ភយ៉ាងខ្លាំង” ចំពោះការចាប់ខ្លួនអ្នកចាត់ការទូទៅ របស់លោក ហើយបានអះអាងថា បុរសម្នាក់នេះមិនបានធ្វើអ្វីខុសទេ។
លោកបានថ្លែងថា “ខ្ញុំបានបញ្ជូនមេធាវីរបស់ខ្ញុំឲ្យដោះស្រាយបញ្ហានេះ ដើម្បី ជួយលោក អ៊ុន ពិសិដ្ឋ”។ លោកបានថ្លែងអំពីការចាប់ខ្លួននេះថា “ខ្ញុំមិនគាំទ្រទង្វើនេះេទ”។
នៅពេលសួរថា តើលោកបារម្ភខ្លាចតុលាការនឹងបង្គាប់ឲ្យ ចាប់ខ្លួនលោក ឬយ៉ាងណានោះ លោក ណា ម៉ារ៉ាឌី បានឆ្លើយថា “ខ្ញុំមិនគិតដូច្នេះទេ ព្រោះយើងមិនបានអនុញ្ញាតឲ្យ សន្តិសុខធ្វើ ការ ដូច្នេះឡើយ។ អ្នកចាត់ការ របស់ខ្ញុំមិនទាំងដឹងថា ហេតុអ្វីបានជាសន្តិសុខទាំងនោះ ធ្វើដូច្នោះផង”។
លោក ណា ម៉ារ៉ាឌី គ្រប់គ្រងការវិនិយោគ មួយចំនួន របស់ក្រុមហ៊ុន TTY ដោយរួមមានសម្ប ទានដីចម្ការកៅស៊ូទំហំ៩.៨០០ហិកតានៅស្រុកស្នួល ក្នុងខេត្តក្រចេះ ជាដើម ដែលមានរឿងចម្រូងចម្រាសជាមួយអ្នកភូមិក្រីក្រចំនួនពីរបីរយនាក់ ដែលអះអាងថា ក្រុមហ៊ុន TTY កំពុងតែចាប់យកដីចម្ការរបស់ពួកគាត់។ កន្លងមក លោក ណា ម៉ារ៉ាឌី បានបង្ហាញពីខ្លួនឯងថា លោកជាទីប្រឹក្សារបស់លោក ហ៊ុន សែន។
ក្រុមបុគ្គលិកអង្គការសិទ្ធិមនុស្ស បានស្វាគមន៍ដោយមានការប្រុងប្រយ័ត្ន ចំពោះការចាប់ខ្លួននេះ។ លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសរបស់អង្គការសិទ្ធិមនុស្ស លីកាដូ បានមានប្រសាសន៍ថា “វាជាការល្អ ដែលមានការចាប់ខ្លួនជនសង្ស័យ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍ចំពោះករណីនេះ"។ទោះជាយ៉ាងណាក៏ដោយ
លោក អំ សំអាត បានថ្លែងថា ក្រៅពីមនុស្សបីនាក់ ដែលត្រូវបានចាប់ខ្លួននេះ លោកជឿជាក់ថា “នៅមានមនុស្សជាច្រើនទៀត ដែលពាក់ព័ន្ធនឹងការបាញ់ប្រហារនោះ”។
លោក អ៊ូច ឡេង បុគ្គលិកផ្នែកកម្មវិធីដីធ្លី...
ការជួបគ្នាពេលបាយថ្ងៃត្រង់ នាំឲ្យមានការចាប់ខ្លួនស្ថាបត្យករបារាំង បា៉ទ្រីក ឌឺវីឡេ
អ្នករស់នៅក្នុងរាជធានីភ្នំពេញ ឈ្មោះបា៉ទ្រីកឌឺវីឡេ (Patrick Devillers) អាយុ៥២ឆ្នាំ បានធ្វើឲ្យមានការចាប់ពីអារម្មណ៍ជាអន្ដរជាតិ នៅពេលមន្ត្រីរដ្ឋាភិបាលបារំាងកាលពីថ្ងៃអង្គារ បានទម្លាយឲ្យដឹងថា លោកត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា តាមសំណើរបស់ប្រទេសចិន។
ប៉ុន្ដែកាលពីម្សិលមិញ រឿងរ៉ាវអំពីថា តើស្ថាបត្យករបារាំងរូបនេះ មានជាប់ពាក់ព័ន្ធនឹងលោក បូ៉ ស៊ីឡាយ(Bo Xilai) អ្នកនយោបាយចិន ដែលមានរឿងអាស្រូវ និងភរិយារបស់លោកឈ្មោះ ហ្គូ ខៃឡាយ(Gu Kailai) យ៉ាងណានោះទើបត្រូវអាជ្ញាធរកម្ពុជាឃាត់ខ្លួនវាគ្រាន់តែជាការចាប់ផ្ដើមលេចឡើងប៉ុណ្ណោះ។
យោងតាមមិត្តភក្ដិរបស់លោករស់នៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងថាលោកឌឺវីឡេត្រូវបានជនជាតិកម្ពុជា ស្លៀកពាក់ស្អាតបាតមួយក្រុមឃាត់ខ្លួននៅពេលជួបពិភាក្សាគ្នាអំពីការរកស៊ី កាលពីថ្ងៃទី១៣ខែមិថុនានៅឯភោជនីយដ្ឋានមួយក្នុងក្រុងភ្នំពេញ។ មិត្តភក្ដិរបស់លោកបាននិយាយថាលោកឌឺវីឡេបានទៅចូលរួមការប្រជុំនោះដែរដោយគិតថា ខ្លួននឹងជួបមនុស្សដែលចាប់អារម្មណ៍ក្នុងការទិញដីរបស់ខ្លួននៅក្រុងកែប។
ការជួបជុំគ្នានេះ ធ្វើឡើងនៅក្នុងភោជនីយដ្ឋានរំដេងតាមផ្លូវលេខ១៧៤ នៅក្បែរផ្ទះបីជាន់ ដែលលោក ឌឺវីឡេ បានជួលស្នាក់នៅក្នុងខណ្ឌដូនពេញ។
យោងតាមការសម្ភាសជាមួយបុគ្គលិកភោជនីយដ្ឋាននោះ បានឲ្យដឹងថា នៅចន្លោះម៉ោង១១ព្រឹក និងថ្ងៃត្រង់លោក ឌឺវីឡេ បានចេញពីផ្ទះជួលរបស់លោកជាមួយនឹងគូកនម្នាក់ដែលជាសមាជិកនៃក្រុមបារាំងរស់នៅក្នុងប្រទេសកម្ពុជា ហើយបានអង្គុយនិងកុម្មង់ភេសជ្ជៈនៅក្នុងភោជនីយដ្ឋាននេះ។
ភ្លាមៗនោះ មុនពេលលោកឌឺវីឡេបានចូលមកដល់ ជនជាតិខ្មែរប្រាំពីរនាក់បានមកដល់កន្លែងនេះដែរ ហើយអង្គុយនៅឯតុពីរដែលតុមួយមានមនុស្សប្រាំនាក់ និងតុមួយទៀតមានមនុស្សពីរនាក់ ។ មិត្តភក្ដិជិតស្និទ្ធរបស់លោក ឌឺវីឡេ បាននិយាយថា ការជួបគ្នានេះ ត្រូវជួបពិភាក្សា ជាមួយជនជាតិខ្មែរពីរនាក់ ដែលចេះនិយាយភាសាចិន។ អ្នកបម្រើម្នាក់ក៏បាននិយាយផងដែរថា ក្រុមនេះ រួមមានជនជាតិខ្មែរពីរនាក់ហើយអ្នកបម្រើរូបនេះបាននិយាយសំដៅដល់មនុស្សពីរនាក់នោះថាជា“ឯកឧត្តម”។
អ្នកបម្រើ ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារខ្លាចមានបញ្ហាបាននិយាយថា“អ្នកអាចនិយាយបានថា ពួកគេគឺជាមន្ត្រីជាន់ខ្ពស់ ដោយផ្អែកលើរបស់ប្រើប្រាស់ដូចជាចិញ្ចៀននិងទូរស័ព្ទដៃថ្លៃៗ”។
អ្នកបម្រើរូបនេះបាននិយាយថាលោកឌឺវីឡេ និងមិត្តភក្ដិរបស់ខ្លួនបានចេញទៅស្វាគមន៍ជនជាតិខ្មែរពីរនាក់នេះ ដែលអង្គុយនៅតុផ្សេងនោះ។ ក្រោយមកអ្នកទាំងបួនរូប បានដូរទៅតុលោក ឌឺវីឡេវិញ។ គូកនជនជាតិបារាំាងរបស់លោក ឌឺវីឡេបានចាកចេញទៅ បន្ទាប់ពីបាននិយាយគ្នាប្រហែល១៥ទៅ២០នាទីដែលទំនងជាជួបពិភាក្សាគ្នាអំពីការលក់ដីរបស់លោក ឌឺវីឡេ នៅក្រុងកែប។
បុគ្គលិករូបនេះបាននិយាយទៀតថានៅពេលការពិភាក្សាគ្នានេះបានចប់ លោកឌឺវីឡេបានដើេរចេញពីភោជនីយដ្ឋានជាមួយជនជាតិខ្មែរពីរនាក់នេះហើយចូលទៅក្នុងរថយន្តឡិចស៊ីសពណ៌មាសមួយគ្រឿង ដែលកំពុងតែរង់ចាំនៅខាងក្រៅ។ លោក ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីបានមានប្រសាសន៍កាលពីម្សិលមិញថាលោក ឌឺវីឡេត្រូវបានឃាត់ខ្លួននៅក្នុងភោជនីយដ្ឋានមួយក្នុងខណ្ឌដូនពេញ ប៉ុន្ដែលោកបានបដិសេធមិនព្រមផ្ដល់សេចក្ដីលម្អិតបន្ថែមទៀតឡើយ។
បន្ទាប់ពីការជួបជុំគ្នានៅឯភោជនីយដ្ឋានរំដេងរួច លោក ឌឺវីឡេ ក៏បាត់ខ្លួនរហូតតែម្តង។ ផ្ទះជួលរបស់លោក ដែលស្ថិតនៅជាប់ភោជនីយដ្ឋាននោះ បច្ចុប្បន្ននេះ ត្រូវបានបោះបង់ចោល ហើយកង់អាគុយផលិតនៅប្រទេសចិនរបស់លោកឃើញនៅចតខាងក្រៅភោជនីយដ្ឋានរំដេង នៅឡើយ កាលពីម្សិលមិញនេះ។ មិត្តភក្ដិមិនបានដឹងដំណឹងពីលោក ឌឺវីឡេទេ រហូតដល់ដើមសប្ដាហ៍នេះ ហើយតាមរយៈប្រភពពីទូតបារាំង លោកបានផ្ដាំផ្ញើទៅមិត្តភក្ដិជិតស្និទ្ធរបស់ខ្លួនម្នាក់ ដោយប្រាប់ថាលោកត្រូវនគរបាលឃាត់ខ្លួនហើយ។
បន្ថែមទៅនឹងការចាប់អារម្មណ៍ចំពោះការចាប់ខ្លួននេះ គណៈប្រតិភូមួយក្រុម ដែលមានសមាជិកជាន់ខ្ពស់នៃគណបក្សកុម្មុយនិស្តចិន ដែលក្នុងនោះ មានមន្ត្រីម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតករណីលោក បូ៉សុីឡាយ បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអគារខុទ្ទកាល័យរបស់លោក ចថ្ងៃដែលលោក ឌឺវីឡត្រូវបានឃាត់ខ្លួន។
លោកហឺហ្គួឈៀង...
រដ្ឋាភិបាលថា ក្រុមអាវក្រហមរ៉ាប់រងស្ទើរទាំងអស់ ចំពោះការចំណាយលើការប្រមូលផ្តុំគ្នានៅកម្ពុជា
មន្ត្រីថ្នាក់ខេត្តបានឲ្យដឹងកាលពីម្សិលមិញថា ការចំណាយភាគច្រើនសម្រាប់ការមកប្រមូលផ្តុំគ្នារបស់ក្រុមអាវក្រហម កាលពីចុងសប្តាហ៍មុន នៅក្នុងទីក្រុងសៀមរាប គឺត្រូវបានចំណាយដោយក្រុមអាវក្រហមផ្ទាល់ ទោះបីជាយ៉ាងណា មន្ត្រីទាំងនោះបានបដិសេធមិនបង្ហាញអំពីទំហំនៃការចំណាយពិតប្រាកដទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនបានទទួលរងការរិះគន់នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលអ្វីប្រព័ន្ធផ្សព្វផ្សាយរបស់ថៃបានហៅថា “ គឺជាចិត្តសប្បុរសដ៏លើសលប់” ក្នុងការធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ ដែលបាននិរទេសខ្លួន គឺលោក ថាក់ស៊ីន សុីណាវ៉ាត្រាប្រមាណ៣០.០០០នាក់។
បន្ថែមទៅលើកងកម្លាំងរក្សាសន្តិសុខចំនួន៧.០០០នាក់ ដែលត្រូវបានគេដាក់ពង្រាយនៅក្នុងក្រុងសៀមរាប ដើម្បីរក្សាសន្តិសុខ រយៈពេលបីថ្ងៃមកនេះ រាប់ទាំងការរៀបចំទីលានទំហំ១៥ហិកតា ដើម្បីទទួលក្រុមអាវក្រហម នៅក្នុងនោះ ក៏មានអណ្តូងទឹក តង់ បង្គន់ បណ្តាញអគ្គិសនី មណ្ឌលសុខភាព មា៉ស៊ីនអុិកសារ៉េ (X-ray) និងមានបំពាក់ទៅដោយទូរទស្សន៍កាមេរ៉ាវីដេអូព្រមទាំងកៅអីអង្គុយសម្រាប់អ្នកគាំទ្ររាប់ម៉ឺននាក់ផងដែរ។
ប៉ុន្តែកាលពីម្សិលមិញ មន្ត្រីនៅខេត្តសៀមរាប បានលើកឡើងថា ការបង្កើតព្រឹត្តិការណ៍នេះ គឺត្រូវបានឧបត្ថម្ភដោយក្រុមអ្នកគាំទ្ររបស់លោក ថាក់ស៊ីនដោយផ្ទាល់។
លោកស៊ូភិរិន្ទអភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា “ ក្រុមអាវក្រហមថៃគឺបានចំណាយដោយខ្លួនឯងផ្ទាល់ ហើយយើងមិនចំណាយប្រាក់សម្រាប់ការដំឡើងកន្លែងថែទាំសុខភាព បង្គន់ឬអណ្តូងទឹកនៅកន្លែងដែលក្រុមអាវក្រហមមកប្រមូលផ្តុំគ្នានោះដែរ”។
លោក ស៊ូភិរិន្ទបានទទូចថាការចំណាយរបស់រដ្ឋាភិបាល គឺត្រូវបានរក្សាក្នុងកម្រិតអប្បបរមា ប៉ុន្តែលោកមិនព្រមទម្លាយអំពីខ្ទង់ចំណាយសរុបទេ។
រីឯលោក ប៊ុន ថារិទ្ធ អភិបាលរងខេត្តសៀមរាបវិញ បានថ្លែងថា ទាហាន នគរបាលនិងកងអង្គរក្ស គឺទទួលខុសត្រូវចំពោះការចំណាយដោយអង្គភាពរបស់ខ្លួនឯង។ លោក ថារិទ្ធបានបន្តថា “យើងចំណាយតែប្រេងសាំងសម្រាប់អង្គភាពនីមួយៗ ហើយ
រាល់ការចំណាយទៅលើបេសកកម្មចំនួនបីថ្ងៃមកនេះ គឺអង្គភាពនីមួយៗជាអ្នកទទួលខុសត្រូវដោយផ្ទាល់ ហើយលោកក៏មិនដឹងខ្ទង់ចំណាយទៅលើប្រេងសាំងនោះដែរ។
ក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំសេចក្តីអត្ថាធិប្បាយបានទេ ប៉ុន្តែ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ បានអះអាងថា អង្គភាពនីមួយៗបានចំណាយសម្រាប់បុគ្គលិករបស់ខ្លួន។
លោកឧត្តមសេនីយ៍ទោ ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា “ មេដឹកនាំនៃអង្គភាពនីមួយៗបានចំណាយដោយខ្លួនឯងផ្ទាល់។ខ្ញុំមិនច្បាស់អំពីចំនួននៃការចំណាយសរុបនោះទេ ប៉ុន្តែខ្ញុំដឹងថា នគរបាលរាជធានីភ្នំពេញបានចំណាយប្រហែល៨.០០០ ទៅ១០.០០០រៀល សម្រាប់ប្រាក់បេសកកម្ម(per diem)ដ៏តិចតួចនេះ។
សមាជិកនៃកងកម្លាំងនគរបាលរាជធានីភ្នំពេញប្រមាណ២០០នាក់ ត្រូវបានបញ្ជូនឲ្យទៅចូលរួមជាមួយមន្ត្រីនគរបាលជាតិចំនួន២.០០០នាក់ ដែលមានស្រាប់នៅក្នុងខេត្តសៀមរាប។ “ មិនមានប្រាក់បន្ថែមត្រូវបានផ្តល់នោះទេ។ យើងគ្រាន់តែផ្តល់ឲ្យពួក
គេនូវប្រាក់បេសកកម្មបន្តិចបន្តួចប៉ុណ្ណោះ។ មន្ត្រីនគរបាលរបស់យើងបានដឹងយ៉ាងច្បាស់អំពីតួនាទីរបស់ខ្លួន ពួកគេមិនដែលស្នើសុំថ្ងៃឈប់សម្រាកនោះទេ”។
កាលពីព្រឹកម្សិលមិញនៅខេត្តសៀមរាបគឺជាថ្ងៃចុងក្រោយរបស់ក្រុមគាំទ្រអាវក្រហមដែលគាំទ្រលោកថាក់ស៊ីនគឺត្រូវបានគេមើលឃើញថា កំពុងតែរៀបចំត្រឡប់ទៅកាន់ប្រទេសថៃវិញ។
លោក អ៊ុកកែវរតនៈអ្នកនាំពាក្យរបស់សាលាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាត្រឹមពេលរសៀលថ្ងៃនេះក្រុមអាវក្រហមភាគច្រើនបានធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនប៉ោយប៉ែត។ លោក កែវរតនៈ បានបន្តទៀតថា “ យើងបា៉ន់ប្រមាណថា មានក្រុមអាវក្រហមចំនួន២០.០០០នាក់បានធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនប៉ោយប៉ែត ទៅប្រទេសថៃវិញកាលពីថ្ងៃអាទិត្យនិងថ្ងៃច័ន្ទ”៕
(រាយការណ៍បន្ថែមដោយ Abby Seiff )
ប្រែសម្រួលដោយ ស៊ាស៊ុយឈាង