26.6 C
Phnom Penh

TAG

គណបក្ស​សង្គ្រោះ​ជាតិ

លោក សុន ឆ័យ អះអាង​ថា​កម្ពុជា​នឹង​ទទួល​ផល​ចំណេញ​ដ៏​ធំ​ពី​ការ​ផ្សះផ្សា​ជាតិ​ដោយ​ការ​ដោះលែង​លោក កឹម សុខា

អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ អះអាង​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ​ធំ​ពី​ការ​ដោះលែង​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ព្រមទាំង​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន និង​មេដឹកនាំ​សហជីព កម្មករ​នានា ដែល​កំពុង​ជាប់​ឃុំ​នា​ពេលនេះ។ អនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក សុន ឆ័យ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ កុម្ភៈ នេះ​ថា...

គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​បារាំង​ប្រកាស​ប្រារព្ធ​សមាជ​មហាជន​នៅ​ថ្ងៃទី​២២ ខែ​មីនា

គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​បារាំង ប្រកាស​ប្រារព្ធ​សមាជ​មហាជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចុង​ខែ​នេះ សម្រាប់​អ្នក​ដែល​គាំទ្រ​ចលនា​ជាតិ​តស៊ូ និង​អ្នក​តាមដាន​កម្លាំង​ផ្កា​រីក​នៅ​កម្ពុជា។ គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​បារាំង បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ ខែ​មីនា នេះ​ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន និង​គ្រប់​និន្នាការ​នៅ​ជុំវិញ​ពិភពលោក ចូលរួម​សមាជ​មហាជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៥ ខាង​មុខ​នេះ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កាលពី​ចុង​ខែ​កុម្ភៈ បាន​ចេញ​លិខិត​មួយ​ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ជុំវិញ​ពិភពលោក និង​ជា​អ្នក​គិតគូរ​ពី​ជោគវាសនា​ប្រទេស​ជាតិ នាំគ្នា​ចូលរួម ឬ​ក៏​បញ្ជូន​តំណាង​មក​ចូលរួម​ក្នុង​ពិធី​សមាជ​មហាជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចុង​ខែ​មីនា នេះ ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​ចលនា​ជាតិ​តស៊ូ និង​យុទ្ធសាស្ត្រ​ផ្កា​រីក​នៅ​កម្ពុជា។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អំពាវនាវ​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ...

តុលាការ​ចេញ​ដីកា​បញ្ឈប់​ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក គង់ សភា បន្ទាប់ពី​សុំ​អភ័យទោស

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកា​បញ្ឈប់​ឱ្យ​ចាប់​ខ្លួន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា ចាប់ពី​ពេល​នេះ បន្ទាប់ពី​ព្រះមហាក្សត្រ​ខ្មែរ​សម្រេច​លើកលែង​ទោស​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត។ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ច្រឹង ខ្មៅ នៅ​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៤ នេះ ចេញ​ដីកា​បង្គាប់​ដល់​សមត្ថកិច្ច​ឱ្យ​បញ្ឈប់​ការ​ចាប់​ខ្លួន​លោក គង់ សភា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង ចាប់ពី​ពេលនេះ​តទៅ។ ការ​ចេញ​ដីកា​បញ្ឈប់​ការ​ចាប់​ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​ព្រះមហាក្សត្រ​ខ្មែរ​សម្រេច​លើកលែង​ទោស​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក...

CNRP ក្រៅ​ប្រទេស​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​កុំ​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​និង​រដ្ឋាភិបាល​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​កុំ​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត និង​រដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​ក្លែងក្លាយ​ដែល​ជា​ឆាកល្ខោន​នយោបាយ​រៀបចំ​ឡើង​ដោយ​មេដឹកនាំ​ក្រាញ​អំណាច​លោក ហ៊ុន សែន ដើម្បី​បោក​បញ្ឆោត​ភ្នែក​ជាតិ និង​អន្តរជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ស្រុក ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២៥ កក្កដា នេះ ដោយ​ទាត់​ចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ នេះ ដែល​គេ​ចាត់ទុក​ថា​ការ​បោះឆ្នោត​នេះ​គឺជា​ការ​បោះឆ្នោត​បង្គ្រប់កិច្ច​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​មេដឹកនាំ​រំលោភ​ច្បាប់​លោក ហ៊ុន សែន ប៉ុណ្ណោះ។ ប្រភព​ដដែល​លើកឡើង​ថា ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ គឺជា​ការ​បោះឆ្នោត​ក្លែងក្លាយ​ដ៏​គួរ​ឲ្យ​អាម៉ាស់​បំផុត ដោយសារ​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម...

ក្រុម​តាមដាន៖ លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​វិល​ចូល​ស្រុក​គឺជា​ល្បែង​នយោបាយ

ក្រុម​អ្នក​តាមដាន​សង្គម​នៅ​ក្រៅ​ស្រុក លើកឡើង​ថា ការ​អំពាវនាវ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ឱ្យ​អ្នក​ដែល​ធ្លាប់​គាំទ្រ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្រៅ​ស្រុក វិល​ទៅ​កម្ពុជា​វិញ​ដោយ​គ្មាន​ទោសពៃរ៍ គឺ​ជា​ល្បែង​នយោបាយ​យក​ឈ្នះ​ចាញ់​ដែល​នឹង​ធ្វើ​ឱ្យ​បែកបាក់​ជាតិ​កាន់តែ​ខ្លាំង។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ កុម្ភៈ នេះ​ថា ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន មិនមែន​ជា​នយោបាយ​បង្រួបបង្រួម​ជាតិ​ទេ ប៉ុន្តែ​ជា​ការ​រំលេច​ឱ្យ​ឃើញ​នូវ​ល្បែង​នយោបាយ​យក​ឈ្នះ​ចាញ់​ជាមួយ​ក្រុម​អ្នក​ប្រជាធិបតេយ្យ...

លោក ហ៊ុន សែន ហៅ​លោក ហូរ វ៉ាន់ ឲ្យ​វិល​ចូល​ស្រុក​វិញ​ដោយ​ការ​លើកលែង​ទោស

បុរស​ខ្លាំង​កាន់​អំណាច ៣៨​ឆ្នាំ​នៅ​កម្ពុជា ជំរុញ​ឲ្យ​លោក ហូរ វ៉ាន់ ផ្ដាច់​ខ្លួន​ចេញពី​មេដឹកនាំ​បក្ស​ប្រឆាំង ហើយ​វិល​ចូល​ស្រុក​វិញ ដោយ​លោក​នឹង​លើកលែង​ទោស​ឲ្យ ព្រោះ​គោលបំណង​របស់​លោក គឺ​កម្ចាត់​អ្នក​ដឹកនាំ​នយោបាយ​ជ្រុល​និយម​ម្នាក់​តែប៉ុណ្ណោះ។ ការ​ប្រកាស​របស់​លោក ហ៊ុន សែន ធ្វើឡើង​អំឡុង​ពេល​ចុះ​ពិនិត្យ​ការ​សាងសង់​មន្ទីរពេទ្យ​ជាតិ «តេជោ​សន្ដិភាព» នា​ថ្ងៃ​ទី​១៩ មករា នេះ។ លោក ហ៊ុន សែន អះអាង​ថា បើសិន​លោក ហូរ វ៉ាន់ វិល​ចូល​កម្ពុជា​ដោយ​ផ្ដាច់​ខ្លួន​ចេញពី​មេដឹកនាំ​បក្ស​ប្រឆាំង​នោះ...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន ប្រគល់​បក្ស​សង្គ្រោះ​ជាតិ​ឱ្យ​លោក កឹម សុខា វិញ​ដើម្បី​រឹត​ចំណង​នយោបាយ​ការទូត

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អំពាវនាវ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ប្រគល់​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា វិញ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ទទួល​បាន​នូវ​ការ​ស្វាគមន៍​ពី​ទំនាក់ទំនង​នយោបាយ​ការទូត​ជាមួយ​ប្រទេស​លោក​សេរី​ឡើងវិញ និង​ជា​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​នយោបាយ​អហិង្សា​ផង​ដែរ។ អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ លោក សារ៉ូ សូវិជ័យ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៧ មករា...

ប្រធាន​បក្ស​ខ្មែរ​ឈ្នះ​រិះគន់​ការ​រឹបអូស​ស្នាក់ការ​បក្ស CNRP យក​ទៅ​លក់​ថា​ជា​គំរូ​ដ៏​អាក្រក់​បំផុត

ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​រិះគន់​ថា ការ​លក់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោម​ហេតុផល​នយោបាយ គឺជា​គំរូ​ដ៏​អាក្រក់​បំផុត​ក្នុង​ឆាក​នយោបាយ​នៅ​ប្រទេស​កម្ពុជា ដែល​នឹង​ធ្លាក់​ដល់​ខ្លួន​វិញ​ក្រោយ​ពេល​ដែល​បាត់បង់​អំណាច។ នេះ​គឺជា​លេស​ស្មើ​នឹង​ការ​រឹបអូស​សម្បត្តិ​ឯកជន​ធ្វើ​ជាតូបនីយកម្ម​ក្រុមហ៊ុន​ឯកជន​ពេល​ធ្វើ​បដិវត្តន៍​ផ្លាស់​របប​គ្រប់គ្រង។ លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ភ្ជាប់​នឹង​រូប​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​៤ មករា នេះ​ថា ការ​រឹបអូស ឬ​លក់​កម្មសិទ្ធិ​ដីធ្លី ផ្ទះ​សម្បែង​របស់​អ្នក​ដទៃ​ក្រោម​ហេតុផល​នយោបាយ គឺជា​គំរូ​មួយ​ដ៏​អាក្រក់​បំផុត។ ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា ចាត់ទុក​ថា​ការ​ប្រើ​វិធាន​រឹបអូស​ទ្រព្យសម្បត្តិ​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ គឺជា​ការ​បំបាក់​ស្មារតី​អ្នក​នយោបាយ​សំឡេង​ជំទាស់ ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង។ លោក​បន្ថែម​ថា ប្រព័ន្ធ​តុលាការ​បច្ចុប្បន្ន​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ខ្វះ​ភាព​ឯករាជ្យ​ក្នុង​ការ​កាត់​សេចក្តី​សំណុំរឿង​នយោបាយ​គ្រប់​ករណី​ទាំងអស់។ មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កម្ទេច​ក្រុម​ប្រឆាំង​មិន​ដក​ដៃ លោក...

អតីត​មន្ត្រី CNRP នៅ​ក្រៅ​ប្រទេស​រិះគន់​លោក សម រង្ស៊ី ថា​ជា​មេដឹកនាំ​ខ្វះ​ភាព​ហ្មត់ចត់​ក្នុង​ការ​ដឹកនាំ

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស រិះគន់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ថា​ជា​មេដឹកនាំ​ដែល​មាន​ភាព​ខ្ជីខ្ជា និង​ខ្វះ​ភាព​ហ្មត់ចត់​ក្នុង​ការ​ដឹកនាំ​កិច្ចការ​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​រហូត​មិន​អាច​វិលត្រឡប់​ទៅ​ដឹកនាំ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​វិញ​បាន។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស ឬ CNRP-O លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៤ ធ្នូ ថា លោក សម រង្ស៊ី ជា​មេដឹកនាំ​ដែល​គ្មាន​សមត្ថភាព​សូម្បីតែ​ថែរក្សា​កិច្ចការ​ដែល​រូបលោក និង​សមាជិក​ជាន់ខ្ពស់​ដទៃ​ទៀត​បាន​ជួយ​ជ្រោមជ្រែង​នា​ពេល​កន្លងមក ដូចជា​ការ​បង្កើត​ព្រឹត្តិការណ៍​ពិភពលោក​នៅ​ចុងឆ្នាំ​២០១៨ លើ​ទឹកដី​សហរដ្ឋ​អាមេរិក ជាដើម...

ព្រះអង្គម្ចាស់ ធម្មិកោ សម្រេច​មិន​ទាន់​ចូល​ឆាក​នយោបាយ ទោះបី​បម្រាម​បាន​ផុត​រលត់

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​មួយ​អង្គ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​សម្រេច​ព្រះទ័យ​ចូល​ឆាក​នយោបាយ​ឡើងវិញ​នៅឡើយ​ទេ បើ​ទោះបីជា​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​របស់​តុលាការ​កំពូល បាន​ផុត​រលត់​ទៅ​ហើយ​ក៏ដោយ ដោយសារ​ទ្រង់​នៅ​រង់ចាំ​ការ​ផ្តល់​យុត្តិធម៌​ដល់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ ព្រះអង្គម្ចាស់ ធម្មិកោ មាន​បន្ទូល​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ថា ទ្រង់​នៅ​តែ​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​ទ្រង់​យល់​ថា​ទោះ​ថ្នាក់​ដឹកនាំ​ទាំង ១១៧​នាក់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សិទ្ធិ​នយោបាយ​ឡើងវិញ តែ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មិន​ប្រែប្រួល​ទេ។ ព្រះអង្គ​លើក​ឡើង​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ក្រោម​ការ​ចោទប្រកាន់​ពី​ការ​ពាក់ព័ន្ធ​នឹង​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​អំពើ​ក្បត់​ជាតិ ហើយ​មក​ដល់​ពេលនេះ ការ​ចោទប្រកាន់​នេះ​នៅតែ​មាន​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល។ ព្រះអង្គ​មាន​បន្ទូល​ថា ព្រះអង្គ​នៅតែ​រង់ចាំ​ការ​ផ្តល់​យុត្តិធម៌​ដល់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សិន។ ព្រះអង្គម្ចាស់​បន្ត​ថា ការ​ផ្តល់​យុត្តិធម៌​ដល់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ...

Latest news

© 2021, ដេលី. All rights reserved.