26.9 C
Phnom Penh

TAG

វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelensky)

រុស្ស៊ី​ថា​ការ​បញ្ចប់​សង្គ្រាម​អាស្រ័យ​លើ​អ៊ុយក្រែន មិន​អាស្រ័យ​លើ​សហរដ្ឋ​អាមេរិក​ទេ

ដំណើរការ​ចរចា​ដើម្បី​បញ្ចប់​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន ក្រោម​ផែនការ​សន្តិភាព​របស់​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក កំពុង​ធ្លាក់​ក្នុង​ស្ថានភាព​ជាប់​គាំង ព្រោះ​ភាគី​ទាំង​ពីរ​មិន​បាន​គោរព​សំណើ​បទ​ឈប់​បាញ់​រយៈពេល ៣០​ថ្ងៃ​ដែល​ស្នើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ទន្ទឹម​នឹង​នេះ វិមាន​ក្រឹមឡាំង បាន​ប្រកាស​ព័ត៌មាន​ថា​ការ​បញ្ចប់​សង្គ្រាម គឺ​អាស្រ័យ​លើ​អ៊ុយក្រែន មិន​អាស្រ័យ​លើ​សហរដ្ឋ​អាមេរិក​ទេ។ នេះ​ជា​ការ​បញ្ជាក់​ពី​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង Dmitry Peskov ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន TSS នៅ​ប្រទេស​រុស្ស៊ី នៅ​ថ្ងៃ​ពុធ ទី​៣០ មេសា នេះ។ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន លោក...

លោក ពូទីន អរគុណ​លោក គីម ជុងអ៊ុន ដែល​បាន​បញ្ជូន​ទ័ព​ជួយ​វាយ​រំដោះ​បាន​វិញ​តំបន់ Kursk ពី​អ៊ុយក្រែន

នៅ​ថ្ងៃ​ចន្ទ ទី​២៨ ខែ​មេសា នេះ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន​សម្ដែង​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុង​កិច្ចប្រឹងប្រែង​ដ៏​ក្លាហាន​របស់​កងទ័ព​កូរ៉េខាងជើង ដែល​បាន​ជួយ​វាយ​ដណ្តើម​ទឹកដី​បាន​មក​វិញ​នៅ​តំបន់ Kursk ដែនដី​ប្រទេស​រុស្ស៊ី មួយ​នេះ ដែល​ត្រូវ​បាន​កងទ័ព​អ៊ុយក្រែន វាយ​កាន់កាប់​ជាង ១០​ខែ​មក​នេះ។ សារព័ត៌មាន The Moscow Times បាន​ចុះផ្សាយ​ថា...

លោក ត្រាំ និង​លោក ហ្សេឡេនស្គី ប៉ះ​សម្ដី​គ្នា​ជា​ថ្មី ខណៈ​លោក ត្រាំ គំរាម​បោះបង់​ផែនការ​សន្តិភាព

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បាន​ប៉ះទង្គិច​ពាក្យសម្ដី​គ្នា​ម្តង​ទៀត​ជុំវិញ​កិច្ចខិតខំ​ប្រឹងប្រែង​បញ្ចប់​សង្គ្រាម ខណៈ​លោក ត្រាំ បន្ទោស​លោក ហ្សេឡេនស្គី ដែល​បដិសេធ​ការ​ទទួលស្គាល់​ការ​កាន់កាប់​ពី​រុស្ស៊ី លើ​តំបន់​គ្រីមៀរ។ នេះ​បើ​តាម​សារព័ត៌មាន Japan Today ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​មេសា។ លោក ត្រាំ ដែល​ធ្លាប់​ទាស់​ពាក្យសម្ដី​ជាមួយ​លោក ហ្សេឡេនស្គី ម្តង​ហើយ​ក្នុង​កិច្ចប្រជុំ​នៅ​ឯ​សេតវិមាន...

ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ដើម្បី​ដោះស្រាយ​សង្គ្រាម​បង្ក​ឡើង​ដោយ​រុស្ស៊ី ត្រូវ​បាន​ព្យួរ បន្ទាប់ពី​អ៊ុយក្រែន​បដិសេធ​លក្ខខណ្ឌ​ដែនដី​គ្រីមៀរ

ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​ដែល​មកពី​សហរដ្ឋ​អាមេរិក អ៊ុយក្រែន អង់គ្លេស បារាំង និង​អាល្លឺម៉ង់ ដែល​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស នៅ​ថ្ងៃទី​២៣ មេសា នេះ ត្រូវ​បាន​ព្យួរ​ភ្លាមៗ ដោយសារតែ​ខ្វះ​សំឡេង​សមភាគី ឬ consensus បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Marco Rubio បាន​សម្រេច​មិន​ទៅ​ចូលរួម​ប្រជុំ។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov ហើយ​ត្រូវ​បាន​ចុះផ្សាយ​ដោយ​សារព័ត៌មាន Kyiv...

ដំណើរ​បញ្ចប់​សង្គ្រាម​រុស្ស៊ី នៅ​អ៊ុយក្រែន កំពុង​ស្ថិត​លើ​វិថី​ដ៏​លំបាក​ក្រោម​លក្ខខណ្ឌ​របស់​រុស្ស៊ី

លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី កាលពី​ពេល​ថ្មីៗ​នេះ បាន​បន្ត​ដាក់​លក្ខខណ្ឌ​ជា​ថ្មី​ទៀត ដោយ​ទាមទារ​ឱ្យ​មាន​រដ្ឋាភិបាល​បណ្ដោះអាសន្ន​មួយ​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​អ៊ុយក្រែន ជំនួស​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី បច្ចុប្បន្ន​នេះ។ សារព័ត៌មាន The Moscow Times ចុះផ្សាយ​ថា លោក ពូទីន មើល​ឃើញ​លោក ហ្សេឡេនស្គី មិន​ស័ក្ដិសម​ជា​ប្រធានាធិបតី​អ៊ុយក្រែន នោះ​ទេ ព្រោះ​លោក ហ្សេឡេនស្គី បាន​ផុត​អាណត្តិ​ជា​ប្រធានាធិបតី​អ៊ុយក្រែន...

រុស្ស៊ី​ចង់​បាន​តំណាង អ.ស.ប និង​ប្រទេស​ខ្លះ​ទៀត​ចូលរួម​ចរចា​ដើម្បី​បញ្ចប់​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយក្រែន

កាលពី​ថ្ងៃ​ចន្ទ ទី​២៤ ខែ​មីនា ក្រុម​ចរចា​សហរដ្ឋ​អាមេរិក បាន​ជួប​ចរចា​ជាមួយ​ភាគី​រុស្ស៊ី នៅ​ឯ​ទីក្រុង​រីយ៉ាត ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​ជា​ជំនួប​ចុងក្រោយ​ថ្មី​មួយ​ទៀត​ផ្ដោត​អំពី​បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែន។ បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន The Moscow Times ការ​ចរចា​បាន​ប្រើ​ពេល​ដល់​ទៅ ១២​ម៉ោង ដោយ​រក​ចំណុច​រួម​បាន​តិចតួច​បំផុត។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ក្រុម​ចរចា​រុស្ស៊ី ចង់​ឲ្យ​មាន​វត្តមាន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ដំណើរការ​ចរចា​នេះ​ដែរ។ លោក Grigori Karassine ប្រធាន​ក្រុម​ចរចា​ភាគី​រុស្ស៊ី បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា ទោះ​ជា​មាន​ភាព​តានតឹង​ក្នុង​ការ​ចរចា​ជាមួយ​ភាគី​អាមេរិក​ក្ដី តែ​ការ​ចរចា​ប្រកប​ដោយ​បរិយាកាស​ល្អ​ច្រើន...

នាយករដ្ឋមន្ត្រី​អង់គ្លេស​ព្រមាន​អំពី​ផលវិបាក​ធ្ងន់ធ្ងរ បើ​លោក ពូទីន រំលោភ​កិច្ចព្រមព្រៀង​សន្តិភាព

នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Keir Starmer ព្រមាន​ថា​មេដឹកនាំ​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹង​បំពាន​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន ប្រសិនបើ​អ៊ុយក្រែន មិន​ត្រូវ​បាន​ជួយ​ការពារ​ឲ្យ​រឹងមាំ តែ​លោក​ព្រមាន​ថា ក្រុង​មូស្គូ នឹង​រង​វិបាក​ធ្ងន់ធ្ងរ។ លោក Keir Starmer ព្រមាន​ដូចនេះ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​នៃ​សាជីវកម្ម​ព័ត៌មាន​អង់គ្លេស BBC ដែល​ត្រូវ​បាន​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Guardian បាន​ចុះផ្សាយ​បន្ត​នៅ​ថ្ងៃទី​២១ មីនា នេះ។ លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស...

លោក ពូទីន យល់ព្រម​ឈប់​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អ៊ុយក្រែន ប៉ុន្តែ​មិន​ទទួល​យក​បទ​ឈប់​បាញ់​ទាំងស្រុង​ឡើយ

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កាលពី​ថ្ងៃ​អង្គារ ទី​១៨ ខែ​មីនា បាន​យល់ព្រម​បញ្ឈប់​ការ​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយក្រែន ជា​បណ្ដោះអាសន្ន តែ​មិន​បាន​ទទួលយក​បទ​ឈប់​បាញ់​ពេញលេញ​ឡើយ។ ចំណែកឯ​អ៊ុយក្រែន បាន​និយាយ​ថា ខ្លួន​គាំទ្រ​ដល់​បទ​ឈប់​បាញ់ ដែល​តម្រូវ​ឱ្យ​ទាំង​រុស្ស៊ី និង​អ៊ុយក្រែន បញ្ឈប់​ការ​វាយប្រហារ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ទៅវិញ​ទៅមក​ក្នុង​រយៈពេល​មួយ​ខែ​នេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​១៩ ខែ​មីនា នេះ ដែល​បាន​ស្រង់​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សេតវិមាន។ មន្ត្រី​សេតវិមាន បាន​ឱ្យ​ដឹង​ថា កិច្ចចរចា​ស្ដីពី​ផែនការ​សន្តិភាព​នឹង​ត្រូវ​ចាប់ផ្ដើម​ភ្លាមៗ បន្ទាប់ពី​មាន​កិច្ច​សន្ទនា​តាម​ទូរសព្ទ​រវាង​លោក...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​មេដឹកនាំ​ខ្មែរ​យក​គំរូ​តាម​មេដឹកនាំ​អ៊ុយក្រែន​សម្រាប់​ស្មារតី​ការពារ​ទឹកដី

ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី អំពាវនាវ​ឱ្យ​មេដឹកនាំ​ខ្មែរ​យក​គំរូ​តាម​មេដឹកនាំ​អ៊ុយក្រែន លោក Volodymyr Zelenskyy ចំពោះ​ស្មារតី​ការពារ​ទឹកដី​ជាតិ​របស់​ខ្លួន ព្រោះ​កម្ពុជា​មាន​កិច្ចសន្យា​ផ្លូវច្បាប់​ពេញលេញ​ក្នុង​ការ​ស្នើ​ឱ្យ​អន្តរជាតិ​ជួយ​អន្តរាគមន៍​នូវ​ការ​ឈ្លានពាន​របស់​បរទេស​ជិតខាង។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៤ មីនា នេះ​ថា ប្រទេស​កម្ពុជា​មាន​សត្រូវ​ឈ្លានពាន​ទាំង​ខាង​លិច និង​ខាង​កើត ព្រោះតែ​កម្ពុជា​មាន​មេដឹកនាំ​ខ្សោយ ប៉ុន្តែ​កម្ពុជា​មាន​ខែល​ការពារ គឺ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ខណៈ​ប្រទេស​ដែល​កំពុង​ឈ្លានពាន​កម្ពុជា​ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ដែរ។ លោក ស៊ឹង សែនករុណា លើកឡើង​ថា បញ្ហា​រំលោភ​ទឹកដី​នៅ​ព្រំដែន​ខ្មែរ​ភាគ​ខាង​កើត គ្មាន​ពលរដ្ឋ​ខ្មែរ​ណា​ហ៊ាន​រិះគន់​ទេ...

លោក ពូទីន កំណត់​លក្ខខណ្ឌ​សម្រាប់​បទ​ឈប់​បាញ់ មុន​សម្រេច​ចិត្ត​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​តាម​សំណើ​របស់​អាមេរិក

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិន​យល់ព្រម​ជាមួយ​នឹង​គំនិត​នៃ​សំណើ​បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែន ដែល​មាន​រយៈពេល ៣០​ថ្ងៃ តែ​ផ្ទុយទៅវិញ លោក ពូទីន បាន​កំណត់​លក្ខខណ្ឌ​មួយ​ចំនួន​សម្រាប់​បទ​ឈប់​បាញ់​ដែល​ស្នើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក ហើយ​យល់ព្រម​ពី​អ៊ុយក្រែន។ ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​មូស្គូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ពូទីន បាន​លើកឡើង​អំពី​សំណើ​បទ​ឈប់​បាញ់​ថា គំនិត​នេះ​គឺ​ត្រឹមត្រូវ ដែល​រុស្ស៊ី គាំទ្រ ប៉ុន្តែ​ចង់បាន​ការ​លម្អិត​បន្ថែម​ទៀត​ទៅ​នឹង​លក្ខខណ្ឌ​មួយ​ចំនួន។ ការ​លើកឡើង​របស់​លោក ពូទីន ត្រូវ​មើល​ឃើញ​ថា មើល​ទៅ​ក្រុង​មូស្គូ ដូចជា​ច្រានចោល​ការ​ទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ភ្លាមៗ...

Latest news

© 2021, ដេលី. All rights reserved.