38 C
Phnom Penh

TAG

paywall

ក្រុមហ៊ុន​សម្លៀក​បំពាក់​ជំរុញ​ឲ្យ​ចាត់​វិធានការលើ​ការ​បាញ់បោះ​

ក្រុមហ៊ុន​ផលិតសម្លៀកបំពាក់​យីហោ​ល្បីៗ​មួយចំនួន​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ផលិត​សម្លៀក​បំពាក់​អន្តរ​ជាតិ​ធំៗ​ក្នុង​ពិភព​លោក ​រួមជាមួយ​នឹង​អង្គការ​ការពារ​ពល​ករ​​បរទេស បាន​​ស្នើ​ឲ្យរដ្ឋាភិបាល​កម្ពុជា​បង្កើនការ​ប្រឹងប្រែង​ស៊ើប​អង្កេត​បន្ថែម​ទៀតលើការ​បាញ់​អ្នក​តវ៉ា​បី​នាក់​​​កាលពីខែ​មុន​ នៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ស្វាយរៀង។ នៅក្នុង​លិខិត​មួយច្បាប់ផ្ញើជូនលោកចមប្រសិទ្ធរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កាល​ពីថ្ងៃ​សុក្រ ក្រុម​ហ៊ុន​ផលិត​សម្លៀក​បំពាក់​យីហោ​ល្បីៗទាំងនោះ​បាន​ជំរុញ​ឲ្យរដ្ឋាភិបាល​ “ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យបាន​ពេញលេញ​ និង​ប្រកបដោយ​តម្លាភាព...​ព្រមទាំង​ឲ្យជន​ល្មើសទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​កម្មករ​ទាំង​នេះឲ្យរងរបួស​នោះ”។ ដោយត្រូវ​បាន​ចុះ​ហត្ថ​លេខា​ដោយ​អតិ​ថិ​ជនមួយចំនួន​ក្នុងចំណោមអតិថិជន​ធំៗ​នៃ​ឧស្សាហកម្មផលិតសម្លៀកបំពាក់​ក្នុង​ស្រុករួមាន​ក្រុមហ៊ុន H&M, ក្រុម​ហ៊ុន​American Eagle Outfitters និង​ក្រុមហ៊ុន Columbia នោះលិខិតនេះគឺជា​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​បំផុត​ដែលមិនធ្លាប់​មាន​ពី​អ្នក​បញ្ជា​ទិញ​បរទេស​ទាំងចំពោះ​ការបាញ់​ប្រហារ​ដែល​​​រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​ដោះស្រាយ​នេះនិង​ចំពោះ​​​ការស៊ើប​អង្កេត​លើ​ជនសង្ស័យដ៏​សំខាន់​នៅ​ក្នុង​រឿង​នេះ គឺលោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត។ ក្រុមហ៊ុនធំជាង​គេ​ ដែល​បាន​ចុះ​ហត្ថ​លេខា​នៅ​ក្នុង​លិខិត​នេះ គឺ​ក្រុម​ហ៊ុន​​ Puma ដែល​មាន​កម្មករ​របស់​ខ្លួន​បាន​រង​របួស​អំឡុង​ការ​បាញ់​កាល​ពី​ថ្ងៃទី​២០ខែ​កុម្ភៈដែរ។ លិខិត​នេះ​មាន​ខ្លឹមសារថា “យើង​សូម​សម្តែង​ការ​ព្រួយបារម្ភយ៉ាងខ្លាំង​ជុំវិញ​អំពើ​ហិង្សាដែល​បាន​ផ្ទុះឡើង​នៅ​ក្នុង​ឧស្សាហកម្ម​នេះ...។ យើងមាន​ការ​បារម្ភ​ដោយ​សារ​ថាស្ថាន​ភាពចលាចល​បែប​នេះ​មាន​​ហិង្សា​កាន់​តែ​ខ្លាំងឡើងៗ”។ លិខិត​នេះ​បាន​បន្តទៀត​ថា“យើង​សង្ឃឹម​​ថា រដ្ឋាភិបាល​នឹង​បង្កើន​កិច្ច​ប្រឹង​ប្រែង​ទ្វេ​ដង​ថែមទៀត​ ដើម្បី​បង្ក​បរិយា​កាស​​ប្រកប​ដោយ​សុវត្ថិភាពនិង​ស្ថិរភាព​សម្រាប់​កម្មករ​ និង​ក្រុមហ៊ុននានា​នៅ​ក្នុង​ប្រទេសកម្ពុជា”។ លោកចមប្រសិទ្ធរដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្មនិង​លោកឧត្តម​សេនីយ៍ឯកខៀវ​ សុភ័គអ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃមិន​​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ។​ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តី​ការ​​គណៈរដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍ថា “មាន​តែ​ក្រសួង​ពាណិជ្ជកម្មប៉ុណ្ណោះ​អាច​ពិភា​ក្សា​អំពី​បញ្ហានេះ ប៉ុន្តែ​ជា​គោល​ការណ៍​ រដ្ឋាភិបាល​តែង​តែ​ឃ្លាំមើល​យ៉ាង​ដិត​ដល់​ និង​ខ្វល់​ខ្វាយ​អំពី​បញ្ហានេះ”។ លោក​បាន​មាន​ប្រសាសន៍ថា“ដោយ​សា​រ​មាន​ការ​ខ្វល់​ខ្វាយ​នេះហើយ​បាន​ជា​មាន​ការ​ដក​អភិបាល​ក្រុង​​បាវិត​​​ចេញ​ពី​តំណែង។ លោក​បាន​បន្ថែមថា “វាអាស្រ័យលើ​តុលាការ​។យើង​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់។យើង​យកចិត្តទុកដាក់​ចំពោះការ​ព្រួយបារម្ភ​របស់​អ្នក​បញ្ជាទិញ ហើយ​យើង​មាន​ផល​ប្រយោជន៍រួម”។ លោកស្រី ជីល ថាក់ឃើ ទី​ប្រឹក្សា​បច្ចេក​ទេស​ជាន់​ខ្ពស់​នៅ​កម្មវិធី​​រោងចក្រ​កាន់​តែ​ប្រសើរនៅ​កម្ពុជា​នៃ​អង្គ​ការ​ពល​កម្ម​អន្តរ​ជាតិ​​បាន​មាន​ប្រសាសន៍ថាលិខិត​រួមគ្នា​របស់​អ្នក​បញ្ជា​ទិញនេះ​ឆ្លុះបញ្ចាំងពី គំនិត​រួប​រួម​គ្នារបស់​អ្នក​បញ្ជាទិញ​អន្តរជាតិ​ដទៃទៀត។ លោកស្រី​ ថាក់ឃើបាន​មាន​ប្រសា​សន៍​ថា“ខ្ញុំគិត​ថាក្រុមហ៊ុន​យីហោ​ល្បីៗ​ទាំង​នេះ​ព្រួយ​បារម្ភ​ដោយសារថា ជាង​បីសប្តាហ៍​កន្លងទៅ​ហើយ នៅ​តែមិន​ទាន់​មាន​ការ​ចាប់​ខ្លួនជន​ល្មើសនៅ​ឡើយ”។ លោក​ស្រី​បាន​បន្ថែមថា គេបាន​ប្រាប់​លោកស្រី​ច្រើន​ណាស់​អំឡុង​ការ​សន្ទនា​ជាមួយ​​អ្នក​តំណាង​ក្រុមហ៊ុន​សម្លៀក​បំពាក់​ដែល​មាន​ប្រភព​មក​ពី​រោង​ចក្រ​នៅ​កម្ពុជា។​ នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើការ​ស៊ើប​អង្កេត​​យឺតយ៉ាវរបស់​រដ្ឋាភិបាល​អាច​ប៉ះ​ពាល់​ដល់​ឧស្សាហកម្មសម្លៀក​បំពាក់​ទាំង​មូល​ឬយ៉ាងណានោះ លោកស្រី​ ថាក់​ឃើ ​បាន​មាន​ប្រសាសន៍ថា “ក្រុមហ៊ុន​យីហោ​ ល្បីៗទាំងនេះធ្វើការ​សម្រេចចិត្ត​ថា​ តើ​ត្រូវ​​បញ្ជាទិញពីទីណានោះ​​ផ្អែកតាម​កត្តាជា​ច្រើន។តម្លៃគឺជាការ​សំខាន់​...ប៉ុន្តែ​សុវត្ថិភាព​និង​សន្តិសុខ​ក៏សំខាន់​ដែរ។វាជា​កត្តា​មួយ​ក្នុង​ចំណោមកត្តាជាច្រើន។ប៉ុន្តែ​ដោយ​​មាន​ការ​ដួល​សន្លប់​កម្មការិនី​ជាច្រើននោះនេះគឺ​ជា​កត្តាមួយ​​ទៀតហើយ​យើង​ពិត​ជា​មិន​ត្រូវ​ការ​កត្តា​មួយ​ទៀត​​ទេ ៕ ប្រែសម្រួល​ដោយ សោមសារុនលោកស្រី​បាន​ផ្តល់​យោបល់​ថា"សូម​ចាត់​វិធាន​ការ​ឲ្យ​បាន​ឆាប់​សម្រាប់​ការ​សាកសួរ"​និងការ​ស៊ើប​អង្កេត។ក្រុមមន្ត្រី​បាន​និយាយ​ថាកាល​ពីថ្ងៃ​​ព្រហស្បតិ៍លោកឈូកបណ្ឌិតត្រូវ​បាន​ដកចេញពី​តំណែង​ជា​អភិបាល​ក្រុង​បាវិត​ ដើម្បី​ឲ្យ​សាលាដំបូងខេត្ត​ស្វាយរៀងអាចសាកសួរ​គាត់​ជុំវិញការ​ជាប់​ពាក់​ព័ន្ធរបស់​គាត់​ក្នុងការ​បាញ់​កម្មការិនីទាំងបីនាក់នេះ​ឲ្យ​រង​របួសកាលពីថ្ងៃ​ទី​២០ខែ​កុម្ភៈ​អំឡុង​ការ​ធ្វើកូដកម្មនៅ​តំបន់​សេដ្ឋកិច្ចពិសេស​ម៉ាន់​ហាតតាន់៕   ប្រែសម្រួល​ដោយសោមសារុន  

មន្ត្រីមាន​ការ​យល់​ខុស​គ្នា​ពី​ស្ថាន​ភាព​​បុរស​ជនជាតិ​រុស្ស៊ី​ ដែល​Interpol តាមចាប់​ខ្លួន​

កាល​ពី​ថ្ងៃ​សុក្រ មន្ត្រី​រដ្ឋា​ភិបាលបានបញ្ជាក់​ខុស​​គ្នា​អំពី​ជោគ​វាសនា​របស់​​​លោក​​ ស្តានី​ស្លាវម៉ូឡូ​ឌី​យ៉ាកូវ មិនដឹង​ថាតើ​ ពួក​គេ​មាន​បំណង​​បណ្តេញជន​េនះចេញ​ពីកម្ពុជា​ ​ឬប្រ​គល់​រូប​គេ​ទៅ​​ឲ្យ​នគរ​បាល​អន្តរ​ជាតិ​ (Interpol) នៅ​ប្រទេស​រុស្ស៊ី។ នៅទីនោះ​ ​នគរ​បាល​អន្តរ​ជាតិ​កំពុង​តាម​​ចាប់​ខ្លួន​គាត់​ពី​បទ​ល្មើស​​រំលោភ​កុមារ។ លោកម៉ូឡូឌីយ៉ាកូវដែល​នគរ​បាល​បាន​និយាយ​ថាពួក​គេ​មិន​ដឹង​​ថាឈ្មោះ​នេះ​​ជ្រក​កោន​នៅ​កន្លែង​ណា​នោះ​​ ត្រូវ​បាន​គេ​ឃើញ​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ នៅ​ពេល​ដែល​ឈ្មោះ​នេះ​បាន​ដើរ​ទិញផ្លែ​ឈើ និង​បន្លែ​ នៅ​ក្នុង​ផ្សារ​ទំនើប​មួយ ក្នុង​ខណ្ឌ​ដូន​ពេញរាជ​ធានី​ភ្នំ​ពេញ។ បន្ទាប់​ពីត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធ​នាគារ​ ក្នុង​ខេត្ត​​ព្រះ​សី​ហនុ កាល​ពី​ខែ​ធ្នូ​ ដែល​​នៅ​ទី​នោះ​ គាត់​បាន​ជាប់​ពន្ធ​នាគារអស់​រយៈ​ពេល​បួន​ឆ្នាំនៃ​ទោស​ប្រាំបីឆ្នាំ​របស់គាត់ ពី​បទ​រំលោភ​កុមារី​កម្ពុជា​១៥​នាក់​នោះ ក្រុម​អង្គការ​​ការ​ពារ​កុមារបាន​ធ្វើ​ញត្តិមួយ​ជូន​រដ្ឋា​ភិបាល​ស្នើឲ្យ​បណ្តេញ​លោក ម៉ូឡូ​ឌីយ៉ា​កូវ ចេញ​ពី​ប្រទេស​កម្ពុជា​។ លោក​ ម៉ូឡូឌីយ៉ាកូវ ដែល​គេ​​ហៅថា អាឡិចសាន់ដឺត្រូហ្វីម៉ូវ​ នោះ ​ត្រូវ​បាន​អាជ្ញាធរ​​តាម​ចាប់​ខ្លួន​ក្នុង​ប្រទេស​រុស្ស៊ី​ចាប់តាំង​ពី​ឆ្នាំ​២០០៤មកពី​បទ​រំលោភ​ក្មេង​ស្រី​ប្រាំ​មួយ​នាក់​ ដែល​មាន​អាយុ​​ប្រាំ​បួន​ និង​១០​ឆ្នាំ​។ មាន​ប្រសាសន៍​ទាក់​ទង​នឹង​ការ​បង្ហាញ​ខ្លួន​សាជា​ថ្មី​​​របស់​លោក ម៉ូឡូឌីយ៉ាកូវ ក្នុង​ក្រុងភ្នំ​ពេញលោក​ សុខផល​ អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិបាន​មាន​ប្រសាសន៍​ថារឿងក្តីបុរស​ជន​ជាតិ​រុស្ស៊ីរូបនេះនិង​ញត្តិស្នើ​សំុ​ឲ្យ​បណ្តេញ​​​​ឈ្មោះ​នេះ​​ចេញ​ពី​ប្រទេស​នោះបច្ចុប្បន្ន​កំពុង​​​​​​​ស្ថិត​ក្នុង​ដៃ​របស់​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រីហើយ​បាន​បង្វែរ​​សំណួរ​ទៅ​​ទី​នោះ​។ លោក​ឧត្តម​សេនីយ៍​ឯក​ សុខ​ ផលបានមាន​​​​ប្រ​សាសន៍ថា“សូម​សួរ​ទៅ​​​ខុទ្ទកាល័យ​របស់​នាយក​រដ្ឋ​មន្ត្រីទៅ។ខ្ញុំ​បាន​បញ្ជូន​ ​ទៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​រួចហើយ”។​ ក៏ប៉ុន្តែលោកផៃស៊ី​ផានអ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បានថ្លែង​ថាលោក​មិន​ដឹង​ថាញត្តិ​នោះ​ដំណើរ​ការ​ដល់​ណា​ហើយ​ទេ។ ពេល​ត្រូវ​បាន​ទាក់​ទងជា​លើក​ទី​ពីរ​ កាល​ពី​ថ្ងៃ​សុក្រលោកឧត្តម​សេនីយ៍ឯកសុខ​ ផលបាន​មាន​ប្រសាសន៍​ថាញត្តិ​នោះ​នៅ​ឯ​ក្រសួង​​​​មហា​ផ្ទៃ​នៅ​ឡើយហើយ​បាន​បង្វែរ​សំណួរ​របស់​អ្នក​សារព័ត៌មាន​ទៅ​លោកខៀវសុភ័គអ្នក​នាំ​ពាក្យ​ក្រ​សួង​មហា​ផ្ទៃ​ ដែល​មិន​អាច​ទាក់​ទង​សំុ​ធ្វើ​អត្ថា​ធិប្បាយ​បាន។ ដោយ​មាន​ការភ្ញាក់ផ្អើល​ចំពោះ​​ការ​ដោះ​​​​លែង​លោកម៉ូឡូឌីយ៉ាកូវចេញ​ពី​ពន្ធនាគារមុនកាលកំណត់កាល​ពី​ខែ​ធ្នូនោះអង្គការ​សិទ្ធិ​​​​មនុស្ស​ និង​អង្គការ​ការ​ពារ​កុមារ​ចំនួន​១៤​អង្គការបាន​ចុះ​ហត្ថ​លេខា​លើ​ញត្តិ​នោះស្នើ​​​សំុ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​​បណ្តេញបុរស​ជន​ជាតិ​រុស្ស៊ី​រូបនេះចេញ​ពី​ប្រទេស​។​​ នៅ​ពេល​អ្នក​កាសែត​សួរ​ថាតើ​ហេតុ​អ្វី​បាន​ជា​ការិយាល័យ​នគរ​បាល​អន្តរ​ជាតិ​ ប្រចាំ​កម្ពុជា​ មិន​ចាប់​ខ្លួន​លោក​ ម៉ូឡូឌីយ៉ាកូវដែល​​​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ “ជន​ត្រូវ​ចាប់​ខ្លួន”របស់​នគរបាល​អន្តរជាតិនោះលោកកែវវណ្ណថនប្រធានការិយាល័យ​នគរបាល​អន្តរ​​​ជាតិ​ប្រ​ចាំ​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ ថាលោក​មិន​អាច​ធ្វើ​អត្ថា​ធិប្បាយ​បាន​ទេ។​ ...

ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ ប្រឈមនឹងការរិតបណ្តឹង ព្រោះមានគ្រោះថ្នាក់ចរាចរណ៍ច្រើនពេក

គ្រោះ​ថ្នាក់​រថយន្ត​ក្រុង​ ជា​បន្ត​បន្ទាប់នៅ​តាម​ដង​ផ្លូវ​នៃ​ប្រទេស​កម្ពុជា​ បាន​ក្លាយ​ជា​បញ្ហា​ចោទ​ជា​សំណួរ​អំពី​សុវត្ថិភាព​ ហើយ​ធ្វើឲ្យ​មាន​ការ​ពិភាក្សា​រក​អ្នក ​ដែល​ត្រូវ​បន្ទោសចំពោះ​គ្រោះ​ថ្នាក់​ទាំង​នេះ។ ​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​សុវត្ថិភាព​តាម​ដង​ផ្លូវ​បាន​អះអាងថាអ្នក​បើកបរ​ទទួលទម្ងន់ការងារលើសម៉ោងចំណែក​ឯបណ្តា​ក្រុមហ៊ុនដឹក​អ្នកដំណើរ​វិញ​ បានបន្ទោស​លើ​ការ​បើកបរ​មិន​ប្រយ័ត្នប្រយែងនិងសំណាង​អាក្រក់​ថាជា​ហេតុផល ​ដែលបណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់ទាំងនេះ។​ លោក​ស្រីសាន់សុជាតាអ្នក​គ្រប់គ្រង​កម្មវិធី​សុវត្ថិភាព​តាម​ដង​ផ្លូវ​នៅ​អង្គការ​ពិការ​អន្តរជាតិបែ៊លហ្សុិកបាន​និយាយ​ថាគេ​ដឹង​យ៉ាង​ច្បាស់​ថាក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​នានា​បង្ខំ​ឲ្យ​អ្នក​បើកបរ​ធ្វើ​ការ​លើស​ម៉ោង។​ “ប្រសិនបើ​អ្នក​បើកបរ​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​លើសពី​ប្រាំបី​ម៉ោងក្នុង​មួយ​ថ្ងៃតើ​នោះ​ជា​កំហុស​របស់​អ្នក​បើកបរ​ ឬជា​កំហុស​របស់​ក្រុមហ៊ុន ​?”។ លោក​ស្រីសាន់សុជាតាបាន​ថ្លែង​បន្ថែម​ថាលោក​ស្រី​កំពុង​ធ្វើ​ការ​ជាមួយ​ក្រសួងមហាផ្ទៃ​ និងក្រសួង​សាធារណការនិងដឹកជញ្ជូនដើម្បី​បង្កើត​គោលការណ៍​ណែនាំ​តឹង​រុឹង​សម្រាប់​បណ្តា​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ អ្នក​បើកបរ​មិន​ធ្វើការ​លើស​ម៉ោង​ ក៏ដូចជា​បង្កើត​វិន័យ​សម្រាប់ការបណ្តុះបណ្តាល​អ្នក​បើកបរ​ និង​បទដ្ឋាន​សុវត្ថិភាព​សម្រាប់​យានយន្ត។​ កាលពី​ថ្ងៃ​ទី២៨ខែ​កុម្ភៈរថយន្ត​ក្រុង​មួយ​គ្រឿងរបស់​ក្រុមហ៊ុនផារ៉ាម៉ោនអង្គរអុិចប្រេស្ស​ បាន​ក្រឡាប់​ក្រោយ​ពី​ផ្ទុះ​កង់​នៅពេល​ឡើង​ទួល​ បណ្តាលឲ្យ​អ្នក​ធ្វើដំណើរពីរ​នាក់​ស្លាប់និង​៤៥នាក់​ទៀត​រង​របួស​នៅ​ក្នុង​ខេត្ត​កោះកុង​។ក្រុមហ៊ុន​នេះ​បានបន្ទោស​លើ​ផ្លូវ​ចោត​ថាជា​មូល​ហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​នេះ។​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​ វីរៈប៊ុនថាំអុិចប្រេស្សបាន​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​សុីម៉ង់ត៍​កាលពី​ព្រឹកព្រហាម​ថ្ងៃ​អាទិត្យ​ ដោយ​ធ្វើ​ឲ្យ​អ្នក​បើកបរ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​នោះស្លាប់និងអ្នក​ធ្វើ​ដំណើរ​ប្រាំពីរនាក់​ទៀត​រងរបួស។​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​នេះមិន​បាន​និយាយ​អ្វីទេ​ចំពោះ​គ្រោះថ្នាក់​នេះប៉ុន្តែ​នគរបាល​វិញ​បាន​បន្ទោស​ទៅ​លើ​អ្នកបើកបរ។ បន្ទាប់មក​នៅ​ថ្ងៃ​អង្គាររថយន្ត​ក្រុង​របស់​ក្រុមហ៊ុនរិទ្ធិមុនីដែលជា​ដៃគូរបស់​ក្រុមហ៊ុនផារ៉ាម៉ោនបាន​រអិល​ធ្លាក់ផ្លូវ​ ដោយ​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ប្រាំបី​នាក់​រង​របួស​ ក្នុង​នោះមាន​ជន​បរទេស​បី​នាក់​ផង​ដែរ។ក្រុមហ៊ុន​នេះ​មាន​តែ​​ពាក្យ​ "សំណាង​អាក្រក់"មកពន្យល់​តែ​ប៉ុណ្ណោះ។ លោកស៊ំុសារ៉ូនអាយុ​៤៤ឆ្នាំ ​ដែល​បើកបរ​រថយន្ត​ក្រុង​អស់​រយៈ​ពេល​២០​ឆ្នាំ​មកហើយបានមា​​​ន​​​ប្រសាសន៍​កាល​ពី​ម្សិល​មិញនេះ​ថា"មាន​អ្នក​បើកបរ​មួយ​ចំនួន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ ដោយសារ​តែពួក​គេ​ធ្វើការ​ពេល​យប់​ផងនិង​ពេល​ថ្ងៃ​ផង​។ពួកគេ​បើកបរ​ទាំង​បិទ​ភ្នែកពួកគេ​ត្រូវ​តែ​ខំ​បើក​ភ្នែក"។​ លោកស៊ំុសារ៉ូនដែល​បច្ចុប្បន្ន​បើកបរ​ឲ្យ​ក្រុមហ៊ុន​...

កសិករ​​​ខេត្ត​​​កោះកុង​​​អះអាង​​​ថា​​​ ខ្លួន​​​ត្រូវ​​​មន្ត្រី​​​ក្រុម​​​ប្រឹក្សា​​​អភិវឌ្ឍន៍​​​កម្ពុជា​​​គំរាម

កាលពី​​​ម្សិលមិញ ​​​កសិករ​​​នៅ​​​ខេត្ត​​​កោះកុង​​​ម្នាក់​​​ បាន​​​អះអាង​​​ថា​​​ គាត់​​​ត្រូវ​​​បាន​គេព្រមានថា ​​​​​​​នឹង​មាន​ការ​ប្រើ​​​កម្លាំង​​​ប្រដាប់​អាវុធ ​ប្រសិន​បើ​​​គាត់មិន​​​ព្រម​​​ទទួល​​​យក​​​សំណង​ដែល​រដ្ឋាភិបាល​ ផ្តល់​ឲ្យ​សម្រាប់​ដី​របស់​គាត់​​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​គម្រោង​​​សាង​​​សង់​​​រមណីដ្ឋាន​​​ទេស​​​ចរណ៍របស់​​​ក្រុមហ៊ុនចិន​​​ទេ​​​នោះ។ កាលពី​ខែមករាលោកស៊ុនតារាអភិបាល​​​​​​រងខេត្ត​​​កោះ​​​កុង​​​បាន​​​បញ្ជាក់​​​ថា​​​ ក្រុម​​​ប្រឹក្សា​​​អភិវឌ្ឍន៍​​​កម្ពុជា​​​(CDC)ដែល​​​ជា​​​សេនា​​​ធិការ​​​ផ្នែក​​​វិនិយោគទុនបរទេស​​​របស់​​​រដ្ឋាភិបាល​​​បានអនុញ្ញាត​ឲ្យ​​​ក្រុមហ៊ុន​​​ចិនចំនួន​ពីរ​​​​អភិឌ្ឍ​​​រមណីយដ្ឋាន​​​នៅលើ​កោះ​​​៣​​​ក្នុង​សមុទ្រនៃ​​​​​​​ខេត្ត​​​នៅ​ភាគនិរតី​​​​នេះ។ ​ឈ្មោះ​​​ ជា ប៊ុនអ៊ាងជា​​​កសិករ​​ម្នាក់​​​​រស់​​​​នៅ​​​លើ​​​កោះ​​​ម្នាស់​​​​​ជាកោះ​​​មួយ​​​ដែល​មាន​មនុស្ស​រស់​នៅ​ក្នុង​​​ចំណោម​​​កោះទាំង​៣​​​​ បាន​​​អះអាងថា​​​ គាត់​​​បាន​​​ទទួល​​​ការ​​​​​​ទូរស័ព្ទ​​​ ពី​​ លោក​​​ សុខ ​​​ណាងអគ្គ​​​លេខាធិការ​​​រង​​​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាល​​​ពី​​​ថ្ងៃអង្គារ​​ ​​​ជំរុញ​​​ឲ្យ​​​គាត់​​​លក់ដី​​​ក្នុង​​​តម្លៃ​​​​៣.៥០០​​​ដុល្លារ​​​អាមេរិក​​​ក្នុង​​​មួយហិកតា។ លោកប៊ុនអ៊ាងបាន​​​និយាយ​ថាគាត់​​​​​​មិន​​​ព្រម​​​លក់​​​ដី​​​របស់​​​គាត់​​​ ព្រោះ​​​គាត់​​​មិន​​​ពេញ​​​ចិត្ត​​​នឹង​​​តម្លៃ​​​ដែលគេ​ផ្តល់​​​ឲ្យ​​​​នេះ ​​និងមាន​ការ​សង្ស័យ​ចំពោះ​​​ដំណោះ​​​ស្រាយ​នេះ។គាត់​​​បាន​​​និយាយ​​​ថា ​​​លោក​​​ ណាង​​​ បាន​​​ប្រាប់​​​គាត់​​​ថា​​​ អាជ្ញា​​​ធរ​​​អាច​​​​ប្រើប្រាស់​​​ “កងកម្លាំង​​​ប្រដាប់​​​អាវុធ”ដើម្បី​​​បើកផ្លូវ​​​ឲ្យអ្នកវិនិយោគទុនចិន​​​ធ្វើ​​​ការ​​​អភិឌ្ឍលើ​​​កោះ​​​នេះ​​​។ ឈ្មោះ ​​​ប៊ុនអ៊ាងបាន​​​និយាយ​​​ថា“ខ្ញុំ​​​អាច​​​និយាយ​​​ថា​​​ វាគឺ​​​ជា​​​ការ​​​គំរាមកំហែង​​​​ដោយ​ប្រយោល​មកលើ​រូបខ្ញុំ​​​ថា​​​​ខ្ញុំ​​​នឹង​​​ចាកចេញ​​​​​ពី​​​ទីនេះ​​​ដោយ​​​ដៃ​​​ទទេ​​​ ហើយ​​​ដំណាំ​​​របស់​​​ខ្ញុំនឹង​​​ត្រូវ ​​​កងកម្លាំង​​​ប្រដាប់​​​អាវុធ​​​​បំផ្លាញ​​​”។ កសិករ​​​នៅលើកោះនេះម្នាក់​​​ទៀត​ឈ្មោះ ​​អិុត​​​...

ប្រទេសកម្ពុជាទៅការពារបណ្តឹងរបស់ខ្លួន នៅឯតុលាការយុត្តិធម៌​​​អន្តរជាតិនា​​​ក្រុង​​​ឡាអេ

លោកហោណាំហុងរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសនិងទំនាក់ទំនងអន្តរជាតិ ​កំពុង​តែ​មាន​វត្តមាននៅ​​ទី​ក្រុងឡាអេប្រទេស​​​ហូឡង់ក្នុង​សប្តាហ៍​នេះដេីម្បី​ផ្តល់ការទាញ​​​ហេតុ​​​ផលផ្ទាល់មាត់ថែមទៀត ​​​ដល់តុលាការ​យុត្តិធម៌​អន្តរជាតិ​​ តាមពាក្យបណ្តឹងរបស់ខ្លួនដែល​​​បាន​​​ដាក់កាល​ពី​ខែ​ឧសភា​​កន្លង​ទៅនេះដើម្បីការពារទឹក​ដី​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ។ បន្ទាប់​ពី​មានការប្រយុទ្ធថ្មីៗនេះ​ជាមួយប្រទេស​ថៃ​ ជុំវិញ​តំបន់ដែលភាគីថៃ​​​អះអាង​​​កាលពីខែ​កុម្ភៈ​ ឆ្នាំ​២០១១ថាជាដីមាន​​​ជម្លោះប្រទេស​កម្ពុជា ​បាន​ស្វែងរក​ជំនួយ​ពី​​​តុលាការ​​យុត្តិធម៌​អន្តរជាតិ​ ដែលជា​តុលាការ​កំពូល​ របស់​អង្គការ​សហ​ប្រជាជាតិឲ្យ​​​ “ធ្វេីការ​​​​បកស្រាយ”សាលក្រមឆ្នាំ​​១៩៦២ ​ ដែល​​​បាន​​​ប្រគល់​ប្រាសាទ​ព្រះ​វិហារ​ទៅ​ឲ្យ​ប្រទេស​កម្ពុជាវិញ​។ ប្រទេសកម្ពុជា​អះអាង​ថាសាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​​ឆ្នាំ​១៩៦២ក៏បាន​ទទួលស្គាល់​អធិបតេយ្យ​ភាព​ជុំវិញ​​​តំបន់ជម្លោះថាជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា​ផង​ដែរ។បន្ទាប់​ពី​បានផ្តល់ការ​​​ទាញ​​​ហេតុ​​​ផលផ្ទាល់មាត់កាល​ពី​ខែ​ឧសភារួចមកតុលាការ​យុត្តិធម៌​អន្តរជាតិបាន​ស្នេី​សុំ​ឲ្យ​ប្រទេស​នីមួយ​ៗ​ផ្តល់ការ“ពន្យល់បន្ថែម​​​ជាលាយ​​​លក្ខណ៍អក្សរ” ​​ទាក់​ទិន​ទៅ​នឹង​រឿង​ក្តី​នេះដោយ​ទុក​ពេល​ឲ្យ​ប្រទេស​ថៃ​រហូត​ដល់​​​​ថ្ងៃ​ទី​២​១ខែ​មិថុនានិង​ប្រទេស​កម្ពុជា​​ រហូត​ដល់​ថ្ងៃ​ទី​៨ខែ​​មីនាដែ​លជា​ថ្ងៃ​ម្សិល​មិញ​នេះ។ លោកស្រីអ៊ាតសោភា​​​ នាយក​ខុទ្ទកាល័យរបស់​លោកហោណាំហុងបាន​មាន​ប្រសាសន៍​ថាលោក​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​បាន​ចេញ​ដំណេីរ​ទៅ​​ទី​ក្រុង​ឡាអេកាល​ពី​សប្តាហ៍​​​​មុន​ ដេីម្បី​ដាក់​ឯកសារ​បន្ថែម​​ទៀត។ លោក​ស្រី​ សោភាបាន​មាន​ប្រសាសន៍​ថា“ ​យេីង​បានធ្វេី​ដំណេីរ​​​ទៅ​ទី​នោះតាម​គោល​បំណង​នេះ”។ “អ្វី​ដែល​លោកបាន​ធ្វេី​”នៅ​ទី​នោះ​ “និង​អ្វី​ដែលលោកមិន​បាន​ធ្វេី​ ខ្ញុំ​មិន​បាន​ដឹងទេ”។ ​ កាល​ពី​ខែ​មិថុនា​​កន្លង​ទៅ​នេះ​ តុលាការ​យុត្តិធម៌​អន្តរជាតិ​​...

អង្គការ​​​សិទ្ធិមនុស្សអះអាងថា អ្នកភូមិ​​​ក្នុង​​​ខេត្ត​​​កោះកុងដែល​​​ត្រូវ​​​បាន​​​ផ្លាស់​​​ទីលំនៅ​​​បានស្លាប់

ប្រជាពលរដ្ឋ២១នាក់បានស្លាប់នៅ​​​ក្នុង​​​ខេត្ត​​​កោះកុង ដោយសារតែ​​​លទ្ធផល​​​នៃ​​​ការ​​​រុះរើ​​​លំនៅដ្ឋាន​​​របស់ពួក​​​គាត់ ​​​ដើម្បី​​​បើក​​​ផ្លូវ​​​ឲ្យ​​​គម្រោង​​វិនិយោគផ្នែកវិស័យទេសចរណ៍​​​ដ៏​​​ធំ​​​របស់ចិន ។ ក្នុង​​​លិខិត​​​មួយ​​​ផ្ញើជូន​​​លោកអាយខន ​​​តំណាង​​​​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​ប្រចាំ​​​មណ្ឌល​​​​​​ខេត្ត​​​កោះកុងអង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូបាន​​​អំពាវនាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​ជួយ​​​ពលរដ្ឋដែល​​​ផ្លាស់លំនៅដ្ឋាន​​​ដោយសារគម្រោង​​​អភិវឌ្ឍន៍ ក្នុង​​​ខេត្ត​​​នេះ។ លិខិត​​​ដែល​​​មាន​​ប្រាំបីទំព័រ ​​​ចុះ​​​​​​ថ្ងៃទី​​​២៧ ​​​ខែ​​​កុម្ភៈបាន​​​លើក​​​ឡើង​​​ថា“​​​នៅក្នុងខែ​​​កញ្ញា​​​ឆ្នាំ២០១១ ​​​ស្ត្រីម្នាក់​​​ឈ្មោះលី​​​ អាយបាន​​ស្លាប់​​​ក្នុង​​​ពេល​​​សម្រាលកូន​​​ ព្រោះ​​​ទីនោះ​​​គ្មាន​​​មណ្ឌល​​​សុខភាព​​​ទេ។ ​​​រហូត​​​មកដល់​​​ពេល​​​នេះមាន​​​ប្រជាពលរដ្ឋ​​​២១​​​នាក់​​​ហើយ​​​ បាន​​​ស្លាប់​​​ ។ លិខិត​ដែលចុះហត្ថ​លេខា​ដោយលោកអុិនគង់ឈិត ​អ្នកសម្របសម្រួល​ប្រចាំ​​​ខេត្ត​​​កោះកុងរបស់អង្គការសិទ្ធិមនុស្ស​លីកាដូមាន​ខ្លឹមសារ​ថាប្រជាជន​ដែល​ត្រូវ​បាន​រើ​ទៅ​ទីតាំង​ថ្មី ​ពំុ​មានសេវា​មណ្ឌល​សុខភាព​ និងផ្សារឬ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ឡើយ”។​​ “កាល​ពី​នៅកន្លែង​ចាស់ដែល​ពួកគេ​ធ្លាប់រស់នៅមាន​មណ្ឌល​សុខភាព​ចម្ងាយ​​​ប្រហែល​ប្រាំពីរ​គីឡូម៉ែត្រ​ ដូច្នេះ​ពួកគាត់​​​អាច​ទទួល​បានសេវា​ព្យាបាលសុខភាព​បាន​នៅ​ពេល​ពួកគេ​ឈឺ។​ ប៉ុន្តែ​នៅ​កន្លែង​ថ្មី ​​​​មាន​ចម្ងាយ​ប្រហែល​២៥ទៅ​​​៣០​​​គីឡូម៉ែត្រពី​មណ្ឌល​សុខភាព​ ហើយ​ប្រជាជន​បាន​ស្លាប់​ដោយ​សារ​ជំងឺ​រាករូសនិង​ជំងឺ​ផ្សេងៗ​ទៀត”។ ចាប់​តាំង​ពី​ឆ្នាំ​២០០៨មក​ មាន​គម្រោង​​​វិនិយោគ​​​​មួយ​កំពុង​តែធ្វើការ​វិនិយោគ​លើតម្លៃ​ទឹកប្រាក់៣,៨ពាន់លាន​ដុល្លារដោយ​​​​ធ្វើឲ្យផ្នែកខ្លះនៃឧទ្យាន​ជាតិ​បទុមសាគរ​ ដែលជា​តំបន់នៅជាប់មាត់​សមុទ្រ​ និង​ស្រុកគិរីសាគរឲ្យ​ទៅ​ជា​តំបន់​​​ទេសចរណ៍​ ដែលរួមមាន​សណ្ឋាគារទីលាន​វាយ​កូនហ្គោលនិង​អាកាសយានដ្ឋាន។ ​ក្រុមហ៊ុន UDG បាន​ឈូសឆាយដីព្រៃ​ចំនួន​៣៦.០០០ហិកតា​ ឬប្រហែល​មួយភាគបួន​នៃ​ឧទ្យានជាតិ​នេះ​។ ប្រជាជន​ប្រហែល​១.១០០គ្រួសារ​ត្រូវ​​​បាន​បង្ខំឲ្យរើ​ចេញ​ពី​ភូមិ​​នៅតាម​តំបន់​ឆ្នេរ​​...

លោក ហ៊ុន សែន និយាយការពារការលើកលែងទោសបទល្មើសនេសាទ

អំឡុងការ​ថ្លែងសុន្ទរកថា​រយៈ​ពេល​​​ជាង​បីម៉ោងនោះលោក​នាយក​រដ្ឋមន្ត្រីហ៊ុន​ សែន​កាលពីម្សិលមិញ​បានធ្វើការ​បញ្ជាក់​ពី​ការ​លើកលែងទោសនាពេល​ថ្មីៗនេះ​ចំពោះ​​បទ​ល្មើស​នេសាទហើយ​បាន​ស្នើឲ្យមន្ត្រី​​​ជល​​​ផល​ធ្វើ​កំណែ​ទម្រង់​​ច្បាប់នេះដែលដាក់​ទោស​ព្រហ្ម​ទណ្ឌ​ចំពោះ​​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​មួយ​ចំនួន។ លោកបានមាន​ប្រសាសន៍ថា“អស់​លោក​បាន​អនុញ្ញាតឲ្យវិស័យឯកជន​ប្រើ​ប្រាស់​​ទឹកទន្លេ​រាប់​រយ​ពាន់​​ម៉ែត្រ​ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​វិញ​​ឲ្យ​ប្រើ​​​តែ​ពីរម៉ែត្រ​ប៉ុណ្ណោះ។យើង​ត្រូវតែកែ​ប្រែ​ច្បាប់​នេះដើម្បីផ្តល់​ផល​ប្រយោជន៍​​​​ដល់​ប្រជា​​ពល​រដ្ឋ...​សូមកុំ​កំណត់​​ចំនួនឧបករណ៍ ​ តទៅទៀត”។ ក្នុង​សុន្ទរកថារបស់​លោកហ៊ុន​ សែនបាន​ប្រាប់​តួលេខដែលបាន​បង្ហាញ​ជា​លើក​ដំបូង​អំពីការ​ដែល​ឡូត៍​នេសាទ​ធ្វើ​ពាណិជ្ជ​កម្ម​​បាន​រីករាលដាល​ ដែល​​ឡូត៍នេសាទទាំងនោះ​លោក​បាន​​ប្រកាសលុបចោលកាល​ពី​ខែ​មុន។លោកហ៊ុនសែនថ្លែងថាឡូត៍នេសាទឯកជន​ចំនួន​៣៧បាន​គ្រប​ដណ្តប់​លើ​ផ្ទៃដីឬទន្លេជាង​២៧០.០០០​ហិកតា។ លោក​បានថ្លែង​​​ថាដោយ​ឡូត៍​នេសាទ​​​ទាំងអស់​ត្រូវ​បាន​លុប​ចោល​នោះ​ ផ្ទៃដីជិត​១៧៨.០០០ហិកតាត្រូវ​បាន​បើក​​​ចំហហើយនៅ​សល់​ពីនោះ​ទុក​​សម្រាប់​​​អភិរក្ស ​​​ដើម្បី​​​បង្កើនបរិមាណ​ត្រី។លោក​នាយក​រដ្ឋមន្ត្រី​ ក៏បាន​ប្រើ​ប្រាស់​សុន្ទរកថា​របស់​​​លោករិះ​គន់​អ្នក​ដែលបាន​ចោទសួរ​ពី​មូល​​​ហេតុ​នៅពី​ក្រោយ​​ការ​លើក​លែង​ទោស​នេះ​ផង​ដែរ។​ លោកហ៊ុនសែន​ បាន​មាន​ប្រសា​សន៍​ថា“ឥឡូវនេះអ្នក​ជំនាញផ្នែកច្បាប់​មួយចំនួន​​​ជំទាស់​នឹង​បញ្ហានេះហើយ​ប្រជា​ពលរដ្ឋ​​​កំពុង​​​​គិត​ថាហេតុអ្វី​បាន​ជា​នាយករដ្ឋមន្ត្រី​ធ្វើដូច្នេះតើ​ដើម្បី​ផល​ប្រយោជន៍របស់ខ្ញុំឬដើម្បី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ។នៅពេលរដ្ឋាភិបាលចាប់ខ្លួនប្រជាពលរដ្ឋគេចោទ​​​​រដ្ឋា​ភិបាល។​នៅពេលរដ្ឋាភិបាលសម្រេចឲ្យ​ប្រជាពល​រដ្ឋ​រួចផុតពីការ​ចោទ​​​ប្រកាន់​ គេថាខុស​ច្បាប់”។ គិតមកត្រឹម​ល្ងាចថ្ងៃម្សិលមិញជន​សង្ស័យ​និង​ទណ្ឌិត​ចំនួន​៦៨នាក់​ដែល​ជាប់​ពន្ធនាគារ​ពីបទល្មើសនេសាទ​តូចតាចត្រូវបាន​ដោះ​​​លែង​បន្ទាប់ពីមាន​ការ​ប្រកាស​ឲ្យលើកលែង​ទោស​ពី​សំណាក់​លោក​​នាយករដ្ឋមន្ត្រី​កាល​ពី​ថ្ងៃសៅរ៍។ តុលាការ​ដែលនៅតាមខេត្ត​ចំនួន​ប្រាំពីរ​នៅ​​​ជុំវិញ​​​បឹងទន្លេសាបបាន​និងកំពុង​បើក​​​សវនាការ​​​​លឿនៗលើក​លែង​ការ​ចោទ​​​ប្រកាន់​ និង​ដោះលែង​ជនសង្ស័យ​ឲ្យ​នៅ​ក្រៅ​ឃុំ​រយៈពេល​ប៉ុន្មានថ្ងៃ​មកនេះហើយ​ព្រះ​រាជ​អាជ្ញានានា​បាន​និយាយ​ការពារ​ចំណាត់ការរបស់ខ្លួនដោយលើកឡើង ថាបទល្មើសទាំងនេះគឺជាបទ ល្មើសតូចតាចជនសង្ស័យទាំងនោះជាជនក្រីក្រហើយដោយមានការលុបចោល​ឡូត៍​នេសាទ​​ឯកជន​​នោះបទល្មើសទាំងនេះ​ស្ទើរ​តែ​លែង​​​មាន​សុពល​ភាពទៅហើយ។ ប៉ុន្តែអ្នកជំនាញជលផលនិង​ច្បាប់​ឯករាជ្យកាលពីម្សិលមិញមាន​ចម្ងល់អំពី​ការ​លើក​​​លែងទោសនេះនិង​អំពីឥទ្ធិពល​របស់​វា។លោកផាន់វណ្ណរ័ត្នព្រះរាជអាជ្ញាអមសាលា​​​ដំបូងខេត្ត​បន្ទាយមាន​ជ័យ​បាន​និយាយ​​​ការពារចំណាត់ការនេះដោយលើកឡើងថា “យើង​បាន​ដោះលែង​ពួកគេ​តាមនីតិវិធី​​​តុលាការ​​​​ ដូចនេះ​គ្មានអ្វី​ទាស់​ខុសទេ។បទ​​​ល្មើសទាំងនេះ​គឺ​ជា​បទ​ល្មើសតូចតាចហើយ​ឡូត៍នេសាទទាំង​អស់​​ត្រូវ​បាន​លុបចោល​​​ទៀត។ជន​សង្ស័យ​ទាំង​នេះ​ក្រីក្រណាស់”។ លោកវណ្ណរ័ត្នបាន​បដិសេធមិន​ធ្វើ​ការអត្ថា​ធិប្បាយពីមូលហេតុដែល​​តុលាការ​មិន​​ពិចារណា​ពីកត្តា​បន្ធូរ​បន្ថយ​ទោស​ពាក់​ព័ន្ធ​​​ជនសង្ស័យក្នុងបទល្មើស​នេសាទមុន​ពេល​​​មាន​​​​បញ្ជារបស់​លោកនាយក​រដ្ឋមន្ត្រី៕ ប្រែសម្រួលដោយសោមសារុន

សកម្មជន​​​ជាស្ត្រី​​​សុំ​​​ឲ្យ​​​អាជ្ញាធរ​​​ឈប់ប្រើ​​​អំពើហិង្សា​​​មក​​​លើ​ស្ត្រី​​​ ក្នុងឱកាសទិវានារីអន្តរជាតិ​​​

កាលពី​ថ្ងៃម្សិលមិញ​ សកម្មជនជាស្ត្រី​​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និងមន្ត្រី​រដ្ឋាភិបាល​ ​ បានជួបជុំគ្នា​ប្រារព្ធ​ទិវានារី​អន្តរជាតិក្នុង​ទីក្រុង​ភ្នំពេញដើម្បី​បង្ហាញ​អំពីបញ្ហា​ជាច្រើន​ដែល​ស្ត្រី​នៅ​កម្ពុជា​កំពុង​ប្រឈម​។​ ស្រ្តី​ប្រមាណ៣០០​នាក់មកពីសហគមន៍​បុរី​កីឡានិងបឹងកក់ដែល​ធ្វើការ​តវ៉ា​ជាច្រើន​ឆ្នាំមកហើយចំពោះ​ការ​​បណ្តេញចេញ​ពី​ផ្ទះសម្បែង​របស់​ពួកគាត់​ និង​ជារឿយៗ​តែង​​​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា​ពីសំណាក់នគរ​បាលក្នុង​ពេល​ធ្វើបាតុកម្ម​នោះបាន​ប្រមូល​ផ្តុំគ្នា​នៅវត្តភ្នំ​ ដើម្បី​ទាមទារ​ឲ្យ​មានការ​បញ្ចាប់​​​​ការប្រើ​អំពើ​ហិង្សា​ទៅលើ​ស្រ្តី។ ខណៈដែល​អ្នកភូមិ​បឹងកក់​ចំនួន​៦៣៨​គ្រួសារ​ចុងក្រោយបាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ កាលពីសប្តាហ៍​មុននោះគេ​នៅ​មើល​​​ឃើញ​​​​​ស្នាមរបួស​ថ្មីៗនៅលើ​ដង​ខ្លួន​ស្ត្រី​មួយ​​​ចំនួនដែលបានទទួល​រងការ​បង្ក្រាប​យ៉ាង​​​ចាស់​ដៃ​ពីសំណាក់​នគរបាល​ ខណៈដែលពួក​គេ​ស្ថិតនៅ​ជួរមុខ​នៃក្រុម​បាតុករ។​ អ្នកស្រីទេពវណ្ណីសកម្មជន​នៅបឹង​កក់​ បានមានប្រសាសន៍ថា“យើងធ្វើការ​តវ៉ានៅ​​​ទិវា​នារី​អន្តរជាតិ​ដើម្បី​ទាមទារ​ឲ្យមាន​ការ​​​បញ្ចប់​ការប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​។​យើង​មិនអាច​ទទូល​យក​បានទេ​ នូវការ​ប្រើ​អំពើ​ហិង្សា​ពីសំណាក់​អាជ្ញាធរ​មកលើ​ស្រ្តីកាល​ពី​អតីត​កាល”។​ នៅ​ពេល​ថ្មីៗ​នេះនៅក្នុង​ការបង្ក្រាប​ដ៏ហិង្សា​​​​មួយ​ក្នុងខែ​មករា​ អ្នកភូមិបុរី​កីឡា​ចំនួន៣០០គ្រួសារ​បាន​ប៉ះ​ទង្គិចគ្នា​ជាមួយ​នគរបាល​ ដែល​នៅ​ពេលនោះ​បាន​បណ្តាល​​ឲ្យ​មនុស្ស​ចំនួន ​៦៤នាក់​រងរបួសហើយស្រ្តី​និង​កុមារ​ចំនួន​៣០នាក់ ​ត្រូវបាន​ចាប់​បញ្ចូល​ទៅ​​​ក្នុង​រថយន្ត​ដឹក​យក​ទៅ​​បង្ខាំង​ទុក​ជាច្រើនថ្ងៃ​ក្នុង​មជ្ឈម​ណ្ឌល​សង្គម​កិច្ច​ព្រៃស្ពឺ ​ក្រុង​​​ភ្នំពេញ។ នៅក្នុងការ​ប្រើ​អំពើហិង្សា​ទៅលើ​អ្នក​​​តវ៉ាជាស្ត្រីមួយ​ផ្សេងទៀតកាលពី​ខែមុន​ ស្រ​​​្តីចំនួន​បីនាក់ដែល​ធ្វើបាតុកម្ម​នៅរោងចក្រ​មួយក្នុងតំបន់​សេដ្ឋកិច្ច​ពិសេសម៉ានហាតាន់ក្នុង​ខេត្ត​ស្វាយរៀង ​តាម​ចោទថាត្រូវបាន​​​អភិបាល​ក្រុង​នេះ​​បាញ់​ឲ្យរង​របួស​យ៉ាង​ធ្ងន់ធ្ងរ​។ ក្រោយ​ពីការ​បាញ់​ប្រហារនេះបន្តិច​ អ្នកតំណាង​របស់​លោកស្រី​ ម៉ែន​ សំអន​ ឧបនាយក​រដ្ឋ​មន្ត្រី​ និងជាតំណាង​រាស្រ្តមក​ពីគណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​មណ្ឌល​ស្វាយរៀងបាន​ទៅសួរ​សុខទុក្ខ​ស្រ្តី​រង​របួស​ទាំងបី​នាក់​នៅ​មន្ទីរពេទ្យ​ដើម្បី​ជួយ​ឧបត្ថម្ភ​លុយ​​មួយចំនួនហើយ​ស្នើឲ្យ​ស្រ្តី​ទាំងបីនាក់​នោះ​មិនឲ្យ​ដាក់ពាក្យ​បណ្តឹង​ប្តឹងបុរស​ដែល​បានបាញ់​ប្រហារពួកគេ​។ កាល​ពី​ម្សិលមិញ ​លោក​ស្រីម៉ែន​...

លោក បណ្ឌិត​ ត្រូវបានដកចេញពីតំណែងអភិបាលក្រុងបាវិត

មន្ត្រី​ម្នាក់​បា​ន​ន​ិ​យា​យ​​​កា​ល​ពី​ម្សិល​មិញថា ​លោកឈូកបណ្ឌិត ​​ត្រូ​វ​បា​ន​​ដក​​ចេញ​ពី​តំណែង​អភ​​ិ​បាល​ក្រុ​ង​​បាវិត​ ដើម្បី​បើក​ផ្លូវ​ឲ្យសា​លា​​ដំ​បូ​​ង​ខេត្ត​​ស្វាយ​​រៀ​​ង​ អា​ច​​កោះ​ហៅ​​លោក​​ទៅ​​​​សាក​សួរ​​ជ​ុំ​វិញ​កា​រ​​ជា​​ប​់ពា​​ក​់​ព័ន្ធ​​របស់​លោក​​​ក្នុង​កា​រ​បាញ់​ប្រ​​ហា​រ​ កា​ល​ពី​ថ្ងៃ​ទី​​២០​ ខែ​កុម្ភៈ​ ទៅ​លើ​​កម្មការិនី​បី​នាក់​ធ្វើការ​ក្នុង​​​តំ​ប​ន់​សេដ្ឋ​ក​​ិ​ច្ច​ពិ​សេស​ម៉ាន់ហាត​តា​​ន​់​​។ ទោះជា​យ៉ា​ង​នេះក្តី ​ព្រះ​រាជអាជ្ញា​​អម​សាលា​​ដំ​ប​ូ​​ង​ម្នាក់​ បា​ន​មា​ន​ប្រ​សាសន៍ថា ​បញ្ជា​រប​ស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែនឲ្យ​​ដក​លោកបណ្ឌិតនោះមិ​ន​ពាក​់​ព័ន​្ធ​នឹង​​កា​រ​​ស៊ើ​​ប​​អង្កេត​​រប​ស់​តុ​លា​ការ​ទេ ពីព្រោះជន​សង្ស័យក្នុងការ​​​​​បាញ​់​ប្រហា​រ​នេះ​ ត្រូ​វបា​ន​កោះហៅ​មករួច​ហើយ។ លោក​ រស់ផលរិទ្ធអនុ​ប្រធាន​រដ្ឋបាល​សាលាខេត្ត​ស្វាយរៀង បាន​មាន​ប្រសា​សន៍​ថាលោក​ ហ៊ុនសែន​​ បាន​ចេញ​អនុ​ក្រឹត្យ​មួយ ​ចុះ​ហត្ថ​លេខា​ កាលពី​ថ្ងៃ​ច័ន្ទបញ្ជាឲ្យ​ដក​លោក​បណ្ឌិត ចេញពី​តួនាទី​ជា​អភិបាល​ក្រុង​ និង​ផ្ទេរ​​លោក​ទៅ​កាន់​ការងារ​មិនជាក់លាក់​មួយនៅ​ឯ​ការិយាល័យ​សាលាខេត្ត​ស្វាយ​រៀង​វិញ​។ លោក​ ផលរិទ្ធ បាន​មាន​ប្រសាសន៍ថា“រដ្ឋា​ភិបាល​បាន​ផ្ទេរ​លោក​ ឈូកបណ្ឌិតទៅ​ជាមន្ត្រីសាលា​ខេត្ត​ ដើម្បី​ឲ្យ​តុលាការ​អាច​កោះ​ហៅ​រូប​លោក​ទៅ​សាក​សួរ​ជុំ​វិញ​ការ​ពាក់​ព័ន្ធ​របស់​លោក​ក្នុង​ករណី​បាញ់​ប្រហារពេល​បាតុកម្មកាលពីថ្ងៃ​ទី​២០ខែកុម្ភៈ​”។ លោក​បាន​មាន​ប្រសាសន៍បន្ថែម​ថា លោក​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ កាលពី​ថ្ងៃ​អង្គារ​ បាន​តែ​ង​តាំង​លោក ណេប សារុនអភិបាលរង​ក្រុង​បាវិត​ ជា​អភិបាល​ស្តីទី​។ លោក​ ហឹុង ប៊ុនជា ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង បាន​មាន​ប្រសា​សន៍​ថា បទ​បញ្ជា​ផ្ទេរតំណែងរបស់​លោក​ ហ៊ុន សែន នឹងម​ិន​ប៉ះ​ពាល់​ដល់​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ មកលើ​លោក​ បណ្ឌិត​ ដែល​ត្រូវ​បាន​តុលាការ​កោះហៅ​ឲ្យចូលខ្លួន​នៅ​ថ្ងៃ​ទី​១៦ខែ​មីនានោះ​ទេ។ លោក​ ប៊ុនជា បានមាន​ប្រសាសន៍ថា“យើង​​នៅ​តែ​ធ្វើ​ការងារដូច​ធម្មតា​ ដើម្បី​បន្តអនុវត្ត​តាម​នីតិវិធី​ស៊ើបអង្កេត”។ លោក​ ប៊ុនជាមិន​អាច​ទាក់​ទង​ ដើម្បី​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ។ កាលពី​ថ្ងៃ​ទី១ ខែ​មីនា លោក​ ស ខេងបាន​កំណត់​លោក​ បណ្ឌិត ថាជាជន​សង្ស័យ​តែ​ម្នាក់​គត់​ ក្នុង​ករណី​បាញ់ប្រហារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ម៉ាន់ហាតតាន់អំឡុង​ពេល​មាន​ការត​វ៉ា​ ដោយហិង្សា​មួយ​ ដែលធ្វើ​ឲ្យ​កម្ម​ការិនី​រោង​ចក្របីនាក់ រង​របួស​។ ជន​រង​គ្រោះ​ទាំង​បីនាក់នេះ ​ត្រូវ​បាន​អាជ្ញា​ធរ​ជាន់​ខ្ពស់​​រាប់ទាំង​ថ្នាក់​ខេត្ត​ និង​ថ្នាក់ជាតិខំបញ្ចុះ​បញ្ចូល​  ដោយ​ឧបត្ថម្ភ​ជាប្រាក់​ និង​អំណោយ​ជា​ថ្នូរ​ឈប់ប្តឹង​ជន​សង្ស័យ​ទៀត​។ ក្រុម​អ្នក​សង្កេត​ការណ៍​បាន​បញ្ចេញ​ប្រតិកម្ម​ផ្សេង​ៗ​គ្នា​ ចំពោះ​ការ​ផ្ទេរ​តំណែង​លោក​ បណ្ឌិតរបស់នាយក​រដ្ឋ​មន្ត្រី​។ លោក​ មឿន តុលា ប្រធាន​គម្រោង​ការ​ងារ​​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ ដែល​បាន​និង​កំពុងតែ​ជួយ​ជន​រង​គ្រោះ​ ដោយ​សារ​ការបាញ​់​ប្រហារ​នោះបាន​​មាន​ប្រសាសន៍ថាការ​ផ្ទេរ​នេះ​អាច​ត្រូវ​បាន​គេ​យល់​ឃើញថា “ជា​​បែប​ដំឡើង​ឋានៈ​វិញទេ”។ លោក​ មឿន​​...

បាតុ​កម្មតវ៉ាតម្លៃ​ទឹក​ក្នុង​​ខេត្ត​ព្រៃ​វែង ​បាតុ​ករ​​​ទទួល​បាន​​​លទ្ធ ​ផលតាម​ការ​ទាម​ទារ​របស់​ខ្លួន

​ក្រោយ​ពី​​​មាន​បាតុក​ម្ម​តវ៉ា​​ជាទ្រង់​ទ្រាយ​ធំ​អស់​រយ:ពេល​បួន​ថ្ងៃ​ជាប់គ្នារួចមក ដោយ​រួម​មាន​​ទាំងការ​​​​បិទ​​កំណាត់​ផ្លូវ​ជាតិ​លេខ​១១​​អស់​៣០​​ម៉ោង​ផងនោះ អាជ្ញាធរ​​ក្រុង​ព្រៃ​វែង​ កាល​ពី​ម្សិល​មិញ​​បាន​យល់​ព្រម​តាម​ការ​ទាម​ទារ​របស់​អ្នក​ភូមិ​ ដែល​អំពាវ​នាវ​សុំ​​ឲ្យ​បញ្ចុះ​តម្លៃ​ទឹក​​។ បាតុ​កម្ម​តវ៉ា​នៅ​ក្នុង​ក្រុងព្រៃ​វែង​នេះ ​គឺ​ជា​លើក​ទី​បួន​ហើយ​ក្នុង​រយ:ពេល​ប៉ុន្មាន​​​​សប្តាហ៍​ថ្មីៗ​នេះ​​ ដែល​ការ​ប្រឆាំង​តវ៉ា​ទ្រង់​ទ្រាយ​ធំបែប​នេះ ដោយ​រួម​មាន​ទាំង​អំពើ​ហិង្សានៅ​ក្នុង​ករណី​ចំនួន​ពីរ​ផង​នោះ បាន​​ឈាន​ដល់​ទី​បញ្ចប់​ទៅ​ហើយ ដោយអាជ្ញាធរ​​បាន​​ចុះ​ញ៉ម​តាមការ​ទាម​ទារ​របស់​បាតុ​ករ។ បន្ទាប់​ពី​អ្នក​ភូមិ​ជាង​១.០០០នាក់​​មក​ពី​ក្រុង​ព្រៃវែង​បាន​ចំណាយ​ពេល​ក្នុង​សប្តាហ៍​នេះ​​ ដើម្បីធ្វើ​ការ​តវ៉ា​ចំពោះ​តម្លៃ​ទឹក​ខ្ពស់​ពេកកំណត់ដោយ​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ ដែល​​​ទទួល​បាន​សិទ្ធិ​ផ្គត់​ផ្គង់​​ទឹក​នៅ​ក្នុង​ក្រុង​នេះ ​​​នា​ពេល​ថ្មីៗ​នេះ​នោះ ​ការ​ទាម​​ទារ​របស់​ពួកគេ​បាន​​សម្រេចជោគ​ជ័យ​ហើយ​ ​កាល​ពី​ម្សិល​មិញ។ អ្នក​​តំណាង​ម្នាក់​ របស់​​អ្នក​តវ៉ា​ទាំង​នេះដែល​​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​ដោយ​សារ​តែ​ខ្លាច​ការ​​​សង​សឹក​​នោះ ​បាន​និយាយ​ថា ​ “យើងបាន​បញ្ឈប់​ការ​បិទ​ផ្លូវ​​នៅ​ថ្ងៃ​នេះ​ នៅ​ម៉ោង​ប្រហែល​៤:៣០​នាទី​រសៀលបន្ទាប់​ពី​​​លោក​អភិ​បាល​ខេត្ត​​ព្រៃ​វែង ​បាន​យល់​ព្រម​​បើក​ឲ្យ​អ្នក​ភូមិ​បានប្រើ​ប្រាស់​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​នេះ​ឡើង​វិញ​ដូច​​​​មុន​ ក្នុង​តម្លៃ​១.២០០​រៀល ​ក្នុង​មួយ​ម៉ែត្រគូប”។ លោក គឹម ទូច ​ប្រធាន​ក្រុម​ហ៊ុន​ផ្គត់​​ផ្គង់​ទឹក​ គឹមទូចបាន​លើក​ឡើង​ថា ​លោក​​គិត​ថាលទ្ធ​ផល​នេះ​អាច​ទទួល​យក​បាន​ ​ហើយ​លោក​​មិនព្រួយ​បារម្ភ​ខ្លាច​បាត់​​បង់​អតិ​ថិ​ជន​​​ឡើយ។ ​​បាតុ​កម្ម​តវ៉ា​នេះ​បាន​ចាប់​ផ្តើម​កើត​ឡើង​​ នៅ​ពេល​ដែលអាជ្ញា​ធរ​បាន​​បិទ​​​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ចាស់ ដោយ​អះអាង​ថា អ្នក​ភូមិ​ត្រូវ​​​ទិញ​ទឹក​ពី​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ទឹក​ថ្មី​នេះ​ ដែល​​បាន​កំណត់​តម្លៃ​១.៨០០​រៀល​ក្នុង​មួយ​ម៉ែត្រ​គូប។ លោកគឹមទូច ​​បានថ្លែង​ថា “​ប្រ​ជា​ពល​រដ្ឋ​ប្រហែល​២.០០០​គ្រួសារ​​ បាន​ចុះ​ឈ្មោះ​​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​របស់​ខ្ញុំ​រួច​​ទៅ​ហើយ ”។លោក​បាន​បន្ថែម​ទៀត​ថា ​ទឹក​របស់​លោក​ត្រូវបាន​ចម្រោះ​ត្រឹមត្រូវ និងមាន​២៤​ម៉ោងក្នុង​មួយ​ថ្ងៃ​ ហើយ​​កម្លាំង​ទឹក​អាច​​បុក​ឡើង​បាន​កម្ពស់​២១​ម៉ែត្រ​ គឺ​សក្តិ​សម​សម្រាប់​ផ្ទះ​ច្រើន​ជាន់។​ ​លោក​បាន​លើក​ឡើង​ថា ​​ប្រ​ព័ន្ធ​​ផ្គត់​ផ្គង់​ទឹក​ដែល​សល់​តាំង​ពី​សម័យ​អាណា​និគម​បារាំង​ ​នេះ​ គឺបូម​យក​​ពី​​អណ្តូង​​​ចំនួន​បី​ ហើយ​អាច​រត់​បាន​តែ​១២​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ លោក សុខ ផេង ប្រ​ធាន​មន្ទីរ​​ឧស្សា​ហកម្ម​ ​រ៉ែ និង​ថាម​ពល​ខេត្ត​ព្រៃ​វែង បាន​មាន​ប្រ​សា​សន៍ថា “​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ចាស់​របស់​យើង​​បាន​ចាប់​ផ្តើម​បូម​ទឹក​ម្តង​ទៀត​ពី​អណ្តូង​ចំនួនបី​​ ចាប់​តាំង​ពី​ម៉ោង​២:៣០​នាទី​ថ្ងៃ​នេះ​មក​​ ហើយ​ពេល​នេះ​​យើង​បាន​បើក​​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ចាស់​នេះ​ ឲ្យ​ប្រជា​ពល​រដ្ឋ​ក្នុងក្រុង​​របស់​យើង​បាន​ប្រើ​ប្រាស់​ដូច​មុន​វិញ​ហើយ។ ពួក​គាត់​បាន​ឈប់​បិទ​ផ្លូវ​ហើយ ការ​កក​ស្ទះ​ចរាចរណ៍​បានធូរស្រាល​ ហើយ​ការ​ធ្វើ​ដំណើរ​​​ក៏​បាន​បន្ត​វិញ​ដូច​ធម្មតា​ដែរ”។​​​​ ​​​​​​​​​លោក ​សុខផេងបាន​​សង្កត់​ធ្ងន់​ថាពេល​នេះ​អតិថិ​ជន​​ទទួល​បាន​នូវ​​​ “ទី​ផ្សារសេរី” ​មួយហើយ​ ដោយ​ក្នុង​នោះ​ពួក​គាត់​បាន​ជ្រើស​រើស​ការ​ផ្គត់​ផ្គង់ទឹក​របស់​រដ្ឋ​ ឬក៏​ពី​ក្រុមហ៊ុនគឹម ទូច។ ប៉ុន្តែ​លោកសុខផេងបាន​​ក្រើន​រំឭកថា “ទឹក​របស់​រដ្ឋ​មិន​សូវ​ស្អាត​ទេ ​ហើយ​វា​មានគុណ​ភាព​មិនសូវល្អ​ទៀត​ផង​ ពី​ព្រោះ​​បំពង់​ទុយោ​ទឹក​នេះ​ចាស់​ពេក”។ អត្ថា​ធិប្បាយ​អំពី​ភាព​ជោគ​ជ័យ​នៃ​ការ​ធ្វើបាតុ​កម្ម​តវ៉ា​​ក្នុង​រយ:ពេល​ថ្មីៗ​នេះ​ លោក ​មឿនតុលា ​ប្រ​ធាន​កម្ម​វិធី​ការ​ងារ​របស់​មជ្ឈ​មណ្ឌលអប់រំ​​​ច្បាប់​​សម្រាប់​សហ​គមន៍​​​ បាន​មាន​ប្រសាសន៍ថា ​ពេល​វេលា​បាន​ដើរ​តួ​នាទី​មួយ​ភាគ​តូច​នៅ​ក្នុង​​​​​​​ជោគ​ជ័យ​​នេះ។ លោកមឿនតុលា ​បាន​មាន​ប្រ​សា​សន៍​ថា “ ជាធម្មតា ប្រសិនបើ​ប្រ​ជាពល​រដ្ឋ​ដើរ​ក្បួន ដើម្បីធ្វើ​ការ​តវ៉ា វា​​នឹង​មិនប្រ​ព្រឹត្ត​ទៅ​បាន​ល្អ​ឡើយ។​ ក៏ប៉ុន្តែ​នៅ​រាល់​ពេល​ធ្វើយុទ្ធ​នាការ​បោះ​ឆ្នោត​ជិត​មក​ដល់​ ​ប្រ​ជា​ពល​រដ្ឋ​ កម្ម​ករ ​កម្ម​ការិនី ​សហ​គមន៍​នានា​នឹង​យល់​ឃើញ​ថា វាជា​​​ពេល​ល្អ​សម្រាប់​ធ្វើ​​ការ​ទាម​ទារ​"​​៕ ប្រែសម្រួល​ដោយ តែមសុខុម

Latest news