36.1 C
Phnom Penh

TAG

Phil Robertson

អង្គការ​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី ថា​បញ្ហា​គ្រាប់មីន​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ កំណត់​វាសនា​ទាហាន​ខ្មែរ​ទាំង ១៨​នាក់

មន្រ្តីសិទ្ធិមនុស្សរឿងមីន និង ទាហានខ្មែរ១៨នាក់ ខណៈអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យ ប្រធាន​អង្គការ​គាំពារ​សិទ្ធិមនុស្ស និង​ការងារ​ប្រចាំ​តំបន់​អាស៊ី (Asia Human Rights and Labor Advocates) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) លើកឡើង​ថា បញ្ហា​គ្រាប់មីន​ក្នុង​ជម្លោះ​ព្រំដែន​ប្រទេស​កម្ពុជា-ថៃ នា​ពេលនេះ គឺជា​រឿង​សំខាន់​ក្នុង​ការ​កំណត់​ជោគវាសនា​ទាហាន​ខ្មែរ​ទាំង ១៨​នាក់ ថា​ត្រូវ​បាន​ដោះលែង ឬ​យ៉ាងណា​នោះ។ លោក ហ្វីល...

រដ្ឋសភា​កម្ពុជា​ទាត់​ចោល​ការ​ចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ ដែល​ចោទ​កម្ពុជា​ថា​យក​វេទិកា​អន្តរជាតិ​វាយប្រហារ​ថៃ

រដ្ឋសភាទាត់ចោល ការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃដែលចោទកម្ពុជាថាយកវេទិកាអន្តរជាតិវាយប្រហារលើប្រទេសថៃ រដ្ឋសភា​កម្ពុជា ទាត់ចោល​ការ​ចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ ដែល​ចោទ​កម្ពុជា​ថា​បាន​វាយប្រហារ​ប្រទេស​ថៃ នៅ​ក្នុង​វេទិកា​សហភាព​អន្តរ​សភា Inter-Parliamentary Union (IPU) ដើម្បី​ប្រឆាំង​កិត្តិនាម​របស់​ថៃ នៅ​ឆាក​អន្តរជាតិ។ អ្នក​នាំពាក្យ​កម្ពុជា​ប្រចាំ​មហាសន្និបាត​សហភាព​អន្តរ​សភា (IPU) នៅ​ទីក្រុង​ហ្សឺណែវ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១៩ ខែ​តុលា ដែល​ទើប​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២០ តុលា នេះ​ថា ការ​ចុះផ្សាយ​របស់​កាសែត​ថៃ The nation ដោយ​ចោទ​កម្ពុជា​ថា​បាន​យក​គ្រប់​វេទិកា​នានា​ប្រឆាំង​កិត្តិនាម​របស់​ថៃ នៅ​ឆាក​អន្តរជាតិ​នោះ គឺជា​ការ​ចុះផ្សាយ​មិន​ពិត​ក្នុង​ចេតនា​បំភាន់​មតិ​ជាតិ និង​អន្តរជាតិ។ សេចក្តី​ថ្លែងការណ៍​ដដែល...

អ្នក​តាមដាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា​កំពុង​សម្ដែង​បង្ក្រាប​បទល្មើស​ឆបោក​តាម​អនឡាញ

ប្រតិបត្តិការ​បង្ក្រាប​អាជីវកម្ម​ទុច្ចរិត​ឆបោក​តាម​បច្ចេកវិទ្យា​អន្តរ​បណ្ដាញ មាន​មូលដ្ឋាន​ចេញពី​បនល្បែង​ស៊ីសង​កាស៊ីណូ ចាប់​បាន​ជន​ប្រព្រឹត្ត​បទល្មើស​ប្រមាណ ២​ពាន់​នាក់​ហើយ មក​ទល់​ថ្ងៃ​សុក្រ ទី​១៨ ខែ​កក្កដា។ អ្នកជំនាញ​ផ្នែក​អំពើ​ឧក្រិដ្ឋ និយាយ​ថា តួលេខ​នេះ​តំណាង​ឲ្យ​តែ ១% ប៉ុណ្ណោះ​នៃ​ចំនួន​ឧក្រិដ្ឋជន​ក្នុង​របរ​រកស៊ី​ឆបោក​ប្រភេទ​នេះ​ប្រមាណ​ពី ១​សែន ទៅ ១​សែន ៥​ម៉ឺន​នាក់​ទូទាំង​ប្រទេស​កម្ពុជា។ ជាមួយ​គ្នា​នេះ មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី ចាត់ទុក​ចំណាត់ការ​បោស​សម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​សំណាក់​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត គឺជា​ល្បែង​ប៉ាហ៊ី​បន្លំ​ភ្នែក ឬ​ក៏​ជា​ការ​សម្ដែង​របាំ​ចាក់​ក្បាច់​តែប៉ុណ្ណោះ មិនមែន​ជា​ចំណាត់ការ​ពិតប្រាកដ​នោះ​ទេ។ នាយក​ផ្នែក​តស៊ូ​មតិ​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក...

អ្នក​សង្កេតការណ៍​អន្តរជាតិ​ថា​ឃាតកម្ម​លើ​លោក លិម គិមយ៉ា អាច​ទាក់ទង​នឹង​មេដឹកនាំ​ប្រទេស​ពីរ

នាយក​អង្គការ​គាំទ្រ​សិទ្ធិមនុស្ស និង​ការងារ​អាស៊ី (AHRLA) លោក ហ្វីល រ៉ូបឺសុន (Phil Robertson) លើកឡើង​ថា ការ​ស្លាប់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក លិម គិមយ៉ា បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ទំនាក់ទំនង​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជា​ទំនាក់ទំនង​ដែល​មាន​គោលដៅ​លុប​បំបាត់​សកម្មជន​នយោបាយ​ខ្មែរ​ដែល​កំពុង​ភៀសខ្លួន​រស់នៅ​ក្នុង​ប្រទេស​ថៃ។ លោក ហ្វីល រ៉ូបឺសុន (Phil...

សមត្ថកិច្ច​កម្ពុជា​នឹង​បញ្ជូន​ជនសង្ស័យ​ដែល​បាញ់​សម្លាប់​លោក លិម គិមយ៉ា ទៅ​សមត្ថកិច្ច​ថៃ​តាម​ការ​ស្នើសុំ

កម្ពុជា​នឹង​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ថៃ ឈ្មោះ Ekkalak Pheanol ដែល​បាន​បាញ់​សម្លាប់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​កំពង់ធំ លោក លិម គិមយ៉ា ឱ្យ​ទៅ​ភាគី​ថៃ វិញ តាម​ការ​ស្នើសុំ​របស់​សមត្ថកិច្ច​ថៃ ក្រោយ​ពេល​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​បាន​ក្នុង​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ពុធ ទី​០៨ ខែ​មករា ឆ្នាំ​២០២៥។ ជនរងគ្រោះ​ឈ្មោះ លិម គិមយ៉ា ភេទ​ប្រុស កើត​នៅ​ឆ្នាំ​១៩៥១ ជនជាតិ​ខ្មែរ​សញ្ជាតិ​បារាំង ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ចំនួន ៣​គ្រាប់ កាលពី​វេលា​ម៉ោង...

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ៖ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​អាក្រក់​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុងក្រោយ​នេះ

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី បាន​លើកឡើង​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺ​កាន់តែ​អាក្រក់​ទៅៗ​ក្នុង​រយៈពេល ៤​ឆ្នាំ​ចុងក្រោយ​នេះ។ លោក​បន្ថែម​ថា សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ រួម​ទាំង​សេរីភាព​សារព័ត៌មាន​ផង ត្រូវ​បាន​បាត់បង់​ស្ទើរតែ​ទាំងស្រុង។ នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី លោក Phil Robertson នៅ​ថ្ងៃទី​៨ ឧសភា នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ជុំវិញ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UPR) សម្រាប់​ប្រទេស​កម្ពុជា ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៨...

HRW ជំរុញ​ឱ្យ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ដាស់​អ្នក​ការទូត​ទូទាំង​ពិភពលោក​ចូលរួម​ចាត់​វិធានការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch (HRW) ជំរុញ​ឱ្យ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ដាស់​អ្នក​ការទូត​នៅ​ទូទាំង​ពិភពលោក​ឱ្យ​ភ្ញាក់​ឡើងវិញ និង​ធ្វើការ​ជាមួយ​សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា និង​រដ្ឋាភិបាល​ជុំវិញ​ពិភពលោក ដើម្បី​ជំរុញ​ឱ្យ​ពួកគេ​យកចិត្ត​ទុកដាក់ និង​ចាត់​វិធានការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជាបន្ទាន់។ អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ប្រចាំ​តំបន់​អាស៊ី លោក Phil Robertson បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ទៅ​កាន់​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ កាលពី​ចុង​ខែ​មីនា កន្លង​ទៅ​នេះ​ថា វា​ជា​ពេលវេលា​ដ៏​សំខាន់​ណាស់​ក្នុង​ការ​ចាប់ផ្តើម​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​សម្រាប់​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ...

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ចាត់ទុក​លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​ថ្មី​គាប​សង្កត់​សិទ្ធិមនុស្ស​ឆ្លងដែន

នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) ចាត់ទុក​លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​គាប​សង្កត់​សិទ្ធិមនុស្ស​ឆ្លងដែន​ថ្មី​របស់​កម្ពុជា បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​បាន​លើក​សរសើរ​ជា​សាធារណៈ​ដល់​រដ្ឋាភិបាល​ថៃ ជុំវិញ​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​កម្ពុជា​ក្នុង​ទឹកដី​ថៃ កាលពី​ពេល​ថ្មីៗ​នេះ។ ប្រភព​ដដែល​បញ្ជាក់​ថា ទង្វើ​នេះ​បង្ហាញ​ថា លោក ហ៊ុន ម៉ាណែត កំពុងតែ​ធ្វើ​ឱ្យ​កាន់តែ​សាហាវ​ជាង​ឪពុក​របស់​គាត់ គឺ​លោក ហ៊ុន សែន។ នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍...

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក នី ណាក់ ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​អ្នកជំនាញ​កសិកម្ម និង​ជា​សកម្មជន​សង្គម​ដែល​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់​លោក នី ណាក់ ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា អាជ្ញាធរ​កម្ពុជា​គួរតែ​ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់​លើ​លោក នី...

លោក សម រង្ស៊ី៖ លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​តុក្កតា​របស់​លោក ហ៊ុន សែន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​ចាត់ទុក​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ថា​ជា​តុក្កតា​ដែល​ឡើង​កាន់​អំណាច​តាម​ជើងខោ​លោក ហ៊ុន សែន ប៉ុណ្ណោះ ដោយសារ​តែ​លោក​គ្មាន​ផែនការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ដោយ​ខ្លួនឯង ក្រៅតែ​ពី​រង់ចាំ​បញ្ជា និង​ការ​រៀបចំ​របស់​លោក ហ៊ុន សែន។ លោក សម រង្ស៊ី បញ្ជាក់​ថា ដោយសារ​តែ​បែប​នេះ​ហើយ​បាន​ជា​លោក ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស​កម្ពុជា​គិត​ចាប់​ពី​ចុង​ខែ​សីហា រហូត​ដល់​ពេលនេះ​មាន​រយៈពេល ១០០​ថ្ងៃ​ហើយ...

Latest news

© 2021, ដេលី. All rights reserved.