26.8 C
Phnom Penh

TAG

ជួញដូរ​មនុស្ស

លោក ស ខេង ថា​កម្ពុជា​មិន​ដកថយ​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ទោះបីជា​អាមេរិក​ទម្លាក់​មក​កម្រិត​អាក្រក់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង សម្ដែង​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​ចំណាត់ថ្នាក់​អាក្រក់ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​អន្តរជាតិ ប៉ុន្តែ​កម្ពុជា​នៅ​តែ​មាន​ឆន្ទៈ​មិន​ដកថយ​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដោយ​នឹង​ខិតខំ​រក​ឱ្យ​ឃើញ​អំពី​ចំណុច​ខ្សោយ​ដើម្បី​ដោះស្រាយ។ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​សិក្សា​សាលា​បឋមសិក្សា​មួយ និង​សមិទ្ធផល​នានា​នៅ​ខេត្ត​កណ្តាល កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា ក្នុង​ឋានៈ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស រូបលោក​តែង​សហការ​ជាមួយ​ដៃគូ​អន្តរជាតិ ជាពិសេស​អង្គការ​សហប្រជាជាតិ និង​សហរដ្ឋ​អាមេរិក​តែម្ដង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស។ លោក​បង្ហាញ​ការ​ព្រួយបារម្ភ និង​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​រដ្ឋាភិបាល​អាមេរិក​សម្រេច​ដាក់​កម្ពុជា​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ នៃ​ប្រទេស​ដែល​មាន​ឈ្មោះ​អាក្រក់​ខាង​អំពើ​ជួញដូរ​មនុស្ស។...

អាមេរិក​ដាក់​កម្ពុជា​និង​វៀតណាម​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស ហើយ​អាច​នឹង​រង​ទណ្ឌកម្ម​ធំៗ

សហរដ្ឋ​អាមេរិក បាន​ទម្លាក់​កម្ពុជា វៀតណាម ទីក្រុង​ម៉ាកាវ និង​ប្រទេស​ផ្សេង​ទៀត​ពី​បញ្ជី​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​ពីរ (Tier 2 Watch List) ទៅ​កម្រិត​បី ដែល​ជា​កម្រិត​ដ៏​អាក្រក់​មួយ និង​អាច​រង​ទណ្ឌកម្ម ក្រោម​ហេតុផល​កម្ពុជា​មាន​កិច្ច​ខិតខំ​តិចតួច និង​មិន​បាន​គោរព​តាម​ស្តង់ដារ​នៃ​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស។ ក្រសួង​ការបរទេស​អាមេរិក នៅ​ថ្ងៃទី​១៩ ខែ​កក្កដា បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២២ ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​ក្នុង​នោះ អាមេរិក​បាន​ទម្លាក់​កម្ពុជា វៀតណាម តំបន់​ម៉ាកាវ និង​ប្រទេស​ផ្សេង​ទៀត​ពី​បញ្ជី​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​ពីរ (Tier...

ស្ត្រី​ថៃ​ដែល​ថា​ប្រឈម​គ្រោះថ្នាក់​នៃ​ការ​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា​សារភាព​ថា​ខ្លួន​ប្រឌិត​រឿង​ដើម្បី​ឆាប់​បាន​ទៅ​ស្រុក​វិញ

ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​ប្រឈម​គ្រោះថ្នាក់​នៃ​ការ​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា បាន​សារភាព​ដល់​សមត្ថកិច្ច​ថា ករណី​នេះ​គឺ​នាង​ប្រឌិត​ឡើង​ដោយសារតែ​នាង​បាន​ចូល​មក​កម្ពុជា​ខុសច្បាប់ ហើយ​បារម្ភ​ខ្លាច​មិន​អាច​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​បាន។ សារព័ត៌មាន​ពីរ​របស់​ថៃ គឺ Thai Examiner និង Thai PBS World បាន​ស្រង់​សម្ដី​របស់​នគរបាល​កម្ពុជា និង​នគរបាល​ថៃ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២២ ក្នុង​ប្រទេស​ថៃ ថា​ស្ត្រី​ថៃ​រូប​នោះ​បាន​ចូល​កម្ពុជា​ដោយ​ខុសច្បាប់ ដូច្នេះ​នាង​បារម្ភ​ខ្លាច​សមត្ថកិច្ច​កម្ពុជា​មាន​ចំណាត់ការ​ផ្លូវច្បាប់​លើ​នាង ដែល​ធ្វើ​ឲ្យ​នាង​មិន​អាច​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​បាន​ឆាប់។ បើ​តាម​សារព័ត៌មាន​ថៃ​ទាំង​ពីរ​នេះ មូលហេតុ​ដែល​នាង​ប្រឌិត​រឿង​ឡើង ដើម្បី​នាង​អាច​រួចផុត​ពី​ចំណាត់ការ​ផ្លូវច្បាប់​ពី​សមត្ថកិច្ច​កម្ពុជា ហើយ​អាច​ទៅកាន់​ប្រទេស​ថៃ​វិញ​បាន​លឿន។ នាង​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ...

ក្រសួង​ការបរទេស​កម្ពុជា​បដិសេធ​ថា​គ្មាន​ការ​ជួញដូរ​សរីរាង្គ​ស្ត្រី​ជនជាតិ​ថៃ​នៅ​កម្ពុជា​ទេ

ក្រសួង​ការបរទេស​កម្ពុជា បដិសេធ​ចំពោះ​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ ដែល​លើកឡើង​ថា មាន​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ប្រឈម​គ្រោះថ្នាក់​នៃ​ការ​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា ដោយ​ថា​ការ​លើកឡើង​នោះ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ឡើយ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី បាន​បំភ្លឺ​ក្នុង​ក្រុម​តេឡេក្រាម​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ថា ពាក់ព័ន្ធ​ព័ត៌មាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​របស់ Thai Examiner កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២២ អំពី​ករណី​មាន​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​បាន​អះអាង​ថា ខ្លួន​បាន​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ការ​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា។ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ប្រកាស​បដិសេធ​រួចហើយ​ថា​នោះ​គឺជា​ការ​លើកឡើង​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ពិតប្រាកដ។ លោក​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នោះ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ បាន​ទាក់ទង​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថៃ...

អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លុបបំបាត់​អំពើ​ទាសភាព​ពី​ក្នុង​ប្រទេស

សង្គម​ស៊ីវិល​ចំនួន​៣៥ បារម្ភ​ចំពោះ​របាយការណ៍​ដែល​បង្ហាញ​អំពី​ការ​កើន​ឡើង​យ៉ាង​ច្រើន​នៃ​ការ​ជួញដូរ​មនុស្ស​ចូល​មក​កម្ពុជា ដែល​ធ្វើ​ឱ្យ​មាន​ការ​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ អំពើ​ទាសភាព និង​ទារុណកម្ម​នៅ​តាម​បរិវេណ​អគារ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។ តាមរយៈ​សេចក្ដី​ថ្លែងការណ៍​រួម​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៥ ដែល​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លុបបំបាត់​អំពើ​ទាសភាព​ទាំងនោះ​ពី​ក្នុង​ប្រទេស ដោយ​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បំពេញ​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន ស៊ើប​អង្កេត​ឱ្យ​បាន​ពេញលេញ​នូវ​ការ​រំលោភបំពាន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន និង​លុបបំបាត់​រាល់​ទីតាំង​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ខុសច្បាប់ និង​ប្រតិបត្តិការ​បោក​បញ្ឆោត ក៏ដូចជា​ការ​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម ទាសភាព ឬ​ការ​ធ្វើ​ទារុណកម្ម។ សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ត​ថា ផ្អែក​តាម​ការ​រាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គណនី​បណ្ដាញ​សង្គម​របស់​ជនរងគ្រោះ​ជាច្រើន ដែល​ចងក្រង​ដោយ​អង្គការ​ក្នុង​ស្រុក និង​អន្តរជាតិ បង្ហាញ​ថា មនុស្ស​រាប់​ពាន់​នាក់​ដែល​ភាគច្រើន​ជា​ជនបរទេស ត្រូវ​បាន​ជាប់​ក្នុង​ស្ថានភាព​ទាំងអស់​នេះ។ របាយការណ៍​ដដែល​បង្ហាញ​ថា ភាគច្រើន​នៃ​បរិវេណ​អគារ​ទាំងនោះ...

សមត្ថកិច្ច​រំដោះ​ស្ត្រី​ខ្មែរ​មួយ​រូប​ដែល​រង​ការ​ជួញដូរ​នៅ​ប្រទេស​ចិន​ឲ្យ​មាន​សុវត្ថិភាព​វិញ

ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ក្វាងចូវ សហការ​ជាមួយ​អាជ្ញាធរ​ចិន បាន​រំដោះ​ស្ត្រី​ខ្មែរ​មួយ​រូប​ដែល​ចាញ់បោក​មេខ្យល់​ទៅ​ធ្វើការ និង​ត្រូវ​លក់​បន្ត​នៅ​ឯ​ប្រទេស​ចិន ឲ្យ​មាន​សុវត្ថិភាព និង​ត្រៀម​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ហើយ។ គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​ចុះ​ជួយ​ស្ត្រី​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ជួញដូរ​នៅ​ប្រទេស​ចិន នេះ គឺ​បន្ទាប់ពី​ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ​បាន​ផ្ញើ​សារ​តាម​បណ្ដាញ​សង្គម ប្ដឹង​និង​សុំ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាលពី​ពេល​ថ្មីៗ​នេះ។ ប្រភព​ដដែល​បញ្ជាក់​ថា បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន និង​ការ​ចាត់ចែង​តាម​ជំនាញ​រួច​មក លោក ជីវ ផល្លី...

Latest news

© 2021, ដេលី. All rights reserved.